Posted on Leave a comment

តើពាក្យ «ស្ត្រី​ជាតិ» មានន័យដូចម្ដេច ?


ស្ត្រី​ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​ជា​ស្ត្រី (ស្ត្រី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី​ជន» មានន័យដូចម្ដេច ?


ស្ត្រី​ជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក​ស្ត្រី, ស្ត្រី​ទូទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី​ចរ្យា» មានន័យដូចម្ដេច ?


ស្ត្រី​ចរ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរិយា​របស់​ស្ត្រី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី​ក្សីរ ឬ–ក្សេរ» មានន័យដូចម្ដេច ?


ស្ត្រី​ក្សីរ ឬ–ក្សេរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹក​ដោះ​ស្ត្រី (ទឹក​ដោះ​មនុស្ស) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី​ការ្យ» មានន័យដូចម្ដេច ?


ស្ត្រី​ការ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​របស់​ស្ត្រី; ស្ត្រី​អ្នក​ចម្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី​កាម» មានន័យដូចម្ដេច ?


ស្ត្រី​កាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ស្រឡាញ់​ស្ត្រី, អ្នក​ងប់​ចិត្ត​ទៅ​រក​ស្ត្រី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ត្រី» មានន័យដូចម្ដេច ?


ស្ត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ថី ) ស្រី ( ព. ខ្ព. ) ជាគូគ្នានឹងបុរស, ត្រូវប្រើឲ្យស្របគ្នាថា បុរសស្ត្រី, ប្រុសស្រី; កុំប្រើ បុរសស្រី, ប្រុសស្ត្រី ដូច្នេះឡើយ ។ ស្ត្រីកាម អ្នកស្រឡាញ់ស្ត្រី, អ្នកងប់ចិត្តទៅរកស្ត្រី ។ ស្ត្រីការ្យ ( —កា) ការរបស់ស្ត្រី; ស្ត្រីអ្នកបម្រើ ។ ស្ត្រីក្សីរ ឬ —ក្សេរ ទឹកដោះស្ដ្រី( ទឹកដោះមនុស្ស ) ។ ស្ត្រីចរ្យា ( —ច័រយ៉ា) ចរិយារបស់ស្ត្រី ។ ស្ត្រីជន ( —ជន់) ពួកស្ត្រី, ស្ត្រីទួទៅ ។ ស្ត្រីជាតិ ( —ជាត ) ជាតិជាស្ត្រី ( ស្ត្រី ) ។ ស្ត្រីទ្យូត អ្នកលេងស្រី ។ ស្ត្រីទ្វេស អ្នកដែលមិនចូលចិត្តនឹងស្ត្រី , អ្នកស្អប់ស្រី ។ ស្ត្រីធន ( —ធន់ ) ស្ត្រីដែលទុកជាទ្រព្យ; អ្នកដែលមានស្ត្រីជាទ្រព្យ, ដែលលើកស្ត្រីថាជាទ្រព្យ ។ ស្ត្រីធម៌ ច្បាប់សម្រាប់ស្ត្រី ; ច្បាប់បញ្ញត្តចំពោះពួកស្ត្រី ។ ស្ត្រីប្រមុខ ដែលមានស្ត្រីជាមុខ; អ្នកដែលយកស្ត្រី ធ្វើជាមុខ, ដែលអាងតែស្រី ។ ស្ត្រីភាព ភាពជាស្ត្រី ( ស្ត្រី ) ។ ស្ត្រីភេទ ភេទស្ត្រី ។ ស្ត្រីមន្ត្រ ឬ —មាយា មាយាស្ត្រី; កលឧបាយរបស់ស្ត្រី, ពុតស្រី ។ ស្ត្រីរត្ន ឬ —រ័ត្ន ស្ត្រីកែវ, ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោមឆាយ; លក្ស្មី ។ ស្ត្រីលក្សណ៍, —ល័ក្សណ៍ឬ—លក្សណ ល័ក្សណ៍របស់ស្ត្រី ។ ស្ត្រីលិង្គ ឬឥត្ថីលិង្គ (—លឹង ) ភេទស្ត្រី; ព. វ. សព្ទតន្តីភាសាមានសំស្ក្រឹតនិងបាលីជាដើម ដែលមានការន្តកំណត់ថាជាភេទស្ត្រី: កន្យា ឬ កញ្ញា, ទេវតា, ទេវីឬទេពី, ធម្មតា, មាលា, សាលា ជាស្ត្រីលិង្គ ( ម. ព. ការន្ត ផង ) ។ ស្ត្រីវរលក្សណ៍ ឬ —វរល័ក្សណ៍ ស្ត្រីមានល័ក្សណ៍ដ៏ប្រសើរ។ ស្ត្រីវិជិត បុរសដែលស្ត្រីឈ្នះ, ដែលចាញ់អំណាចស្ត្រី, អ្នកដែលចាញ់អំណាចប្រពន្ធ; ប្រុសកំសាកញី ។ ស្ត្រីសម្ភោគ សម្ភោគជាមួយនឹងស្ត្រី ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តៅភ្នំ, ស្តៅអន្លក់» មានន័យដូចម្ដេច ?


ស្តៅភ្នំ, ស្តៅអន្លក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្តៅភ្នំជាដើមឈើកម្ពស់ពី ២០ ទៅ ៣០ម ច្រើនដុះលើភ្នំក្នុងប្រទេសខ្មែរ និងវៀតណាមខាងត្បូង។ ស្លឹក និងផ្លែខ្ចីអាចបរិភោគបាន ដូចស្តៅធម្មតាដែរ។ ឈើពណ៌ក្រហម មានក្លិនក្រអូប លក់បានតម្លៃណាស់។ គេប្រើឈើស្តៅភ្នំជំនួសច័ន្ទគ្រឹស្នាបានខ្លះៗ។ គ្រូថ្នាំ យកសំបកទៅស្ងោរ ដើម្បីឱ្យអ្នកមានជំងឺគ្រុនផឹក។ ពេទ្យសត្វស្ងោរសំបកឱ្យគោ ក្របីផឹក ដើម្បីឱ្យវាស៊ីស្មៅបានច្រើន ឆាប់ធាត់ធំ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តៅ» មានន័យដូចម្ដេច ?


ស្តៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្តៅជាដើមកម្ពស់ ២-៦ម​ ដុះក្នុងទីវាល ឬព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍ ។ ពេលខ្លះ គេដាំស្តៅសម្រាប់យកម្លប់។​ នៅស្រុកខ្មែរស្មៅមាន ២ យ៉ាង ពូជ ” indica ” ស្លឹកឆែកធ្មេញរណា។ ឯពូជ ” integrifolia” ស្លឹកគ្មានឆែកដូចនេះទេ គ្រាន់តែមានភាពអង្កាញ់បន្តិចបន្តួច។ ពូជទាំងពីរ គេប្រើការបានដូចគ្នា។ ស្លឹក និងផ្កា ពួកយើងចូលចិត្តបរិភោគណាស់ គ្រាន់តែជ្រលក់ទឹកក្តៅជាមុន ដើម្បីធ្វើមិនោ្យល្វីងពេក។ ស្លឹកចាស់ៗ សម្រាប់ទុកជាថ្នាំ មានប្រសិទ្ធភាពដូច Quinine ដែរ។ ទឹកស្ងោរសំបកអាចព្យាបាលដំបៅ ឬធ្វើឱ្យបាត់ខ្ទុះ និងឱ្យជាឆាប់ៗ។ ឆ្នាំ១៩៩៤ គ្រាប់ហាលស្ងួត ឥណ្ឌាគេយកផ្សំថ្នាំ ធ្វើក្រែមការពារមិនឱ្យមានកូន លាបខាងក្រៅសម្រាប់បុរស បើខាងក្នុងសម្រាប់ស្រ្តី មុនការលេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តោក» មានន័យដូចម្ដេច ?


ស្តោក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយារឬសម្តោកចុះក្រោម។
ឧទាហរណ៍៖ ព្យួរស្តោក ( សំ. ស្តោក, បា. ថោក “បន្តិចបន្តួច, តិចតួច” )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តោ» មានន័យដូចម្ដេច ?


ស្តោ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តែតោសោត្រោ។
ឧទាហរណ៍៖ មើលទៅឃើញស្តោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តែក» មានន័យដូចម្ដេច ?


ស្តែក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្តោក។
ឧទាហរណ៍៖ ព្យួរស្តែកស្តោក ព្យួររតែករតោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តេត» មានន័យដូចម្ដេច ?


ស្តេត


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្តត។
ឧទាហរណ៍៖ យារស្តេតស្តត យារស្តតរតែករតោក ( ព. ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តេចឈានព្រះបាទ» មានន័យដូចម្ដេច ?


ស្តេចឈានព្រះបាទ


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ឈានជើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តេចកូលីត» មានន័យដូចម្ដេច ?


ស្តេចកូលីត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង បណ្តោយខ្លួន ៧០-៨០ ស.ម.។ ឈ្មោលៈ ស្បែកមុខក្រហម មានរោមកំប៉ោយតូចមួយ ដងខ្លួនពណ៌ប្រផេះ ដែលមានអង្កន់ខ្មៅស នៅតាមចំហៀងខ្លួន និងលើស្លាប ចុងខ្នងមានប៉ាតពណ៌លឿង និងពណ៌ក្រហមជាំ កន្ទុយវែងពណ៌បៃតងជាំរលោង។ ញីៈ មានរោមតំរៀបជាស្រកានៅពោះ កន្ទុយ ចំហៀងទ្រូង ដងខ្លួនទាំងមូលពណ៌ឈាមជ្រូក ក្បាលប្រផេះ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង តាមជាយព្រៃចំណុះព្រៃក្មេង។ ជីវសាស្រ្តៈ រស់នៅ និងរកចំណីលើដី ក្នុងស្ថានភាពលាក់ខ្លួនស្ងៀមស្ងាត់។ របាយៈ វត្តមានពេញមួយឆ្នាំ មានដំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ មិថុនា ពងចំនួន៤-៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តូប» មានន័យដូចម្ដេច ?


ស្តូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ថូប ) គំនរឬពំនូកដីជាដើមដែលមានប៉ែកខាងលើខ្ពស់ស្រួច ។ ចេតិយតូចទាបដែលមានរាងស្រដៀងនឹងសណ្ឋានអកកំបោរឬសណ្ឋានចេតិយខ្សាច់ ( ប្រើជា ស្តូបៈ ក៏បាន, អ. ថ. —ប៉ៈ; ខ្មែរច្រើនហៅក្លាយជា សថូប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុល» មានន័យដូចម្ដេច ?


ស្តុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើម ឬ ប៉ោងត្រមុល។
ឧទាហរណ៍៖ ប៉ោងស្តុល, ពងស្តុល, ហើមស្តុល; ពពុះស្តុល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហើម ឬ ប៉ោងត្រមុល។
ឧទាហរណ៍៖ ប៉ោងស្តុល, ពងស្តុល, ហើមស្តុល; ពពុះស្តុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុតិ​វាទិន» មានន័យដូចម្ដេច ?


ស្តុតិ​វាទិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ឧស្សាហ៍​ពោល​សរសើរ​គេ, អ្នក​ឧស្សាហ៍​ស្ងើច​គេ, អ្នក​ហៃ​ស្ងើច​គេ (បើ​ស្ត្រី​ជា ស្តុតិ​វាទិនី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុតិ​បាឋកៈ» មានន័យដូចម្ដេច ?


ស្តុតិ​បាឋកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​សូត្រ​ពាក្យ​សរសើរ, អ្នក​ពោល​ពាក្យ​សរសើរ​គុណ; អ្នក​កត់​កំណត់​ហេតុ​សរសើរ (បើ​ស្ត្រី​ជា ស្តុតិ​បាឋិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុតិ​កថា» មានន័យដូចម្ដេច ?


ស្តុតិ​កថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ពោល​សរសើរ, សម្ងើច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុតិ» មានន័យដូចម្ដេច ?


ស្តុតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ថុតិ ) សេចក្តីសរសើរ, សេចក្តីស្ងើច។ ស្តុតិកថា ពាក្យពោលសរសើរ, សម្ងើច ។ ស្តុតិបាឋកៈ (—ប៉ាឋៈ—) អ្នកសូត្រពាក្យសរសើរ, អ្នកពោលពាក្យសរសើរគុណ; អ្នកកត់កំណត់ហេតុសរសើរ ( បើស្ត្រីជា ស្តុតិបាឋិកា ) ។ ស្តុតិវាទិន អ្នកឧស្សាហ៍ពោលសរសើរគេ, អ្នកឧស្សាហ៍ស្ងើចគេ, អ្នកហៃស្ងើចគេ ( បើស្ត្រីជា ស្តុតិវាទិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុកខុល» មានន័យដូចម្ដេច ?


ស្តុកខុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ុយអែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តុក» មានន័យដូចម្ដេច ?


ស្តុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សន្និធិ; ចំនួនទំនិញដែលតម្កល់ទុកបម្រុងលក់, គំនរទំនិញផ្សេងៗ ដែលនៅសល់តម្កល់ទុកក្នុងឃ្លាំង, ក្នុងផ្សារ។
ឧទាហរណ៍៖ ពិនិត្យស្តុកទំនិញ (អ. Stock)។

                   សន្និធិ ទំនិញដែលទំនុកបំរុងលក់ គំនរទំនិញទូទៅ ឬវត្ថុមានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តឹក» មានន័យដូចម្ដេច ?


ស្តឹក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រតឹកជ្រលៀក។
ឧទាហរណ៍៖ ដេកស្តឹក, ដួលស្តឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តីទឹក» មានន័យដូចម្ដេច ?


ស្តីទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមានកម្ពស់ ៨-២៥ ម ដុះមួយៗក្នុងព្រៃរនាម ប្រទេសខ្មែរ ឬតាមមាត់ទឹក នៅប្រទេសដទៃ ឥណ្ឌូចិន។​ ខ្លឹមឈើស្ងួតពណ៌ក្រមៅ គេអាចខាត់អោយឡើងរលោងបាន ឈើនេះជាឈើប្រណីតសម្រាប់ធ្វើ តុ ទូ តែខ្មែរខ្លះមិននិយមប្រើឈើស្តីទឹកទេស ដោយគេជឿថាជាឈើចង្រៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តាំនិយម» មានន័យដូចម្ដេច ?


ស្តាំនិយម


មានន័យថា និន្នាការ ឬមនោគមវិជ្ជានយោបាយដែលនិយមការរក្សាទុក ឬអភិរក្ស ការបែងចែកអំណាច និងទ្រព្យសម្បត្តិ តាមរយៈប្រព័ន្ធដែលមានស្រាប់ ឬការបែរទៅរកការគ្រប់គ្រងតាមបែបប្រពៃណី។ គេអាចកំណត់ថា ស្តាំនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ តាមបែបខាងលើ។
ឧទាហរណ៍៖ ក្នុងអំឡុងសតវត្សរ៍ទី១៩ ការបែងចែកនិន្នាការឆ្វេងនិយម និងស្តាំនិយម គឺសំដៅលើការបែងចែករវាងអ្នកគាំទ្ររបបសាធារណរដ្ឋនិយម និងអ្នកគាំទ្ររបបរាជានិយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តា» មានន័យដូចម្ដេច ?


ស្តា


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញលំនាំខ្ទែត។
ឧទាហរណ៍៖ ដើរស្តាចុះស្តាឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តរាសាស្រ្ត» មានន័យដូចម្ដេច ?


ស្តរាសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកភូគម្ភសាស្ត្រ សម្រាប់សិក្សាពីធាតុថ្មដែលជាស្រទាប់ៗ ដូចយ៉ាងថ្មឆ្នួន ជាដើម​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តរា» មានន័យដូចម្ដេច ?


ស្តរា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រទាប់ដី ដែលដុះកើតពីកណ្តេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តនិកសត្វ» មានន័យដូចម្ដេច ?


ស្តនិកសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្តនិក, ស្តនី “ដែលមានដោះ” + សត្វ; បា. ថនិក, ថនី ) សត្វមានដោះ គឺសត្វតិរច្ឆានដែលមានដោះឲ្យកូនបៅបាន។
ឧទាហរណ៍៖ គោ, ក្របី, សេះ, ស្វា, សំពោច, . . . ជាស្តនិកសត្វ ( ហៅ ថនិកសត្ត ឬ ថនីសត្ត ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តត» មានន័យដូចម្ដេច ?


ស្តត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យារស្យត។
ឧទាហរណ៍៖ អណ្ឌៈគោយារស្ដត ( ព. ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារអន្តរជាតិ» មានន័យដូចម្ដេច ?


ស្តង់ដារអន្តរជាតិ


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា ស្តង់ដារគណនេយ្យ ឬស្តង់ដារសវនកម្ម ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នកម្មចំពោះស្តង់ដារនីមួយៗនោះផងដែរ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ និងសហព័ន្ធគណនេយ្យករអន្តរជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារសវនកម្ម» មានន័យដូចម្ដេច ?


ស្តង់ដារសវនកម្ម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សំណុំនៃសេចក្ដីណែនាំ ឬបទដ្ឋាននានា ដែលបានប្រើដោយសវនករនៅក្នុងការអនុវត្តការងារសវនកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារមាត្រាសាស្ត្រ» មានន័យដូចម្ដេច ?


ស្តង់ដារមាត្រាសាស្ត្រ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ឧបករណ៍ខ្នាតគំរូមាត្រាសាស្រ្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារព្រាង» មានន័យដូចម្ដេច ?


ស្តង់ដារព្រាង


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ស្តង់ដារដែលបានដាក់ស្នើសុំយោបល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារប្រតិបត្តិ» មានន័យដូចម្ដេច ?


ស្តង់ដារប្រតិបត្តិ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ស្តង់ដារថ្នាក់ទី៣ ដែលភាពត្រឹមត្រូវរបស់វាត្រូវបានព្យាសកម្ម ដោយស្តង់ដារបន្ទាប់ ឬស្តង់ដារកម្រិតខ្ពស់ជាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារបន្ទាប់» មានន័យដូចម្ដេច ?


ស្តង់ដារបន្ទាប់


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ស្តង់ដារថ្នាក់ទី២ ដែលភាពត្រឹមត្រូវរបស់វាត្រូវព្យាសកម្ម ដោយស្តង់ដារគោលជាតិ ឬស្តង់ដារកម្រិតខ្ពស់ជាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារបញ្ជា» មានន័យដូចម្ដេច ?


ស្តង់ដារបញ្ជា


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ស្តង់ដារដែលត្រូវអនុវត្តតាមជាដាច់ខាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារជាតិអប់រំ» មានន័យដូចម្ដេច ?


ស្តង់ដារជាតិអប់រំ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា លក្ខណៈវិនិច្ឆ័យអប្បបរមាសម្រាប់វាយតម្លៃកម្រិតអប់រំ នៃប្រព័ន្ធអប់រំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារជាតិសមត្ថភាព» មានន័យដូចម្ដេច ?


ស្តង់ដារជាតិសមត្ថភាព


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា លក្ខណៈវិនិច្ឆ័យអប្បបរមាសម្រាប់វាយតម្លៃសមត្ថភាពរបស់អ្នកសិក្សា ដែលទទួលបានពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារជាតិបណ្តុះបណ្តាល» មានន័យដូចម្ដេច ?


ស្តង់ដារជាតិបណ្តុះបណ្តាល


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា លក្ខណៈវិនិច្ឆ័យអប្បបរមាសម្រាប់វាយតម្លៃកម្រិត នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារគោលជាតិ» មានន័យដូចម្ដេច ?


ស្តង់ដារគោលជាតិ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា ស្តង់ដារថ្នាក់ខ្ពស់បំផុតរបស់ជាតិ ដែលភាពត្រឹមត្រូវរបស់វា ត្រូវបានព្យាសកម្មនិងទទួលស្គាល់ដោយមន្ទីរពិសោធន៍ណាមួយ ដែលកំណត់ដោយរដ្ឋមន្ត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារគណនេយ្យ» មានន័យដូចម្ដេច ?


ស្តង់ដារគណនេយ្យ


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា សំណុំនៃសេចក្ដីណែនាំសម្រាប់អ្នករៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រើដើម្បីរៀបចំនិងលាតត្រដាងពីចំណូល ចំណាយ ទ្រព្យសកម្ម បំណុល និងមូលធនរបស់អង្គភាព ព្រមទាំងព័ត៌មានចាំបាច់ផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារកម្ពុជា» មានន័យដូចម្ដេច ?


ស្តង់ដារកម្ពុជា


👉ថ្នាក់ពាក្យជា គយ
មានន័យថា ស្តង់ដារដែលបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ និងប្រកាសឱ្យប្រើដោយរដ្ឋមន្ត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់ដារ» មានន័យដូចម្ដេច ?


ស្តង់ដារ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, ហិរញ្ញវត្ថុសាធារណៈ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ខ្នាតគំរូមួយ ដែលត្រូវបានកំណត់ដោយច្បាប់នេះ ដើម្បីកំណត់គុណភាពពូជដំណាំ។ ២. ឯកសារដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នា និងបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ចដែលមានលក្ខណៈជាក្បួន ជាគោលការណ៍ណែនាំ ឬជាចរិតលក្ខណៈសម្រាប់សកម្មភាព ឬលទ្ធផលដើម្បីទុកសម្រាប់ប្រើប្រាស់ជារួមនិងជាបន្តបន្ទាប់ សំដៅធានាសម្រេចឱ្យបានដល់ចំណុចប្រសើរបំផុតនៃបរិបទមួយ។ ៣. ឯកសារដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងគ្នា និងបានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ហើយឯកសារនោះផ្ដល់នូវក្បួន គោលការណ៍ណែនាំ ឬចរិតលក្ខណៈសម្រាប់សកម្មភាព ឬលទ្ធផលរបស់វាទុកសម្រាប់ប្រើប្រាស់ជារួមនិងប្រើប្រាស់ឡើងវិញ ដើម្បីធានាឱ្យបានដល់ចំណុចប្រសើរបំផុត នៃបរិបទមួយ។ ៤. លក្ខណៈវិនិច្ឆ័យសម្រាប់វាស់វែង និងវាយតម្លៃប្រតិបត្តិការរបស់មុខងារសវនកម្មផ្ទៃក្នុង និងជាមូលដ្ឋានសម្រាប់អនុវត្តមុខងារនេះតាមលក្ខណៈវិជ្ជាជីវៈពិតប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្តង់» មានន័យដូចម្ដេច ?


ស្តង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកំពស់ ១០-៣០ម ដុះក្នុងព្រៃល្បោះ ឬ មាត់ព្រៃធំនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៌។ ក្នុងប្រទេសខ្មែរ ដើមស្តង់ច្រើដុះក្នុងខត្តសៀមរាប ជាពិសេសក្នុងប្រាសាទអង្គរវត្ត ដើមស្តង់ខ្លះ មានឬសចន្ទយ់ាងធំៗ មានទំហំរហូតពីរ បីម៉ែត្រ។ ឈើស្តោត ស្រាល អាចប្រើធ្វើជាឈើគូស ក្បួនឈើជំនួស ឫស្សី។ ឫសចន្ទល់អាចធ្វើរទេះដឹកស្រូវតាមព្រៃរនាម។ គ្រូថ្នាំបុរាណស្ងោរ ឬ ឆុងដើមស្តង់តូចៗ មានស្លឹកពីរ-បី ធ្វើថ្នាំរម្ងាប់រោគប្រកាច់។ សំបក គេផ្សំធ្វើថ្នាំព្យាបាលជម្ងឺថ្លើម និង សន្លាក់ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដៅ» មានន័យដូចម្ដេច ?


ស្តៅ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ចំណងចងអបទប់ដៅៗបណ្ដើរសិនដើម្បីឲ្យងាយក្ដាប់កណ្ដាប់មាត់សម្រេចការ។
ឧទាហរណ៍៖ ស្ដៅល្អី។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានរសល្វីង ស្លឹកខ្ចីប្រើជាអន្លក់ឬញាំបរិភោគបាន, ប្រើជាថ្នាំរម្ងាប់គ្រុនក្ដៅក៏បាន។
ឧទាហរណ៍៖ អន្លក់ស្ដៅ, ញាំស្ដៅ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) និយាយឬធ្វើម្ដងដំបូងឲ្យជាតម្រាយឬលំអានលមើលសិន។
ឧទាហរណ៍៖ និយាយស្ដៅមើលសិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដោះ» មានន័យដូចម្ដេច ?


ស្ដោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញទឹកមាត់ចោល។
ឧទាហរណ៍៖ ស្ដោះដាក់ ស្ដោះលើឬស្ដោះក្នុង។ ស្ដោះផ្លុំ សូត្រសែកមន្តអាគម ហើយប្រឹងបិទទប់បបូរមាត់ បញ្ចេញទឹកមាត់ឲ្យចេញល្អិតដូចជាផ្សែងហើយផ្លុំផង( ស្ដោះផ្លុំជំងឺ ) ។ ស្ដោះព្រួស បញ្ចេញទឹកមាត់ព្រួសផែតៗ ( ស្ដោះជំងឺ ) ។ បញ្ចេញទឹកមាត់ព្រួសភូសៗ ( ព្រួសរំអិលឬស្លេស្ម៍ជាដើម )។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់នុដ្ឋហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដែង» មានន័យដូចម្ដេច ?


ស្ដែង


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជាក់ច្បាស់, ជាក់ស្បាន់; ដែលគួរស្ញែង។
ឧទាហរណ៍៖ ធ្វើឲ្យឃើញស្ដែង ។ ស្ដែងស្ដាប់ ស្ដាប់ឮជាក់ (ព. កា.) ។ ស្ដែងស្ដេច ឬ ស្ដេចស្ដែង ( ម. ព. ស្ដេច )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេរ៉េអូគីមីដាច់ខាត» មានន័យដូចម្ដេច ?


ស្ដេរ៉េអូគីមីដាច់ខាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល absolute configuration ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេចផ្ទំ» មានន័យដូចម្ដេច ?


ស្ដេចផ្ទំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរមួយមេ។
ឧទាហរណ៍៖ ភ្លេងស្ដេចផ្ទំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេចត្រាញ់» មានន័យដូចម្ដេច ?


ស្ដេចត្រាញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចៅហ្វាយស្រុកស័ក្ដិ១០ ហ៊ូពាន់ ( ហៅថា ១០ ហ៊ូពាន់ក្នុង ) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១- ស្រុកកំពង់ស្វាយ មានងារជា អ្នកឲកញ៉ាតេជោបុរារាជ . . .; ២- ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក . . . ; ៣- ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក . . . ; ៤- ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន ( ហៅក្លាយជា អរជូន ) . . . ; ៥- ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ . . . ។ កាលបើប្រទេសមានសង្គ្រាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេចដើរ» មានន័យដូចម្ដេច ?


ស្ដេចដើរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ។
ឧទាហរណ៍៖ ភ្លេងស្ដេចដើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេចចង់» មានន័យដូចម្ដេច ?


ស្ដេចចង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងមួយប្រភេទបែងគ្នាជាពីរពួក មានម្នាក់អង្គុយកណ្ដាលធ្វើជាស្ដេច, លេងដោយវិធីខ្សឹប . . ., ដែលដឹងថាពួកខាងណាឈ្នះឬចាញ់ ដោយអ្នកកណ្ដាលប្រាប់។
ឧទាហរណ៍៖ ល្បែងស្ដេចចង់គេច្រើនលេងតែក្នុងវេលាយប់ខែភ្លឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដេច» មានន័យដូចម្ដេច ?


ស្ដេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (រ. ស.) យាង, ទៅ, មក, ដើរ, ទ្រង់ចេញព្រះរាជដំណើរ ។
ឧទាហរណ៍៖ ស្ដេចខ្លា, ស្ដេចពស់, ស្ដេចហង្ស។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍។
ឧទាហរណ៍៖ ទីដែលស្ដេចគង់; ជាតិស្ដេច ។ ព. ផ្ទ. រាស្ត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដៀន» មានន័យដូចម្ដេច ?


ស្ដៀន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លង់ឲ្យតឹង, ឲ្យណែនក្ដន់។
ឧទាហរណ៍៖ យកឈើស្ដៀនឲ្យណែន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តឹងស្ដៀន តឹងដោយស្ដៀន ឬតឹងដូចគេស្ដៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដើង» មានន័យដូចម្ដេច ?


ស្ដើង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានកម្រាស់តិច, តិចកម្រាស់។
ឧទាហរណ៍៖ សំពត់ស្ដើង, ក្ដារស្ដើង ។ ព. ផ្ទ. ក្រាស់។

                     ម្ហូបស្ដើង ម្ហូបតិច ។ ស្ដើងស្ដួច ( ម. ព. ស្ដួច ) ។ ស្ដើងហៀ ស្ដើងណាស់, ស្ដើងពេក, ស្ដើងប៉ើងរ៉ើង ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដួច» មានន័យដូចម្ដេច ?


ស្ដួច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រៀវតូច មានថ្នាក់, មានគន្លាក់, មានលំដាប់។
ឧទាហរណ៍៖ រាងធំគល់ស្ដួចកណ្ដាលតូចខាងចុង។

                    ស្ដួចឆ្មារ តូចល្អិត, តូចរៀវណាស់ ។ ស្ដួចស្ដើង ឬ ស្ដើងស្ដួច តិចពេក, មិនបរិបូណ៌។
ឧទាហរណ៍៖ ម្ហូបស្ដួចស្ដើង, មានទ្រព្យស្ដួចស្ដើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដូក» មានន័យដូចម្ដេច ?


ស្ដូក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ដឹង, ភ្លឹង, រាប នៅទីផ្ទៃឥតកម្រើក។
ឧទាហរណ៍៖ ដេកស្ដូក, ផ្ដេកស្ដូក; រឹងស្ដូក, វែងស្ដូក។

                   ស្ដូកស្ដឹង ស្ដូកសម្ដឹងភ្លឹងឥតកម្រើក ។ ផសស្ដូក វាយតែមួយផសដួលស្ដូក ។ល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ដឹង, ភ្លឹង, រាប នៅទីផ្ទៃឥតកម្រើក ។
ឧទាហរណ៍៖ ដេកស្ដូក, ផ្ដេកស្ដូក; រឹងស្ដូក, វែងស្ដូក។

                    ស្ដូកស្ដឹង ស្ដូកសម្ដឹងភ្លឹងឥតកម្រើក ។ ផសស្ដូក វាយតែមួយផសដួលស្ដូក ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដុកស្ដុរ» មានន័យដូចម្ដេច ?


ស្ដុកស្ដុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ សំបកក្រាស់, ផ្លែតូចៗមូលៗជាចង្កោមៗ អ្នកស្រុកខ្លះប្រើស្ងោរបរិភោគ ( ហៅក្លាយជា ស្ដុកស្ដោរ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដុក» មានន័យដូចម្ដេច ?


ស្ដុក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទំហំ, មានទម្ងន់, មានកម្រាស់មាំមួនឬក្រាស់ក្រួន, ទ្រុបទ្រុល។
ឧទាហរណ៍៖ ព្រៃស្ដុក, ដំណាំស្ដុក។

                     ព. ប្រ. អ្នកមានស្ដុក អ្នកមានទ្រព្យច្រើន ។ ស្ដុកស្ដម្ភ ( ម. ព. ស្ដម្ភ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដឺត» មានន័យដូចម្ដេច ?


ស្ដឺត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវែងសម្ដឺត, រៀវកំប៉ឺត។
ឧទាហរណ៍៖ រាងស្ដឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដឹង» មានន័យដូចម្ដេច ?


ស្ដឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាតលាសន្ធឹងឲ្យតឹងដោយគ្រឿងរឹត។
ឧទាហរណ៍៖ ស្ដឹងសាច់សំពត់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សន្ធឹងសាច់សំពត់ឲ្យតឹងស្មើ ប្រើក្នុងការប៉ាក់, ដេរ។
ឧទាហរណ៍៖ ស្ដឹងប៉ាក់, ឈើស្ដឹង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្ដឹងខ្លួនឥតកម្រើក, ដែលសន្ធឹងស្ដឹង, ដែលមើលទៅឃើញស្ដឹង; ធំវែងស្ដឹង។
ឧទាហរណ៍៖ ឈរស្ដឹង; ភ្នំវែងស្ដឹង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសម្ដឹងខ្លួនឥតកម្រើក, ដែលសន្ធឹងស្ដឹង, ដែលមើលទៅឃើញស្ដឹង; ធំវែងស្ដឹង។
ឧទាហរណ៍៖ ឈរស្ដឹង; ភ្នំវែងស្ដឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដី, ស្វាយស» មានន័យដូចម្ដេច ?


ស្ដី, ស្វាយស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកំពស់ ២០-៣០ ម ដុះក្នុងព្រៃធំនៃឧបទ្វីបឥណ្ឌូចិន លើកោះប្រទេសឥណ្ឌូណេស៊ី ( Iles de la Sonde) និងប្រទេស Philippines ។ ផ្លែបរិភោគបានតែមិនឆ្ងាញ់ទេ ដោយមានជ័រ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដី» មានន័យដូចម្ដេច ?


ស្តី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ, ថា ។
ឧទាហរណ៍៖ សួរមិនស្ដី សួរមិននិយាយ។

                       រក, ពឹងរក, រកគេ ។
ឧទាហរណ៍៖ ស្ដីគេឲ្យចាំផ្ទះ ។

                      ស្ដីជេរ ឬ ជេរស្ដី ជេរបន្ទោសស្ដីប្រដៅ ។ ស្ដីថា ស្ដីប្រដៅ , ដាស់តឿនក្រើនរំឭក ។ ស្ដីប្រដៅ ទូន្មានប្រដៅ ។ ស្ដីប្រពន្ធ ដណ្ដឹងប្រពន្ធ ។ ស្ដីឲ្យ ថាឲ្យ , បន្ទោសនៅមុខ ។ មិនស្ដីរកគ្នា ឬ មិនស្ដីនឹងគ្នា តមមាត់មិននិយាយគ្នា ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងធ្នង់ តែតូចៗជាងស្លឹកធ្នង់បន្តិច ច្រើនដុះនៅក្បែរមាត់ទន្លេ, មាត់ព្រែក, មាត់ស្ទឹង។
ឧទាហរណ៍៖ ដើមស្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដារ» មានន័យដូចម្ដេច ?


ស្ដារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចឬដងយកទឹកចេញ ឲ្យស្រាល, ឲ្យស្អាត។
ឧទាហរណ៍៖ ស្ដារទូក, ស្ដារអណ្ដូង។

                      កកាយឬកើបយកចេញឲ្យអស់ ។
ឧទាហរណ៍៖ ស្ដារបង្គន់, ស្ដារជង្រុក ( ស្រូវ ) ។

                      បាញ់លមើល ឲ្យអស់ច្រែះ, ឲ្យថ្នឹក ឲ្យស៊ាំសាច់ ។
ឧទាហរណ៍៖ ស្ដារកាំភ្លើង ។

                      ព. ប្រ. ស្ដារកិលេស ជម្រះកិលេស ។ ស្ដារចិត្ត ជម្រះចិត្ត, ធ្វើចិត្តឲ្យបរិសុទ្ធ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដាយ» មានន័យដូចម្ដេច ?


ស្ដាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកអាល័យ, នឹកឃើញហើយមិនអស់ចិត្ត មិនអស់អាល័យ, ជំពាក់ដោយអាល័យ ។
ឧទាហរណ៍៖ ស្ដាយទ្រព្យ; ខ្ញុំស្ដាយណាស់ដោយមិនបានទៅ . . .។

                      ស្ដាយក្រោយ នឹកឃើញហើយស្ដាយជាខាងក្រោយ, កើតក្ដៅក្រហាយចិត្តជាខាងក្រោយ ។ ស្ដាយគំនិត នឹកតូចចិត្ត ព្រោះធ្លោយហួសទៅហើយ ។ ស្ដាយស្រណោះ នឹកអាឡោះអាល័យ ស្រណោះដល់ . . . ។ល។ ( បើគ្រាន់តែស្ដាយ ឥតមានការយំសោកផងទេ កុំប្រើពាក្យថា សោកស្ដាយ ត្រូវប្រើត្រឹមតែ ស្ដាយ, នឹកស្ដាយ, គួរស្ដាយ, គួរឲ្យស្ដាយ ប៉ុណ្ណេះបានហើយ : ខ្ញុំនឹកស្ដាយណាស់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដាប់» មានន័យដូចម្ដេច ?


ស្ដាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រុងត្រចៀកទទួលចាំឮ ។
ឧទាហរណ៍៖ ស្ដាប់ធម៌, ស្ដាប់ភ្លេង។

                        ទទួលឱវាទ ត្រងត្រាប់, យកពាក្យ, យកសម្ដី, ទទួលធ្វើតាម ។
ឧទាហរណ៍៖ ស្ដាប់ពាក្យប្រដៅ, ស្ដីមិនស្ដាប់ ។

                       ជឿស្ដាប់ ស្ដាប់ហើយជឿតាម, ទទួលប្រតិបត្តិតាម ។ ស្ដែងស្ដាប់ ( ម. ព. ស្ដែង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដម្ភ» មានន័យដូចម្ដេច ?


ស្ដម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្តម្ភ ជើង ត; បា. ថម្ភ ) សសរ ។ គុ. ឬ ន. រឹងរូស, រឹងត្អឹង; រឹងប៉ឹង; មាំមួន; អ្នករឹងត្អឹង, មុខរឹង ។ ខ្មែរហៅសសរដែលគេបណ្ដុះភ្ជាប់លើធ្នឹមទាបត្រង់ល្វែងបាំងសាចវិហារឬសាលាថា សសរស្ដម្ភ ។ មើលពាក្យ ចតុស្ដម្ភ ផង ។ ស្ដុកស្ដម្ភ រឹងជំហរ; មាំមួន ( ដោយទ្រព្យសម្បត្តិ )។
ឧទាហរណ៍៖ មនុស្សស្ដុកស្ដម្ភ, មានទ្រព្យស្ដុកស្ដម្ភ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដន» មានន័យដូចម្ដេច ?


ស្ដន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្តន ជើង ត; បា. ថន ) ដោះ, កន្សោមដោះ; ( រ. ស. ) ព្រះស្ដន ដោះស្ដេចស្ត្រី ( ច្រើននិយាយក្លាយជា សុដន់ ) ។ ស្តនយុគល ឬ ថន— ( ជើង ត, អ. ថ. ស្តៈន៉ៈយុគល់ ឬ ថៈន៉ៈ— ) ដោះទាំងគូ ។ វិសជ៌នីយ (:), ខ្មែរបុរាណហៅដោយសន្មតិ ព្រោះថាមានសណ្ឋានស្រដៀងនឹងចុងដោះទាំងគូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដង់ដាកាបូនស្ម័គ្រចិត្ត» មានន័យដូចម្ដេច ?


ស្ដង់ដាកាបូនស្ម័គ្រចិត្ត


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ដង់ដារឹងមាំជាសកល និងជាកម្មវិធីសម្រាប់អនុម័តការទូទាត់ឧស្ម័នផ្ទះកញ្ចក់ដែលគួរឲ្យទុកចិត្តបាន ។ ស្ដង់ដាកាបូនស្ម័គ្រចិត្ត ត្រូវបានបង្កើតឡើងដោយក្រុមការងារអាកាសធាតុសមាគមពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​។
ឧទាហរណ៍៖ (ឯកសារយោង សន្ទានុក្រមការប្រែប្រួលអាកាសធាតុ)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ដ» មានន័យដូចម្ដេច ?


ស្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំរីឈ្មោលឥតភ្លុក មានតែចែ, បើដំរីឈ្មោលឥតភ្លុកឥតចែ ហៅ គោត ។ គុ. ដែលក្ដៀប ឥតសាច់, ឥតគ្រាប់, ឥតរលា ( ចំពោះតែផ្លែឈើពួកខ្លះ )។
ឧទាហរណ៍៖ ខ្នុរស្ដ, ដូងស្ដ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដំរីឈ្មោលឥតភ្លុក មានតែចែ, បើដំរីឈ្មោលឥតភ្លុកឥតចែ ហៅ គោត ។

                          ដែលក្ដៀប ឥតសាច់, ឥតគ្រាប់, ឥតរលា ( ចំពោះតែផ្លែឈើពួកខ្លះ )។
ឧទាហរណ៍៖ ខ្នុរស្ដ, ដូងស្ដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញក់» មានន័យដូចម្ដេច ?


ស្ញក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំមួយក្នុងខែត្រកំពង់ស្ពឺ។
ឧទាហរណ៍៖ ភ្នំស្ញក់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញឹកស្កះជាចង្កោម, ជាកួរ។
ឧទាហរណ៍៖ ផ្លែស្ញក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញែង» មានន័យដូចម្ដេច ?


ស្ញែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ញើប, ស្រៀវសាច់, ស្ញើបក្នុងចិត្ត; កោត, នឹកខ្លាច; នឹកអស្ចារ្យក្នុងចិត្ត; អៀនខ្មាសខ្លាំង។
ឧទាហរណ៍៖ គេស្ញែងអស់ទាំងស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញែ» មានន័យដូចម្ដេច ?


ស្ញែ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញឹកស្អេកដេរដាស ( ចំពោះតែអ្វីៗដែលតូចៗ, ល្អិតៗ )។
ឧទាហរណ៍៖ ដំបៅស្ញែ, ដើមទន្សែបែកកូនស្ញែ ។ ស្ញែស្ញុក ( ម. ព. ស្ញុក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញាញទ្រា» មានន័យដូចម្ដេច ?


ស្ញាញទ្រា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាល់ប៉ុចទៅមិនរួច, រួញថយក្រោយក្រញាង។
ឧទាហរណ៍៖ ស្ញាញទ្រាទៅមិនរួច។

                     ប្រើជា គុ. ក៏បាន : គំនិតស្ញាញទ្រា គំនិតទាល់ប៉ុច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញាញ» មានន័យដូចម្ដេច ?


ស្ញាញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការរីកឬច្រាញច្បាស់លាស់។
ឧទាហរណ៍៖ រីកស្ញាញ, ធ្មេញស្ញាញ, ចង្កូមស្ញាញ ។ ស្ញូញស្ញាញ ( ម. ព. ស្ញូញ )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការរីកឬច្រាញច្បាស់លាស់។
ឧទាហរណ៍៖ រីកស្ញាញ, ធ្មេញស្ញាញ, ចង្កូមស្ញាញ ។ ស្ញូញស្ញាញ ( ម. ព. ស្ញូញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញប់» មានន័យដូចម្ដេច ?


ស្ញប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោតខាម, កោតខ្លាច, ស្ងៀមស្ងប់ដោយកោតខ្លាច។
ឧទាហរណ៍៖ អ្នកស្រុកស្ញប់ឥតហ៊ានកម្រើក។

                     ស្ញប់ស្ញុល ឬ ស្ញុលស្ញប់ ស្ញប់ក្រញុល, ស្ញប់សំកុកសំកុលមិនហ៊ានងើបមុខ ។ ស្ញប់ស្ញែង ស្ញប់ខ្លាចក្រែងស្ញែងក្នុងចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ញក់» មានន័យដូចម្ដេច ?


ស្ញក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំមួយក្នុងខែត្រកំពង់ស្ពឺ។
ឧទាហរណ៍៖ ភ្នំស្ញក់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញឹកស្កះជាចង្កោម, ជាកួរ។
ឧទាហរណ៍៖ ផ្លែស្ញក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងោរ» មានន័យដូចម្ដេច ?


ស្ងោរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្ងាស់អ្វីៗក្នុងទឹកពុះ ឲ្យឆ្អិន, ឲ្យរលួយ, ឲ្យចេញរសជាតិជាដើម។
ឧទាហរណ៍៖ ស្ងោរត្រី, ស្ងោរដំឡូង, ស្ងោរសំពត់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងោររួចហើយ, ដែលឆ្អិនឬរលួយព្រោះស្ងោរ។
ឧទាហរណ៍៖ ត្រីស្ងោរ, មាន់ស្ងោរ, ពោតស្ងោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងៀម» មានន័យដូចម្ដេច ?


ស្ងៀម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនស្ដី, មិនមាត់។
ឧទាហរណ៍៖ ស្ងៀមឈឹង ស្ងៀមសូន្យឈឹង។

                      នៅជើយ, នៅទំនេរ, នៅទទេមិនធ្វើអ្វី; ឥតការងារ
ឧទាហរណ៍៖ ធ្វើការទៅ កុំអង្គុយស្ងៀម ! ។

                     ស្ងៀម ! កុំមាត់ !, កុំនិយាយ ! ; ឈប់យំទៅ ។ ស្ងៀមស្ងប់ ( ម. ព. ស្ងប់ ) ។ ស្ងៀមមិនធ្វើបាប ឈប់មិនប្រព្រឹត្តអំពើអាក្រក់, មិនកាន់ទុច្ចរិត ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មិនស្ដី, មិនមាត់
ឧទាហរណ៍៖ ស្ងៀមឈឹង ស្ងៀមសូន្យឈឹង។

                      នៅជើយ, នៅទំនេរ, នៅទទេមិនធ្វើអ្វី; ឥតការងារ
ឧទាហរណ៍៖ ធ្វើការទៅ កុំអង្គុយស្ងៀម ! ។

                     ស្ងៀម ! កុំមាត់ !, កុំនិយាយ ! ; ឈប់យំទៅ ។ ស្ងៀមស្ងប់ ( ម. ព. ស្ងប់ ) ។ ស្ងៀមមិនធ្វើបាប ឈប់មិនប្រព្រឹត្តអំពើអាក្រក់, មិនកាន់ទុច្ចរិត ។ ល ។

👉ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា ទ្រង់តុស្នី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងើន» មានន័យដូចម្ដេច ?


ស្ងើន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានងើបងើយស្ទើតឡើង។
ឧទាហរណ៍៖ រាងស្ងើន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអើតងើបងើយស្ទើតឡើង។
ឧទាហរណ៍៖ ងើបស្ងើន, ងើយស្ងើន។

                     កូនស្ងើន ន. កូនកង្កែបឬកង្កែបប្រុយ ( សម្ដីអ្នកស្រុកចុងកាត់មាត់ញកពួកខ្លះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងើច» មានន័យដូចម្ដេច ?


ស្ងើច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោត, សរសើរ, នឹកស្ញែងក្នុងចិត្ត។
ឧទាហរណ៍៖ ស្ងើចចំណេះគេ, ស្ងើចប្រាជ្ញាគេ; នឹកស្ងើចក្នុងចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងើក» មានន័យដូចម្ដេច ?


ស្ងើក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រាលពេក, ស្រាលណាស់។
ឧទាហរណ៍៖ ស្រាលស្ងើក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងួន» មានន័យដូចម្ដេច ?


ស្ងួន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្នម, ថ្នាក់ថ្នម, ថ្និតថ្នម; ប្រយ័ត្ន, ថែទាំដោយប្រយ័ត្ន; សំចៃ ។ ស្ងួនគ្រង គ្រប់គ្រងរក្សាដោយថ្នម, ដោយប្រយ័ត្ន ។ ស្ងួនចិត្ត ថ្នមចិត្ត ។ ស្ងួនចំណី ប្រយ័ត្នចំណី គឺមិនហ៊ានបរិភោគចំណីដែលជាទំនាស់នឹងរោគ ។ ស្ងួនទ្រព្យ សំចៃទ្រព្យ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលគួរថ្នាក់ថ្នម ឬអ្នកដែលគួរឲ្យថ្នមចិត្ត ។
ឧទាហរណ៍៖​ ស្ងួនពិសី, ស្ងួនពុំងា ឬ ស្ងួនភ្ងា, ស្ងួនព្រលឹង, មាសស្ងួន, ស្រីស្ងួន, . . . ( សម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ច្រើនប្រើក្នុងកាព្យ )។

                    ព. ទ. បុ. ស្រឡាញ់ខ្លួនត្រូវស្ងួនចំណី ស្រឡាញ់ស្រីត្រូវថ្នមចិត្ត ( សេចក្ដីងាយ មិនបាច់អធិប្បាយ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរថ្នាក់ថ្នម ឬអ្នកដែលគួរឲ្យថ្នមចិត្ត
ឧទាហរណ៍៖ ព. ទ. បុ. ស្រឡាញ់ខ្លួនត្រូវស្ងួនចំណី ស្រឡាញ់ស្រីត្រូវថ្នមចិត្ត ( សេចក្ដីងាយ មិនបាច់អធិប្បាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងួត» មានន័យដូចម្ដេច ?


ស្ងួត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតទទឹក, ឥតសើម។
ឧទាហរណ៍៖ ឈើស្ងួត, ដីស្ងួត; ស្ងួតខ្លួន។

                   ស្ងួតកិលេស អស់កិលេស ។ ស្ងួតស្ងប់ ( ម. ព. ស្ងប់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងាវ» មានន័យដូចម្ដេច ?


ស្ងាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមានកម្ពស់ ១០-៣០​ ម មានដើមកំណើតក្នុងឧព្វេធប្រទេសជ្វា។ គេនាំយកទៅដាំតាមមាត់សមុទ្រលើដីខ្សាច់។ តែនៅក្នុងប្រទេសកម្ពុជា ប្រហែលដើមស្ងាវដុះឯងៗ តែមិនសូវមានច្រើនផ្តុំគ្នាឡើយ ក្នុងទីក្រុងគេដាំស្ងាវជាលំអគេហដ្ឋាន ឬវិថីនានា។ មែកស្ងាវធ្វើអុសដុតឆេះល្អណាស។ ឈើអាំចសង់ផ្ទះបាន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងាប» មានន័យដូចម្ដេច ?


ស្ងាប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើកមាត់ធំដកដង្ហើមវែងមានសូរសព្ទផង ដោយមិនមានបំណងសោះ កើតមានព្រោះងុយដេក, ព្រោះដេកមិនស្កប់ ឬ ព្រោះអស់កម្លាំង។
ឧទាហរណ៍៖ ស្ងាបហួម ស្ងាបឮសូរហួម។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្លាព្រៃ ដើមតូចសាច់រឹងជាងស្លាស្រុក ច្រើនដុះបែកចេញជាកូនរមពីគល់ ផ្លែតូចៗប្រើការបាន តែមិនសូវចត់។
ឧទាហរណ៍៖ ស្លាស្ងាបងាយដាំជាងស្លាស្រុក ទោះខែប្រាំងដីស្ងួតក៏មិនងាប់ ( អ្នកស្រុកខ្លះហៅ ស្លាស្នាប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងាត់» មានន័យដូចម្ដេច ?


ស្ងាត់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងប់ឥតមានសូរសព្ទ, ឥតលេចឮ; ដែលស្ងប់ឥតជ្រួលច្រាល់។
ឧទាហរណ៍៖ ទីស្ងាត់; ចិត្តស្ងាត់ចាកកាម។

                    ស្ងាត់បាត់ ស្ងាត់មិនលេចឮ ។ ស្ងប់ស្ងាត់ ( ម. ព. ស្ងប់ ) ។ ស្ងៀមស្ងាត់ ស្ងៀមមិនស្ដីនិយាយ, ស្ងៀមមិនឮមាត់ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងាច» មានន័យដូចម្ដេច ?


ស្ងាច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្ងាវ, សភ្លឺ, សចិញ្ចាច ពេញពាស។
ឧទាហរណ៍៖ រលកបែកផ្កាត្រែងសស្ងាចពេញទន្លេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ងប់» មានន័យដូចម្ដេច ?


ស្ងប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រម្ងាប់; ស្ងៀម; ឥតកម្រើក, មិនរំជួល, មិនជ្រួលច្រាល់; ឈប់, លើកលែង
ឧទាហរណ៍៖ ខ្យល់ស្ងប់ ឬ ស្ងប់ខ្យល់ ឥតមានខ្យល់បក់។

                  ចិត្តស្ងប់ ឬ ស្ងប់ចិត្ត ចិត្តរម្ងាប់ចាកសេចក្តីជ្រួលច្រាល់, ចិត្តនឹងធឹង ។ ស្ងប់រម្ងាប់ ស្ងៀមស្ងប់ ។
ឧទាហរណ៍៖ ចិត្តស្ងប់រម្ងាប់។

                  ស្ងប់សង្គ្រាម ឬ ស្ងប់សឹក ឈប់ច្បាំង, លើកលែងច្បាំង។ ស្ងប់ស្ងាត់ ស្ងាត់មិនមានសូរសព្ទ; ស្ងាត់បាត់ ។ ស្ងប់ស្ងួត ឬស្ងួតស្ងប់ សញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើយ, ក្រៀមក្រំ ។ ស្ងប់ស្ងៀម ឬ ស្ងៀមស្ងប់ ស្រគត់ស្រគំ, នឹងធឹង, រៀបរយ, មិនសូវស្ដីនិយាយ ។ សមុទ្រស្ងប់ សមុទ្រឥតរលក ។ ស្រុកស្ងប់ ស្រុកសុខសប្បាយ, ប្រកបដោយសន្តិសុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត