Posted on Leave a comment

តើពាក្យ «សំពៅថយ» មានន័យដូចម្ដេច ?

សំពៅថយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ។
ឧទាហរណ៍៖ ភ្លេងសំពៅថយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពៅ» មានន័យដូចម្ដេច ?

សំពៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភេត្រា គឺនាវាធំមានរាងខាងក្បាលនិងកន្សៃស្ងើន, បើកលឿនដោយកម្លាំងស្លាបក្ដោងច្រើន មានតូចមានធំតាមការប្រកប, សម្រាប់ដើរផ្លូវសមុទ្រ។
ឧទាហរណ៍៖ ក្នុងសម័យបុរាណកាលដែលមិនទាន់មានកប៉ាល់ ពួកឈ្មួញសមុទ្រគ្រប់ប្រទេស សុទ្ធតែប្រើសំពៅជាគ្រឿងផ្ទុកដឹកនាំទំនិញចេញចូល, សូម្បីសម័យបច្ចុប្បន្ន ក៏គង់នៅមានប្រើខ្លះដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចអុចខ្នង» មានន័យដូចម្ដេច ?

សំពោចអុចខ្នង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន: 432-532 ម.ម កន្ទុយ: 510-660 ម.ម ទំនង់: 2-35 ក្រ។ -ភិនភាគ ៖ ជាសំពោងដែលមានពណ៌ត្នោតខ្ចី និងនៅក្រោមពោះពណ៌លឿងរាងស្ដើង ។ មានឆ្នូតសចាប់ពីថ្ងាសរហូតដល់ច្រមុះ សត្វញី មានក្រពេញក្លិន និងមានដោះពីគូ ។ -ជីវសាស្រ្ត ៖ ចូលចិត្តរស់នៅតាមព្រៃដែលមានដើមឈើខ្ពស់ៗស្ថិតនៅឆ្ងាយពីភូមិ។ រកស៊ីនៅពេលយប់ និង ចូលចិត្តរស់នៅលើដើមឈើ ។ បន្តពូជពេញមួយឆ្នាំ ក្នុងមួយលើកបានកូន 2-3ក្បាល។ -របាយ និង ស្ថានភាព ៖ មិនទាន់ដឹងពីទីកន្លែងច្បាស់លាស់ ហើយប្រហែលជាប្រភេទកម្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចវល្លិ៍» មានន័យដូចម្ដេច ?

សំពោចវល្លិ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 540-630 ម.ម កន្ទុយ 300-430 ម.ម ទម្ងន់ 2-4 គ.ក្រ -ភិនភាគ ៖ រាងតូច ជើងខ្លី កន្ទុយមានបង្កង់ខ្មៅ-ស ពី6-9 នៅចុង គឺពណ៌ស។ -ជីវសាស្ត្រ ៖ នៅឯកោតាមតំបន់ព្រៃល្បោះ។ ចំណីអាហារ៖ មាន់ ទា កណ្តុរ បក្សី ពស់ ផ្លែឈើ ឫសឈើ និង បន្លែ ជាដើម។ របាយ និងស្ថានភាព ៖ ជាមធ្យមស្ទើរគ្រប់ទីកន្លែង។
ឧទាហរណ៍៖ ឈ្មុសវល្លិ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចពណ៌លាត» មានន័យដូចម្ដេច ?

សំពោចពណ៌លាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំហំ ៖ ក្បាលដងខ្លួន 508-762 ម.ម កន្ទុយ 508-636 ម.ម ទម្ងន់ 3-5 គ.ក្រ -ភិនភាគ ៖ មានពណ៌លាត គ្មានឆ្នូត ឫស្នាមអុចនៅលើដងខ្លួន ហើយនៅចុងកន្ទុយភាគច្រើនគឺពណ៌ស។ -ជីវសាស្ត្រ ៖ គ្រប់ប្រភេទព្រៃ និងនៅក្បែរភូមិ។ ចំណីអាហារ៖ ផ្លែល្វា ស្វាយ ស្លឹកឈើ និង ចេក។ របាយ និងស្ថានភាព ៖ មាននៅក្នុងឧបសម្ព័ន្ធទី៣ របស់អនុសញ្ញា CITES។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចធំ» មានន័យដូចម្ដេច ?

សំពោចធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 720-850 ម.ម កន្ទុយ 300-369 ម.ម ទម្ងន់ 5-9 គ.ក្រ -ភិនភាគ ៖ រាងប្រហែងនឹងសត្វខ្ទីន មានដុំខ្មៅអុចៗនៅតាម ផ្នែកចំហៀងខ្លួន ភ្លៅនិងជើងក្រោយ កន្ទុយមិនមានវណ្ឌពណ៌ស ជុំវិញទាំងស្រុងឡើយ។ -ជីវសាស្ត្រ ៖ តំបន់ព្រៃ ក្បែរៗភូមិ ឫតាមត្រពាំងនៅក្នុងព្រៃល្បោះ ឡើងដើមឈើបាន។ ចំណីអាហារ៖ មាន់ កណ្តុរ និង ផ្លែឈើ។ របាយ និងស្ថានភាព ៖ មានតិចតួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចត្នោត» មានន័យដូចម្ដេច ?

សំពោចត្នោត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 432-710 ម.ម កន្ទុយ 406-660 ម.ម ទម្ងន់ 2-5 គ.ក្រ -ភិនភាគ ៖ មានពណ៌ប្រផេះ ឫត្នោត ត្រចៀក ជើង និង ចុងកន្ទុយពណ៌ខ្មៅ ថ្ងាស់ស មានឆ្នូតខ្មៅនៅចំកណ្តោល ផ្ទៃមុខខ្មៅ តែមានឆ្នូតសនៅក្រោមភ្នែក និងសងខាងច្រមុះ។ -ជីវសាស្ត្រ ៖ កន្លែងងងឹតៗតាមជង្រុក ទបង្ហូរទឹក ឫដំបូលទឹក។ ចំណីអាហារ៖ កណ្តុរ ស្វាយ កាហ្វេ ម្នាស់ ត្រសក់ស្រូវ និង ចេក។ របាយ និងស្ថានភាព ៖ ជាមធ្យមស្ទើរគ្រប់ទីកន្លែង។
ឧទាហរណ៍៖ សំពោចក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចក្រអូប» មានន័យដូចម្ដេច ?

សំពោចក្រអូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 432-710 ម.ម កន្ទុយ 406-660 ម.ម ទម្ងន់ 2-5 គ.ក្រ -ភិនភាគ ៖ មានពណ៌ប្រផេះ ឫត្នោត ត្រចៀក ជើង និង ចុងកន្ទុយពណ៌ខ្មៅ ថ្ងាស់ស មានឆ្នូតខ្មៅនៅចំកណ្តោល ផ្ទៃមុខខ្មៅ តែមានឆ្នូតសនៅក្រោមភ្នែក និងសងខាងច្រមុះ។ -ជីវសាស្ត្រ ៖ កន្លែងងងឹតៗតាមជង្រុក ទបង្ហូរទឹក ឫដំបូលទឹក។ ចំណីអាហារ៖ កណ្តុរ ស្វាយ កាហ្វេ ម្នាស់ ត្រសក់ស្រូវ និង ចេក។ របាយ និងស្ថានភាព ៖ ជាមធ្យមស្ទើរគ្រប់ទីកន្លែង។
ឧទាហរណ៍៖ សំពោចត្នោត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោចកលឿង» មានន័យដូចម្ដេច ?

សំពោចកលឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំហំ ៖ ក្បាលដងខ្លួន 450-600 ម.ម កន្ទុយ 380-430 ម.ម ទម្ងន់ 2-3 គ.ក្រ -ភិនភាគ ៖ រាងស្តើងទ្រវែង ហើយចាប់ពីចង្កាដល់ទ្រូងមានពណ៌លឿងខ្ចី។ -ជីវសាស្ត្រ ៖ ព្រៃ ពូកែឡើងចុះដើមឈើ។ ចំណីអាហារ៖ កំប្រុក សត្វស្លាប ពស់ អំបូរបង្គួយ ស៊ុត កង្កែប ផ្លែឈើ សត្វល្អិត ឫទឹកឃ្មុំ។ របាយ និងស្ថានភាព ៖ មាននៅប៉ែកឥសានប្រទេសកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោច» មានន័យដូចម្ដេច ?

សំពោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទពួកឈ្មុស, មានក្លិនសាធុំប្រហើរ; មាន ២ ប្រភេទគឺ សំពោចដំណើប, សំពោចខ្សាយ ជាសត្វរាត្រីចរ វេលាថ្ងៃពួនសម្ងំនៅក្នុងរូងឈើឬក្នុងព្រៃស៊ុមទ្រុម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពោង» មានន័យដូចម្ដេច ?

សំពោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទចម្រៀងឬភ្លេងខ្មែរបុរាណមួយមេ ជាគូគ្នានឹងបទភ្លេង ផាត់ជាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំស៊ោងអំពោង; ដែលរីកស្គុសស្គាយ; ដែលបែកព្រោងពេញពាស ។
ឧទាហរណ៍៖ ធំសំពោង; ផ្ការីកសំពោង; បែកទឹកសំពោង។

                    សំពោងព្រោងព្រាត សំពោងសព្រាត, សំពោងពេញពាស ។ សំពោងសក់ធំ សព្ទមេមត់ ហៅព្រាយឬបិសាចស្រីពួកមួយ ដែលគេយល់ថារំសាយសក់ធំសំពោង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធំស៊ោងអំពោង; ដែលរីកស្គុសស្គាយ; ដែលបែកព្រោងពេញពាស ។
ឧទាហរណ៍៖ ធំសំពោង; ផ្ការីកសំពោង; បែកទឹកសំពោង។

                      សំពោងព្រោងព្រាត សំពោងសព្រាត, សំពោងពេញពាស ។ សំពោងសក់ធំ សព្ទមេមត់ ហៅព្រាយឬបិសាចស្រីពួកមួយ ដែលគេយល់ថារំសាយសក់ធំសំពោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពៀត» មានន័យដូចម្ដេច ?

សំពៀត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ប្រើប្រាស់ម៉្យាង ត្បាញដោយចចូត រំចេក ឬស្បែក សម្លាប់រាងស្ពៀត សម្រាប់ដាក់ក្រដាស ឬវត្ថុស្រាលៗ តំណែងរបស់រដ្ឋមន្រ្តី។ ( ម. ព. សម្ពៀត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពូ» មានន័យដូចម្ដេច ?

សំពូ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំពាយ។
ឧទាហរណ៍៖ សំពាយសំពូ សំពាយស៊ូទ្រូឬសំពាយតូចខ្លះធំខ្លះរតែងរតោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពីង» មានន័យដូចម្ដេច ?

សំពីង

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំពោង។
ឧទាហរណ៍៖ សំពីងសំពោង ឬ សំពេងសំពោង សំពោងក្រៃពេក, ស៊ោងអំពោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពិន» មានន័យដូចម្ដេច ?

សំពិន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំពះ ថា : សំពះសំពិន សំពះផ្ដោមៗឬរឿយៗ អង្វរគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពាធបំបែក» មានន័យដូចម្ដេច ?

សំពាធបំបែក

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំពាធនៅសីតុណ្ហភាពផ្ដល់អោយដែលសមាសធាតុគីមីធ្វើការបំបែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពត់ចាប់ទឹក» មានន័យដូចម្ដេច ?

សំពត់ចាប់ទឹក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតេមិយសាដក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពត់ងូតទឹក» មានន័យដូចម្ដេច ?

សំពត់ងូតទឹក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧទកសាដក, សុក្ខសាដក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពង់» មានន័យដូចម្ដេច ?

សំពង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ជាអសារព្រឹក្ស មានពួររយាងធំៗសាច់សជ្រាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំពង» មានន័យដូចម្ដេច ?

សំពង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា វាយពេញកម្លាំងដៃដោយដំបងឬកំណាត់ឈើជាដើម។
ឧទាហរណ៍៖ លើកដំបងសំពង . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំផិង» មានន័យដូចម្ដេច ?

សំផិង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. សា. ) ស្ត្រីផ្កាមាស ( ព. ខ្ព. ពេស្យា, វេសិយា, វេសី, នគរសោភិនី, លញ្ជិកា, រូបជីវិនី, រូបាជីវា, រូបូបជីវិនី, វណ្ណទាសី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំប៊ី» មានន័យដូចម្ដេច ?

សំប៊ី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សំប៊ី, (រាជធានី/​រដ្ឋធានី) លូសាកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំប៉ែត» មានន័យដូចម្ដេច ?

សំប៉ែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទោលស្ដើងសំប៉ាត។
ឧទាហរណ៍៖ រាងសំប៉ែត, សណ្ឋានសំប៉ែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំប៉ាន» មានន័យដូចម្ដេច ?

សំប៉ាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូកអុំមួយប្រភេទ តដោយក្ដារ ៥ សន្លឹក ខាងក្បាលនិងកន្សៃរាង-ង ( ស. ប្រើជា សាំប៉័ន ) ។ ទូកអុំមួយប្រភេទទៀត មាឌជាទូកផ្កាចារ ប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀត ក៏ហៅ សំប៉ាន ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំប៉ាត» មានន័យដូចម្ដេច ?

សំប៉ាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ដើងមានផ្ទៃរាប, ស្ដើងប៉ាតឡាត, ស្ដើងកំប៉ាត។
ឧទាហរណ៍៖ រាងសំប៉ាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបោរ» មានន័យដូចម្ដេច ?

សំបោរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុទឹកខាប់ រាវដែលចេញពីច្រមុះ នៅពេលមិនស្រួលខ្លួន។ ( ម. ព. សម្បោរ )។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសិង្ឃានិកា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបែង» មានន័យដូចម្ដេច ?

សំបែង

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសាមញ្ញ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ។
ឧទាហរណ៍៖ ផ្ទះសំបែង ផ្ទះធម្មតា, ផ្ទះសាមញ្ញ ឬផ្ទះធំនិងផ្ទះតូច, ផ្ទះធំនិងផ្ទះរាយរង ( ម. ព. រះសំបែង ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបួរ ស» មានន័យដូចម្ដេច ?

សំបួរ ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៥ ម ដុះតាមមាត់ទឹក ឬលើដំណាដេលអាចលិចទឺករដូវភ្លៀង។ ពូជនេះមាននៅក្នុងប្រទេសជាច្រើន សេរីលង្កា ឥណ្ឌាខាងត្បូង ឥណ្ឌូចិន ប្រទេសជាច្រើន និង Nowvelle Guinée។ យើងនិយមដាំសំបួរសតាមមាត់ស្ទឹង ឬព្រែកជីក។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបូងសង្រូង» មានន័យដូចម្ដេច ?

សំបូងសង្រូង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យបូរបាច់ប្រតិស្ឋអធិស្ឋាន, ពោលពាក្យរំឭករំលើក ស្រាវជ្រាវរាវរកគុណឬអំពើល្អដែលបានធ្វើរួចមកហើយ, បួងសួងដើម្បីឲ្យបានសម្រេចការសមបំណង ។
ឧទាហរណ៍៖ សំបូងសង្រូងដល់គុណគ្រប់យ៉ាង, សំបូងសង្រូងទេវតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបុត្របក» មានន័យដូចម្ដេច ?

សំបុត្របក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្រមេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្តធ្វើទៅថ្វាយម្ចាស់ផែនដី ឬសេនាបតីអំពីរាជការផ្សេងៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបុត្រ» មានន័យដូចម្ដេច ?

សំបុត្រ

មានន័យថា ( ម. ព. សំបុដ )។
ឧទាហរណ៍៖ លិខិត ឬកញ្ចប់លិខិតដែលមានលក្ខណៈជាទំនាក់ទំនងព័ត៌មានរបស់បុគ្គល និងត្រូវបានបិទជិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបុដ» មានន័យដូចម្ដេច ?

សំបុដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្បុដ; សំ. សំបុដក ឬ សម្បូដ “កញ្ចប់ដែលខ្ចប់ដោយប្រពៃ, ដែលខ្ចប់ជិតដិត; ស្មុគ្រ” ) សេចក្តីដែលសរសេររួចហើយ ត្រូវដាក់ក្នុងស្រោមឬត្រូវខ្ចប់ឲ្យជិតដិត; អក្សរដែលសរសេរនៅផ្ទៃក្រដាសជាពាក្យរាយសេចក្តីជាជំនួសការនិយាយមាត់ទទេ ឬទុកជាការសម្ងាក់សំខាន់; ចុតហ្មាយ; ដីកា; … ( ប្រើជា សំបុត្រ មកយូរហើយ )
ឧទាហរណ៍៖ សរសេរសំបុត្រ, ស្រោមសំបុត្រ, ផ្ញើសំបុត្រ។

                     សំបុត្របក សំបុត្ររាយការណ៍ឆ្លើយតបត្រឡប់ទៅវិញ។ សំបុត្រសំណួរ សំបុត្រសួរសុខទុក្ខ។ សំបុត្រស្នាម សំបុត្រសាធារណៈ, សំបុត្ររាយរង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបុកមាន់, រាំងសមុទ្រ» មានន័យដូចម្ដេច ?

សំបុកមាន់, រាំងសមុទ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងមានកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃមាត់សមុទ្រនៃអាស៊ីក្តៅ។ គេយកស្លឹកធ្វើសំបុកមាន់។ ដើមសម្រាប់សង់ផ្ទះ។
រុក្ខជាតិនេះមានកម្ពស់ ៨-១៥ ម ដុះក្នុងព្រៃមាត់សមុទ្រ ឬលើទួលដែលមានជាតិកំបោរជិតសមុទ្រ។ ដើមនេះមានដុះក្នុងស្រុកក្តៅសកលលោក។ ស្លឹកខ្ចីៗអាចបរិភោគធ្វើអន្លក់។ ឈើរាំងមិនសូវជាប់ល្អទេ តែគេប្រើធ្វើរោងបណ្តោះអាសន្នបាន។ ស្លឹក សំបក និងផ្លែ សម្រាប់ធ្វើឱសថព្យាបាលឈឺក្បាល និងបណ្តេញសប្តិអាក្រក់ផង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបុកជាស» មានន័យដូចម្ដេច ?

សំបុកជាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូច កំពស់ ០,៨ – ១ ម បែកមែកតាំងពីគុម្ព ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន និងប្រទេសចិន ។ ស្លឹកក្រៀម គេយកទៅជ្រលក់ជ័រ ដើម្បីធ្វើចន្លុះដុត ។

តើពាក្យ «សំបថ» មានន័យដូចម្ដេច ?

សំបថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សបថ; សំ. ឝបថ ) ពាក្យស្បថ, ការស្បថ។
ឧទាហរណ៍៖ ចាញ់សំបថ, ដាក់សំបថ, ត្រូវសំបថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបកឆ្អឹង» មានន័យដូចម្ដេច ?

សំបកឆ្អឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់សរសៃៗព័ទ្ធសាច់ឆ្អឹងពីក្រៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំបក» មានន័យដូចម្ដេច ?

សំបក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្បក ឬ សំបក ) ។
( សព្ទអារក្ស ) ដប, កំប៉ុក
ឧទាហរណ៍៖ អាការសាហាវមួយសំបក ស្រាមួយដបឬមួយកំប៉ុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំនៀង» មានន័យដូចម្ដេច ?

សំនៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាំន្យើង, ល. សាំន្យង អ. ថ. —នៀង ) សូរសំឡេង, ទឹកសំឡេង, រសសំឡេង, ចុងសំឡេង។
ឧទាហរណ៍៖ សំនៀងក្រអៅ, សំនៀងទន់, សំនៀងពីរោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំនួរដេញដោល» មានន័យដូចម្ដេច ?

សំនួរដេញដោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដេញដោលសួរបញ្ជាក់រឿងអ្វីមួយដល់រដ្ឋមន្រ្តី ដោយរដ្ឋសភា ក្នុងសំនួរដេញដោលនេះ កាលបើរដ្ឋមន្រ្តីជាអ្នកឆ្លើយដោះស្រាយមិនសមហេតុផល រដ្ឋសភានឹងដកទំនុកទុកចិត្តវិញរំលំគណៈរដ្ឋមន្ត្រី បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំនួន» មានន័យដូចម្ដេច ?

សំនួន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា សាំន្វន អ. ថ. —នួន ) ដំណើរឬទំនងពាក្យ; លំនាំសេចក្ដី; វោហារ; ពាក្យពោលសង្កត់; ពាក្យផ្ដាច់ជើង។
ឧទាហរណ៍៖ កែសំនួន; លើកសំនួនដាក់; លេងសំនួន; និយាយពេញសំនួន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្មមឬគួរដល់ការ។
ឧទាហរណ៍៖ ប្រាក់ប៉ុណ្ណឹងមិនសំនួនដល់ការទេ ។ សំណំសំនួន ( ម. ព. សំណំ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំតេត» មានន័យដូចម្ដេច ?

សំតេត

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំតត។
ឧទាហរណ៍៖ សំតេតសំតត ដែលស្តតខ្លាំង, ដែលយារស្តតខ្លាំង ( ព. ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណំ» មានន័យដូចម្ដេច ?

សំណំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធំហំ, ដែលហំសមរម្យ
ឧទាហរណ៍៖ មាឌសំណំ។

                      សំណំសំនួន សំណំសមសួន, មាំមួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណៅ» មានន័យដូចម្ដេច ?

សំណៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដែលចម្លងពីសេចក្តីដើម, ពីសំបុត្រដើម, ពីច្បាប់ដើម ទុកជាសម្គាល់
ឧទាហរណ៍៖ បានចុះសំណៅទុកត្រឹមត្រូវហើយ។

                     ប្រើក្លាយជា កិ. ក៏មាន “ចម្លងពីសេចក្តីដើមទុកជាសម្គាល់ ។
ឧទាហរណ៍៖ ស្មៀនបានសំណៅសំបុត្រនេះហើយឬនៅ ? ( និយាយថា សំញៅ ក៏មាន ប៉ុន្តែមិនសូវប្រើ )។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការចម្លងពីសេចក្ដីដើម ច្បាប់ដើម ដើម្បីទុកជាឯកសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណោក» មានន័យដូចម្ដេច ?

សំណោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសោក, សូរសព្ទយំសោក។
ឧទាហរណ៍៖ នឹកស្ដាយអាល័យណាស់ ទប់សំណោកពុំបាន។

                    សេចក្តីសោកយំបោកខ្លួន រៀបរាប់នានាប្រការ ដោយក្តីស្រណោះ (ម.ព បរិទេវៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណែស» មានន័យដូចម្ដេច ?

សំណែស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលសេស, ដែលសស់។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំណល់។
ឧទាហរណ៍៖ សំណែសសំណល់ អ្វីៗដែលសេសសល់ ( តាមប្រភពនៃពាក្យ សេស គួរប្រើជា សំណេស ប៉ុន្តែបានប្រើជា សំណែស យូរមកហើយ )។

តើពាក្យ «សំណែព» មានន័យដូចម្ដេច ?

សំណែព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលសេព, ការសេពគប់, ការប្រព្រឹត្ត, ការកាន់។
ឧទាហរណ៍៖ ការកាន់សុចរិតយុត្តិធម៌ ជាសំណែពនៃអ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ( តាមប្រភពនៃពាក្យ សេព គួរប្រើជា សំណេព ប៉ុន្តែបានប្រើជា សំណែព យូរមកហើយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណែន» មានន័យដូចម្ដេច ?

សំណែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលសែន, ភោជនដែលសែន
ឧទាហរណ៍៖ សំណែនខ្មោច, សំណែនដូនតា។

                      ព. ប្រ. សំណូក ។
ឧទាហរណ៍៖ ស៊ីសំណែន ស៊ីសំណូក។

                      ប្រើដូចជា គុ. ក៏បាន : បាយសំណែន បាយចំណីដែលសែន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណេះ» មានន័យដូចម្ដេច ?

សំណេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនើង; អំពើ។
ឧទាហរណ៍៖ ដោយសំណេះខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើវិនិយោគ» មានន័យដូចម្ដេច ?

សំណើវិនិយោគ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សំណើដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបុគ្គលណាមួយ ក្នុងគោលបំណងបង្កើតគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ២. សំណើដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគខេត្ត ក្រុង ដោយបុគ្គលណាមួយ ក្នុងគោលបំណងបង្កើតគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើមដី» មានន័យដូចម្ដេច ?

សំណើមដី

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណទឹកដែលរក្សាទុកនៅក្នុងដីក្នុងសណ្ឋានរាវឬកក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើមខ្យល់» មានន័យដូចម្ដេច ?

សំណើមខ្យល់

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណចំហាយទឹក នៅក្នុងខ្យល់ ដែលបញ្ជាក់ពីភវនីយភាពនៃកំណកអាកាសធាតុ (ទឹកភ្លៀង សន្សើម អ័ព្ទ… ) ។ បើកាលណាកម្រិតសំណើមខ្យល់ខ្ពស់ នោះប្រសិទ្ធភាពនៃការបញ្ចេញញើសថយចុះ​ និងធ្វើឲ្យរាងកាយត្រជាក់ ដោយការកាត់បន្ថយអត្រារំហួតសំណើមពីស្បែក ។ ឥទ្ធិពលនេះត្រូវបានគណនាដោយតារាងសន្ទស្សន៍ កម្ដៅ ឬសន្ទស្សន៍សំណើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើម» មានន័យដូចម្ដេច ?

សំណើម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈសើម, សភាពសើម; កន្លែងដែលសើម ។
ឧទាហរណ៍៖ សំណើមកម្រាល គឺកម្រាលដែលសើម ; សំណើមខ្លួន គឺខ្លួនដែលបែកញើសសើម។

                      អង្គុយលើសំណើម គឺអង្គុយលើកន្លែងដែលសើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើដេញថ្លៃដែលមិនមានសុពលភាព» មានន័យដូចម្ដេច ?

សំណើដេញថ្លៃដែលមិនមានសុពលភាព

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សំណើដេញថ្លៃដែលមិនមានលក្ខណៈពេញលេញ ឬមិនបានឆ្លើយតបគ្រប់គ្រាន់ទៅតាមការកំណត់នៃឯកសារដេញថ្លៃ ហើយសំណើដេញថ្លៃទាំងនេះ មិនត្រូវបានពិចារណាសម្រាប់ដំណាក់កាលបន្ទាប់ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើដេញថ្លៃដែលមានសុពលភាព» មានន័យដូចម្ដេច ?

សំណើដេញថ្លៃដែលមានសុពលភាព

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សំណើដេញថ្លៃ ដែលត្រូវ៖ ▪បានដាក់ដោយអ្នកដេញថ្លៃដែលមានសិទ្ធិ ▪បានបំពេញត្រឹមត្រូវ និងពេញលេញ ទៅតាមការកំណត់ក្នុងឯកសារដេញថ្លៃ ▪បានប្រើឯកសារដេញថ្លៃត្រឹមត្រូវដែលចេញដោយអង្គភាពលទ្ធកម្ម ▪បានចុះហត្ថលេខាយ៉ាងត្រឹមត្រូវ ▪បានភ្ជាប់ជាមួយនូវឯកសារប្រាក់កក់ធានាការដេញថ្លៃ ហើយចំនួនប្រាក់កក់ត្រឹមត្រូវទៅតាមការកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើដេញថ្លៃ» មានន័យដូចម្ដេច ?

សំណើដេញថ្លៃ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សំណុំឯកសារ រួមមាន ឯកសារដេញថ្លៃដែលបានបំពេញដោយអ្នកដេញថ្លៃ និងឯកសារភ្ជាប់មួយចំនួនទៀត ដូចមានតម្រូវក្នុងឯកសារដេញថ្លៃ ដែលអ្នកដេញថ្លៃបានដាក់នៅស្ថាប័នអនុវត្តលទ្ធកម្ម សម្រាប់គោលបំណងផ្គត់ផ្គង់ទំនិញ ទទួលការសំណង់ ផ្ដល់សេវាកម្ម ឬសេវាទីប្រឹក្សា។ ២. សំណើសុំដើម្បីផ្គត់ផ្គង់ សេវា ឬធ្វើការសាងសង់ ដែលធ្វើឡើងតាមលក្ខខណ្ឌដែលកំណត់ដោយអ្នកទិញ ឬអ្នកម្ចាស់ការ។ ៣. ការដាក់ឯកសារដេញថ្លៃ ដើម្បីផ្គត់ផ្គង់ទំនិញ សេវាកម្ម ឬធ្វើការសាងសង់ ជួសជុល ដែលធ្វើឡើងតាមលក្ខខណ្ឌកំណត់ ដោយអ្នកទិញ ឬអ្នកម្ចាស់ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើច» មានន័យដូចម្ដេច ?

សំណើច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើឬដំណើរដែលសើច
ឧទាហរណ៍៖ អស់សំណើច សើចទប់មិនឈ្នះ, សើចខ្លាំង។

                     សំណើចអ្នកផង សំណើចអ្នកទាំងពួង, សំណើចសាធារណជន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណើ» មានន័យដូចម្ដេច ?

សំណើ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេល, វេលាដ៏ខ្លី មានរយៈប្រហែលដូចគេសើឲ្យឃើញស្នើឃើញស្រទាប់។
ឧទាហរណ៍៖ ត្រូវប្រើរបស់ហ្នឹងមួយសំណើទៅសិន ទម្រាំបានរបស់ថ្មីមកទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណួរ» មានន័យដូចម្ដេច ?

សំណួរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសួរ; សេចក្តីសួរសុខទុក្ខដោយសរសេរសំបុត្រ ឬផ្ដាំ នឹងអ្នកដទៃ ( ច្រើនសរសេរ សំនួរ ជាង )
ឧទាហរណ៍៖ កូនខ្ញុំតែងមានសំណួរមករឿយៗ ប្រាប់ថាសុខសប្បាយទេ។

                      ប្រើដូចជា គុ. ក៏បាន ។
ឧទាហរណ៍៖ សំបុត្រសំណួរ ។

                     ធ្លាប់សរសេរជា សំនួរ ខ្លះមកហើយ ប៉ុន្តែត្រូវសរសេរជា សំណួរ វិញឲ្យដូចពាក្យឯទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណូម» មានន័យដូចម្ដេច ?

សំណូម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសូម, សេចក្តីសូម។
ឧទាហរណ៍៖ ធ្វើសំណូម, ទទួលសំណូមពរ ; សេចក្ដីប្រាថ្នាដែលសាងសូមឬដែលបានសាងសូមមកពីព្រេងនាយ : មានសំណូមមកពីនាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សំណូក» មានន័យដូចម្ដេច ?

សំណូក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ ឬរបស់ដែលសូក។
ឧទាហរណ៍៖ ទទួលសំណូក, ស៊ីសំណូក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត