Posted on Leave a comment

តើពាក្យ «អាហ្រ្វិកែន» មានន័យដូចម្ដេច ?


អាហ្រ្វិកែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាហ្វ្រិក ឬ អាហ្រ្វិគ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហ្រ្វិក» មានន័យដូចម្ដេច ?


អាហ្រ្វិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. Afrique; អ. អាហ្រិ្វកា Africa) ឈ្មោះមហាទ្វីបមួយក្នុងចំនួនមហាទ្វីបទាំង ៥ ក្នុងមនុស្សលោក។
ឧទាហរណ៍៖ ទ្វីបអាហ្វ្រិក, ប្រទេសអាហ្វ្រិគ (សរសេរជា អហ្រិ្វក ឬ អហ្រ្វិគ ក៏មាន) ។

                     ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាហ្រ្វិគនោះ, បុរសហៅ អាហ្រ្វិក័ង (បារ. Africain, អ. អាហ្វ្រិក័ន African), ស្រ្តីហៅ អាហ្វ្រិកែន (បារ. Africaine); ខ្មែរច្រើនហៅ អាហ្វ្រិក័ង ទាំងបុរសទាំងស្រ្តី។
ឧទាហរណ៍៖ ប្រុសអាហ្វ្រិក័ង, ស្រីអាហ្វ្រិក័ង ។ ម. ព. មហាទ្វីប ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហិវាតរោគ» មានន័យដូចម្ដេច ?


អាហិវាតរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាសន្នរោគ រោគរាតត្បាតម៉្យាង សម្គាល់ដោយអ្នកជំងឺក្អួត ហើយចុះរាករឿយៗ ទាល់តែថយកម្លាំងរហូតដល់ស្លាប់ ក៏សឹងមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារូបត្ថម្ភក៍» មានន័យដូចម្ដេច ?


អាហារូបត្ថម្ភក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបម្រុងអាហារ ការចិញ្ចឹមជីវិតដោយអាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារូបករណ៍សិក្សា» មានន័យដូចម្ដេច ?


អាហារូបករណ៍សិក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ថ្លៃអាហារ ដែលបើកឱ្យសិស្សទុកជាគ្រឿងទំនុកបម្រុង ដើម្បីឱ្យរៀនសូត្រក្នុងកាលមានកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារូបករណ៍» មានន័យដូចម្ដេច ?


អាហារូបករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ដែលរដ្ឋបើកឱ្យសិស្ស ដើម្បីជួយទប់ទល់នឹងថ្លៃអាហារ ក្នុងពេលដែល កំពុងសិក្សា។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់ដែលផ្តល់ឱ្យអ្នកសិក្សា ដើម្បីទំនុកបម្រុងក្នុងការសិក្សាក្នុងរយៈពេលកំពុងរៀនសូត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារូបករណិក» មានន័យដូចម្ដេច ?


អាហារូបករណិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលបាននូវអាហារូបករណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារិន» មានន័យដូចម្ដេច ?


អាហារិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករកស៊ីខាងការនាំទំនិញ ឬផលិតផលចូលក្នុងស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារស្រស់ស្រូប» មានន័យដូចម្ដេច ?


អាហារស្រស់ស្រូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារបរិភោគខុសប្រក្រតី នៅពេលរសៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារសម្រន់» មានន័យដូចម្ដេច ?


អាហារសម្រន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណីដែលគេដាក់ឱ្យភ្ញៀវបរិភោគ ទុកជាគ្រឿងសម្រន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារវិភាគទិនិក» មានន័យដូចម្ដេច ?


អាហារវិភាគទិនិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារបរិភោគ ដែលត្រូវបានមកមនុស្សម្នាក់ៗ ឬសត្វនីមួយៗ រៀងរាល់ថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារវិភាគ» មានន័យដូចម្ដេច ?


អាហារវិភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកអាហារ ឬចំណីដែលត្រូវបានមកមនុស្សម្នាក់ៗ ឬសត្វនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារវិទ្យា» មានន័យដូចម្ដេច ?


អាហារវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីការធ្វើម្ហូបចំណី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារម័ទ» មានន័យដូចម្ដេច ?


អាហារម័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ ការពេញចិត្តតែនឹងអាហារចំណីឆ្ងាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារមត្ត» មានន័យដូចម្ដេច ?


អាហារមត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សរើសអើងរកតែអាហារចំណីឆ្ងាញ់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សរើសអើងរកតែអាហារចំណីឆ្ងាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារប្រអប់» មានន័យដូចម្ដេច ?


អាហារប្រអប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារសព្វយ៉ាងដែលគេចំអិនរួច ដាក់ប្រអប់ទុកឱ្យបានយូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារប័ណ្ណ» មានន័យដូចម្ដេច ?


អាហារប័ណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ជីរាយមុខម្ហូបដាក់បង្ហាញភ្ញៀវ ក្នុងភត្តាហារ ឬដែលមានលក់ប្រចាំថ្ងៃ នៅក្នុងភោជនាគារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារណីយ» មានន័យដូចម្ដេច ?


អាហារណីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រើជាអាហារ ដែលសម្រាប់ផ្គត់ផ្គង់ដើម្បីជាអាហារ ដូចយ៉ាងរុក្ខជាតិ អាហារណីយ សោធន អាហារណីយ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍» មានន័យដូចម្ដេច ?


អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍


👉ថ្នាក់ពាក្យជា គយ
មានន័យថា អគារ ឬទីតាំងដែលរៀបចំឡើង ដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ភ្ញៀវជាចម្បង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារដ្ឋាន និងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុក» មានន័យដូចម្ដេច ?


អាហារដ្ឋាន និងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អគារ ឬទីតាំងដែលរៀបចំឡើង ដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ប្រជាពលរដ្ឋទូទៅជាចម្បង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហារ» មានន័យដូចម្ដេច ?


អាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គ្រឿងសម្រាប់បរិភោគចម្អែតអាត្មា, ភោជន។
ឧទាហរណ៍៖ ចម្អិនអាហារ, បរិភោគអាហារ ។

                       អាហារកិច្ច (––រៈ––) ការរវល់ដោយអាហារ គឺការចាត់ចែងឬបរិភោគអាហារ ។ អាហារគវេសនា (––រៈគៈវេសៈន៉ា) ការស្វែងរកអាហារ ។ អាហារប័ណ្ណ (––រ៉ៈបាន់) បញ្ជីរាយរាប់មុខម្ហូបដែលដាក់បង្ហាញភ្ញៀវមើលក្នុងពេលបរិភោគឬដែលមានសម្រាប់លក់ប្រចាំថ្ងៃក្នុងភោជនាគារ ។ អាហារបិណ្ឌបាត អាហារដែលបានដោយការដើរបិណ្ឌបាត (ព. វិ. ពុ. ) ។ អាហារូបករណ៍ (––ប៉ៈ-ក) គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។ អាហារូបករណិក (––ប៉ៈកៈរ៉ៈណិក) អ្នកដែលបានទទួលនូវអាហារូបករណ៍ (បើស្រ្តីជា អាហារូបករណិកា) ។ អាហារូបត្ថម្ភ (––ប៉័ត-ថ័ម) ការជួយទំនុកបម្រុងដោយអាហារ; ការចិញ្ចឹមជីវិតដោយអាហារ ។ ល ។ បណីតាហារ អាហារប្រណិត គឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា ។ ភត្តាហារ ភត្តជាអាហារ ។ ភោជនាហារ ភោជនជាអាហារ ។ លូខាហារ អាហារសៅហ្មង ។ ល ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា វត្ថុដែលអាចបរិភោគបានដោយមនុស្ស ឬសត្វដើម្បីទ្រទ្រង់ជិវិត និងសុខភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហរណកម្មកាលិក» មានន័យដូចម្ដេច ?


អាហរណកម្មកាលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឱ្យនាំចូលជាបណ្តោះអាសន្នក្នុងពេលដ៏ខ្លី ហើយបានតែមួយដងមួយកាលផងទៀត លុះផុត ពេលនាំចេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាហរណកម្ម» មានន័យដូចម្ដេច ?


អាហរណកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនាំចូល ការនាំទំនិញ ឬផលិតផលរបស់បរទេសចូលមកក្នុងស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្ហូត» មានន័យដូចម្ដេច ?


អាស្ហូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នីជ្ជីព្វ ឧស្ម័នសរល ឥតពណ៌ ឥតក្លិន និងរសជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្វាសៈ» មានន័យដូចម្ដេច ?


អាស្វាសៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អស្សាសៈ ) ។ ( ម. ព. អស្សាស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្រ័យ» មានន័យដូចម្ដេច ?


អាស្រ័យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួលអារម្មណ៍ជាសុខសប្បាយ មានប្រយោជន៍ក្នុងការប្រើប្រាស់ អាស្រ័យផល។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អាឝ្រយ ឬជា អាឝយ មានសេចក្ដីស្រដៀងគ្នា; បា. អាសយ ) ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីច្រើនយ៉ាងគឺ “ពឹងពាក់, ជ្រកកោន, ប្រព្រឹត្តទៅបានដោយសារ”។
ឧទាហរណ៍៖ បុត្រអាស្រ័យមាតាបិតា; សិស្សអាស្រ័យគ្រូ; ខ្ញុំរកប្រាក់បានអាស្រ័យកម្លាំងរែកសែង ។

                       នៅ, សម្នាក់ ឬសំចតនៅ, សម្រាកនៅ។
ឧទាហរណ៍៖ ខ្ញុំមកអាស្រ័យផ្ទះអ្នក៣ដងនេះហើយ ។

                      បរិភោគភោជនាហារ។
ឧទាហរណ៍៖ ឯងរាល់គ្នា ចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឲ្យហើយទៅ ! ។

                      ដេក។
ឧទាហរណ៍៖ យប់ជ្រៅណាស់ហើយ នាំគ្នាអាស្រ័យដំណេកទៅ! ។

                     ជួយគ្នា ឬពឹងពាក់គ្នាទៅវិញទៅមក។
ឧទាហរណ៍៖ ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ ។ ល ។

                     ប្រើជា និ. ក៏មាន “ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ”។
ឧទាហរណ៍៖ វារិជាតមានឈូកនិងព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹកនិងភក់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្រូវ» មានន័យដូចម្ដេច ?


អាស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសៅហ្មងកេរ្តិ៍ឈ្មោះ; ដំណើរលេចឮខ្ចរខ្ចាយកេរ្តិ៍ឈ្មោះសៅហ្មង;
ឧទាហរណ៍៖ នាំឲ្យមានអាស្រូវ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អាឝ្រុ កិ. “ឮខ្ចរខ្ចាយ, ឮសាយសុស; …”) ដែលលេចឮខ្ចរខ្ចាយឬសាយសុសទៅថាមិនល្អ, ថាសៅហ្មង; ដែលមានកេរ្តិ៍ឈ្មោះសៅហ្មង។
ឧទាហរណ៍៖ ពាក្យអាស្រូវ, កេរ្តិ៍ឈ្មោះអាស្រូវ; មនុស្សអាស្រូវ ។

                    អាស្រូវបារាយណ៍ (—បារ៉ាយ) ដែលលេចឮកេរ្តិ៍ឈ្មោះសៅហ្មងសាយសុសទៅឆ្ងាយ (ម. ព. បារាយណ៍ ផង) ។ អាស្រូវភាស ដែលគេចេះតែនិយាយតៗគ្នាឮសុសសព្វអំពីកេរ្តិ៍ឈ្មោះសៅហ្មង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្រាត» មានន័យដូចម្ដេច ?


អាស្រាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតសម្លៀកចេញពីខ្លួន។
ឧទាហរណ៍៖ អាស្រាតខោ (ព. សា. ; ព. គ. អាក្រាត ឬ របូត . . . ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្រម» មានន័យដូចម្ដេច ?


អាស្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាឝ្រម; បា. អស្សម) កន្លែងនៅសម្រាប់ធ្វើចិត្តឲ្យស្ងប់រម្ងាប់, លំនៅសម្រាប់រម្ងាប់រាគាទិក្កិលេស គឺខ្ទមឬកុដិលំនៅរបស់តាបស, ឥសី, យោគី។
ឧទាហរណ៍៖ ពួកឥសីតែងធ្វើអាស្រមនៅក្នុងព្រៃ ។

                     អាស្រមបទ (—ស្រំ-ម៉ៈបត់; សំ. អាឝ្រមបទ; បា. អស្សមបទ) ទីអាស្រម, ទីក្បែរ ឬជុំវិញអាស្រម។
ឧទាហរណ៍៖ តាបសតែងបោសម្អាតអាស្រមបទតាមពេលកំណត់ពុំដែលខាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្មារ៉ា» មានន័យដូចម្ដេច ?


អាស្មារ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អេរីត្រេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្មារ៉ា» មានន័យដូចម្ដេច ?


អាស្មារ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អេរីត្រេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្ថាន» មានន័យដូចម្ដេច ?


អាស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ទីប្រជុំ, ទីសម្រាប់ប្រជុំគ្នា ។ វេវ. សន្និបាតដ្ឋាន, សមោសរណដ្ឋាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស្តាណា» មានន័យដូចម្ដេច ?


អាស្តាណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កាហ្សាក់ស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស័យ» មានន័យដូចម្ដេច ?


អាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី ឬប្រដាប់ ដែលសម្រាប់ដាក់ទឹក ឬប្រេងបម្រុងទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ែបៃហ្សង់» មានន័យដូចម្ដេច ?


អាស៊ែបៃហ្សង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាស៊ែបៃហ្សង់, (រាជធានី/​រដ្ឋធានី) បាគូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីឡូអ៊ីន» មានន័យដូចម្ដេច ?


អាស៊ីឡូអ៊ីន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុសរីរាង្គដែលប្រហែលជាត្រូវបានសំយោគដោយកុងដង់កម្មនៃអាល់ដេអ៊ីត។ ឧទាហរណ៍៖បង់សូអ៊ីន C6H5COCHOHC6H5។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីលអាឡូសែនួ» មានន័យដូចម្ដេច ?


អាស៊ីលអាឡូសែនួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្រុមធំមួយក្នុងចំណោមក្រុមធំទាំងឡាយនៃសារធាតុសរីរាង្គមានផ្ទុកក្រុមអាឡូកាបូនីល។ ឧទាហរណ៍ អាស៊ីលភ្លុយអរួ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីលនីត្រែន» មានន័យដូចម្ដេច ?


អាស៊ីលនីត្រែន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា នីត្រែនដែលក្នុងនោះអាសូតត្រូវធ្វើសម័្ពន្ធកូវ៉ាឡង់ជាមួយក្រុមអាស៊ីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីលកាបែន» មានន័យដូចម្ដេច ?


អាស៊ីលកាបែន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រ៉ាឌីកាល់កាបែនដែលក្នុងនោះមានក្រុមមួយយ៉ាងតិចដែលភ្ជាប់ទៅនឹងកាបូនឌីវ៉ាឡង់ជាក្រុមអាស៊ីល។ ឧទាហរណ៍៖ អាសេទីលកាបែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីលកម្ម» មានន័យដូចម្ដេច ?


អាស៊ីលកម្


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ដំណើរការដែលធ្វើអោយក្រុមអាស៊ីលត្រូវបានបញ្ចូលទៅក្នុងម៉ូលេគុលតាមការជំនួស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីល» មានន័យដូចម្ដេច ?


អាស៊ីល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រ៉ាឌីកាល់ដែលកើតឡើងពីអាស៊ីតសរីរាង្គដកក្រុមអ៊ីដ្រុកស៊ីល ចេញ។ រូបមន្ដទូទៅរបស់វាគឺ RCO ដែល R ជាអាលីផាទិច(បើក) អាលីស៊ីគ្លិច ឬជាអារ៉ូម៉ាទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីទមាត្រវិធី» មានន័យដូចម្ដេច ?


អាស៊ីទមាត្រវិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យមើលជាតិខាប់ នៅក្នុងអាស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីទ» មានន័យដូចម្ដេច ?


អាស៊ីទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គខ្លះដែលមានរសជាតិជូរដូចទឹកខ្មេះ ហើយប្រកបដោយគុណភាព បំប្លែងល័ខខៀវឱ្យទៅជាក្រហមបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតអាឡូសែនួ» មានន័យដូចម្ដេច ?


អាស៊ីតអាឡូសែនួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុនៃប្រភេទ RCOX ដែល R ជារ៉ាឌីកាល់ អាល់គីល ឬអារីល និង X ជាអាឡូសែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតអាលីផាទិច» មានន័យដូចម្ដេច ?


អាស៊ីតអាលីផាទិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតសរីរាង្គដែលកើតពីអាលីផាទិច អុីីដ្រូអាស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឡឺវីស» មានន័យដូចម្ដេច ?


អាស៊ីតឡឺវីស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូលេគុល ឬអ៊ីយ៉ុងដែលអាចបងើ្កតសម្ព័ន្ធកូវ៉ាឡង់ជាមួយនឹងប្រភេទគីមីផេ្សងទៀតដោយការទទួលទេ្វតាអេឡិចត្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតស្ងួត» មានន័យដូចម្ដេច ?


អាស៊ីតស្ងួត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតអាសេទិចដែលគ្មានទឹកត្រូវបានគេប្រើប្រាស់សំរាប់សំអាតអាសីុតកម្មក្នុងអណ្ដូងស្ដុកប្រេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតស៊ុលផួរិចហុយ» មានន័យដូចម្ដេច ?


អាស៊ីតស៊ុលផួរិចហុយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតស៊ុលផួរិចខាប់ផ្ទុកសានធ័រទ្រីអុកស៊ីត រលាយ។ គេហៅម្យ៉ាងទៀតថា អូលេអ៊ូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតម៉ែត្រ» មានន័យដូចម្ដេច ?


អាស៊ីតម៉ែត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បរិធាន ឬសូលុយស្យុងស្ដង់ដាដែលប្រើក្នុងការកំណត់ បរិមាណអាស៊ីតក្នុងភាគសំណាកមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតមាត្រ» មានន័យដូចម្ដេច ?


អាស៊ីតមាត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អត្រាកម្មនៃអាស៊ីតជាមួយសូលុយស្យុងបាសស្ដង់ដា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតប្រ៉ោនសេ្ទត» មានន័យដូចម្ដេច ?


អាស៊ីតប្រ៉ោនសេ្ទត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទគីមីដែលអាចដើរតួជាប្រភពផ្ដល់ប្រូតុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតនីឌ្រិចហុយ» មានន័យដូចម្ដេច ?


អាស៊ីតនីឌ្រិចហុយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតនីឌ្រិចខាបផ្ទុកអាសូតឌីអុកស៊ីតរលាយ។ គេអាចរៀបចំវាឡើងដោយការបន្ថែមផម៉ាល់ដេអ៊ីតទៅលើអាស៊ីតនីឌ្រិចខាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឌីអាសូអ៉ិច» មានន័យដូចម្ដេច ?


អាស៊ីតឌីអាសូអ៉ិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា C6H5N=NOOH ទំរង់អ៉ីសូមែនៃផេនីលនីត្រាមីន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឌីស៊ុលផូនិច» មានន័យដូចម្ដេច ?


អាស៊ីតឌីស៊ុលផូនិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូលេគុលដែលមានក្រុមអាស៊ីតស៊ុលផូនិចពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឌីប្រូទិច» មានន័យដូចម្ដេច ?


អាស៊ីតឌីប្រូទិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតដែលមានអាតូមអ៉ីដ្រូសែនអាចបំបែកជាអ៉ីយ៉ុងពីរ ក្នុងម៉ូលេគុលនិមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឌីបាស» មានន័យដូចម្ដេច ?


អាស៊ីតឌីបាស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាស៊ីតដែលមានអាតូមអ៉ីដ្រូសែនពីរអាចជំនួសដោយអាតូម ឬរ៉ាឌីកាល់បាសពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតឌីកាបុកស៊ីលិច» មានន័យដូចម្ដេច ?


អាស៊ីតឌីកាបុកស៊ីលិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុមានក្រុមកាបុកស៊ីលពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតដេអុកស៊ីរីបូនុយកេ្លអ៉ិច» មានន័យដូចម្ដេច ?


អាស៊ីតដេអុកស៊ីរីបូនុយកេ្លអ៉ិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ាក្រូម៉ូលេគុលយ៉ាងធំដែលមាននៅក្នុង ណ្វៃយ៉ូកោសិកា។ ម៉ូលេគុលនេះជាអ្នកផ្ទុកពត៌មានសេនេទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតខ្លាញ់» មានន័យដូចម្ដេច ?


អាស៊ីតខ្លាញ់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូណូអាស៊ីតបាសសរីរាង្គដែលមានរូបមន្ដទូទៅ CnH2n+1COOH បានមកពីស៊េរីអ៉ីដ្រូកាបួអាលីផាទិចឆ្អែតដែលជាទូទៅមាន អាតូមកាបូនដប់ ឬច្រើនជាង ។
ឧទាហរណ៍៖ អាសីុត)៉ាល់មីទិចអាសីុតសេ្ដអារិច និងអាស៊ីតអូលេអិចដែលប្រើជាបេ្រង ឬខ្លាញ់ក្នុងការសំអាង និងសារធាតុ ចិពា្ចឹម ហើយសំរាប់ជាសាប៊ូ និងសារធាតុជំរះក្អែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតកម្មមហាសមុទ្រ» មានន័យដូចម្ដេច ?


អាស៊ីតកម្មមហាសមុទ្រ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការថយចុះ ប៉េហាស់ នៃមហាសមុទ្រចាប់ពីកម្រិត៧ ក្នុងរយៈពេលវែងមួយដែលតាមធម្មតាមានរយៈពេលច្រើនទសវត្សរ៍ ឬវែងជាងនេះ ដែលច្រើនតែបង្កដោយការស្រូបយកឧស្ម័នកាបូនិក ចេញពីបរិយាកាស ប៉ុន្តែក៏អាចបណ្ដាលមកពីកំណើតន ឬការថយចុះសារធាតុគីមីដទៃទៀតពីមហាសមុទ្រផងដែរ ។ អាស៊ីតកម្មមហាសមុទ្រដោយសកម្មភាពមនុស្ស សំដៅលើការថយចុះនៃប៉េហាស ដែលបង្កដោយសកម្មភាពមនុស្ស ដូចជា ការតាំងទីលីនៅក្បែរសមុទ្រហួសកម្រិត ការបង្ហូរកាកសំណល់ប្លាស្ទិកចូលក្នុងសមុទ្រជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីតកម្ម» មានន័យដូចម្ដេច ?


អាស៊ីតកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការបន្ថែមនៃអាស៊ីតទៅក្នុងសូលុយស្យុងរហូតដល់ pH របស់វាមានតំលៃក្រោម 7។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីត» មានន័យដូចម្ដេច ?


អាស៊ីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា 1. ចំណាត់ថ្នាក់នៃសមាសធាតុគីមីដែលជាសូលុយស្យុងទឹករបស់វា ប្ដូរពណ៌ទួណឺសុលក្រហមអោយទៅជាខៀវមានប្រតិកម្ម និងរំលាយលោហៈមួយ ចំនួនបងើ្កតបានជាអំបឹល។ 2. សមាសធាតុដែលមានលទ្ធភាពអាចផេ្ទរអ៊ីយ៉ុង អីុដ្រូសែនទៅក្នុងសូលុយស្យុង។ អ្នកផ្ដល់អីុយ៉ុងអីុដ្រូសែន(ប្រូតុង)។ 3. សារធាតុដែលធើ្វអ៊ីយ៉ុងកម្មក្នុងសូលុយស្យុងដើម្បីភ្ជាប់អ៊ីយ៉ុងវិជ្ជមាននៃធាតុ រំលាយ។ 4. ម៉ូលេគុលឬអីុយុង៉ ដែលផ្សំជាមួយម៉ូលេគុល ឬអីុយ៉ុងដទៃទៀត ដោយបងើ្កតជាសម័្ពន្ធកូវាឡង់ជាមួយអេឡិចត្រុងពីរពីប្រភេទផេ្សងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីដូស៊ីស» មានន័យដូចម្ដេច ?


អាស៊ីដូស៊ីស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល័ក្ខខ័ណ្ឌដែលមាននៅពេល pH របស់ឈាមធ្លាក់ចុះក្រោមកំរិតធម្មតាដែលអាចបណ្ដាលមកពីបណ្ដូររូបធាតុ ឬការដកដង្ហើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីដូលីស» មានន័យដូចម្ដេច ?


អាស៊ីដូលីស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មគីមីដែលរូមមានការបំបែកនៃម៉ូលេគុលដោយការ បន្ថែមធាតុអាស៊ីតទៅលើម៉ូលេគុល។ ប្រតិកម្មនេះប្រៀបបានទៅនឹងអ៊ីដ្រូលីល ឬអាកុលីសដែលក្នុងនោះទឹក ឬអាល់កុលត្រូវបានប្រើជំនួសអាស៊ីត។ គេហៅ ម្យ៉ាងទៀតថា “”បណ្ដូរអាស៊ីល””។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីដឌីអុកស៊ីរីបូនុយក្លេអ៊ិក» មានន័យដូចម្ដេច ?


អាស៊ីដឌីអុកស៊ីរីបូនុយក្លេអ៊ិក


👉ថ្នាក់ពាក្យជា គយ
មានន័យថា ជាពាក្យកាត់សម្រាប់ deoxyribonucleic acid ដែលពីមុនគេសរសេរជា desoxyribonucleic acid។ ជាច្រវ៉ាក់ប៉ូលីម៉ែរវែងមួយ នៃដេអុកស៊ីរីបូនុយក្លេអូទីត។ DNA ជាបង្ករបស់រូបធាតុហ្សែន នៃសារពាង្គកាយ និងធាតុកោសិកានានា ហើយជាទូទៅវាស្ថិតក្នុងទម្រង់ហេឡិចទ្វេ។ ទោះបីជាយ៉ាងណាក្ដី ចង្កោមហ្សែនរបស់វីរុសខ្លះ កើតឡើងពីខ្សែ DNA មួយចំណែក ឯខ្លះទៀតមានខ្សែ RNA (Ribonucleic acid) មួយ ឬពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ីដខ្លាំង» មានន័យដូចម្ដេច ?


អាស៊ីដខ្លាំង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាស៊ីដ វត្ថុធាតុដើម និងធាតុផ្សំជាអាស៊ីដទាំងឡាយ ទោះជាល្បាយរាវ ឬរឹង ហើយមានប៉េហាស់ (pH) ស្មើ ឬក្រោម ៣ (បី) ដែលបណ្តាលឱ្យមានគ្រោះ-ថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្ស ដូចមានចុះនៅក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់នេះ លើកលែង អាស៊ីដស៊ុលហ្វួរិក ដែលជាល្បាយរាវ (សូលុយ-ស្យុង) និងមានកំហាប់ ឬដង់ស៊ីតេក្រោម ៣៣% ដែលប្រើប្រាស់សម្រាប់ចាក់អាគុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ី» មានន័យដូចម្ដេច ?


អាស៊ី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អាហ្ស៊ី Asie ) ឈ្មោះមហាទ្វីបមួយ ក្នុងចំនួនមហាទ្វីបទាំង ៥ ក្នុងមនុស្សលោក
ឧទាហរណ៍៖ ទ្វីបអាស៊ី, ប្រទេសអាស៊ី (ម. ព. មហាទ្វីប ផង) ។

                      ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាស៊ី (ទាំងបុរស ទាំងស្រ្តី) ហៅថា អាស្យាទិគ ( បារ. Asiatique) “អ្នកអាស៊ី”។
ឧទាហរណ៍៖ ពួកអាស្យាទិគ ។

                      អ្វីៗដែលកើតមានក្នុងទ្វីបអាស៊ីឬដែលជារបស់ជនអ្នកអាស៊ី ក៏ហៅ អាស្យាទិគ ដែរ។
ឧទាហរណ៍៖ ដំណាំអាស្យាទិគ, របរអាស្យាទិគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាស៊ាន» មានន័យដូចម្ដេច ?


អាស៊ាន


👉ថ្នាក់ពាក្យជា គយ
មានន័យថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រ៊ូណេដារ៉ូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសឹង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសែន» មានន័យដូចម្ដេច ?


អាសែន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុរងកុងដង់កម្មពហុវង់ដែលមានវង់ត្រូវរំលាយក្នុងការតំរៀបលីនេអ៊ែ។ ឧទាហរណ៍ អង់ត្រាសែន

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេទីឡែនខ្មៅ» មានន័យដូចម្ដេច ?


អាសេទីឡែនខ្មៅ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សណ្ឋានកាបូនដែលមានភាពចំលងអគ្គិសនីខ្ពស់ដែលកើតឡើងដោយការបំបែកអាសេទីឡែនដោយកំដៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេទីលួ» មានន័យដូចម្ដេច ?


អាសេទីលួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលកើតឡើងពីអាសេទីឡែនដែលអាតូមអ៊ីដ្រូសែនត្រូវបានជំនួសដោយលោហៈដូចជាទង់ដែងអាសេទីលួ Cu2C2។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេទីលកម្ម» មានន័យដូចម្ដេច ?


អាសេទីលកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មដែលបងើ្កតសម្ព័ន្ធក្រុមអាសេទីលទៅម៉ូលេគុលសរីរាង្គ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេតូស្ដេអារីន» មានន័យដូចម្ដេច ?


អាសេតូស្ដេអារីន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សេតូសេ្ដអារីន ​៖ ពាក្យទូទៅសំរាប់ម៉ូណូ គី្លសេរីតនៃអាស៊ីតសេ្ដអារិច (អាសេទីឡាតកមμ និងអានីឌ្រិចអាសេទិច)ប្រើជាសារធាតុការពារស្រទាប់លើ និងជាសារធាតុបា្លស្ទិចសំរាប់សំយោគជ័រដើម្បីធ្វើអោយប្រសើរឡើងដល់លក្ខណៈសីតុណ្ហភាពទាបៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេតូន (ប្រូប៉ាណូន)» មានន័យដូចម្ដេច ?


អាសេតូន (ប្រូប៉ាណូន)


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគ្មានពណ៌ ងាយឆេះ ហើរ មានរូបមន្ត CH₃COCH₃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសេតាត» មានន័យដូចម្ដេច ?


អាសេតាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទមួយក្នុងចំណោមប្រភេទពីរដែលជាស្រឡាយនៃអាស៊ីតអាសេទិច CH₃COOH ។ ប្រភេទទី1 ជាអាសេតាតអ៊ីយ៉ុង CH₃COO- ប្រភេទទី2 ជាសមាសធាតុដែលទំរង់របស់វាមានផ្ទុកអ៊ីយ៉ុងអាសេតាតដូចជាអាសេទីលអាសេតាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសូរ» មានន័យដូចម្ដេច ?


អាសូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាណិតទន់ចិត្ត, អាណិតជាប់ចិត្ត, អាណិតខ្លោចចិត្ត។
ឧទាហរណ៍៖ ឃើញកូនតូចៗ កំព្រីកំព្រាអនាថា គួរឲ្យអាសូរពេកណាស់ ។

                     អាសូរករុណា អាណិតក្រៃពេក ។ អាណិតអាសូរ (មើលក្នុងពាក្យ អាណិត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសូរ» មានន័យដូចម្ដេច ?


អាសូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាណិតទន់ចិត្ត, អាណិតជាប់ចិត្ត, អាណិតខ្លោចចិត្ត។
ឧទាហរណ៍៖ ឃើញកូនតូចៗ កំព្រីកំព្រាអនាថា គួរឲ្យអាសូរពេកណាស់ ។

                     អាសូរករុណា អាណិតក្រៃពេក ។ អាណិតអាសូរ (មើលក្នុងពាក្យ អាណិត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសីពិស» មានន័យដូចម្ដេច ?


អាសីពិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាសិរ្ពិស ) ។ ( ម. ព. អាសិរ្ពិស** ) ។ **ពាក្យ “អាសិរ្ពិស” ត្រូវបានកែតម្រូវពីពាក្យដើម “អាសីរ្ពីស” អនុលោមតាមមេពាក្យ “អាសិរ្ពិស” ក្នុងវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសិរ្ពិស» មានន័យដូចម្ដេច ?


អាសិរ្ពិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អាឝិរ្វិឞ < អាឝិស៑ “ចង្កូម” + វិឞ “ពិស”, ព្រោះមានអក្សរ វ នៅខាងចុងត្រូវផ្លាស់ ស៑ ជា រ៑ > អាឝិរ្វិឞ ឬប្រើជា អាឝីវិឞ ក៏មាន, អាឝី ថា “ចង្កូម” ដែរ; ខ្មែរផ្លាស់ ឝ ជា ស, វ ជា ព > អាសិរ្ពិស; បា. អាសីវិស; ខ្មែរផ្លាស់ វ ជា ព > អាសីពិស “សត្វមានពិសត្រង់ចង្កូម”) ពស់មានពិស។
ឧទាហរណ៍៖ ពស់វែកជា អាសិរ្ពិស (ប្រើជា អាសិរពិស ឬ អាសីរពិស ក៏មាន) ។

                     ពាក្យប្រៀបហៅអំពើធ្មប់ឬអាបថា អាសីរ្ពិស ដែរក៏មាន។
ឧទាហរណ៍៖ មនុស្សចេះអាសីរ្ពិស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសិរពិស» មានន័យដូចម្ដេច ?


អាសិរពិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាសិរ្ពិស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសិដ្ឋ» មានន័យដូចម្ដេច ?


អាសិដ្ឋ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អាឝិឞ្ដ ) ដែលប្រាថ្នា, ដែលប៉ុនប៉ង, ចង់បាន ។ ន. (ព. វ. ) ឈ្មោះវិធីឬដំណើរមួយយ៉ាងរបស់វិភត្តិបញ្ចមីអាខ្យាត ប្រាប់សេចក្ដីប៉ុនប៉ង, ប្រាប់សេចក្ដីអង្វរ; មានកំណត់ពាក្យថា “ចូរ—, ចូរឲ្យ—, សូម—, សូមឲ្យ—”។
ឧទាហរណ៍៖ ចូរឲ្យសព្វសត្វទាំងឡាយបានសេចក្ដីសុខ ! ; សូមអស់លោក-អ្នកទាំងឡាយអត់ទោសខ្ញុំបាទ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសិញ្ចនកម្ម» មានន័យដូចម្ដេច ?


អាសិញ្ចនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការស្រោចស្រព, ការប្រោះព្រំ, ការប្រោះទឹកបំព្រំរឿយៗ។
ឧទាហរណ៍៖ ធ្វើអាសិញ្ចនកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសាឡ្ហមាស» មានន័យដូចម្ដេច ?


អាសាឡ្ហមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាសាឍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសារ័ណ» មានន័យដូចម្ដេច ?


អាសារ័ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាតុភូតដែលកើតមាន ដោយធាតុរាវទាំងពីររត់រកគ្នា គឺក្នុងផើងមួយគេបាំងដោយក្រដាសស្តើង ហើយដាក់ធាតុរាវខុសគ្នាទាំងពីរខាង ធាតុរាវទាំងពីរនេះស្ទុះរកគ្នា តែជ្រាបចូលមិនបាន បានតែជាទឹកសុទ្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសាឍ» មានន័យដូចម្ដេច ?


អាសាឍ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាឞាឍ; បា. អាសាឡ្ហ) ឈ្មោះខែទី៨ នៃចន្ទគតិកាល។
ឧទាហរណ៍៖ ខែអាសាឍ (ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាស ឬ អាសាឡ្ហមាស ក៏បាន “ខែអាសាឍ”) ។

                      បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះឲ្យជាពីរខែ, ខែអាសាឍមុនហៅ បឋមាសាឍ (ប៉ៈឋៈម៉ា—) ឬ ប្រថមាសាឍ (ប្រៈថៈម៉ា—) “អាសាឍទី១”, ខែអាសាឍក្រោយហៅ ទុតិយាសាឍ ឬ ទ្វិតីយាសាឍ “អាសាឍទី២”; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ ។ ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២ យ៉ាង គឺ បុព្វាសាឍ ឬ បុព្វាសាឡ្ហ “ផ្កាយអាសាឍមុន” (ផ្កាយទី១៨), ឧត្តរាសាឍ ឬ ឧត្តរាសាឡ្ហ “ផ្កាយអាសាឍក្រោយ” (ផ្កាយទី១៩), រួមនក្សត្រឫក្សទាំង ២ នេះ ហៅថា អាសាឍា ឬ អាសាឡ្ហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសាញ់» មានន័យដូចម្ដេច ?


អាសាញ់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អាសា ថា
ឧទាហរណ៍៖ អាសាអាសាញ់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានឧស្សាហៈច្រើនមិនខ្ជិលច្រអូស
ឧទាហរណ៍៖ មនុស្សនុះអាសាអាសាញ់គ្រាន់បើ (ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសា» មានន័យដូចម្ដេច ?


អាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាឝា ) បំណង; សង្ឃឹម, ការនឹកសង្ឃឹម។
ឧទាហរណ៍៖ មានអាសា, អស់អាសា ។

                     ខ្មែរប្រើជា កិ. ( ព. សា. ) សំដៅសេចក្ដីថា “មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ” ក៏មាន។
ឧទាហរណ៍៖ កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ ។

                    អាសាស្ម័គ្រ អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្ន ដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន។
ឧទាហរណ៍៖ កងអាសាស្ម័គ្រ ។

                    អាសាអាសាញ់ (ម. ព. អាសាញ់) ។ ប្រើជា ន. ឬ គុ. សំដៅសេចក្ដីថា “ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត” ក៏មាន។
ឧទាហរណ៍៖ យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម ។

                    ទាហានអាសា ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសអាភាស» មានន័យដូចម្ដេច ?


អាសអាភាស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អា + ភាឞ ឬ ភាឞណ “ការនិយាយរកគ្នា, សន្ទនា”) ដែលចេញពាក្យស្រីអាសហួសហេតុដែលពុំត្រូវនិយាយ គឺដែលចេញថាដល់កេរ្តិ៍ខ្មាស, ដែលជាពាក្យអាសគ្រាម, ដែលចេញដំណើរចំអាសចំអូង (ប្រើចំពោះតែវាចា)។
ឧទាហរណ៍៖ សម្ដីអាសអាភាស, និយាយពាក្យអាសអាភាស (ម. ព. អាភាស ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាសហ្កាបាត» មានន័យដូចម្ដេច ?


អាសហ្កាបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តួកម៉េនីស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត