ស្ទាំងត្នោតស្លាបឆែកកំប៉ោយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៦ ស.ម.។ កំប៉ោយខ្មៅវែងឈរត្រង់ដោយមានពណ៌សនៅចុងកំប៉ោយ ផ្នែកខ្នងពណ៌ត្នោតចាស់ លើលលែងតែក្បាល និងកន្ទុយពណ៌ត្នោតខ្ចី ផ្នែកពោះពណ៌សអង្កន់លឿង។ ទីជំរកៈ ព្រៃស្រោង តំបន់ដីសើម និងព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទកម្រ។ រដូវបន្តពូជៈ ចាប់ពី មេសា ដល់មិថុនា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត