Posted on Leave a comment

តើពាក្យ «អុជអាល» មានន័យដូចម្ដេច ?

អុជអាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ញុះញង់ចាក់រុកនាយអាយឲ្យក្ដៅចិត្តខ្លាំង( ដូចគេអុជអាលផង )
ឧទាហរណ៍៖ អុជអាលបណ្ដាលឲ្យទាស់គ្នា ( ធ្លាប់សរសេរជា អុចអាល យូរមកហើយ ប្រើតាមទម្លាប់នោះក៏បាន។ ម. ព. អុជ ផង )។

                       ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ សម្ដីអុជអាល ។

                     ( ព. កា. )
ឧទាហរណ៍៖ សម្ដីអុជអាល រែងនាំបណ្ដាល ឲ្យកើតវិវាទ ឬបើពុំនោះ ក៏ត្រឹមបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា ។ ខូចការប្រាស្រ័យ លុះយូរខែថ្ងៃ រីករាលទៅជា បែកសាមគ្គី ដែលព្រះភគវា ទ្រង់ត្រាស់ប្រាប់ថា នឹងមានវិនាស ។ សម្ដីអុជអាល ចង្រៃត្រកាល ទោះបីអ្នកឈ្លាស អាចក្លាយជាខ្មៅ មួម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដើរទាសខុសផ្លូវ ។

                      កំដៅក្រហាយ ចាក់រុក ឱ្យបានទៅជារឿងធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុជ» មានន័យដូចម្ដេច ?

អុជ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ឧជ្ជល; សំ. ឧជ្វល ” ឆេះទ្រលោម; ភ្លឺរុងរឿង, ភ្លឺសន្ធោ, ភ្លឺសន្ធោសន្ធៅ “, ខ្មែរលុបជើង ជ ឬ ជើង វ និងតួ ល ទុកត្រឹមតែ ឧជ ប្រើជា អុជ ) ដុតឲ្យឆេះមានអណ្ដាតភ្លើងឡើង
ឧទាហរណ៍៖ អុជចង្កៀង ( ធ្លាប់សរសេរជា អុច មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន ) ។

                      ទោះបី ដុតមិនមានអណ្ដាតភ្លើងក៏ហៅ អុជ បានខ្លះដែរ។
ឧទាហរណ៍៖ អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់ប៉ុយទន្សែជាដើមលើស្បែក ( មនុស្ស ) បីអន្លើ, ត្រង់កន្លែងដែលត្រូវដាក់ហើយដុតឲ្យឆេះប៉ុយទាំងបីនោះ ដើម្បីឲ្យជារោគសរសៃ ( តាមទម្លាប់ខ្មែរខ្លះដែលធ្លាប់ប្រើ ) ។ អុជជ័រ ដុតរណ្ដៅជ័រ… ដើម្បីឲ្យចេញជ័រថ្លា ។

                      ព. ប្រ. ញុះ ឬញុះញង់ឲ្យក្ដៅចិត្ត។
ឧទាហរណ៍៖ អុជឲ្យឈ្លោះគ្នា ( និយាយថា ដុត ក៏បាន ) ។ នាំអុជនាំអាល នាំបណ្ដាលឬនាំញុះញង់ឲ្យក្ដៅចិត្ត ( ម. ព. អុជអាល ផង )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុងម៉ុង្គ» មានន័យដូចម្ដេច ?

អុងម៉ុង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីនិយាយឃ្លាតក្លាយមកពីពាក្យ ឧម្មង្គ ( ម. ព.នេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុងប៉ាង» មានន័យដូចម្ដេច ?

អុងប៉ាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ចៅសង្កាត់ជាតិចិនអ្នកកាន់កាប់កិច្ចការរាជការសង្កាត់ ត្រួតត្រាប្រជាជនជាតិចិន ដែលនៅក្នុងកម្ពុជរដ្ឋ, ជាអ្នកស្ដាប់បង្គាប់ចៅហ្វាយស្រុក ( អភិបាលស្រុក ) ឬអធិបតីរាជការក្រុមមឿង ( អភិបាលក្រុង )។
ឧទាហរណ៍៖ អុងប៉ាងតៀជីវ, អុងប៉ាងគឹងតាំង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុង» មានន័យដូចម្ដេច ?

អុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. អោ់ង អ. ថ. អូង ) ពាងធំរាងក្អេងកណ្ដាល មាត់និងបាតប៉ុនគ្នា សម្រាប់ដាក់ទឹក។
ឧទាហរណ៍៖ ងូតទឹកអស់មួយអុង; ស្ករត្នោតមួយអុង ។

                     ( យ. ) លោក ( សម្រាប់ខ្មែរនិយាយទៅរកឥស្សរជនឬបព្វជិតជាតិយួន )។
ឧទាហរណ៍៖ អុងអញ្ជើញទៅណា ?, និមន្តអុងឆាន់តែ ។

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ( យ. ) លោក ( សម្រាប់ខ្មែរនិយាយទៅរកឥស្សរជនឬបព្វជិតជាតិយួន )។
ឧទាហរណ៍៖ អុងអញ្ជើញទៅណា ?, និមន្តអុងឆាន់តែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុកឡុក» មានន័យដូចម្ដេច ?

អុកឡុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនាំឲ្យវឹកវរ, ឲ្យជ្រួលច្របល់, ដែលកញ្រ្ជោកបោកបាចតតូងតតាងនាំឲ្យជ្រួលច្របល់។
ឧទាហរណ៍៖ ធ្វើអុកឡុក, នាំអុកឡុក; រឿងអុកឡុក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនាំឲ្យវឹកវរ, ឲ្យជ្រួលច្របល់, ដែលកញ្រ្ជោកបោកបាចតតូងតតាងនាំឲ្យជ្រួលច្របល់។
ឧទាហរណ៍៖ ធ្វើអុកឡុក, នាំអុកឡុក; រឿងអុកឡុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុកស៊ីហ្សែន» មានន័យដូចម្ដេច ?

អុកស៊ីហ្សែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារកោ អង្គសរលម៉្យាង ដែលលាយជាមួយនឹងហ៊ីដ្រូហ្សែន ក្លាយទៅជាទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុកស៊ីតអាស៊ីត» មានន័យដូចម្ដេច ?

អុកស៊ីតអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាធាតុអុកស៊ីសែននៃអលោហៈ។ ឧទាហរណ៍ SO3 ឬ P2O5 ដែលអោយទៅជាអុកស៊ីអាស៊ីតក្នុងទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុក» មានន័យដូចម្ដេច ?

អុក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ឧក កិ. ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. អក, ល. អ៝ក អ. ថ. អុក “ទ្រូង” ) ខ្សែចងទ្រូងឬខ្សែពុង គឺខ្សែដែលចងរឹតកែបសេះ។
ឧទាហរណ៍៖ ធូរខ្សែអុក, ចងខ្សែអុក ( ខ្សែទ្រូង ) ។

                       ( ម. ព. ពាង ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺះ!» មានន័យដូចម្ដេច ?

អឺះ!

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យឆ្លើយដោយឥតគោរព ទទួលពាក្យហៅចំពោះមករកខ្លួន, ជាជំនួសពាក្យ បាទ ! ឬ ចាះ !; ជាដើម, ដូចជាកូនហៅម្ដាយថា ម៉ែ!, ម្ដាយឆ្លើយថា អឺះ! ឬប្រើទាំងស្រែកហៅទាំងឆ្លើយពីចម្ងាយក៏បាន, ដូចជា អឺះបង!, ឆ្លើយថា អឺះ! ( ប្រើសំឡេងខ្ពស់វែងថា អឺ៎៎ះ! ក៏មាន ) ។ បើទីជិតប្រើជា អ៊ឺះ! ក៏មាន ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺអឹង» មានន័យដូចម្ដេច ?

អឺអឹង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កងរំពង, ទ្រហឹងអឺងអាប់។
ឧទាហរណ៍៖ សូរសព្ទអឺអឹង ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺរ៉ូប្យាំង» មានន័យដូចម្ដេច ?

អឺរ៉ូប្យាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឱរ៉ុប ឬ ឱរ៉ូប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺយ» មានន័យដូចម្ដេច ?

អឺយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ទើបតែនឹងផ្ដើមនិយាយ, តាំងផ្ដើមថា, ចេញថា : គ្រាន់តែអឺយឡើងគេអាចដឹងបានថាចេះឬល្ងង់ទៅហើយ ( ប្រៀបប្រដូចនឹងគេស្រែកច្រៀងថា អឺយ ) ។គួរប្រយ័ត្នក្នុងការប្រើពាក្យ អឺយ និងពាក្យ អើយ ( អ្ហើយ ) ក្នុងកាព្យនិងចម្រៀង, គឺកុំថា អឺយ ជាអើយ ឬ អើយ ជា អឺយ ឡើយ, ដូចជាកាព្យថា : បងអើយម្ដេចឡើយក៏មិនស្ដី… ( ត្រូវថា បងអ្ហើយ ឬបងង៉ើយ ) ទើបចួនគ្នានឹង ឡើយ, កុំថា បងអឺយ ដែលត្រូវចួនគ្នានឹង ឡឺយ, ទៅវិញ ។កាព្យមានពាក្យ អើយ ( អ្ហើយ ) ថា : ឱលោកតាអើយ សុំកុំឆ្លងឆ្លើយ ទៅរកវាអី ព្រោះវាកោងកាច កំណាចអប្រិយ៍ ក្រោយកុំស្រដី ទៅរកវាទៀត។( ត្រូវថា តាអ្ហើយ កុំថា តាអឺយ ឬតារ៉ើយ ) ។ កាព្យប្រើពាក្យ អឺយ ខាងចុងចប់ថា : កាព្យនេះប្រែចេញពីបាលី ខ្ញុំរាយសេចក្ដីតាមជើងកាព្យ ឲ្យចាប់ចួនគ្នាជាដរាប រាបសាចែងចប់ប៉ុណ្ណេះអឺយ។ ( ដូចគ្នានឹង… ប៉ុណ្ណេះឯង ឬប៉ុណ្ណេះហោង ឬក៏ ប៉ុណ្ណេះហើយ ដែរ ) ។ ពាក្យ អឺយ នេះជួនកាលប្រើសំឡេងថា អ្ហឺយ ក៏មាន សម្រាប់ស្រែកហៅគ្នាពីចម្ងាយ, ដូចជា បងអឺយ! អឺះបង! បងឆ្លើយថា អឺះ! ។ បើស្រែកហៅបង្អូសសំឡេងខ្ពស់វែង ត្រូវសរសេរជា អឺ៎៎យ, អឺ៎៎ះ ក៏បាន ( ម. ព. អឺះ, អ៊ឺះ, អើយ ទៀតផង ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់កែមស៊ែម ប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឲ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជា អឺ៎៎យ ក៏មាន តាមលំនាំសំឡេងដែលត្រូវប្រើ ( ម. ព. អឺយរ៉ា ក្នុងពាក្យ រ៉ា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺត» មានន័យដូចម្ដេច ?

អឺត

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយអំណរ ព្រោះរើសផ្លែឈើបានជាដើម ( ដោយសេចក្ដីថា “បានមកខ្លួនឯណេះក្រអឺត” )។
ឧទាហរណ៍៖ អឺតបានអញ! ។ គុ.ងាយ, ស្រួល : ផ្លូវស្រណុកអឺត, ការស្រណុកអឺត ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺងអ័ព្ទ» មានន័យដូចម្ដេច ?

អឺងអ័ព្ទ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អឺងអាប់ )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អឺងអាប់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺងអាប់» មានន័យដូចម្ដេច ?

អឺងអាប់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឮសូរស៊ានទ្រហឹងលាយឡំច្របល់គ្នាពុំប្រាកដជាថាអ្វីខ្លះ ឬសំឡេងអ្វីជាអ្វី។
ឧទាហរណ៍៖ សូរសព្ទអឺងអាប់; ឮសូរស្រែកអឺងអាប់ ។ សូរទ្រហឹងអឺងអាប់ សូរអឺងអាប់ស្ទើហ៊ឹងត្រចៀក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឮសូរស៊ានទ្រហឹងលាយឡំច្របល់គ្នាពុំប្រាកដជាថាអ្វីខ្លះ ឬសំឡេងអ្វីជាអ្វី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺងកង» មានន័យដូចម្ដេច ?

អឺងកង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រហឹង, កងរំពង, គឹកកង។
ឧទាហរណ៍៖ សូរមាត់អឺងកង; លាន់ឮអឺងកង, ស្រែកអឺងកង ( និយាយថា អឹងកង ក៏មាន ប៉ុន្តែ ម. ប្រ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រហឹង, កងរំពង, គឹកកង។
ឧទាហរណ៍៖ សូរមាត់អឺងកង; លាន់ឮអឺងកង, ស្រែកអឺងកង ( និយាយថា អឹងកង ក៏មាន ប៉ុន្តែ ម. ប្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺ» មានន័យដូចម្ដេច ?

អឺ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អើ ។
ឧទាហរណ៍៖ អឺហ្នឹងហើយ! អើហ្នឹងហើយ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ឹះអ៊ះ» មានន័យដូចម្ដេច ?

អ៊ឹះអ៊ះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរលាន់មាត់ដោយក្រោធខ្លាំង ឬដោយខំប្រឹងលើករបស់ធ្ងន់ជាដើម ។

ឧទាហរណ៍៖ ខឹងអ៊ឹះអ៊ះទះកន្ទេល ( និយាយថា អ៊ុះអ៊ះ ក៏បាន ) ។កិ.( ព. ប្រ. ) ខំប្រឹងស្ទុះស្ទាដោយឈឺចិត្តតែរាល់គ្នា : បងប្អូនក្នុងស្រុកគេអ៊ឹះអ៊ះជួយខ្ញុំតែរាល់គ្នា ( ប្រើជា អឹុះអ៊ះ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ឹះ!» មានន័យដូចម្ដេច ?

អ៊ឹះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ អឺះ! ) ។ឧ. ពាក្យលាន់មាត់ដោយប្រឹងលើករបស់ធ្ងន់ជាដើម : លាន់មាត់ឮអឹុះ ( ឮអឹុះ ប៉ុន្តែសូរវែង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឹះ» មានន័យដូចម្ដេច ?

អុឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរលាន់មាត់ដោយធុញ ឬដោយប្រឹងលើករបស់ធ្ងន់, ដោយប្រឹងរមាត់ជាដើម។
ឧទាហរណ៍៖ លាន់មាត់ឮអឹុះ ។ មិនអឹុះ, មិនដែលអឹុះ ឬ មិនដែលមានអឹុះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធន់ទ្រាំ, ចេះអត់ឱន មិនដែលឮត្អូញ ឬឆ្លើយឆ្លងតបតដល់ម្ដង ។
ឧទាហរណ៍៖ វាគោរពខ្ញុំណាស់ ទុកជាស្ដីបន្ទោសយ៉ាងណាក៏មិនអុឹះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ឹកធឹក» មានន័យដូចម្ដេច ?

អ៊ឹកធឹក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ហ៊ឹកហ៊ាក់, គគ្រឹគគគ្រេង, រុងរឿង( ដោយមានមនុស្សច្រើននិងគ្រឿងតុបតែងដ៏ល្អព្រមទាំងភ្លេងតន្ត្រីផង )។
ឧទាហរណ៍៖ បុណ្យអុឹកធឹក, មហោស្រពអឹុកអធឹក ( ម. ព. អធិក ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឹមអៀម» មានន័យដូចម្ដេច ?

អឹមអៀម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយ ឬដែលច្រើនតែនិយាយរហ៊ឹមៗស្ទើរមិនហើបមាត់( ដោយមានសេចក្ដីអៀនច្រើន )។
ឧទាហរណ៍៖ មនុស្សអឹមអៀម, សម្ដីអឹមអៀម; និយាយអឹមអៀម (និយាយថា អិមអៀម ក៏មាន, តាមទម្លាប់ប្រើ ) ។ ព. ទ. បុ. អឹមអៀមស្ងៀមជាជាងស្ដី ស៊ីចេកខ្ចីជាជាងនៅមាត់ទទេ បើឃើញថាពុំគួរនិយាយកុំនិយាយ, មានអ្វីបន្តិចបន្តួចនៅជិតគួរបរិគោគទៅ កុំរង់ចាំភោជនាហារដែលមិនដឹងជានៅឯណាឬមិនដឹងជាអង្កាល់នឹងបាននោះ ។ ( ព. កា. ) : បើមិនប៉ិនស្ដី អឹមអៀមវាហី ជាការស្រួលជាង និយាយខុសៗ ប្រុសគួរចៀសវាង ទោះបីនាងៗ ក៏គួរច្នោះដែរ ។ សម្ដីជាឯក ទោះចេះដឹងប្លែក ប៉ុន្តែនៅក្បែរ អ្នកប្រាជ្ញជ្រៅជ្រះ កុំស្ដីបង្វែរ ការណ៍ពិតឲ្យបែរ ជាឆ្គងទៅវិញ ។

តើពាក្យ «អឹងកង» មានន័យដូចម្ដេច ?

អឹងកង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អឺងកង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អឺងកង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឹង» មានន័យដូចម្ដេច ?

អឹង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូកដៃខ្វេះកាយយកបាយដល់បាតឆ្នាំង។
ឧទាហរណ៍៖ អឹងបាយកក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីស្លង់» មានន័យដូចម្ដេច ?

អ៊ីស្លង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អីុស្លង់, (រាជធានី/​រដ្ឋធានី) រ៉ៃក្យាវិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីស្រាអែល» មានន័យដូចម្ដេច ?

អ៊ីស្រាអែល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អីុស្រាអែល, (រាជធានី/​រដ្ឋធានី) ហ៊្សេរុយសាឡិម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីសូតូបលោកធាតុ» មានន័យដូចម្ដេច ?

អ៊ីសូតូបលោកធាតុ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អីុសូតូបកម្រដែលត្រូវបានបង្កើតឡើងនៅពេលរស្មីថាមពលលោកធាតុកម្រិតខ្ពស់ មានអន្តរកម្មជាមួយណ្វៃយ៉ូនៃអាតូមដែលមាននៅកន្លែងដើមតាមធម្មជាតិ ។ អីុសូតូបលោកធាតុត្រូវបានប្រើជាញឹកញាប់សម្រាប់ចង្អុលបង្ហាញសកម្មភាពម៉ាញេទិករបស់ព្រះអាទិត្យ (អាចកាត់បន្ថយរស្មីលោកធាតុ) ឬជាសារធាតុកម្រដែលបញ្ជូនក្នុងបរិយាកាស ។ អីុសូតូបលោកធាតុក៏ត្រូវបានហៅថា ណ្វៃយ៉ូលោកធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីរ៉ង់» មានន័យដូចម្ដេច ?

អ៊ីរ៉ង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អីុរ៉ង់, (រាជធានី/​រដ្ឋធានី) តេហរ៉ង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីថា» មានន័យដូចម្ដេច ?

អ៊ីថា

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) អុីចឹង, ហេតុហ្នឹង។
ឧទាហរណ៍៖ ថាមិនឲ្យគ្នាទៅអីុថា: បានជាគ្នាមិនទៅ! ដេញវាយគ្នាអុីថា: មិនឲ្យគ្នារត់! ។

                     ទេតើ : ខ្ញុំថាកុំឲ្យចាំអុីថា: រួចអ្នកចេះតែចាំគាត់ ទាល់តែហួសពេលអស់ ! ។ ទេឬ? : អ៎ ! អុីចុះអុីថាៈ? ( យកសេចក្ដីថា ទេតើ! ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីតើ» មានន័យដូចម្ដេច ?

អ៊ីតើ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា ) ទេតើ
ឧទាហរណ៍៖ អ៊ីចេះអីុតើ! ដូច្នេះទេតើ!; គេមកហើយអីុតើ គេមកហើយទេតើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីតាលី» មានន័យដូចម្ដេច ?

អ៊ីតាលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អីុតាលី, (រាជធានី/​រដ្ឋធានី) រ៉ូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីដ្រូភ្លុយអរ៉ូកាបួ» មានន័យដូចម្ដេច ?

អ៊ីដ្រូភ្លុយអរ៉ូកាបួ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ឬក្រុមឧស្ម័នផ្ទះកញ្ចក់ ទាំង៦ ដែលនឹងត្រូវទប់ស្កាត់ដូចមានចែងក្នុងពីធីសារក្យូតូ។ អីុដ្រូភ្លុយអរ៉ូកាបួត្រួវបានផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីជំនួសក្លរ៉ូភ្លុយអរ៉ូកាបួ (CFCs) ។ អីុដ្រូភ្លុយអរ៉ូកាបួត្រួវបានប្រើប្រាស់ភាគច្រើនសម្រាប់សីតកម្ម (refrigeration) និងការផ្ដល់អង្គធាតុអឌ្ឍចម្លង (សឺមីកុងឌុចទ័រ) ។ សក្ដានុពលកមៅ្ដសកលរបស់វា គឺចាប់ពី ១ ៣០០ ទៅ ១១ ៧០០ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីដ្រូក្លរ៉ូភ្លុយអរ៉ូកាបួ» មានន័យដូចម្ដេច ?

អ៊ីដ្រូក្លរ៉ូភ្លុយអរ៉ូកាបួ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសធាតុផ្សំដោយអាតូមអ៊ីដ្រូសែន ភ្លុយអរ ក្លរ និងអាតូមកាបូន ។ ទោះបីវាជា សារធាតុបំផ្លាញស្រទាប់អូសូន ក៏ដោយ ក៏ឥទ្ធិពលរបស់វាក្នុងការបំផ្លាញអូសូនក្នុងមណ្ឌលអាកាសស្ងប់ តិចជាង ក្លរ៉ូភ្លុយអរ៉ូកាបួ (CFCs) ។ ហេតុនេះហើយបានជាសារធាតុទាំងនេះត្រូវបានដាក់ឲ្យប្រើជំនួសក្លរ៉ូភ្លុយអរ៉ូកាបួ (CFCs) ជាបណ្ដោះអាសន្ន ទោះបីវាជា ឧស្ម័នផ្ទះកញ្ចក់ក៏ដោយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីដ្រូកាបួ» មានន័យដូចម្ដេច ?

អ៊ីដ្រូកាបួ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសធាតុដែលផ្សំពីអ៊ីដ្រូសែន និងកាបូន ។
ឧទាហរណ៍៖ អ៊ីដ្រូកាបួជាសមាសធាតុមួយបង្កើតឥន្ធនៈហ្វូស៊ីល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីចេះ» មានន័យដូចម្ដេច ?

អ៊ីចេះ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា ) ដូច្នេះ។
ឧទាហរណ៍៖ ធ្វើអីុចេះថាខុស ធ្វើអុីចុះថាខុសដែរ ចុះឲ្យធ្វើដូចម៉េចទៅវិញអុីចឹង ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីចុង» មានន័យដូចម្ដេច ?

អ៊ីចុង

ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) អ៊ីចុះ, ដូច្នោះ អ៎! អីុចុងទេឬ ?, ធ្វើអីុចុងមិនកើតទេ! ( កុំប្រើ អញ្ចុង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីចឹង» មានន័យដូចម្ដេច ?

អ៊ីចឹង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) យ៉ាងហ្នឹង, -ដូចហ្នឹង, ដូច្នឹង
ឧទាហរណ៍៖ ធ្វើអីុចឹងមិនត្រូវទេ, ធ្វើអីុចេះវិញ! ( កុំប្រើ អញ្ចឹង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីកអ៊ាក» មានន័យដូចម្ដេច ?

អ៊ីកអ៊ាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដើរយោលខ្លួនងីកងាកៗ ឃ្លោងៗទៅឆ្វេងទៅស្ដាំ( ព្រោះធ្ងន់ខ្លួនឬធ្ងន់ពោះ )
ឧទាហរណ៍៖ ដំណើរអីុកអ៊ាក; ដើរអីុកអ៊ាកៗ ( និយាយថា អីុកអ៊ាក់ ក៏មាន) ។

                   ព. ប្រ. យឺត; សុញសាញ; ដែលទម្លាក់ក្រាញមិនព្រមកែតាមសម័យនិយម, ដែលមិនទាន់ពេល, មិនទាន់សម័យ ។

ឧទាហរណ៍៖ គំនិតអីុកអ៊ាក; ធ្វើការអីុកអ៊ាក, រៀនសូត្រអីុកអ៊ាក ។ ប្រទេសអីុកអ៊ាក ប្រទេសដែលមានសេចក្ដីចម្រើនយឺត, ដែលមានអារ្យធម៌យឺតឬគាំង, ងាស់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរយោលខ្លួនងីកងាកៗ ឃ្លោងៗទៅឆ្វេងទៅស្ដាំ( ព្រោះធ្ងន់ខ្លួនឬធ្ងន់ពោះ )
ឧទាហរណ៍៖ ដំណើរអីុកអ៊ាក; ដើរអីុកអ៊ាកៗ ( និយាយថា អីុកអ៊ាក់ ក៏មាន) ។

                      ព. ប្រ. យឺត; សុញសាញ; ដែលទម្លាក់ក្រាញមិនព្រមកែតាមសម័យនិយម, ដែលមិនទាន់ពេល, មិនទាន់សម័យ
ឧទាហរណ៍៖ គំនិតអីុកអ៊ាក; ធ្វើការអីុកអ៊ាក, រៀនសូត្រអីុកអ៊ាក ។ ប្រទេសអីុកអ៊ាក ប្រទេសដែលមានសេចក្ដីចម្រើនយឺត, ដែលមានអារ្យធម៌យឺតឬគាំង, ងាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ី» មានន័យដូចម្ដេច ?

អ៊ី

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ព. សា ) យី! ( សូរលាន់មាត់តាមទម្លាប់ដែលថ្នឹកឬតាមដោយទម្លាប់ស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អីវ៉ែ» មានន័យដូចម្ដេច ?

អីវ៉ែ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អីវ៉ាន់ ថា
ឧទាហរណ៍៖ អីវ៉ែអីវ៉ាន់ អីវ៉ាន់ថោកខ្លះថ្លៃខ្លះឬអីវ៉ាន់រាយរង, អីវ៉ាន់រញ៉ឹករញ៉ុក, រប៉ិចរប៉ីនេះខ្លះនោះខ្លះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីតាលី» មានន័យដូចម្ដេច ?

អ៊ីតាលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អីុតាលី, (រាជធានី/​រដ្ឋធានី) រ៉ូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អីវ៉ាន់ ឬភារៈវត្ថុយួរដៃ» មានន័យដូចម្ដេច ?

អីវ៉ាន់ ឬភារៈវត្ថុយួរដៃ

👉ថ្នាក់ពាក្យជា គយ
មានន័យថា អីវ៉ាន់ ឬភារៈវត្ថុដែលរក្សាទុកដោយអ្នកដំណើរខ្លួនឯងផ្ទាល់ នៅក្នុងពេលដឹកជញ្ជូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អីវ៉ាន់ ឬភារៈវត្ថុចុះបញ្ជី» មានន័យដូចម្ដេច ?

អីវ៉ាន់ ឬភារៈវត្ថុចុះបញ្ជី

👉ថ្នាក់ពាក្យជា គយ
មានន័យថា អីវ៉ាន់ ឬភារៈវត្ថុរបស់អ្នកដំណើរ ដែលទទួលរក្សាទុកដោយអ្នកដឹកជញ្ជូនក្នុងគោលបំណងដឹកជញ្ជូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អីវ៉ាន់ ឬភារៈវត្ថុ មិនយកជាប់តាមខ្លួន» មានន័យដូចម្ដេច ?

អីវ៉ាន់ ឬភារៈវត្ថុ មិនយកជាប់តាមខ្លួន

ថ្នាក់ពាក្យជា គយ
មានន័យថា អីវ៉ាន់ ឬភារៈវត្ថុ ដែលដឹកជញ្ជូនរបៀបដូចជាទំនិញធម្មតា ដែលមិនស្ថិតនៅលើមធ្យោបាយ ឬយានយន្តតែមួយជាមួយអ្នកដំណើរទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អីវ៉ាន់» មានន័យដូចម្ដេច ?

អីវ៉ាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ ឬរបស់នេះខ្លះនោះខ្លះពុំចេញឈ្មោះ, របស់ដែលហៅដោយរួបរួម។
ឧទាហរណ៍៖ ទៅទិញអីវ៉ាន់ឯផ្សារ; មានអីវ៉ាន់អ្វីខ្លះ ? នេះជាអីវ៉ាន់របស់ខ្ញុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អឺងកង» មានន័យដូចម្ដេច ?

អឺងកង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រហឹង, កងរំពង, គឹកកង។
ឧទាហរណ៍៖ សូរមាត់អឺងកង; លាន់ឮអឺងកង, ស្រែកអឺងកង ( និយាយថា អឹងកង ក៏មាន ប៉ុន្តែ ម. ប្រ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រហឹង, កងរំពង, គឹកកង។
ឧទាហរណ៍៖ សូរមាត់អឺងកង; លាន់ឮអឺងកង, ស្រែកអឺងកង ( និយាយថា អឹងកង ក៏មាន ប៉ុន្តែ ម. ប្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អី?» មានន័យដូចម្ដេច ?

អី?

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសាមញ្ញប្រើជាជំនួសពាក្យ អ្វី ? ជាសម្ដីសួរដោយឆ្ងល់។
ឧទាហរណ៍៖ មានការណ៍អី ?, ហៅអី?, រកអី? ។ អីចឹង ? អ្វីដូច្នឹង? ។ អីចុង? ឬ អីចុះ? អ្វីដូច្នោះ? ។ អីចេះ? អ្វីដូច្នេះ? ។ អីហ្នឹង? អ្វីហ្នឹង? ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ិម» មានន័យដូចម្ដេច ?

អ៊ិម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បៅដោះ ( ពាក្យថ្នមដោយទំយើសម្រាប់និយាយទៅរកកូនតូចៗ )។
ឧទាហរណ៍៖ កូនម៉ែនាងអ៊ិមទៅ! ( សរសេរជា អុិម ឬ អុឹម ក៏បាន។ និយាយថា ញ៉ាំ, ញ៉ាំដោះ, ញ៉ឹម, បឹម, អាំ ក៏មាន តាមដោយទម្លាប់ប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ិកអ៊ាក់» មានន័យដូចម្ដេច ?

អ៊ិកអ៊ាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អុិកអ៊ាក ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អុិកអ៊ាក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អិមអៀម» មានន័យដូចម្ដេច ?

អិមអៀម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អឹមអៀម ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អឹមអៀម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អិចស៊ីមែ» មានន័យដូចម្ដេច ?

អិចស៊ីមែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការផ្សំចូលគ្នាមិនឋិតថេរដោយភ្ញោចនៃអាតូមដូចគ្នាបេះបិតពីរ។

តើពាក្យ «អិចស៊ីផេ្លច» មានន័យដូចម្ដេច ?

អិចស៊ីផេ្លច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កុំផេ្លចឌីអាតូមភ្ញោចដែលផ្ទុកអាតូមពីរខុសគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អិចសូទែមិច ឬបពោ្ចញកំដៅ» មានន័យដូចម្ដេច ?

អិចសូទែមិច ឬបពោ្ចញកំដៅ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បណ្ដូរគីមីដែលថាមពលបានបពោ្ចញក្នុងសណ្ឋានជាកំដៅ។ បរិមាណថាមពលនៃផលិតផលតិចជាងបរិមាណថាមពលនៃប្រតិករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អិចសូ-» មានន័យដូចម្ដេច ?

អិចសូ-

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំរង់សម័ន្ធកាបូនក្នុងវង់ប្រាំមួយជ្រុង ដូចជាម៉ូលេគុលមានរាងជាទូកដែលមានក្រុមជំនួសមួយ ឬច្រើនដែលមានទិសឆ្ពោះទៅក្រៅដេញពីខ្សែបិទ។

តើពាក្យ «អាះ!» មានន័យដូចម្ដេច ?

អាះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អាស! ) ប្រើជា អ្ហា ! ក៏មាន តាមទម្លាប់លាន់មាត់ (ម. ព. អា! ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាះ !» មានន័យដូចម្ដេច ?

អាះ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អាស! ) ប្រើជា អ្ហា ! ក៏មាន តាមទម្លាប់លាន់មាត់ (ម. ព. អា! ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំស្ទែដាំ» មានន័យដូចម្ដេច ?

អាំស្ទែដាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហូឡង់។
ឧទាហរណ៍៖ រាជធានី/​រដ្ឋធានី នៃប្រទេស ហូឡង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំងឡូ» មានន័យដូចម្ដេច ?

អាំងឡូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. អាំងឡូ ) ជើងក្រានធ្វើដោយដីឥដ្ឋដុតឆ្អិន មានរាងច្រឡោ តូចក្រោមធំលើជាងបន្តិច មានផ្លូវខ្យល់ពីខាងម្ខាង សម្រាប់ដុតធ្យូងប្រើការដាំទឹកក្ដៅជាដើម ( ខ្មែរច្រើនហៅ អុងឡូ ឬ អុងឡូវ, ច្រើនហៅ អុងឡូវ ជាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំងឡាំង» មានន័យដូចម្ដេច ?

អាំងឡាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡាំងកាំង, ឡិងឡាំង, មិងមាំង; ដែលទាស់ផ្លូវទាល់ដំណើរ, ដែលគាំងផ្លូវគិត។
ឧទាហរណ៍៖ ភ័យអាំងឡាំង; ចិត្តអាំងឡាំង ។ ( ព. កា. ) : ភិតភ័យភ័ន្តភាំង ទៅជាអាំងឡាំង គាំងស្មារតីអស់ បែរនឹកទៅរក ដល់ទ្រព្យរបស់ ឬដល់អម្រស់ អម្រក៏ភ្លេច ។ នេះគឺកម្មកាច ដែលគួរតែខ្លាច គួររាងគួរគេច ចុះបើម្ល៉ឹងៗ តើប្រឹងដូចម្ដេច លែងដឹងសាច់គ្រេច រាក់ជ្រៅអស់ហើយ ។

តើពាក្យ «អាំងយី» មានន័យដូចម្ដេច ?

អាំងយី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ការសម្ងាត់; សមាគមសម្ងាត់គឺសមាគមដែលរួមគំនិតគ្នាលបលាក់ធ្វើការខុសច្បាប់។
ឧទាហរណ៍៖ ពួកអាំងយី, ពួកចិនអាំងយី ( សព្វថ្ងៃនេះគ្មាន ) ។

តើពាក្យ «អាំងតង់ស៊ីតេថាមពល» មានន័យដូចម្ដេច ?

អាំងតង់ស៊ីតេថាមពល

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អនុបាតរវាងការប្រើប្រាស់ថាមពល និងទិន្នផលសេដ្ឋកិច្ច ឬទិន្នផលរូបវន្ត ។ នៅថ្នាក់ជាតិ អាំងតង់ស៊ីតេថាមពល គឹជាអនុបាតនៃការប្រើប្រាស់ថាមពលបឋមក្នុងស្រុកសរុប ឬការប្រើប្រាស់ថាមពលចុងក្រោយ ជាមួយនឹងផលិតផលក្នុងស្រុកសរុប ។ អាំងតង់ស៊ីតេថាមពលកាន់តែទាប បង្ហាញថាការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធផលខ្ពស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំងតង់ស៊ីតេកាបូន» មានន័យដូចម្ដេច ?

អាំងតង់ស៊ីតេកាបូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណនៃការបញ្ចេញឧស្ម័នកាបូនិក ក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុប (GDP) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំង» មានន័យដូចម្ដេច ?

អាំង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្បុត ឬខ្ចប់, រុំ, វេច, ដោតដោយកន្លាស់ ហើយដាក់ផ្ទាលពីលើរងើកភ្លើងឲ្យឆ្អិន។
ឧទាហរណ៍៖ អាំងត្រី, អាំងអន្សម, អាំងចេក ។

                       អង្គុយ ឬឈរជិតភ្លើងឲ្យក្ដៅសរីរកាយបំបាត់រងា។
ឧទាហរណ៍៖ អាំងភ្លើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្អិនព្រោះអាំង
ឧទាហរណ៍៖ ត្រីអាំង, អន្សមអាំង, ចេកអាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាំ» មានន័យដូចម្ដេច ?

អាំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដូចគ្នានឹង ញ៉ិម ឬ ញ៉ឹម , បឹម , អ៊ិម ( ម. ព. ទាំងនេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាអេរ៉ូសូលសរីរាង្គ» មានន័យដូចម្ដេច ?

អាអេរ៉ូសូលសរីរាង្គ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ចុណ្ណភាគនានារបស់អាអេរ៉ូសូល ដែលសំបូរដោយសមាសធាតុសរីរាង្គភាគច្រើនជាកាបូន អ៊ីដ្រូសែន អុកស៊ីសែន និងសារធាតុផ្សេងទៀតតិចតួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាអេរ៉ូសូលកាបូន» មានន័យដូចម្ដេច ?

អាអេរ៉ូសូលកាបូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អាអេរ៉ូសូលដែលភាគច្រើនផ្សំឡើងដោយសារធាតុសរីរាង្គជាច្រើន និងកាបូនខ្មៅក្នុងទម្រង់ខុសៗគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាអេរ៉ូសូល» មានន័យដូចម្ដេច ?

អាអេរ៉ូសូល

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ក្រុមចុណ្ណភាគរឹង ឬរាវនៅក្នុងខ្យល់ មានទំហំពី ០,០១ ទៅ១០មីក្រូម៉ែត្រដែលអណ្ដែតវិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង ។ អាអេរ៉ូសូល អាចលើតមានឡើងដោយធម្មជាតិ ឬដោយសារសកម្មភាពមនុស្ស ។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើអាកាសធាតុតាមទម្រង់ច្រើនយ៉ាងដូចជា តាមរយៈការពង្រាយ និងការស្រូបយករំភាយរស្មីដោយផ្ទាល់និង ដោយប្រយោល តាមរយៈការដើរតួជាស្នូលកំណកពពក ឬការផ្លាស់ប្ដូរលក្ខណៈអុបទិក និងអាយុកាលរបស់ពពក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាអេរ៉ូសុល» មានន័យដូចម្ដេច ?

អាអេរ៉ូសុល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការអណ្ដែតនៃកូឡូអ៊ីតរបស់វត្ថុរឹង ឬរាវក្នុងឧស្ម័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាឡ្ហក» មានន័យដូចម្ដេច ?

អាឡ្ហក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាឍក) ឈ្មោះមាត្រាថ្លឹងមួយប្រភេទ, ប្រើក្នុងរដ្ឋឥណ្ឌាភាគខ្លះក្នុងបុរាណសម័យ, ទម្ងន់ ៤ នាឡិធម្មតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាឡោះ» មានន័យដូចម្ដេច ?

អាឡោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកស្រណោះទៅរក, នឹកស្រណោះដល់, នឹកអាល័យដោយស្រណោះ។
ឧទាហរណ៍៖ អាឡោះកន្លែងដែលធ្លាប់លេងពីក្មេង (ម. ប្រ. ) ។

                     ច្រើនប្រើជាបរិវារសព្ទសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អាល័យ ថា : អាឡោះអាល័យ អាល័យក្រៃពេក, អាល័យខ្លាំង, អាល័យមិនដាច់; នឹកស្រណោះស្រងោចចិត្តទៅរក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាឡារិក» មានន័យដូចម្ដេច ?

អាឡារិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អឡារ “ម្ហូប, ម្ហូបចំណី” + ណិក > ឥក “អ្នកប្រកប, អ្នកធ្វើ” > អាឡារិក; សំ. អារាលិក) អ្នកធ្វើម្ហូប, អ្នកធ្វើម្ហូបចំណី, អ្នកដាំស្ល គឺអ្នកគ្រួ, អ្នកពិសេស (ប្រើជា អារាលិក ក៏បាន; បើស្ត្រីជា អាឡារិកា ឬ អារាលិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្ស៊ីតអាស៊ីត» មានន័យដូចម្ដេច ?

អាហ្ស៊ីតអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា 1. សមាសធាតុដែលក្នុងនោះក្រុមអ៊ីដ្រុកស៊ីលនៃអាស៊ីត កាបុកស៊ីលិចត្រូវបានជំនួសដោយក្រុមអាស៊ី (-NH2)។ 2. ស្រលាយអាស៊ីល ឬអារ៉ូអ៊ីលនៃអាស៊ីតអ៊ីដ្រាសូអ៊ិច។ គេហៅម្យ៉ាងទៀតថា អាស៊ីលអាហ្ស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្សង់ទីន» មានន័យដូចម្ដេច ?

អាហ្សង់ទីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាហ្សង់ទីន, (រាជធានី/​រដ្ឋធានី) ប៊ុយណូស៊ែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្វ៊ីស» មានន័យដូចម្ដេច ?

អាហ្វ៊ីស

មានន័យថា ផ្ទាំងបោះពុម្ពដែលបានរចនាឡើងជាអក្សរសុទ្ធ ឬជារូបភាពសុទ្ធ ឬក៏ជាអក្សរផង និងរូបភាពផងសម្រាប់ដាក់ជាប់នឹងជញ្ជាំង ឬនៅទីកន្លែងសាធារណៈសម្រាប់ទាក់ទាញចំណាប់អារម្មណ៍អ្នកឆ្លងកាត់ ដើម្បីឱ្យដឹងអំពីគោលបំណងនៃអ្នកផ្សព្វផ្សាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្វហ្កានីស្ថាន» មានន័យដូចម្ដេច ?

អាហ្វហ្កានីស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាហ្វហ្កានីស្ថាន, (រាជធានី/​រដ្ឋធានី) កាលប៊ុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្រ្វ៊ិកខាងត្បូង» មានន័យដូចម្ដេច ?

អាហ្រ្វ៊ិកខាងត្បូង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាហ្រ្វ៊ិកខាងត្បូង, (រាជធានី/​រដ្ឋធានី) ប្រេតូរីយ៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្រ្វ៊ិកកណ្តាល (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?

អាហ្រ្វ៊ិកកណ្តាល (សាធារណរដ្ឋ)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាហ្រ្វ៊ិកកណ្តាល (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី) បង់ហ្គី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាហ្រ្វិក័ង» មានន័យដូចម្ដេច ?

អាហ្រ្វិក័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាហ្វ្រិក ឬ អាហ្រ្វិគ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត