អធិក
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ពេកក្រៃ; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្រ្គប់; ផ្ទួន : ច្រើនអធិក ច្រើនក្រៃ; ដ៏អធិក ដ៏ក្រៃលែង; បីអធិក ច្រើនពេកក្រៃ, ច្រើនពន់ប្រមាណ ( ព. កា. ) : កងទ័ពបីអធិក មុខគួរឲ្យភ្លឹក ភ្លាំងភ្លេចស្មារតី ប្រជានិករ ទាំងប្រុសទាំងស្រី អ្នកមានកូនខ្ចី តែងភ័យជាងគេ ។ ( សរសេរក្លាយជា អធឹក ក៏មាន សម្រួលតាមសម្ផស្សកាព្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធិ-កៈ, ដូចជា អធិកតរភាព ( —តៈរ៉ៈ— ) ភាវៈច្រើនក្រៃលែង ។ អធិកមាស ខែលើក គឺខែអាសាឍ ទី២ ដែលលើកបង្គ្រប់តាមចន្ទគតិ ( ខែអាសាឍទី ១ ហៅ បឋមាសាឍ, អធិកមាសហៅ ទុតិយាសាឍ មាន ៣០ ថ្ងៃដូចគ្នា; ក្នុងឆ្នាំនោះមាន ១៣ ខែ ហៅថា ឆ្នាំមានអធិកមាស ) ។ អធិកវារៈ ឬ —ពារ ថ្ងៃលើក គឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ ( ខែជេស្ឋនោះមាន ៣០ ថ្ងៃ ) : ឆ្នាំមានអធិកវារៈ ។ អធិកសុរទិន ឬ —សូរ្យទិន ( —សុរ៉ៈ ឬ សូរ្យ៉ៈ— ) ថ្ងៃមួយដែលលើកបន្ថែមត្រង់ខែកុម្ភៈតាមសុរិយគតិ ( តាមធម្មតា, ខែកុម្ភៈមាន ២៨ ថ្ងៃ, កាលណាមានអធិកសុរទិនទៅជាមាន ២៩ ថ្ងៃ ) ។ ល ។ មើលក្នុងពាក្យ អធម ទៀតផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត