Posted on Leave a comment

តើពាក្យ «ស្គោក» មានន័យដូចម្ដេច ?

ស្គោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ពោតមិនហាប់, មិនណែន។
ឧទាហរណ៍៖ ឈើសាច់ស្គោក ( ម. ព. ស្គាំង ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គុស» មានន័យដូចម្ដេច ?

ស្គុស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សច្បាស់, សក្បុស, សសុទ្ធ។
ឧទាហរណ៍៖ សស្គុស ( ប្រើជា ស្គុះ ក៏មាន ) ។ ស្គុសស្គាយ ( ម. ព. ស្គាយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គុល» មានន័យដូចម្ដេច ?

ស្គុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធំធាត់ស្គោកពុំសម។
ឧទាហរណ៍៖ ធំស្គុល។

                     ដែលរីកធំគគុល។
ឧទាហរណ៍៖ រីកស្គុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គុយ» មានន័យដូចម្ដេច ?

ស្គុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរីកស្កុលគគុល។
ឧទាហរណ៍៖ ដំបៅរីកស្គុយ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសណ្ឋានរីកស្កុលអណ្ដែតឬរសាត់យឺតៗគ្រុយៗ។
ឧទាហរណ៍៖ ដុំពពុះទឹកអណ្ដែតស្គុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គឺ» មានន័យដូចម្ដេច ?

ស្គឺ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដាក់គ្រាប់ ដោយមានរោគបៀតបៀន គឺមានទឹកគ្រប់គ្រាន់តែចេញផ្កាហើយមិនដាក់គ្រាប់ ព្រោះក្រាចាប់ជាដើម។
ឧទាហរណ៍៖ ស្រូវស្គឺ ។ ស្កកស្គឺ ( ម. ព. ស្កក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គឹះ» មានន័យដូចម្ដេច ?

ស្គឹះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ពឹក, យឺត, ដែលមិនរួស; ដែលមិនហាប់, មិនណែន។
ឧទាហរណ៍៖ ទូកស្គឹះ; សាច់ស្គឹះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គាំង» មានន័យដូចម្ដេច ?

ស្គាំង

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្កក, ស្គម, ស្គោក ថា
ឧទាហរណ៍៖ ស្កកស្គាំង ស្កកក្រៀមក្រទាំង។

                     ស្គាំងស្គម ស្គមក្រទាំង, ស្គមកំព្រយកំព្រឹង ។ ស្គោកស្គាំង ស្គោកក្រៀមក្រទាំង, ស្គោកសោះកក្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គាល់​អត្ថ» មានន័យដូចម្ដេច ?

ស្គាល់​អត្ថ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្គាល់​ដំណើរ; ស្គាល់​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គាល់» មានន័យដូចម្ដេច ?

ស្គាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាំបាន, ចាំជាក់, ចំណាំបាន, ដឹងបាន, ដឹងច្បាស់, ចាំស្និទ្ធ
ឧទាហរណ៍៖ ស្គាល់គ្នា, ស្គាល់ចិត្ត, ស្គាល់ឈ្មោះ, ស្គាល់ផ្លូវ។

                      ស្គាល់គ្នា គុ. ដែលស្គាល់គ្នាជាក់ ។
ឧទាហរណ៍៖ មនុស្សស្គាល់គ្នា។

                     ស្គាល់ប្រមាណ ដឹងប្រមាណ។ ស្គាល់ភ្ងា ស្គាល់ជិតដិតស្និទ្ធស្នាល ដូចជាសំឡាញ់ភ្ងា។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គា, ស្បូវរណ្តាស» មានន័យដូចម្ដេច ?

ស្គា, ស្បូវរណ្តាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិរស់បានមួយប្រភេទកម្ពស់ ១-១,៥ ម ស្លឹកល្អិតៗដុះលើទីវាលកណ្តាលថ្ងៃ​ និងតាមមាត់ផ្លូវនៃប្រទេសក្តៅសកលលោក។ មើម និងឫសមានក្លិនក្រអូប គេអាចប្រើវាចំហុយយកប្រេងផ្សេងៗ។ នៅប្រទេសខ្មែរមានដើមស្គាច្រើនដុះក្នុងព្រៃរនាមជុំវិញទន្លេសាប ​អ្នកស្រុកទីនោះ ប្រើមើម និងឫសសម្រាប់ធ្វើប្រេងលាបខ្លួនអោយក្រអូប និងការពារសំពត់កុំអោយសត្វល្អិតស៊ី។ ស្លឹកអាចប្រើប្រក់ដំបូលផ្ទះបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គារ» មានន័យដូចម្ដេច ?

ស្គារ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើមេថុនសេវនៈ ( ចំពោះតែឧរគសត្វឬទីឃជាតិ )។
ឧទាហរណ៍៖ ពស់ស្គារគ្នា ( ប្រើជាពាក្យប្រៀប សម្រាប់សត្វឯទៀតឬមនុស្សក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គាយ» មានន័យដូចម្ដេច ?

ស្គាយ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្គុស។
ឧទាហរណ៍៖ ផ្ការីកស្គុសស្គាយ ផ្កាសម្បុរ-សដែលរីកត្រសាយត្រសុំ, ផ្កា-សរីកត្រសោល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គាក់» មានន័យដូចម្ដេច ?

ស្គាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយារសំយុងស្ដូក។
ឧទាហរណ៍៖ យារស្គាក់; ធ្លាក់ស្គាក់ ( ព. ព. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយារសំយុងស្ដូក ។
ឧទាហរណ៍៖ យារស្គាក់; ធ្លាក់ស្គាក់ ( ព. ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គា, ស្បូវរណ្តាស» មានន័យដូចម្ដេច ?

ស្គា, ស្បូវរណ្តាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិរស់បានមួយប្រភេទកម្ពស់ ១-១,៥ ម ស្លឹកល្អិតៗដុះលើទីវាលកណ្តាលថ្ងៃ​ និងតាមមាត់ផ្លូវនៃប្រទេសក្តៅសកលលោក។ មើម និងឫសមានក្លិនក្រអូប គេអាចប្រើវាចំហុយយកប្រេងផ្សេងៗ។ នៅប្រទេសខ្មែរមានដើមស្គាច្រើនដុះក្នុងព្រៃរនាមជុំវិញទន្លេសាប ​អ្នកស្រុកទីនោះ ប្រើមើម និងឫសសម្រាប់ធ្វើប្រេងលាបខ្លួនអោយក្រអូប និងការពារសំពត់កុំអោយសត្វល្អិតស៊ី។ ស្លឹកអាចប្រើប្រក់ដំបូលផ្ទះបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គា» មានន័យដូចម្ដេច ?

ស្គា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមានដើមរឹង, មានពីរប្រភេទគឺ ស្គាក្រអូប ស្គាមានឫសក្រអូប ប្រើជាគ្រឿងអប់បាន, គេច្រើនដាក់ត្រាំក្នុងប្រេងស្អិតប្រើលាបសក់; ស្គាធំ ឬ ស្គាព្រៃ ស្គាដើមធំៗ ច្រើនដុះតាមវាលទំនាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គរ» មានន័យដូចម្ដេច ?

ស្គរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទួងវាយដំឲ្យលាន់ឮសូររំពង ដាសដោយស្បែកតែម្ខាងឬទាំងពីរខាង, មានច្រើនបែប : ស្គរខ្មែរ ឬ ស្គរអារក្ស ស្គរមានរាងធំម្ខាងតូចម្ខាង ធ្វើដោយដីដុតដាសតែម្ខាង ដោយស្បែកពស់ប្រមោយដំរីឬស្បែកពស់ឯទៀត ក៏បានខ្លះ ។ ស្គរជ័យ ស្គរសម្រាប់ទួងយកជ័យ, ស្គរទ័ព ។ ស្គរធំ ស្គរមានរាងធំ ធ្វើដោយឈើលុង ដាសស្បែកគោទាំងពីរខាងសម្រាប់វាយប្រាប់យាម, វាយឲ្យសញ្ញាគ្នា ឬប្រើក្នុងវង់ភ្លេងពិណពាទ្យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គម» មានន័យដូចម្ដេច ?

ស្គម

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកីសោ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចុះសាច់, តិចសាច់។
ឧទាហរណ៍៖ ស្គមកំព្រយ, ស្គមកំព្រឹង, ស្គមប្រដក់។

                     ព. ប្រ. ទ័លក្រ; ខ្សត់ខ្សោយ ។ ព. ផ្ទ. ធាត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គន់អំបោះ» មានន័យដូចម្ដេច ?

ស្គន់អំបោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះ តិណជាតិដុះក្នុងទឹក មានកំពស់រហូតដល់ ១ម ឬសកប់ក្នុងភក់។ មានដុះក្នុងទឹកស្រះ ត្រពាង ដែលមិនហូរនៃប្រទេសអាស៊ីក្តៅ។ មែក ទងស្លឹក និងទងផ្កា រាងឆ្មារដូចអំបោះ គេអាចបរិភោគជាបន្លែឆៅ ឬឆ្អិន ក្នុងសម្លបាន។ តាមក្បួនឱសថបុរាណគេឆុងឬស និងស្លឹកផឹក ដើម្បីព្យាបាលរោគគ្រុន ការអស់កម្លាំង ជំងឺរាក់ធ្មេញ និងក្រពះ ដែលមិនរំលាយអាហារ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គន់ទំនប់» មានន័យដូចម្ដេច ?

ស្គន់ទំនប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ ស្លឹកឆែកៗ ច្រើនដុះនៅទំនប់ឬភ្លឺស្រែ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គន់ដំរី» មានន័យដូចម្ដេច ?

ស្គន់ដំរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិ ដុះក្នុងទឹកដូចស្គន់អំបោះដែរ តែកំពស់លើសបន្តិច មានស្លឹកក្រាស់ ហើយធំជាងច្រើន។ ដើមនេះមានដុះក្នុងបឹង ស្រះ ត្រពាំងគ្រប់ប្រទេសក្តៅសកលលោក។ ដើម និងទងផ្កាខ្ចីៗអាចបរិភោគជាបន្លែបាន។ ផ្កាគេប្រើសម្រាប់ធ្វើជាអន្លក់ទឹកគ្រឿង។ ដើម និងទងផ្កាពុំអាចបរិភោគឆៅទេ ត្រូវចំអិនជាមុនសិន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្គន់» មានន័យដូចម្ដេច ?

ស្គន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិទឹកមួយពួក សន្តានព្រលឹត តែដើមតូចៗ, មានខ្លះប្រើជាបន្លែឬអន្លក់បាន; មាន ៤ ប្រភេទ គឺ ស្គន់ជើងមាន់ ស្គន់ដើមរឹងច្រាញបន្តិច សម្បុរក្រហមក្រមៅ ( ប្រើការបាន ); ស្គន់ដំរី ស្គន់ដើមថ្លោសស្លឹកធំជាងស្គន់ឯទៀត មានរសល្វីង ( ប្រើការមិនកើត ); ស្គន់ស្គុះ ស្គន់ដើមថ្លោសសណ្ឋានជាជ្រុង ( ប្រើការបាន; ហៅត្រឹមតែ ស្គុះ ក៏បាន ); ស្គន់អំបោះ ស្គន់ដើមតូចឆ្មារ ទន់ល្មៃ សម្បុរ-ស ( ប្រើការបាន ល្អជាងគេ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កះ» មានន័យដូចម្ដេច ?

ស្កះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្អេក, ដាសស្ទើរប្រគរលើគ្នា។
ឧទាហរណ៍៖ ផ្លែស្កះ, ពងចៃស្កះ ( ម. ព. ស្អេក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កៀប» មានន័យដូចម្ដេច ?

ស្កៀប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មានអាការស្ទើរប្រាត់ស្ទើររមាស់, ចេញអាការស្អុះស្អាប់រសឹបរសាវអស់ទាំងខ្លួន
ឧទាហរណ៍៖ ចូលកើបស្រូវក្នុងជង្រុកស្កៀបអស់ទាំងខ្លួន។

                     ព. ប្រ. ស្កៀបរមាស់ មោះមៃ, ទាស់អធ្យាស្រ័យគ្នា ។
ឧទាហរណ៍៖ នៅជាមួយគ្នាជាសុខ ឥតដែលស្កៀបរមាស់ទេ ។

                    មិនស្កៀបចិត្ត មិនស្កប់ចិត្ត ឬមិនញញើត, មិនព្រឺរោមមួយ ។ មិនស្កៀបជើងធ្មេញ មិនបាត់ឃ្លាន ( ព្រោះអាហារតិចតួចពេក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានអាការស្ទើរប្រាត់ស្ទើររមាស់, ចេញអាការស្អុះស្អាប់រសឹបរសាវអស់ទាំងខ្លួន
ឧទាហរណ៍៖ ចូលកើបស្រូវក្នុងជង្រុកស្កៀបអស់ទាំងខ្លួន។

                      ព. ប្រ. ស្កៀបរមាស់ មោះមៃ, ទាស់អធ្យាស្រ័យគ្នា ។
ឧទាហរណ៍៖​ នៅជាមួយគ្នាជាសុខ ឥតដែលស្កៀបរមាស់ទេ ។

                      មិនស្កៀបចិត្ត មិនស្កប់ចិត្ត ឬមិនញញើត, មិនព្រឺរោមមួយ ។ មិនស្កៀបជើងធ្មេញ មិនបាត់ឃ្លាន ( ព្រោះអាហារតិចតួចពេក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កើក» មានន័យដូចម្ដេច ?

ស្កើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រាលពេក, ស្រាលណាស់ ( ស្ងើក )។
ឧទាហរណ៍៖ ស្រាលស្កើក ( ស្កើក និង ស្ងើក ជាវេវចនៈផ្លាស់ប្តូរគ្នាបាន, ប្រើតាមដោយធ្លាប់និយាយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កួយ» មានន័យដូចម្ដេច ?

ស្កួយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពោតតែតូចជាង, ចេញផ្លែជាគ្រាប់រាយៗ កាលនៅខ្ចីប្រើដាល់ជាអំបុកបាន គ្រាប់ទុំមានសម្បុរ-ស សាច់រឹងប្រើការដោតក្រងក៏បាន ( រាប់បញ្ចូលក្នុងពួកធញ្ញជាតិ ) ។
ធញ្ញជាតិមួយប្រភេទ (សន្តានស្រូវ ពោត ។ល។) ដុះតាមមាត់ផ្លូវនៅអាស៊ីអាគ្នេយ៍ គេតែងដាំជិតផ្ទះ។ ដើមស្កួយចេញផ្លែជាគ្រាប់រាយៗ កាលនៅខ្ចីគេប្រើដាល់ជាអមបុកបាន គ្រាប់ទុំមានសម្បុរស សាច់រឹង ប្រើការដោយក្រងធ្វើខ្សែក ឬធ្វើផ្កាំ។ ស្លឹក និងឫស គេឆុងផឹកដើម្បីឱ្យនោមច្រើន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពព្រុសស្រដៀងនឹងសម្បុរគ្រាប់ស្កួយទុំ ( មាន់ )។
ឧទាហរណ៍៖ មាន់ស្កួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កូវលលក» មានន័យដូចម្ដេច ?

ស្កូវលលក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានសាច់ផ្អូកពព្រុស ( ស្រដៀងនឹងសម្បុរក្បាលលលក ) រកកល់ពុក ( ឈើ )។
ឧទាហរណ៍៖ ឈើឡើងសាច់ស្កូវលលក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កូវ» មានន័យដូចម្ដេច ?

ស្កូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សក់… ដែលក្លាយពីខ្មៅទៅជា-ស, សក់… ស។
ឧទាហរណ៍៖ ដកស្កូវ។

                     ស្កូវព្រោង ស្កូវសព្រោង ។ ស្កូវល្បាយ ស្កូវល្បាយអាចម៍ខ្លា ( ម. ព. ល្បាយ ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្លាយពីខ្មៅទៅជា-ស, ស ( ចំពោះតែសក់, រោម, ពុកមាត់, ពុកចង្កា )។
ឧទាហរណ៍៖ សក់ស្កូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កូញ» មានន័យដូចម្ដេច ?

ស្កូញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្កាញជុកជិត។
ឧទាហរណ៍៖ រោមក្លៀកស្កូញ។

                     ស្កូញស្កាញ ស្កូញក្រៃពេក, ស្មូញស្មាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កុយ» មានន័យដូចម្ដេច ?

ស្កុយ

មានន័យថា ដូចគ្នានឹង ឆ្កុយ ( ប្រើតាមទម្លាប់និយាយ តែច្រើនប្រើ ឆ្កុយ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កុបជេ» មានន័យដូចម្ដេច ?

ស្កុបជេ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ាសេដ្វាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កុន» មានន័យដូចម្ដេច ?

ស្កុន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទើសទាក់, ទាស់ការ, ទាស់ដំណើរ, នាំឲ្យរអាក់រអួលឬឲ្យអាក់ខាន, ឲ្យខកខាន, ឲ្យថ្លោះការ, ឲ្យខូចការ។
ឧទាហរណ៍៖ ស្កុនការ, ស្កុនគំនិត, ស្កុនដំណើ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទើសទាក់, ឧបសគ្គ។
ឧទាហរណ៍៖ ប្រទះលើស្កុន។

                   កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ( សាស្ត្រា ច្បាប់រាជនេតិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កុង» មានន័យដូចម្ដេច ?

ស្កុង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រតូវ, ស្រខូវ; សស្រខូវ, សទទុង។
ឧទាហរណ៍៖ ទទូរស្កុង; សស្កុង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រតូវ, ស្រខូវ; សស្រខូវ, សទទុង។
ឧទាហរណ៍៖ ទទូរស្កុង; សស្កុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កឹមស្កៃ» មានន័យដូចម្ដេច ?

ស្កឹមស្កៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំខ្ពស់សម្បើម; ធំធេងល្វឹងល្វើយ, ធំល្ហល្ហេវ។
ឧទាហរណ៍៖ ភ្នំស្កឹមស្កៃ, ធំស្កឹមស្កៃ; សមុទ្រស្កឹមស្កៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កិល» មានន័យដូចម្ដេច ?

ស្កិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្មៅស្រឡះឯកឯង; ខ្មៅសង្វិល។
ឧទាហរណ៍៖ ខ្មៅស្កិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាំ» មានន័យដូចម្ដេច ?

ស្កាំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អន់ឃ្លាន ( ដោយបានបរិភោគខ្លះ ), រកកល់ឆ្អែត។
ឧទាហរណ៍៖ គោស៊ីស្មៅស្កាំ។

                  ស្កាំចិត្ត រកកល់ឆ្អែតចិត្ត, ស្កប់ចិត្ត ។ មិនស្កាំ ឬ មិនស្កាំចិត្ត មិនស្កប់ចិត្ត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អន់ឃ្លាន ( ដោយបានបរិភោគខ្លះ ), រកកល់ឆ្អែត។
ឧទាហរណ៍៖ គោស៊ីស្មៅស្កាំ។

                    ស្កាំចិត្ត រកកល់ឆ្អែតចិត្ត, ស្កប់ចិត្ត ។ មិនស្កាំ ឬ មិនស្កាំចិត្ត មិនស្កប់ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាល» មានន័យដូចម្ដេច ?

ស្កាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី។
ឧទាហរណ៍៖ ជំងឺស្កាល, រមាស់ស្កាល, កមស្កាល។

                     ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី។
ឧទាហរណ៍៖ ជំងឺស្កាល, រមាស់ស្កាល, កមស្កាល។

                      ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ការ» មានន័យដូចម្ដេច ?

ស្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទមួយប្រភេទ មុខស្រួចឆ្លឺម ជើងខ្លីៗ សម្បុរត្នោត, ស្រដៀងនឹងកំប្រុក តែមាឌធំជាង, ជាពួករន្ធកសត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាធំ» មានន័យដូចម្ដេច ?

ស្កាធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន : 440-480 ម.ម កន្ទុយ: 260-310 ម.ម ទំនង់: 3-4 ក្រ។ -ភិនភាគ ៖ ជាប្រភេទសត្វស្កាធំមួយមានកន្ទុយខ្លី និង មានឆ្នូតសចាប់ពីមាត់រហូតដល់ស្មា ។ សម្បុរខ្លួនទាំងមូលគឺ ប្រផេះឫត្នោតចាស់។ -ជីវសាស្រ្ត ៖ ចូលចិត្តរស់នៅដោយឯកា ហើយរកស៊ីពេលយប់ ។ ចំណីរបស់វា គឺសត្វដែលរស់នៅអាស្រ័យនឹងទឹក ។ សត្វចិញ្ចឹមអាចរស់នៅបានដល់ទៅ10ឆ្នាំ ។ -របាយ និង ស្ថានភាព ៖ មិនទាន់មានទិន្នន័យច្បាស់លាស់សំរាប់វាយតំលៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាត់» មានន័យដូចម្ដេច ?

ស្កាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ផ្លូវ, ស្ទាក់ដំណើរ។
ឧទាហរណ៍៖ ស្កាត់ផ្លូវ, ស្កាត់ច្រក។

                     ស្កាត់ពាក្យ ឬ ស្កាត់សម្ដី ស្ទាក់ពាក្យ, ស្ទាក់សម្ដី ។ និយាយស្កាត់ និយាយស្ទាក់ផ្ដាច់តំណសម្ដី មិនឲ្យមានតទៅទៀត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាតូច» មានន័យដូចម្ដេច ?

ស្កាតូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន : 350-410 ម.ម កន្ទុយ: 250-290 ម.ម ទំនង់: 0.5-1 គក្រ។ -ភិនភាគ ៖ មានមាឌតូច ខ្លួនទាំងមូលមានសម្បុរត្នោតចាស់ ឯក្បាលភាគច្រើនរាងក្រហម ។ រោមរបស់វាមានពណ៌ សនិងខ្មៅ ឆ្លាស់គ្នាមួយៗ ។ ពេលជួបនឹងសត្រូវ រោមរបស់វាបះត្រង់។ -ជីវសាស្រ្ត ៖ ចូលចិត្តរស់នៅតាមព្រៃល្បោះ ក្បែរភូមិ និងតែងអង្កេតឃើញរត់កាត់ផ្លូវនៅពេលថ្ងៃ ។ វារកចំណីទាំងយប់ទាំងថ្ងៃនៅលើដី ហើយវាកំរឡើងដើមឈើ ច្រមុះវាអាចស្រង់ក្លិនបានល្អ ហើយអាចតាមដានសត្ចជាចំណីរហូតដល់រូង ។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វសំបូរមានគ្រប់ទីកន្លែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាត» មានន័យដូចម្ដេច ?

ស្កាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រើមសោះផ្អោះឥតរសជាតិ ( ចំពោះតែគ្រឿងបរិភោគដែលដឹងរសដោយជិវ្ហាបសាទ )។
ឧទាហរណ៍៖ ស៊ីលាជទទេ ស្កាតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាញ» មានន័យដូចម្ដេច ?

ស្កាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានឫស, សរសៃ, រោម, រឹងច្រាញច្រើនជុកជិត។
ឧទាហរណ៍៖ ឫសស្កាញ ។ ស្កូញស្កាញ ( ម. ព. ស្កូញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កាក» មានន័យដូចម្ដេច ?

ស្កាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្នើរក្នុងគេហដ្ឋាន សម្រាប់ដាក់ទើរអីវ៉ាន់ស្រាលៗ។
ឧទាហរណ៍៖ ដាក់រមូរកន្ទេលទើរលើស្កាក។

តើពាក្យ «ស្កា» មានន័យដូចម្ដេច ?

ស្កា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យហៅកាត់ខ្លីមកពី បាសកា ឬ បាស្កា ) ឈ្មោះល្បែងមួយប្រភេទ ពួកចត្រង្គ តែមានមេពីរហៅថា តៅ មានសណ្ឋានបួនជ្រុង មានរន្ធ ៦ សម្រាប់លើកទម្លាក់លើក្ដារ, មានកូន ២៤ ឬ ៣០ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កល់» មានន័យដូចម្ដេច ?

ស្កល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្អែត; បរិបូណ៌, ពេញចំណង់ ។ រ. ស. ផ្ទំស្កល់ ផ្ទំលក់ ។ ស្កប់ស្កល់ ( ម. ព. ស្កប់ )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឆ្អែត; បរិបូណ៌, ពេញចំណង់ ។ រ. ស. ផ្ទំស្កល់ ផ្ទំលក់ ។ ស្កប់ស្កល់ ( ម. ព. ស្កប់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ករអាសេតូន» មានន័យដូចម្ដេច ?

ស្ករអាសេតូន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្កររេដុកម្មមួយចំនួនដែលមានផ្ទុកអាសេតូន ឧទាហរណ៍ 1,2 មូណូ – អាសេតូន – D – គ្លុយកូហ្វុយរ៉ាណូស និង1,2 – 5,6 – ឌីអាសេតូន – D គ្លុយកូហ្វុយរ៉ាណូស។ គេហៅម៉្យាងទៀតថា គ្លុយកូសអាសេតូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កររាវ» មានន័យដូចម្ដេច ?

ស្កររាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ករដែលគេដាំទឹកឱ្យពុះរួចចាក់លាយ ដើម្បីលក់ឱ្យបានបំណេញច្រើន ឬយកទៅបិតស្រា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ករ» មានន័យដូចម្ដេច ?

ស្ករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុមានរសផ្អែមកើតអំពីទឹកអំពៅ, ទឹកត្នោតជាដើម ដែលរំងាស់ឲ្យបានសាច់ ( បា. សក្ខរា; សំ. ឝក៌រា ហៅចំពោះតែ ស្ករក្រាម ) ។ ស្ករក្រាម ស្ករអំពៅមានសាច់រឹងជាដុំៗ សណ្ឋានក្រួស ។ ស្ករដូង ស្ករកើតពីទឹកផ្កាដូង ( មិនសូវមាន ) ។ ស្ករត្នោត ស្ករកើតអំពីផ្កាត្នោត ( ជារបរធំមួយរបស់ខ្មែរ ) ។ ស្ករទន្សែ ស្ករកើតពីទឹកផ្កាទន្សែ ( ក្នុងកម្ពុជរដ្ឋមិនដែលធ្វើ ) ។ ស្ករផែន ស្ករដែលចាក់ជាផែន ( កាលបើដាក់តម្រួតៗគ្នា ស្រាក់នឹងស្លឹកត្នោត ហៅ ស្ករស្រាក់ ) ។ ស្ករ-ស ស្ករអំពៅមានសាច់ស ។ ស្ករអំពៅ ស្ករបន្ទះដែលកើតពីទឹកអំពៅ ។ ល ។ ព. ទ. បុ. ស្ករជិតស្រមោច ស្ត្រីជិតបុរស ( ច្រើនតែប៉ះនាយប៉ះអាយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កប់» មានន័យដូចម្ដេច ?

ស្កប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្អែត, គ្រប់គ្រាន់, អស់ចិត្ត, ពេញចំណង់; អស់ងងុយ, អស់ល្បក់ ។
ឧទាហរណ៍៖ ស្កប់ចិត្ត, ដេកស្កប់។

                       ស្កប់ស្កល់ ឆ្អែតឆ្អន់, ឆ្អែតពេញចំណង់។ ព. ទ. បុ. ទន្លេដប់មិនស្កប់សមុទ្រមួយ ទោះបីបានមានប៉ុន្មានក៏នៅតែមិនស្កប់ចិត្ត ( ព្រោះបំណងប្រាថ្នាចេះតែខ្វះកន្លះជានិច្ច ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កន្ធាពារ» មានន័យដូចម្ដេច ?

ស្កន្ធាពារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្កន្ធាវារ; បា. ខន្ធាវារ ) កងទ័ព, កងទ័ពដែលបោះក្នុងភាគបន្ទាយ; ទ័ពទាយ; ភាគបន្ទាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កន្ធ» មានន័យដូចម្ដេច ?

ស្កន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ដូចគ្នានឹង ខន្ធ ដែរ ។ ស្កន្ធនិវ៌ាណ ( ស្ក័ន-ធៈនិរ-វ៉ាន ) ដូចគ្នានឹង ខន្ធនិព្វាន ដែរ ( ម. ព. និព្វាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កន្ទ» មានន័យដូចម្ដេច ?

ស្កន្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) សេចក្តីវិនាស, ការរំលាងបង់; ឈ្មោះបុត្ររបស់សិវៈ; ឈ្មោះបិសាចពួកមួយជាអ្នកបណ្ដាលឲ្យកើតជំងឺ, ឲ្យកើតចម្បាំង, ឲ្យកើតជាពួកចោរ ( តាមលទ្ធិព្រាហ្មណ៍ ); ជំងឺដែលបិសាចពួកមួយបណ្ដាលឲ្យកើត; . . . ។ ខ្មែរហៅជំងឺដែលចាប់កូនក្មេងតូចៗ បណ្ដាលឲ្យមានអាការឈឺប្លែកៗ មានតឹងដើមទ្រូងផ្អើះៗ ក្ដាប់ដៃក្ដាប់ជើងជាដើម ។
ឧទាហរណ៍៖ ស្កន្ទចាប់, ស្កន្ទជាន់, ជំងឺស្កន្ទ។

                        ស្កន្ទគ្រាះ ( ស្កន់-ទៈ—; សំ. ស្កន្ទគ្រហ ) ដំណើរចាប់ជំងឺដែលបណ្ដាលពីបិសាចស្កន្ទ, ជំងឺស្កន្ទចាប់, ស្កន្ទជាន់ ។ ស្កន្ទមារ ( ស្កន់-មា ) មារចូលជ្រែក, មារជ្រែក: ត្រូវស្កន្ទមារ ។ ស្កន្ទរោគ ( ស្កន់-ទៈ— ) ជំងឺស្កន្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្កក» មានន័យដូចម្ដេច ?

ស្កក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) នៅផ្អាកមិនហើយ, សំកកនៅ, ខកខាន ព្រោះមានឧបស័គ្គណាមួយរារាំង។
ឧទាហរណ៍៖ ស្កកការ, ស្កកដំណើរ ឬ ការស្កក, ដំណើរស្កក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដាក់គ្រាប់, ដែលឥតគ្រាប់ព្រោះស្ងួតដី ។
ឧទាហរណ៍៖ ស្រូវស្កក, ពោតស្កក។

                       ស្កកស្គឺ ស្កកនិងស្គឺ ។
ឧទាហរណ៍៖ ស្រូវខ្ញុំស្កកខ្លះស្គឺខ្លះ ( ម. ព. ស្គាំង និង ស្គឺ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ព្ទសាស្រ្ត» មានន័យដូចម្ដេច ?

ស័ព្ទសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកវិជ្ជាខាងភាសា ដែលចែងពីសូរខ្យល់សំឡេង និងការអានឱ្យត្រឹមត្រូវ តាមសង្កាត់របស់ពាក្យនីមួយៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ព្ទសាធុការពរ» មានន័យដូចម្ដេច ?

ស័ព្ទសាធុការពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រសិទ្ធពររកគ្នា ក្នុងឱកាសចូលឆ្នាំថ្មី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ព្ទបច្ចេកទេស» មានន័យដូចម្ដេច ?

ស័ព្ទបច្ចេកទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស័ព្ទដែលប្រើបានចំពោះតែវិជ្ជាមួយៗ ដាច់ឡែក ដូចជាស័ព្ទ​ប្រើក្នុងវិជ្ជាពេទ្យ​ ក្នុងផ្លូវជំនួញជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ព្ទនាមិកកិរិយាសព្ទ» មានន័យដូចម្ដេច ?

ស័ព្ទនាមិកកិរិយាសព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយាស័ព្ទ ដែលខ្លួនប្រើ ឬធ្វើខ្លួនឯង ដូចជាពាក្យថា ខ្ញុំលាងជម្រះកាយដោយខ្លួនឯង ដូច្នេះជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ព្ទ» មានន័យដូចម្ដេច ?

ស័ព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ សំដី ភាសា គិតប្រមាណតាមអត្ថន័យ ។ (ម. ព. សព្ទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ង្ខ» មានន័យដូចម្ដេច ?

ស័ង្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សង្ខ; សំ. ឝង្ខ ) ខ្យងសមុទ្រមួយបែប គូទស្រួច មានស្នាមវិលស្រួច** សម្បុរ-ស, សម្រាប់ពួកបារគូផ្លុំ ឬសម្រាប់ដងទឹកស័ក្ដិសិទ្ធិស្រោចក្នុងព្រះរាជពិធីជាដើម **ពាក្យ “ស្រួច” ត្រូវបានកែសម្រួលពីពាក្យដើម “ស្រួល” ទើបសមស្របតាមបរិបទនេះ។
ឧទាហរណ៍៖ ពួកបារគូផ្លុំស័ង្ខ, ស្រោចទឹកក្លស់ទឹកស័ង្ខថ្វាយ។

                       ឈ្មោះសារាយសមុទ្រមួយប្រភេទដើមល្អិតល្វន់សម្បុរ-ស ។
ឧទាហរណ៍៖ សារាយស័ង្ខ ( ហៅ សារាយអំបោះ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ង្កសី» មានន័យដូចម្ដេច ?

ស័ង្កសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហ័្សង្ក Zinc មកពីពាក្យ អាល្លឺម៉ង់ដ៍**; ស. ស័ងកៈសី អ. ថ. ស័ងកៈស៊ី ) លោហធាតុសុទ្ធមួយប្រភេទ សម្បុរ-សដូចសំណសាច់រឹង, ប្រើការបានច្រើនបែប **ពាក្យ “អាល្លឺម៉ង់ដ៍” ត្រូវបានកែតម្រូវពីពាក្យដើម “អល្លឺម៉ង់ដ៍” ទើបត្រឹមត្រូវតាមសំឡេងអាននៃពាក្យភាសាបារាំង “Allemand”។
ឧទាហរណ៍៖ ថាំងស័ង្កសី, រោងប្រក់ស័ង្កសី ( ហៅ ស័ង្គសី ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ក្ដិសិទ្ធិ» មានន័យដូចម្ដេច ?

ស័ក្ដិសិទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝក្ដិ + សិទ្ធិ “សេចក្ដីសម្រេច” ) ការសម្រេចដោយអំណាច ។ គុ. ដែលមានអំណាច ឬដែលអាចឲ្យសម្រេចប្រយោជន៍បាន, ដែលវិសេសវិសាល; ដែលពូកែឆុតឆាប់, ដែលខ្លាំងពូកែ : របស់ស័ក្ដិសិទ្ធិ, មន្តស័ក្ដិសិទ្ធិ, ថ្នាំស័ក្ដិសិទ្ធិ។ ប្រើជា កិ. វិ. ផងក៏បាន : ធ្វើឲ្យឃើញស័ក្ដិសិទ្ធិ ធ្វើឲ្យឃើញជាក់ស្ដែង, ឲ្យឃើញប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ក ឬ សករាជ» មានន័យដូចម្ដេច ?

ស័ក ឬ សករាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល សម័យ យុគ កាលបរិច្ឆេទជាចំណុចខាងដើមនៃព្រឹត្តិការណ៍សំខាន់ណាមួយ ដែលគេទុកជាប្រមាណ ដូចយ៉ាងឯកស័ក ទោស័ក ត្រីស័ក…រហូតដល់សំរិទ្ធិស័កនៃពុទ្ធសករាជ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស័ក» មានន័យដូចម្ដេច ?

ស័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝក ) កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលជាប់ទាក់ទងដោយក្សត្រិយ៍សកៈ ឬ សាលិវាហនៈ ( ម. ព. សករាជ ផង ) ។
ខ្មែរប្រើពាក្យនេះចំពោះតែការរាប់លំដាប់ឆ្នាំ តាំងពីស័កទី ១ ដល់ស័កទី ១០ ត្រឡប់សាមករាប់ពីស័កទី ១ វិញ គឺរាប់ថា
ឧទាហរណ៍៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក; ដូចជា ឆ្នាំថោះឯកស័ក ។ ល ។ ឆ្នាំជូតសំរឹទ្ធិស័ក; ឆ្នាំឆ្លូវឯកស័ក, . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊្អុយ» មានន័យដូចម្ដេច ?

ស៊្អុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្គុយក្រាស់ប៉ុន្តែសមរម្យ។
ឧទាហរណ៍៖ ដុះពោះស៊្អុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ោងអំពោង» មានន័យដូចម្ដេច ?

ស៊ោងអំពោង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំពោងទើងមមើង។
ឧទាហរណ៍៖ ទូលបង្វិចស៊ោងអំពោង; រទេះដឹកចំបើងស៊ោងអំពោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ែះពភ្លែះ» មានន័យដូចម្ដេច ?

ស៊ែះពភ្លែះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពភ្លែះក្រៃពេក; ខ្ជីខ្ជា។
ឧទាហរណ៍៖ ឫកពាស៊ែះពភ្លែះ, សម្ដីស៊ែះពភ្លែះ; ធ្វើការស៊ែះពភ្លែះ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលពភ្លែះក្រៃពេក; ខ្ជីខ្ជា។
ឧទាហរណ៍៖ ឫកពាស៊ែះពភ្លែះ, សម្ដីស៊ែះពភ្លែះ; ធ្វើការស៊ែះពភ្លែះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ែសគ្រមែស» មានន័យដូចម្ដេច ?

ស៊ែសគ្រមែស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញអាការអ៊ែសមមែសរឹងៗ, អ៊ែសមែសក្រៃពេក; ខ្ជីខ្ជាតាមតែបាន។
ឧទាហរណ៍៖ ដើរស៊ែសគ្រមែស; ធ្វើការស៊ែសគ្រមែស; ឫកស៊ែសគ្រមែស។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការអ៊ែសមមែសរឹងៗ, អ៊ែសមែសក្រៃពេក; ខ្ជីខ្ជាតាមតែបាន។
ឧទាហរណ៍៖ ដើរស៊ែសគ្រមែស; ធ្វើការស៊ែសគ្រមែស; ឫកស៊ែសគ្រមែស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ែម» មានន័យដូចម្ដេច ?

ស៊ែម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់នែបថែម, សៀតថែម; ដាក់ថែមលើ, ដាក់បន្តុបពីលើ, កែមថែម។
ឧទាហរណ៍៖ ស៊ែមជាពីរជាន់, ដាក់ស៊ែមឲ្យស្មើ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរចម្រុះគ្នា; សចម្រុះខ្មៅ។
ឧទាហរណ៍៖ សេះសម្បុរស៊ែម ( ច្រើនហៅសេះដែលមានរោម-សនិងខ្មៅលាយចម្រុះគ្នា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ែ» មានន័យដូចម្ដេច ?

ស៊ែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយសំណុំសក់កន្ទុយសេះមានដងសម្រាប់កាន់វាយវាត់កម្ចាត់សុខុមសត្វមានស្លាប មានមូស, រុយជាដើម ( រ. ស. ហៅ ព្រះវាលវីជនី; ម. ព. នេះផង )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានខ្នងអ៊ែន គូទ-ងបន្តិច។
ឧទាហរណ៍៖ ខ្នងអ៊ែនស៊ែ, រាងស៊ែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីអេឡិចត្រូគីមី» មានន័យដូចម្ដេច ?

ស៊េរីអេឡិចត្រូគីមី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា តារាងពាក់កណ្ដាលប្រតិកម្មតាមលំដាបប់កើនឡើងនៃទំនោរការចាប់យកអេឡិចត្រុង។ តារាងនេះត្រូវបានប្រើដើម្បីប៉ាន់ស្មានថាតើ ប្រតិកម្មបនេ្ទរអេឡិចត្រុងនឹងដំណើរការដែរឬទេ។ ពាក់កណ្ដាលប្រតិកម្មអាចផ្ដាច់អេឡិចត្រុងពីពាក់កណ្ដាលប្រតិកម្មដែលនៅក្រោមវាក្នុងស៊េរី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីអាសេទីឡែន» មានន័យដូចម្ដេច ?

ស៊េរីអាសេទីឡែន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស៊េរីនៃអ៊ីដ្រូកាបួខ្សែលាតមិនឆ្អែតដែលនិមួយៗមាន សម័្ពន្ធ 3 ជាន់យ៉ាងតិច 1 និងមានរូបមន្ដទូទៅ CnH2n-2 ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីអាលីផាទិច» មានន័យដូចម្ដេច ?

ស៊េរីអាលីផាទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស៊េរីនៃសមាសធាតុកាបូនអុីដ្រូសែនខ្សែបើក។ ថ្នាក់ពីរ សំខាន់គឺស៊េរីដែលមានសម្ព័ន្ធឆ្អែត និងស៊េរីដែលមានសម្ព័ន្ធមិនឆ្អែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីសាយ» មានន័យដូចម្ដេច ?

ស៊េរីសាយ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស៊េរីដែលកើតឡើងក្នុងស្ប៉ិចនៃអាតូមច្រើនដែលមានអេឡិចត្រុង 1, 2 ឬ 3 ក្នុងស្រទាប់ក្រៅដែលក្នុងនោះចំនួនកង់ទិចម៉ូម៉ង់នៃមុំអរប៊ីតាល់សរុបប្រែប្រួលពី 2 ទៅ 1។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីសកម្មភាព» មានន័យដូចម្ដេច ?

ស៊េរីសកម្មភាព

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស៊េរីនៃធាតុដែលមានលក្ខណៈស្រដៀងគ្នា។ ឧទាហរណ៍៖ លោហៈតំរៀបតាមលំដាប់ថយចុះនៃសកម្មភាពគីមី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីបំលាស់ទី» មានន័យដូចម្ដេច ?

ស៊េរីបំលាស់ទី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ធាតុគីមីក្នុងលំដាប់ថយចុះនៃប៉ូតង់ស្យែលអវិជ្ជមានរបស់ វា។ គេហៅម្យ៉ាងទៀតថា ស៊េរីថេរ ស៊េរីចលនាអេឡិចត្រុង និងស៊េរីប៉ូតង់ស្យែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីបំពេញអេឡិចត្រុង» មានន័យដូចម្ដេច ?

ស៊េរីបំពេញអេឡិចត្រុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រព័ន្ធដែលអរប៊ីតាល់ត្រូវបានបំពេញអេឡិចត្រុងដោយការចាប់ផ្ដើមដោយអ័រប៊ីតាល់ដែលមានថាមពលទាបបំផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីនៅក្នុងទំនាក់ទំនងទៅនឹងភាគហ៊ុន» មានន័យដូចម្ដេច ?

ស៊េរីនៅក្នុងទំនាក់ទំនងទៅនឹងភាគហ៊ុន

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ការបែងចែកចំណាត់ថ្នាក់ភាគហ៊ុនឱ្យទៅជាប្រភេទភាគហ៊ុននីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីគ្រឹះ» មានន័យដូចម្ដេច ?

ស៊េរីគ្រឹះ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សេរីកើតឡើងក្នុងស្ប៉ិចបន្ទាត់នៃអាតូម និងអ៉ីយ៉ុងច្រើនមាន អេឡិចត្រុងមួយ ពីរ ឬបីក្នុងស្រទាប់ក្រៅដែលក្នុងនោះចំនួនសរុបនៃអរប៊ីតាល់ ម៉ូម៉ង់តូមជាមុំចំនួនកង់ទូមប្រែប្រួលពី ៣ ទៅ ២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊េរីកាល់វ៉ានិច» មានន័យដូចម្ដេច ?

ស៊េរីកាល់វ៉ានិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល electrochemical series ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើសគ្រមើស» មានន័យដូចម្ដេច ?

ស៊ើសគ្រមើស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លំៗ, ច្បោលៗ, ខ្ជីខ្ជា, ច្រកាចច្រកូវ; លែនលន, ស៊សគ្រលស។
ឧទាហរណ៍៖ ធ្វើការស៊ើសគ្រមើស; ឫកស៊ើសគ្រមើស, សម្ដីស៊ើសគ្រមើស។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា លំៗ, ច្បោលៗ, ខ្ជីខ្ជា, ច្រកាចច្រកូវ; លែនលន, ស៊សគ្រលស។
ឧទាហរណ៍៖ ធ្វើការស៊ើសគ្រមើស; ឫកស៊ើសគ្រមើស, សម្ដីស៊ើសគ្រមើស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើមគគ្រើម» មានន័យដូចម្ដេច ?

ស៊ើមគគ្រើម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រើមក្រៃពេក, គគ្រើមគគ្រាំង។
ឧទាហរណ៍៖ សំពត់សាច់ស៊ើមគគ្រើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើប» មានន័យដូចម្ដេច ?

ស៊ើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ល. ប្រើជា សឺប អ. ថ. ស៊ឺប) ឈ្លបសង្កេតស្ដាប់ឬសួរពិនិត្យបញ្ជាក់ដោយសម្ងាត់ឲ្យដឹងការណ៍ពិត។
ឧទាហរណ៍៖ ស៊ើបការណ៍, ស៊ើបដំណឹង ។ ស៊ើបសួរ សួរដំណើរទំនងពីនេះទៅនោះឲ្យដឹងការណ៍ជាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើងមើង» មានន័យដូចម្ដេច ?

ស៊ើងមើង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទើងមើង, ធ្មើង។
ឧទាហរណ៍៖ ធំស៊ើងមើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើងទ្រើង» មានន័យដូចម្ដេច ?

ស៊ើងទ្រើង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្ទ្រើងទើងមើង; កន្ទ្រើងស៊ុបទ្រុប។
ឧទាហរណ៍៖ សក់ស៊ើងទ្រើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើកៗ» មានន័យដូចម្ដេច ?

ស៊ើកៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំ ឬដំណើរមើកៗ សាបរលាប។
ឧទាហរណ៍៖ ដើរស៊ើកៗ; ដំណើរស៊ើកៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំ ឬដំណើរមើកៗ សាបរលាប។
ឧទាហរណ៍៖ ដើរស៊ើកៗ; ដំណើរស៊ើកៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើកមមើក» មានន័យដូចម្ដេច ?

ស៊ើកមមើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំមើកៗ ខ្សោយៗ។
ឧទាហរណ៍៖ ដំណើរស៊ើកមមើក ( ព. ម. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើកពភ្លើក» មានន័យដូចម្ដេច ?

ស៊ើកពភ្លើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំឬអាការមើកៗភ្លើកៗ សាបរលាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ើកពពើក» មានន័យដូចម្ដេច ?

ស៊ើកពពើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្សោយមានដំណើរឬឫកពារំងើកៗ។
ឧទាហរណ៍៖ មនុស្សស៊ើកពពើក ( ព. ម. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ូស៊ូ» មានន័យដូចម្ដេច ?

ស៊ូស៊ូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទនាំពីអាមេរិកផ្នែកកណ្ដាល មកដាំលើភ្នំ ជាដំណាំនៅអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែស៊ូស៊ូមានលក់ក្នុងផ្សារប្រទេសខ្មែរ គេប្រើជាបន្លែធ្វើសម្ល ឬឆា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស៊ូវ៉ា» មានន័យដូចម្ដេច ?

ស៊ូវ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្វ៊ីជី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត