Posted on Leave a comment

តើពាក្យ «អនរិយ​ជន ឬ អនារ្យ–» មានន័យដូចម្ដេច ?

អនរិយ​ជន ឬ អនារ្យ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​ពុំ​ប្រសើរ, ជន​មាន​សណ្តាប់ធ្នាប់​ខ្ជីខ្ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនរិយប្បទេស ឬ អនារ្យ​ប្រទេស» មានន័យដូចម្ដេច ?

អនរិយប្បទេស ឬ អនារ្យ​ប្រទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស​មិន​ចម្រើន, ប្រទេស​ឥត​របៀប ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនរិយ» មានន័យដូចម្ដេច ?

អនរិយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + អរិយ “ប្រសើរ; ល្អ” ឬ សំ. < អន៑ + អាយ៌ ) ដែលមិនមែនជាអរិយៈ; ដែលពុំប្រសើរ; មិនល្អ; ថោកទាប; ដែលមិនចម្រើន; ដែលមិនចុះរបៀប, ឆ្គង, ខ្ជីខ្ជា ( សរសេរជា អនរិយៈ ឬ អនារ្យៈ ក៏បាន ) ។ ព. ផ្ទ. អរិយ, អារ្យ ឬ អរិយៈ, អារ្យៈ ។ អនរិយជន ឬ អនារ្យ— ជនពុំប្រសើរ, ជនមានសណ្ដាប់ធ្នាប់ខ្ជីខ្ជា ។ អនរិយធម្ម ឬ អនារ្យធម៌ សណ្ដាប់ធ្នាប់ឬបែបបទខ្ជីខ្ជា, រយីករយាក; អំពើព្រៃផ្សៃ, កំណាចឃោរឃៅ, អំពើសាហាវយង់ឃ្នង ។ អនរិយប្បទេស ឬ អនារ្យប្រទេស ប្រទេសមិនចម្រើន, ប្រទេសឥតរបៀប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនភិសិត្តរាជ» មានន័យដូចម្ដេច ?

អនភិសិត្តរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + អភិ “ចំពោះ; ក្រៃលែង” + សិត្ត “ដែលស្រោចហើយ” + រាជ “ស្ដេច”; សំ. អនាភិឞិក្តរាជ < អន៑ + អភិ + ឞិក្ត + រាជ ) ព្រះរាជាដែលពុំទាន់បានអភិសេកនៅឡើយ ( ក្សត្រិយ៍គ្រងរាជ្យ ) ។ ព. ផ្ទ. អភិសិត្តរាជ, មុទ្ធាភិសិត្តរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្តារម្មណ៍» មានន័យដូចម្ដេច ?

អនន្តារម្មណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អារម្មណ៍​ច្រើន​រាប់​ពុំ​អស់; អ្នក​ដែល​មាន​អារម្មណ៍​ច្រើន​រាប់​ពុំ​អស់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្តរិយកម្ម» មានន័យដូចម្ដេច ?

អនន្តរិយកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើបាបធ្ងន់ឲ្យផលមិនរំលងជាតិទី២; មាន៥យ៉ាងគឺ ការពិឃាតមាតា, ពិឃាតបិតា, ពិឃាតព្រះអរហន្ត, ការធ្វើព្រះសរីរកាយព្រះសព្វញ្ញុពុទ្ធឲ្យដោរឬឲ្យពុរពងព្រះលោហិត, ការបំបែកសង្ឃ ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្តរ» មានន័យដូចម្ដេច ?

អនន្តរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា < អន៑ “មិន, ពុំ, ឥត” + អន្តរ “ចន្លោះ, រវាង, ឱកាស; . . . ” ) ដែលមិនមានចន្លោះ, មិនមានរវាង, មិនមានឱកាស; ដែលចេះតែជាប់បន្តរឿយៗទៅ; ដែលជាលំដាប់តៗទៅ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈរ៉ៈ, ដូចជា អនន្តរកថា សម្ដីដែលចេះតែបង្ហូរទៅមិនឈប់ ។ អនន្តរគមនាគមន៍ ( —គៈមៈនាគំ ) ការទៅមកបន្តគ្នាមិនដាច់ ។ អនន្តរបុស្ប ( —បុស ) ឈើឬវល្លិដែលមានផ្កាមិនដាច់ ។ អនន្តរផល ឈើឬដំណាំដែលមានផ្លែមិនដាច់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្តមាត្រ» មានន័យដូចម្ដេច ?

អនន្តមាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមិនមានព្រំដែន ដូចយ៉ាងមេឃជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមានទីបំផុត មិនចេះចប់ អ្វីៗដែលឥតព្រំដែន ឥតខណ្ឌសីមា ដែលច្រើនមហិមា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្តកាល» មានន័យដូចម្ដេច ?

អនន្តកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈវេលាដែលមិនមានដើម និងចុង កាលដ៏យូរលង់កំបាំងបាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនន្ត» មានន័យដូចម្ដេច ?

អនន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អន្ត “ទីបំផុត; ទីចប់” ) ដែលមិនមានទីបំផុត; ដែលមិនចេះចប់, ច្រើនហួសប្រមាណ : មានផលជាអនន្ត មានផលច្រើនឥតបើគណនា ។ អនេកអនន្ត ច្រើនលើសលន់ពន់ប្រមាណ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈ ដូចជា អនន្តគុណ គុណច្រើនហួសប្រមាណ; អនន្តញ្ញាណ អ្នកដែលមានការដឹងមិនចេះចប់មិនចេះផុត ( ព្រះសព្វញ្ញុពុទ្ធ ) ។ អនន្តារម្មណ៍ អារម្មណ៍ច្រើនរាប់ពុំអស់; អ្នកដែលមានអារម្មណ៍ច្រើនរាប់ពុំអស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថ​វាទី» មានន័យដូចម្ដេច ?

អនត្ថ​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​និយាយ​សម្ដី​ឥត​ប្រយោជន៍​យក​ជា​ការ​ពុំ​បាន (បើ​ស្ត្រី​ជា អនត្ថ​វាទិនី) ។ល។
(ព. កា.) : អនត្ថ​វាទី ច្រើន​ប្រើ​សម្ដី ឥត​គិត​មុខ​ក្រោយ ស្ដី​ផ្លោ​ៗ​ទៅ ខុស​ឆ្គង​ក៏​ដោយ ស្ដី​គ្រាន់​តែ​ឲ្យ ធ្លាយ​ចេញ​ពី​មាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថ​ពាក្យ ឬ–វាចា, –វាទ» មានន័យដូចម្ដេច ?

អនត្ថ​ពាក្យ ឬ–វាចា, –វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ឥត​ប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថ​ការី» មានន័យដូចម្ដេច ?

អនត្ថ​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​អំពើ​ឥត​ប្រយោជន៍ (បើ​ស្ត្រី​ជា អនត្ថ​ការិកា) ព. កា. ថា : អនត្ថ​ការី រែង​មាន​សម្ដី ចាក់​ចុច​នាយ​អាយ តែង​ញ៉ាំង​ការណ៍​ពិត ឲ្យ​ងាក​ឃ្លាត​ឆ្ងាយ អ្នក​ស្ដាប់​ជិនណាយ លែង​ចង់​ឮ​ទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថការ» មានន័យដូចម្ដេច ?

អនត្ថការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើខ្ជីខ្ជា ឬប្រើឧបាយកល ដើម្បីបំផ្លាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថករ» មានន័យដូចម្ដេច ?

អនត្ថករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកធ្វើការខ្ជីខ្ជា ចង់បង្ខូចតម្លៃផលិតផលក្នុងពាណិជ្ជកម្ម និងឧស្សាហកម្ម ដោយមានបំណងចង់បំផ្លាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្ថ» មានន័យដូចម្ដេច ?

អនត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, មិនមែន, ពុំ, ឥត” + អត្ថ “ប្រយោជន៍; សេចក្ដីចម្រើន”; សំ. អនថ៌ < អន៑ + អថ៌ ) ដែលឥតប្រយោជន៍ឬមិនមែនសេចក្ដីចម្រើន, ដែលមិនបានការ, យកជាការពុំបាន; អ្វីៗដែលយកជាការពុំបាន ។ អនត្ថកម្ម អំពើឥតប្រយោជន៍ ។ អនត្ថការី អ្នកដែលធ្វើអំពើឥតប្រយោជន៍ ( បើស្ត្រីជា អនត្ថការិកា ) ព. កា. ថា : អនត្ថការី រែងមានសម្ដី ចាក់ចុចនាយអាយ តែងញ៉ាំងការណ៍ពិត ឲ្យងាកឃ្លាតឆ្ងាយ អ្នកស្ដាប់ជិនណាយ លែងចង់ឮទៀត ។ អនត្ថពាក្យ ឬ —វាចា, —វាទ សម្ដីឥតប្រយោជន៍ ។ អនត្ថវាទី អ្នកដែលច្រើនតែនិយាយសម្ដីឥតប្រយោជន៍យកជាការពុំបាន ( បើស្ត្រីជា អនត្ថវាទិនី ) ។ ល ។ ( ព. កា. ) : អនត្ថវាទី ច្រើនប្រើសម្ដី ឥតគិតមុខក្រោយ ស្ដីផ្លោៗទៅ ខុសឆ្គងក៏ដោយ ស្ដីគ្រាន់តែឲ្យ ធ្លាយចេញពីមាត់។

តើពាក្យ «អនត្តានុបស្សី» មានន័យដូចម្ដេច ?

អនត្តានុបស្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​តែង​ពិចារណា​ឃើញ​ថា​បញ្ចក្ខន្ធ ​ឬ​អាយតនៈ​ជាដើម​ជា អនត្តា (បើ​ស្ត្រី​ជា អនត្តានុបស្សិនី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្តានុបស្សនា» មានន័យដូចម្ដេច ?

អនត្តានុបស្សនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​ថា​បញ្ចក្ខន្ធ​ ឬ​អាយតនៈ ជាដើម​ជា អនត្តា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្តាធីន» មានន័យដូចម្ដេច ?

អនត្តាធីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មិន​មាន​អំណាច​លើ​ខ្លួន, ដែល​ពឹង​ផ្អែក​ផ្តែក​អាស្រ័យ​អ្នក​ដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្តា» មានន័យដូចម្ដេច ?

អនត្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមិនលុះក្នុងអំណាចចិត្ត
ឧទាហរណ៍៖ រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជា អនត្តា ( ព. ពុ. ) ។

                       អនត្តាធីន អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្ដែកអាស្រ័យអ្នកដទៃ, អញ្ញាធីន ( ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន ) ។ អនត្តានុបស្សនា ( —ប៉័ស-សៈន៉ា ) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតន ជាដើមជា អនត្តា ។ អនត្តានុបស្សី ( —ប៉័ស-សី ) អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា ( បើស្ត្រីជា អនត្តានុបស្សិនី )។ល។

                        សារព័នអ្វីៗ ដែលទីដទៃក្រៅពីប្រាណ ពីអាត្ម័នដែលមិនមែនខ្លួនប្រាណ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “ពុំ, មិន, មិនមែន, ឥត” + អត្តា “ចិត្ត; ខ្លួន”; សំ. អនាត្មន៑ < អន៑ + អាត្មន៑ ឬ និរាត្មន៑ < និស៑ > និរ៑ “មិន, មិនមែន” + អាត្មន៑ ) ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្តសញ្ញា» មានន័យដូចម្ដេច ?

អនត្តសញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនត្តលក្ខណ» មានន័យដូចម្ដេច ?

អនត្តលក្ខណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា . —លក្ខណ ) ការសម្គាល់ឃើញ, គ្រឿងកំណត់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា ( ម. ព. ត្រៃលក្ខណ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនញ្ញ​មតិ ឬ–ម័តិ» មានន័យដូចម្ដេច ?

អនញ្ញ​មតិ ឬ–ម័តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិ​តែ​មួយ, គំនិត​ត្រូវ​គ្នា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនញ្ញ» មានន័យដូចម្ដេច ?

អនញ្

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “ពុំ, មិន, មិនមែន, ឥត” + អញ្ញ “ដទៃ, ឯទៀត”; សំ. អនន្យ < អន៑ + អន្យ ) ដែលពុំមែនដទៃ, មិនមែនផ្សេងគ្នា គឺដែលត្រូវគ្នា, តែមួយ, តែបែបមួយ, តែម្នាក់ ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចកាព្យថា ។
ឧទាហរណ៍៖ ដូចកាព្យថា គាត់ជាអនញ្ញ ឥតមិត្រសម្លាញ់ ឬគ្នីគ្នាឡើយ គាត់នៅម្នាក់ឯង កណ្ដែងកន្តើយ មានទុក្ខឥតស្បើយ ព្រោះគាត់ជរា ។ ឥត្ថី. អនញ្ញា ( អៈន៉័ញ-ញ៉ា )។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉័ញ-ញ៉ៈ, ដូចជា អនញ្ញការណ៍ ហេតុឬដំណើរតែមួយ ។ អនញ្ញគតិ ផ្លូវតែមួយ ។ អនញ្ញភាគ ភាគតែមួយ ។ អនញ្ញមតិ ឬ —ម័តិ មតិតែមួយ, គំនិតត្រូវគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គ​សម្ភាសា» មានន័យដូចម្ដេច ?

អនង្គ​សម្ភាសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ផ្តោះផ្តង​ទៅ​រក​កាម; សម្ដី​ចែចង់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គ​សម្ភាស ឬ–សម្ភាសន៍» មានន័យដូចម្ដេច ?

អនង្គ​សម្ភាស ឬ–សម្ភាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​និយាយ​ផ្តោះផ្តង​ទៅ​រក​កាម; ការ​និយាយ​ចែចង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គ​វិទ្យា ឬ–សាស្រ្ត វិទ្យា​ឬ​សាស្រ្ត» មានន័យដូចម្ដេច ?

អនង្គ​វិទ្យា ឬ–សាស្រ្ត វិទ្យា​ឬ​សាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ផ្លូវ​នាំ​ឲ្យ​ត្រេក​ត្រអាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គ​លេខា» មានន័យដូចម្ដេច ?

អនង្គ​លេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​ផ្តោះផ្តង​ទៅ​រក​កាម, សំបុត្រ​ចែចង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គុតសត្វ» មានន័យដូចម្ដេច ?

អនង្គុតសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករមណ្ឌុកសត្វ មានកង្កែប គីង្គក់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនង្គណ» មានន័យដូចម្ដេច ?

អនង្គណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិនមាន, ពុំ, ឥត” + អង្គណ “ទួល; កិលេស”; សំ. អន៑ + អង្គន ) ដែលឥតកិលេស; អ្នកដែលឥតកិលេស ( អរហន្ត ); ដែលឥតសៅហ្មង; អ្នកបរិសុទ្ធ ។ អនង្គណភាព ( អៈន៉័ង-គៈនៈភាប ) ភាពឬភាវៈជាអ្នកឥតកិលេស, ឥតសៅហ្មង។
ឧទាហរណ៍៖ ព្រះពុទ្ធអរហន្ត ជាអនង្គណ លើសលន់កន្លង ទាំងជាស្រែបុណ្យ នៃអស់ជនផង ព្រោះក្ដីសៅហ្មង ប្រាសចេញអស់ហើយ ។ នរណាបានទាន់ ពុទ្ធារហន្ត តែងបានសុខស្បើយ ជួនបានសម្រេច មគ្គផលកន្តើយ អាចឆ្លងដល់ត្រើយ គឺនិព្វានហោង។

តើពាក្យ «អនង្គ» មានន័យដូចម្ដេច ?

អនង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អន៑ “ឥត” + អង្គ “រូបអង្គ” = អ្នកដែលឥតរូបអង្គ ) អទិស្សមានកាយពួកមួយហៅថា កាមទេព ជាអ្នកនាំបណ្ដាលឲ្យកើតសេចក្ដីត្រេកត្រអាល ។ ខ្មែរប្រើជាពាក្យប្រៀប សំដៅសេចក្ដីថា “ស្ត្រីមានរូបល្អ, នាងមានលំអ, នាងឆើតឆោម”
ឧទាហរណ៍៖ អនង្គថ្លៃ, អនង្គមាសស្ងួន, កែវអនង្គ ( ព. កា. ) : អនង្គមាសថ្លៃ ចុះនាងសព្វថ្ងៃ ធ្វើការងារអ្វី នៅជាកញ្ញា ឬមានប្ដីសី ចូរនាងស្រដី ប្រាប់តាមពិតមក ។ ល ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉័ង-គៈ ឬ អៈនង់-គៈ, ដូចជា អនង្គក្រីឌា ល្បែងនាំឲ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឲ្យងប់ចិត្តស៊ប់ទៅរកកាម ។ អនង្គលេខា សំបុត្រផ្ដោះផ្ដងទៅរកកាម, សំបុត្រចែចង់ ។ អនង្គវិទ្យា ឬ —សាស្ត្រ វិទ្យាឬសាស្ត្រខាងផ្លូវនំាឲ្យត្រេកត្រអាល ។ អនង្គសម្ភាស ឬ —សម្ភាសន៍ ការនិយាយផ្ដោះផ្ដងទៅរកកាម; ការនិយាយចែចង់ ។ អនង្គសម្ភាសា សម្ដីផ្ដោះផ្ដងទៅរកកាម; សម្ដីចែចង់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនគ្ឃ» មានន័យដូចម្ដេច ?

អនគ្ឃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អនគ្ឃ < អន៑ “មិន, មិនមែន, ពុំ, ឥត” ) + អគ្ឃ “ថ្លៃ” ; សំ. អនឃ៌ < អន៑ + អឃ៌ ) ដែលកាត់ថ្លៃពុំបាន, ដែលមានតម្លៃឥតបើគណនា : របស់អន័គ្ឃ, ទ្រព្យអន័គ្ឃ ( ឥត្ថី. ឬ ពហុ. អនគ្ឃា ) ។ អនគ្ឃភណ្ឌ ឬ —វត្ថុ ( អៈន៉័ក-ឃៈ— ) ភណ្ឌឬវត្ថុមានតម្លៃច្រើនក្រៃ ។ អន័គ្ឃអនេក ឬ អនេកអន័គ្ឃ ច្រើនកាត់ថ្លៃពុំបាន, ច្រើនឥតបើគណនា ( ព. កា. ឬ ព. ទេ ) : ត្បូងពេជ្រសោភគ្គ ជាទ្រព្យអន័គ្ឃ ពុំអាចកាត់ថ្លៃ ចាស់ថាចម្រើន រាល់យប់រាល់ថ្ងៃ រំងាប់ចង្រៃ ក្នុងផ្ទះលំនៅ ។ កើតលាភកើតយស កើតទ្រព្យរបស់ ប្រសើរឥតសៅ បើអ្នកណាមាន អ្នកនោះនឹងទៅ ជាមនុស្សសន្ធៅ សន្ធោថ្កើងថ្កាន ( ព. បុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អន» មានន័យដូចម្ដេច ?

អន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប ។
ឧទាហរណ៍៖ ភ្លេងអន។

                       គេលេងនៅពេលដែលត្រូវសុំឲ្យកូនស្រីចេញពីល្វែងចន្ទន៍ខាងក្នុងមកក្រាបផ្ទឹមជាមួយនឹងកូនប្រុសជាគូគ្នា, ប្រើក្នុងពិធីអាវាហមង្គល; គេច្រៀងថា ។

ឧទាហរណ៍៖ អនអើយស្រីអន សុំបើកវាំងនន អញ្ជើញអនមកផ្ទឹម លុះផ្ទឹមរួចហើយ អញ្ជើញសន្សឹម ដើរចូលតែត្រឹម ល្វែងចន្ទន៍ខាងក្នុង ។ ល ។ រាយទំនុកយ៉ាងណានោះ ស្រេចនឹងការឈ្លាសវៃស្ទាត់ជំនាញរបស់អ្នកច្រៀងដែលច្រៀងរាយទំនុកមិនឲ្យឆ្គង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. អ្ច់ន អ. ថ. អន ) ទន់, ស្រទន់ : សម្បុរអន សម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអន ខៀវខ្ចី ។ ព. កា. សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថា កញ្ញាឈ្មោះអន និងនាងគូកន ពាក់អាវអនខ្ចី ដំណើរញ៉ែងញ៉ង ញ៉ិកញ៉ក់ល្វតល្វៃ មុខមាត់ប្រិមប្រីយ៍ សម្ដីស្រទន់ ។ ឬមួយបែបទៀតថា ទ្រង់ទ្រាយស្រឡន ឆវីវណ្ណអន មុខមាត់ស្រស់បស់ ពេញទាំងសព៌ាង្គ រូបរាងទាំងអស់ សុទ្ធសឹងតែស្រស់ ឥតទាស់ភ្នែកឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្វ័ន» មានន័យដូចម្ដេច ?

អធ្វ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធ្វន៑; បា. អទ្ធា ) ផ្លូវ, ដងផ្លូវ។
ឧទាហរណ៍៖ កណ្ដាលអធ្វ័ន ឬ —អធ្វា កណ្ដាលផ្លូវ ( ព. កា. ) : ចុល្លធនុគ្គហ៍ ដើរស្រួលជាសុខ តាមដងអធ្វ័ន ហេតុតែបុព្វកម្ម តាមផ្ដល់ឲ្យភ័ន្ដ ប្រទះចោរប្លន់ កណ្ដាលអធ្វា ។ ល ។ ( រឿងចុល្លធនុគ្គហបណ្ឌិតត្រូវចោរសម្លាប់កណ្ដាលផ្លូវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្រាត្រ» មានន័យដូចម្ដេច ?

អធ្រាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. អធ៌រាត្រិ ឬ —រាត្រ “ពាក់កណ្ដាលយប់”; អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ ។ អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់ ។ ( ព. កា. ) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្យ មកគិតនៃបាន ព្រះស្ដែងយកសេះ កម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់ ។ កាព្យបទផ្ចាញ់មារបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យោគ» មានន័យដូចម្ដេច ?

អធ្យោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. បា. អធិយោគ “ព្យាយាមដ៏លើសលុប, ដ៏មុតមាំ” ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការអត់ឱន; អត់ធ្មត់; ការពុំប្រកាន់ទោស, ពុំយកក្ដី, ការអត់អាស្រ័យឱ្យ”
ឧទាហរណ៍៖ មានអធ្យោគ, ដោយអធ្យោគ។

                       ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ត្រូវអធ្យោគគ្នាទៅ ! ។

                      អធ្យោគអធ្យាស្រ័យ អធ្យាស្រ័យអត់ឱន ។
ឧទាហរណ៍៖ មានអធ្យោគអធ្យាស្រ័យរកគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យុត្តមភាព» មានន័យដូចម្ដេច ?

អធ្យុត្តមភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលដល់ព្រមដោយអធ្យុត្តម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យុត្តម» មានន័យដូចម្ដេច ?

អធ្យុត្តម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរឱ្យស្បើមដោយលំអ និងដោយការចំណាយប្រាក់កាសច្រើន ហ៊ឺហាក្នុងការចាយប្រាក់ដើម្បីបម្រើកាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យាហារូបត្ថម្ភ» មានន័យដូចម្ដេច ?

អធ្យាហារូបត្ថម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធីព្យាបាលរោគ ដោយចេះតែបញ្ច្រកអាហារដល់អ្នកជំងឺទាល់តែលើសពីចំណុះធម្មតា​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យាស្រ័យ» មានន័យដូចម្ដេច ?

អធ្យាស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធ្យាឝយ ) ដូចគ្នានឹង អជ្ឈាស័យ ដែរ ( ម. ព. នេះ )។
                         សភាវដែលអាស្រ័យនៅក្នុងចិត្ត គឺបំណង ចំណង់ចិត្ត ចំណុចចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យាប័ន» មានន័យដូចម្ដេច ?

អធ្យាប័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្ហាត់បង្រៀន ការអប់រំឱ្យបានបទ ចំណេះវិជ្ជាដែលដាក់ឱ្យរៀន ឬពន្យល់ឱ្យធ្វើ អី្វៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធ្យាប័ក, – បកា​» មានន័យដូចម្ដេច ?

អធ្យាប័ក, – បកា​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្ហាត់បង្រៀន សេនានី ឬអនុសេនានី ជាអ្នកបង្ហាត់វិជ្ជាសឹកដល់ទាហាន អ្នកបីបាច់រក្សាកូនក្មេងកំព្រា ឬមនុស្សដែលច្បាប់ហាមឃាត់ ទាំងរូបកាយទាំងសម្បត្តិទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោ​សេយ្យា» មានន័យដូចម្ដេច ?

អធោ​សេយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ផ្កាប់​មុខ; ការ​ដេក​ផ្ទាល់​លើ​ផែន​ដី ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោ​លោក» មានន័យដូចម្ដេច ?

អធោ​លោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោក​ខាង​ក្រោម (បាតា-ល); ហៅ អធោ​ភពន៍ ក៏​បាន, អ. ថ. –ភប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោ​មុខ» មានន័យដូចម្ដេច ?

អធោ​មុខ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​មុខ​សំយុង​ចុះ (បើ​ស្ត្រី​ជា អធោ​មុខា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោ​គមវាត» មានន័យដូចម្ដេច ?

អធោ​គមវាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់​ដែល​បក់​ក្នុង​ខ្លួន​ពី​ខាង​លើ​ចុះ​មក​ក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោប្រឹថពី» មានន័យដូចម្ដេច ?

អធោប្រឹថពី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់ជាប់នឹងដី ដែលឫសឈើចាក់ទៅដល់ ដើម្បីយករសចិញ្ចឹមដើម រូង គូហានៅពីក្រោមហេដ្ឋាភូមិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោន័ទ្ធ» មានន័យដូចម្ដេច ?

អធោន័ទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ដុំសម្រាប់ទាញសរីរាវយវៈឱ្យថយចុះក្រោម​ វត្ថុ ឬប្រដាប់សម្រាប់ទាញវត្ថុអ្វីមួយបញ្ចុះក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធោ» មានន័យដូចម្ដេច ?

អធោ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា.; សំ. អធស៑ ) ខាងក្រោម, ក្នុងខាងក្រោម ។ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។ អធោគមវាត ( —គៈមៈ— ) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។ អធោបាត ការធ្លាក់ចុះក្រោម ។ អធោភាគ ចំណែកឬប៉ែកខាងក្រោម ។ អធោមុខ ដែលមានមុខសំយុងចុះ ( បើស្ត្រីជា អធោមុខា ) ។ អធោលោក លោកខាងក្រោម ( បាតាល ); ហៅ អធោភពន៍ ក៏បាន, អ. ថ. —ភប់ ។ អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី។ល។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អធស៑ ) ខាងក្រោម, ក្នុងខាងក្រោម ។ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។ អធោគមវាត ( —គៈមៈ— ) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។ អធោបាត ការធ្លាក់ចុះក្រោម ។ អធោភាគ ចំណែកឬប៉ែកខាងក្រោម ។ អធោមុខ ដែលមានមុខសំយុងចុះ ( បើស្ត្រីជា អធោមុខា ) ។ អធោលោក លោកខាងក្រោម ( បាតាល ); ហៅ អធោភពន៍ ក៏បាន, អ. ថ. —ភប់ ។ អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធុនិក» មានន័យដូចម្ដេច ?

អធុនិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលកើតឬមានក្នុងសម័យឥឡូវ; មនុស្សក្នុងជាន់ឥឡូវ; អ្វីៗដែលមានក្នុងសម័យបច្ចុប្បន្ន។
ឧទាហរណ៍៖ មនុស្សអធុនិក, របស់អធុនិក ( បើស្ត្រី ឬឥត្ថី. ជា អធុនិកា ) : កញ្ញាអធុនិកា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលកើតឬមានក្នុងសម័យឥឡូវ; មនុស្សក្នុងជាន់ឥឡូវ; អ្វីៗដែលមានក្នុងសម័យបច្ចុប្បន្ន។
ឧទាហរណ៍៖ មនុស្សអធុនិក, របស់អធុនិក ( បើស្ត្រី ឬឥត្ថី. ជា អធុនិកា ) : កញ្ញាអធុនិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធុនាគត» មានន័យដូចម្ដេច ?

អធុនាគត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អធុនា “ឥឡូវនេះ; អម្បាញ់មិញ, ភ្លាមៗនេះ” + អាគត “ដែលមក, ដែលដល់មក” ) ដែលទើបមកដល់, អ្នកដែលទើបមកដល់ភ្លាមៗ, អ្វីៗដែលទើបដល់មក។
ឧទាហរណ៍៖ មនុស្សអធុនាគត, របស់អធុនាគត ( បើស្ត្រី ឬ ឥត្ថី. ជា អធុនាគតា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អធុនា “ឥឡូវនេះ; អម្បាញ់មិញ, ភ្លាមៗនេះ” + អាគត “ដែលមក, ដែលដល់មក” ) ដែលទើបមកដល់, អ្នកដែលទើបមកដល់ភ្លាមៗ, អ្វីៗដែលទើបដល់មក។
ឧទាហរណ៍៖ មនុស្សអធុនាគត, របស់អធុនាគត ( បើស្ត្រី ឬ ឥត្ថី. ជា អធុនាគតា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធីនភាព» មានន័យដូចម្ដេច ?

អធីនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបរៀបរយតាំងឡើងរវាងមនុស្សផងគ្នា ដោយទុកដាក់ម្នាក់ ឱ្យនៅក្រោមម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធីន» មានន័យដូចម្ដេច ?

អធីន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលពឹងផ្អែក, ដែលផ្អែកលើ, ដែលអាស្រ័យ, ដែលអាងឬអែបអាង; ដែលស្ថិតនៅក្នុងអំណាច; ដែលងាយស្ដីប្រដៅ ( ប្រើជា ន. ក៏បាន ) ។ សម្រាប់ប្រើភ្ជាប់ពីខាងចុងសព្ទដទៃ ដូចជា ទារាធីន ឬ ភរិយាធីន អ្នកដែលអាងភរិយា ។ បរាធីន ឬ អញ្ញាធីន, អនត្តាធីន អ្នកដែលអាងអ្នកដទៃ, ដែលអាងតែគេ ។ បុត្តាធីន ឬ បុត្រាធីន អ្នកដែលអែបអាងកូន ។ អត្តាធីន អ្នកដែលមានអំណាចលើខ្លួនឯង, សេរី ឬ ស្វៃរិន ( ម. ព. ទំាងនេះទៀតផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិសីល» មានន័យដូចម្ដេច ?

អធិសីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ឝីល ) សីលយ៉ាងខ្ពស់, សីលឧក្រឹដ្ឋ ។ អធិសីលសិក្ខា ( —ល៉ៈ— ) ការសិក្សាអធិសីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិវាសនា» មានន័យដូចម្ដេច ?

អធិវាសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វាសន ) ការទទួលនិមន្ដ, ការទទួលពាក្យអញ្ជើញ ( ម. ព. អជ្ឈេសនា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិវាសន» មានន័យដូចម្ដេច ?

អធិវាសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វាសន ) ដូចគ្នានឹង អធិវាស ដែរ ។ អធិវាសនក្ខន្តី ឬ —ក្សាន្តី ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លំាង, ខន្តីយ៉ាងឧក្រឹដ្ឋ ។ អធិវាសនបត្រ សំបុត្រព្រមទទួលនិមន្ដ, សំបុត្រព្រមទទួលអញ្ជើញ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិវាស» មានន័យដូចម្ដេច ?

អធិវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. ជា អធី— ក៏មាន ) ទីតាំង; ទីនៅ, លំនៅ; ស្រុក, ភូមិ; សេចក្ដីអត់ទ្រាំ; ព្យាយាម; ការអប់យកក្លិន, ការលាបគ្រឿងក្រអូប; ការទទួលនិមន្ដ, ការទទួលពាក្យអញ្ជើញ ( ម. ព. អធិវាសន និង អធិវាសនា ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិរោហិណី» មានន័យដូចម្ដេច ?

អធិរោហិណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជណ្ដើរ, បង្អោង ( ព. កា. )។
ឧទាហរណ៍៖ អធិរោហិណី ជាទីឡើងចុះ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិរាជនី» មានន័យដូចម្ដេច ?

អធិរាជនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះអគ្គមហេសី ឬព្រះអគ្គជាយារបស់អធិរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិរាជ» មានន័យដូចម្ដេច ?

អធិរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះរាជាជាធំចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង; មហារាជ ។ ឥត្ថី. អធិរាជិនី។
មហារាជ ព្រះឋានន្តរនៃព្រះមហាក្សត្រនៅប្រទេសធំៗ មានប្រទេសជប៉ុនជាដើម ស្តេចត្រាញ់ជំនាន់ដើម ដែលមានអានុភាពផ្សាយទៅលើស្តេចត្រាញ់ឯទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិយោគ» មានន័យដូចម្ដេច ?

អធិយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្យាយាមដ៏លើសលុប, ដ៏មុតមាំ។
ឧទាហរណ៍៖ មានអធិយោគ, រៀនដោយអធិយោគ ។ ខ្មែរប្រើក្លាយជា អធ្យោគ ក៏មាន ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមោក្ខ» មានន័យដូចម្ដេច ?

អធិមោក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —មោក្ស ) ការដឹងជាក់, ការយល់ច្បាស់, ការចូលចិត្តស៊ប់, សន្និដ្ឋាន; ការជឿស៊ប់ចិត្ត។
ការជឿផ្កាប់មុខ ដោយប្រាសចាកបញ្ញា ការរ៉ាប់រងថា នឹងកាន់ពាក្យសត្យរបស់ខ្លួន ជំនឿដែលគួរទុកដាក់លើបុគ្គលណាមួយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមូលជីវភាព» មានន័យដូចម្ដេច ?

អធិមូលជីវភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្លៃទំនិញសព្វមុខ ដែលចេះតែឡើង នាំឱ្យការរស់នៅពិបាកត្រដាបត្រដួស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមុត្ត» មានន័យដូចម្ដេច ?

អធិមុត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលប្រកាន់ស្អិតនូវអធិមុត្តិបុគ្គល ដែលបាក់ចិត្តហ៊ានស៊ូប្តូរជីវិតបែបនេះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកាន់ស្អិតនូវអធិមុត្តិបុគ្គល ដែលបាក់ចិត្តហ៊ានស៊ូប្តូរជីវិតបែបនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមុតិ្ត» មានន័យដូចម្ដេច ?

អធិមុត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្តូរផ្តាច់ចំពោះលទ្ធិសាសនាណាមួយ ដែលជឿរហូតដល់ទៅហ៊ានកាប់សម្លាប់មនុស្សអ្នកប្រឆាំង អំពើសាហាវ ឃោរឃៅគ្មានអត់ឱន ដែលយកទៅប្រើក្នុងបទណាមួយ ការប្រកាន់ស្អិតលើបុគ្គល លើវត្ថុ លើគំនិតណាមួយ អធិមុត្តិនេះមិនមែនតែអ្នកប្រកាន់ហ៊ានធ្វើបាបធ្វើទុក្ខតែនៅលើអ្នកដទៃទេ សូម្បីតែខ្លួនឯងក៏ហ៊ានប្តូរជីវិតដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមានិក» មានន័យដូចម្ដេច ?

អធិមានិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមានមានះខ្លំាង; ចចេស, មុខរឹង; អ្នកដែលនឹកស្មានថាខ្លួនជាបុគ្គលមានគុណវិសេសក្រៃលែង។
ឧទាហរណ៍៖ មនុស្សអធិមានិក ( បើស្ត្រីជា អធិមានិកា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នកដែលមានមានះខ្លំាង; ចចេស, មុខរឹង; អ្នកដែលនឹកស្មានថាខ្លួនជាបុគ្គលមានគុណវិសេសក្រៃលែង។
ឧទាហរណ៍៖ មនុស្សអធិមានិក ( បើស្ត្រីជា អធិមានិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិមត្ត» មានន័យដូចម្ដេច ?

អធិមត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលពុំអាចរាប់បាន, ដែលរាប់ពុំអស់, លើសលន់, ហួសប្រមាណ។
ឧទាហរណ៍៖ ច្រើនអធិមត្ត ច្រើនរាប់ពុំអស់ ( ច្រើនប្រើក្នុងពាក្យកាព្យ ) : កងទ័ពអធិមត្ត មានការប្រតិបត្តិ តាមច្បាប់យោធា បើនាយជាធំ បង្គាប់បញ្ជា ឲ្យធ្វើយ៉ាងណា ត្រូវធ្វើយ៉ាងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិភូ» មានន័យដូចម្ដេច ?

អធិភូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អធិបតី ( ព. កា. )។
ឧទាហរណ៍៖ លោកអធិភូ ធំជាងអស់គ្រូ ក្នុងការសិក្សា ឯគ្រូទាំងអស់ ត្រូវស្ដាប់បញ្ជា បង្គាប់យ៉ាងណា ត្រូវធ្វើយ៉ាងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិព្រឹក្ស» មានន័យដូចម្ដេច ?

អធិព្រឹក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធិ “ក្រៃលែង” + វ្ឫក្ស “ឈើ” , វ > ព, ឫ > រឹ = ព្រឹក្ស; បា. អធិ + រុក្ខ ) ដើមឈើដែលធំខ្ពស់ចម្បងជាងពួកឈើក្នុងព្រៃនីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិប្បាយសុភាសិត» មានន័យដូចម្ដេច ?

អធិប្បាយសុភាសិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីអធិប្បាយ ពន្យល់ពាក្យមួយវគ្គប្រកបដោយ ខ្លឹមសារ និងសេចក្តីពិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិប្បាយ» មានន័យដូចម្ដេច ?

អធិប្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិប្រាយ “បំណង; សេចក្ដីប្រាថ្នា; សេចក្ដីត្រូវការ; . . . ” ) ការពន្យល់សេចក្ដីដោយមានគ្រឿងអាង; សេចក្ដីពន្យល់មានអាងឬមានព័ស្ដុតាង, មានគោល ។
ឧទាហរណ៍៖ យល់តាមអធិប្បាយ។

                      ខ្មែរប្រើជា កិ. ឬ គុ. ក៏បាន ។
ឧទាហរណ៍៖ អធិប្បាយឲ្យងាយយល់; ពាក្យអធិប្បាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិប្បញ្ញា» មានន័យដូចម្ដេច ?

អធិប្បញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ប្រជ្ញា ) បញ្ញាថ្នាក់ខ្ពស់ ( វិបស្សនាបញ្ញា ) ។ អធិប្បញ្ញាសិក្ខា ការសិក្សាខាងផ្លូវអធិប្បញ្ញាឬឲ្យកើតអធិប្បញ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិបត្រឧស្សាហកម្ម» មានន័យដូចម្ដេច ?

អធិបត្រឧស្សាហកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបើកសិទ្ធិឱ្យឧស្សាហករយកគ្រឿងសម្ភារខាងឧស្សាហកម្មទៅបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិបត្រសណ្ឋាគារ» មានន័យដូចម្ដេច ?

អធិបត្រសណ្ឋាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបើកសិទ្ធិឱ្យម្ចាស់សណ្ឋាគារយកគ្រឿងសម្ភារ ខាងសណ្ឋគារទៅបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អធិបត្រកសិកម្ម» មានន័យដូចម្ដេច ?

អធិបត្រកសិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបញ្ជាបើកសិទ្ធិឱ្យកសិករយកផលដំណាំ ដែល ខ្លួនរក្សាទុកខ្លួនឯងទីបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត