Posted on Leave a comment

តើពាក្យ «អនិស្សរភាព» មានន័យដូចម្ដេច ?

អនិស្សរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការមិនស្រេចលើខ្លួន ជាចំណុះ (ម ព. អធីនភាព)។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភាពដែលចំណុះគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិស្សរ» មានន័យដូចម្ដេច ?

អនិស្សរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, មិនមែន; ពុំ, ពុំមែន, ឥត” + ឥស្សរ “ជាធំ”; សំ. អនីឝ្វរ < អន៑ + ឦឝ្វរ ) ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ : ខ្លួនខ្ញុំជាអនិស្សរៈ ធ្វើម្ដេចនឹងសម្រេចការនេះបាន ! ( បើស្ត្រី និង ព. ហុ. ជា អនិស្សរា ) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។ អនិស្សរជន ឬ —បុគ្គល ជនឬបុគ្គលដែលមិនមែនជាធំលើគេ ។ អនិស្សរភាព ភាវៈឬភាពនៃអ្នកដែលមិនមែនជា ឥស្សរៈ; ដំណើរមិនមែនជាធំលើគេ ។ ល ។ ព. កា. ប្រើជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏បាន, ដូចជាកាព្យថា : កាលខ្លួននៅក្មេង កុំយកការលេង មកធ្វើជាមុខ ត្រូវខំរៀនសូត្រ កុំស៊ុកគ្រលុក សន្សំទ្រព្យទុក តាមវ័យកុំធ្លោយ ។ ដល់ចាស់ជរា អនិស្សរា កម្លាំងថយខ្សោយ ធ្វើអ្វីពុំកើត ភ្លេចមុខភ្លេចក្រោយ គួរកុំបណ្ដោយ ឲ្យខាតវេលា ។ អាយុជីវិត ភ្លេចពុំបានគិត អាទិត្យចន្ទ្រា ថ្ងៃស៊ីយប់ស៊ី ខ្ទេចខ្ទីអាត្មា ដល់ពេលអនិច្ចា ទើបភ្ញាក់ខ្លួនព្រើត ។ ឬមួយបែបទៀតថា : ខ្លួនប្រាណជនចាស់ ទ្រមតាមចំណាស់ អនិស្សរា ធ្វើអ្វីលែងកើត រស់តែមាត់ថា អ្នកមានប្រាជ្ញា គួរកាន់សុចរិត ។ តាំងពីខ្លួនក្មេង កុំគិតតែលេង ភ្លាំងភ្លេចការណ៍ពិត លុះដល់ខ្លួនចាស់ ទើបកាន់សុចរិត រូបកាយមិនស្បិត ស្ដាប់ចិត្តចង់ឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, មិនមែន; ពុំ, ពុំមែន, ឥត” + ឥស្សរ “ជាធំ”; សំ. អនីឝ្វរ < អន៑ + ឦឝ្វរ ) ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ : ខ្លួនខ្ញុំជាអនិស្សរៈ ធ្វើម្ដេចនឹងសម្រេចការនេះបាន ! ( បើស្ត្រី និង ព. ហុ. ជា អនិស្សរា ) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។ អនិស្សរជន ឬ —បុគ្គល ជនឬបុគ្គលដែលមិនមែនជាធំលើគេ ។ អនិស្សរភាព ភាវៈឬភាពនៃអ្នកដែលមិនមែនជា ឥស្សរៈ; ដំណើរមិនមែនជាធំលើគេ ។ ល ។ ព. កា. ប្រើជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏បាន, ដូចជាកាព្យថា : កាលខ្លួននៅក្មេង កុំយកការលេង មកធ្វើជាមុខ ត្រូវខំរៀនសូត្រ កុំស៊ុកគ្រលុក សន្សំទ្រព្យទុក តាមវ័យកុំធ្លោយ ។ ដល់ចាស់ជរា អនិស្សរា កម្លាំងថយខ្សោយ ធ្វើអ្វីពុំកើត ភ្លេចមុខភ្លេចក្រោយ គួរកុំបណ្ដោយ ឲ្យខាតវេលា ។ អាយុជីវិត ភ្លេចពុំបានគិត អាទិត្យចន្ទ្រា ថ្ងៃស៊ីយប់ស៊ី ខ្ទេចខ្ទីអាត្មា ដល់ពេលអនិច្ចា ទើបភ្ញាក់ខ្លួនព្រើត ។ ឬមួយបែបទៀតថា : ខ្លួនប្រាណជនចាស់ ទ្រមតាមចំណាស់ អនិស្សរា ធ្វើអ្វីលែងកើត រស់តែមាត់ថា អ្នកមានប្រាជ្ញា គួរកាន់សុចរិត ។ តាំងពីខ្លួនក្មេង កុំគិតតែលេង ភ្លាំងភ្លេចការណ៍ពិត លុះដល់ខ្លួនចាស់ ទើបកាន់សុចរិត រូបកាយមិនស្បិត ស្ដាប់ចិត្តចង់ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិស្សយមុត្តក៍» មានន័យដូចម្ដេច ?

អនិស្សយមុត្តក៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អនិស្សយមុត្តក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិស្សយមុត្តក» មានន័យដូចម្ដេច ?

អនិស្សយមុត្តក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —មុត្តក ) អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យ គឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនប្រដៅស្ដីថា
ឧទាហរណ៍៖ បុត្របុរសស្ត្រីដែលនៅក្នុងបន្ទុកមាតាបិតា ជាអនិស្សយមុត្តក; ភិក្ខុខ្ចីវស្សាឬភិក្ខុចាស់សូម្បីបួសបាន ៦០ វស្សាហើយ បើល្ងង់ខ្លៅពុំស្គាល់កិច្ចខុសត្រូវក្នុងវិន័យទេ ជាអនិស្សយមុត្តក ( ប្រើជា —មុត្តកៈ ក៏បាន ) ។ ព. ផ្ទ. និស្សយមុត្តក ។ បើស្ត្រីជា អនិស្សយមុត្តិកា ។ ព. ផ្ទ. និស្សយមុត្តិកា ។ ព. កា. ឲ្យងាយចំាថា : អនិស្សយមុត្តក៍ កាលបើចេញផុត ចាកអ្នកគ្រប់គ្រង ត្រូវសុំនិស្ស័យ អ្នកដែលខ្លួនផ្គង នឹងជ្រកនៅផង ទើបអាចនៅបាន ។ អនិស្សយមុត្តិកា មានន័យដូចគ្នា កុំបីឈ្លានពាន ត្រូវសុំនិស្ស័យ ទើបខ្លួននឹងមាន ក្ដីសុខសម្រាន្ដ តរៀងទៅមុខ ។ អ្នកបួសគ្រហស្ថ ដូចគ្នាទាំងអស់ ត្រូវចងចាំទុក បើគ្មាននិស្ស័យ ខុសផ្លូវច្បាប់ស្រុក ក្រមច្បាប់ចាត់ទុក ថាតាមទំនើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិវាសនជន» មានន័យដូចម្ដេច ?

អនិវាសនជន

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បុគ្គលណាមួយដែលមិនមែនជានិវាសនជនតាមកថាខណ្ឌ១ នៃមាត្រានេះ និងទទួលប្រាក់បៀវត្សប្រភពកម្ពុជា។

តើពាក្យ «អនិល» មានន័យដូចម្ដេច ?

អនិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខ្យល់ ( ព. កា. ) ។ អនិលបថ ( អៈនិលៈបត់ ) ផ្លូវខ្យល់ ( អាកាស, មេឃ ) ។ អនិលសខា ( អៈនិលៈសៈ— ) សំឡាញ់នៃខ្យល់ ( ភ្លើង ); ហៅ អនិលសម្ភព “កំណើតខ្យល់” ក៏បាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយ័ត» មានន័យដូចម្ដេច ?

អនិយ័ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនត្រឹមត្រូវ មិនត្រូវទំនង មិនត្រូវតាមក្បួនសីលធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយម​ហេតុ ឬ –ការណ៍» មានន័យដូចម្ដេច ?

អនិយម​ហេតុ ឬ –ការណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ ឬ​ការណ៍​មិន​ទៀង, មិន​ប្រាកដ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយម​សព្វ​នាម» មានន័យដូចម្ដេច ?

អនិយម​សព្វ​នាម

មានន័យថា ​ដែល​មាន​សេចក្ដី​ពុំ​ដាច់​ស្រេច, ដូច​ជា​ពាក្យ​ថា ណា, ឯណា; ណា​មួយ, នីមួយ; អ្វី, អ្វី​មួយ; ម្តេច, ដូចម្តេច ជាដើម (ព. វ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយម​សព្ទ» មានន័យដូចម្ដេច ?

អនិយម​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទ​ដែល​មាន​ន័យ​ ឬ​មាន​សេចក្ដី​បែក​ចេញ​ទៅ​ច្រើន​យ៉ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយម» មានន័យដូចម្ដេច ?

អនិយម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិននិយម, មិនទៀង, មិនប្រាកដ, មិនមានកំណត់; មិនដាច់ស្រេច : ដំណឹងអនិយម, របស់អនិយម ។ ន. ការមិននិយម, សេចក្ដីមិនទៀង ។ ព. ផ្ទ. និយម ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនិយៈមៈ, ដូចជា អនិយមកាល ឬ —វេលា កាលឬវេលាដែលនឹងកំណត់ឲ្យដាច់ស្រេចពុំបាន ។ អនិយមសព្ទ សព្ទដែលមានន័យឬមានសេចក្ដីបែកចេញទៅច្រើនយ៉ាង ។ អនិយមសព្វនាម សព្វនាមដែលមានសេចក្ដីពុំដាច់ស្រេច, ដូចជាពាក្យថា ណា, ឯណា; ណាមួយ, នីមួយ; អ្វី, អ្វីមួយ; ម្ដេច, ដូចម្ដេច ជាដើម ( ព. វ. ) ។ អនិយមហេតុ ឬ —ការណ៍ ហេតុឬការណ៍មិនទៀង, មិនប្រាកដ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយតភាព» មានន័យដូចម្ដេច ?

អនិយតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរខ្វះនិយតភាព ភាពនៃអំពើមិនទៀតទាត់ (ម.ព និយតភាព)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិយត» មានន័យដូចម្ដេច ?

អនិយត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអាបត្តិដែលមិនទៀង, មិនទាន់ប្រាកដ គឺនៅក្នុងរវាងអាបត្តិបារាជិក, សង្ឃាទិសេស, បាចិត្តិយ : លុះតែវិន័យធរវិនិច្ឆ័យទៅទើបអាចដឹងបាន ( ព. វិ. ពុ. ) ។ អនិយតភាព ភាពដែលមិនទៀងទាត់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនទៀង, ដែលនឹងកំណត់ជាការដាច់ស្រេចពុំបាន
ឧទាហរណ៍៖ ដំណើរនុះជាអនិយត ( សរសេរជា អនិយតៈ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិមិត្ត» មានន័យដូចម្ដេច ?

អនិមិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនៃវិមោក្ខ ( ព្រះនិព្វាន )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលរកហេតុជាគ្រឿងកំណត់គ្មាន, ដែលរកចំណាំពុំបាន។
ឧទាហរណ៍៖ ដំណើរនុះជាអនិមិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិមន្តន៍» មានន័យដូចម្ដេច ?

អនិមន្តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អនិមន្តន; សំ. អនិមន្ត្រណ ) ការមិននិមន្ដ, មិនអញ្ជើញ ឬការឥតនិមន្ដ, ឥតអញ្ជើញ។
ឧទាហរណ៍៖ ការទៅផ្ទះគេដោយអនិមន្តន៍ ជាដំណើរហិនលក្ខណ៍ ( ព. កា. ) : ដំណើរហិនល័ក្ខណ៍ ប្រាជ្ញលោកបញ្ជាក់ អស់អាថ៌សេចក្ដី ឲ្យអស់ជនផង យល់ការណ៍វែងខ្លី កន្លងវីថី ទៅជាសៅដៅ ។ ហិនលក្ខណ៍មានបី មួយឥតមានក្ដី ហៅរកឲ្យទៅ ខ្លួនចូលទទ្រប ទៅកាន់លំនៅ នៃជនអ្នកក្រៅ តាមដោយទំនើង ។ ពីរឥតគេសួរ ខ្លួនស្ដីយកគួរ ពុំយល់ថាយើង និយាយច្រើនពេក ស្ទើរតែអស់ជើង គេយល់ថាយើង ផ្លោៗឥតបទ ។ បីឥតគេអួត ខ្លួនថ្លែងអំនួត អួតខ្លួនស្ទើរហត់ ទាល់តែគេធុញ គេទ្រាំខំអត់ អួតហួសកំណត់ ឲ្យគេអផ្សុក ។ ( ម. ព. ហីនលក្ខណ៍ ក្នុងពាក្យ ហីន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិបុណភាព» មានន័យដូចម្ដេច ?

អនិបុណភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗ ដែលខ្ចោះ ដែលមិនពេញល្មម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិទ្រា» មានន័យដូចម្ដេច ?

អនិទ្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អនិទ្ទា ) ការដេកពុំលក់; ដំណើរឥតបានដេកលក់សោះ ។ ព. ផ្ទ. និទ្រា។
ឧទាហរណ៍៖ ការដេកមិនលក់ដោយមកពីរោគ ឬពីភេសជ្ជៈ មានតែ និងកាហ្វេ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិត្យសមាជិក» មានន័យដូចម្ដេច ?

អនិត្យសមាជិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកក្នុងអង្គការណាមួយ ដែលកាន់ការមួយដង មួយកាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិដ្ឋារម្មណ៍» មានន័យដូចម្ដេច ?

អនិដ្ឋារម្មណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អនិដ្ឋារម្មណ; សំ. អនិស្ដារម្មណ, អនិស្ដាលម្ពន ) អារម្មណ៍ដែលមិនគួរប្រាថ្នា, អារម្មណ៍ដែលទាស់ចិត្ត។
ឧទាហរណ៍៖ រូបអសុភហើមស្អុយជាអនិដ្ឋារម្មណ៍, ក្លិនស្អុយអសោចជាអនិដ្ឋារម្មណ៍ ។ ព. ផ្ទ. ឥដ្ឋារម្មណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ច​សញ្ញា» មានន័យដូចម្ដេច ?

អនិច្ច​សញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​សម្គាល់​ឃើញ​ថា​បញ្ចក្ខន្ធ​ ឬ​អាយតនៈ​ជាដើម​មិន​ទៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ច​លក្ខណៈ» មានន័យដូចម្ដេច ?

អនិច្ច​លក្ខណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សម្គាល់​ឃើញ ឬ​គ្រឿង​កំណត់​ឃើញ​ថា​បញ្ចក្ខន្ធ​ ឬ​អយតនៈ​ជាដើម​មិន​ទៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ច​ធម្ម» មានន័យដូចម្ដេច ?

អនិច្ច​ធម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​មិន​ទៀង (សេចក្ដី​ស្លាប់)
ឧទាហរណ៍៖ ទទួល​អនិច្ច​ធម្ម (សម្រាប់​ប្រើ​ចំពោះ​តែ​បព្វជិត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ច​កាល» មានន័យដូចម្ដេច ?

អនិច្ច​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​មិន​ទៀង; មិន​មែន​រាល់​កាល (ព. ផ្ទ. និច្ច​កាល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចំ» មានន័យដូចម្ដេច ?

អនិច្ចំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អនិច្ច ) មិនទៀង ។
ឧទាហរណ៍៖ ធ្វើម្ដេចរូបអនិច្ចំ អ្នកណាអាចឃាត់បាន !។

                      ប្រើជា ឧ. ក្នុងកាលដែលកើតសេចក្ដីសង្វេគឬកើតសេចក្ដីអាណិតក៏មាន ។
ឧទាហរណ៍៖ ឱ អនិច្ចំ ហ្ន៎!, ឱ អនិច្ចំ‌!, ឱ រូបំ អនិច្ចំ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចានុបស្សី» មានន័យដូចម្ដេច ?

អនិច្ចានុបស្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​តែង​តែ​ពិចារណា​ឃើញ​នូវ​អនិច្ចតា​ធម៌ (បើ​ស្ត្រី អនិច្ចានុបស្សិនី) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចានុបស្សនា» មានន័យដូចម្ដេច ?

អនិច្ចានុបស្សនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​ថា​បញ្ចក្ខន្ធ​ ឬ​អាយតនៈ​ជាដើម​ជា​អនិច្ចតា​ធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចា» មានន័យដូចម្ដេច ?

អនិច្ចា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អនិច្ច ) មិនទៀង ។ ខ្មែរច្រើនប្រើជា ឧ. ក្នុងវេលាដែលមានសេចក្ដីស្លុតចិត្តឬមានសេចក្ដីអាណិត។
ឧទាហរណ៍៖ គួរអនិច្ចាណាស់ហ្ន៎!, ឱ អនិច្ចាអ្វីម្ល៉េះទេ! , ឱ អនិច្ចា !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចតា​ធម៌» មានន័យដូចម្ដេច ?

អនិច្ចតា​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​គឺ​ភាវៈ​មិន​ទៀង, សេចក្ដី​មិន​ទៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ចតា ឬ–ភាព» មានន័យដូចម្ដេច ?

អនិច្ចតា ឬ–ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ ឬ​ដំណើរ​មិន​ទៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនិច្ច» មានន័យដូចម្ដេច ?

អនិច្ច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ន > អ “មិន, ពុំ, ឥត” + និច្ច “ទៀង” ; សំ. អនិត្យ ) ដែលមិនទៀង, មិនឋិតថេរ, ពុំប្រាកដ; ដែលតែងតែប្រែប្រួលតាមធម្មតា ។ ព. ផ្ទ. និច្ច, និត្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនិច-ចៈ, ដូចជា អនិច្ចកម្ម កម្មមិនទៀង; ( សេចក្ដីស្លាប់ ) : ទទួលអនិច្ចកម្ម ( ព. គ. សម្រាប់សាធារណជនជាគ្រហស្ថ ) ។ អនិច្ចកាល កាលមិនទៀង; មិនមែនរាល់កាល ( ព. ផ្ទ. និច្ចកាល ) ។ អនិច្ចតា ឬ —ភាព ភាវៈឬដំណើរមិនទៀង ។ អនិច្ចតាធម៌ ធម៌គឺភាវៈមិនទៀង, សេចក្ដីមិនទៀង ។ អនិច្ចធម្ម ធម៌មិនទៀង ( សេចក្ដីស្លាប់ ) : ទទួលអនិច្ចធម្ម ( សម្រាប់ប្រើចំពោះតែបព្វជិត ) ។ អនិច្ចលក្ខណៈ ការសម្គាល់ឃើញ ឬគ្រឿងកំណត់ឃើញថា បញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង ។ អនិច្ចសញ្ញា សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង ។ អនិច្ចានុបស្សនា ( —ប៉័ស-សៈន៉ា ) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនិច្ចតាធម៌ ។ អនិច្ចានុបស្សី ( —ប៉័ស-សី ) អ្នកដែលតែងតែពិចារណាឃើញនូវអនិច្ចតាធម៌ ( បើស្ត្រីជា អនិច្ចានុបស្សិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាសវៈ» មានន័យដូចម្ដេច ?

អនាសវៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អនាសវ < អន៑ “មិន, មិនមាន, ពុំ, ឥត” + អាសវ “គ្រឿងត្រាំ, ទឹកតម្រាំ”; សំ. អនាឝ្រវ < អន៑ + អាឝ្រវ, ខ្មែរប្រើ ឝ្រ > ស្រ, វ > ព ជា អនាស្រព ) ដែលមិនមានអាសវៈ ; អ្នកដែលឥតកិលេសជាគ្រឿងត្រាំក្នុងសន្ដាន ( អរហន្ត ); បើស្ត្រីជា អនាសវា ( ប្រើជា អនាស្រព ក៏បាន ) ។ វេវ. ក្សីណាស្រព ឬ ខីណាស្រព ។ អនាសវបុគ្គល បុគ្គលជាអនាសវៈ ( អរហន្ត; អរហន្តី )។

តើពាក្យ «អនាវាស» មានន័យដូចម្ដេច ?

អនាវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អាវាស “ទីនៅ, លំនៅ; ផ្ទះ” ) ទីដែលឥតមនុស្សនៅ; វត្តឬអារាមដែលគេបោះបង់ចោលឥតមានបព្វជិតនៅ ។ អ្នកដែលមិនមានលំនៅ។
ឧទាហរណ៍៖ មនុស្សអនាវាស ( បើស្ត្រីជា អនាវាសា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាល័យ» មានន័យដូចម្ដេច ?

អនាល័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, មិនមាន, ពុំ, ឥត” + អាលយ “លំនៅ; បំណង; . . .” ) ដំណើរឥតលំនៅ; អ្នកដែលឥតលំនៅ, ឥតផ្ទះ, ឥតអាល័យ; ដំណើរអស់បំណង, អស់អាល័យ, អស់សេចក្ដីប្រាថ្នា; ព្រះនិព្វាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនារ្យធម៌» មានន័យដូចម្ដេច ?

អនារ្យធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើព្រៃផ្សៃ កំណាចឃោរឃៅដូចសត្វសាហាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនារ្យ» មានន័យដូចម្ដេច ?

អនារ្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អនរិយ ) ។
( ម. ព. អនរិយ; សរសេរជា អនយ៌ៈ ឬ អនារ្យៈ មានយុគលពិន្ទុ ក៏បាន )។

                          ដែលនៅជាមនុស្សព្រៃ ដែលឃោរឃៅដូចសត្វមិនសូវដឹងខុសត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាយ៌» មានន័យដូចម្ដេច ?

អនាយ៌

មានន័យថា ( ម. ព. អនរិយ; សរសេរជា អនាយ៌ៈ ឬ អនារ្យៈ មានយុគលពិន្ទុ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាម័យដ្ឋាន» មានន័យដូចម្ដេច ?

អនាម័យដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានសាធារណៈ សម្រាប់ដាក់អ្នកជំងឺដែលទើបនឹងបានស្បើយ ឬអស់កម្លាំងល្ហិតល្ហៃឱ្យទៅនៅយកខ្យល់អាកាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាម័យជនបទ» មានន័យដូចម្ដេច ?

អនាម័យជនបទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនាម័យ ដែលរាជការចាត់ចែងរៀបចំ ធ្វើឱ្យអ្នកស្រុកនៅទីប្រជុំជនបទមានសុខភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាម័យ» មានន័យដូចម្ដេច ?

អនាម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អនាមយ )។
ផ្នែកវិទ្យាពេទ្យបរិយាយពីមជ្ឈដ្ឋានដែលមនុស្សត្រូវរស់នៅ ហើយនិងបែបបទដែលត្រូវកែខៃដើម្បីឱ្យបានប្រពៃឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាមិក» មានន័យដូចម្ដេច ?

អនាមិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ន > អ + នាមិក ) ដែលមិនមាននាម, ដែលឥតដាក់ឈ្មោះ : សំបុត្រអនាមិក សំបុត្រដែលឥតដាក់ឈ្មោះសាមីរូបអ្នកសរសេរ, សំបុត្រប្លុង ។ ក្រុមហ៊ុនអនាមិក ក្រុមហ៊ុនជំនួញដែលគ្មានដាក់ឈ្មោះបុគ្គល, . . .។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាមិកៈ, ដូចជា អនាមិកលិខិត, អនាមិកសមាគម ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាមរូប» មានន័យដូចម្ដេច ?

អនាមរូប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < ន > អ “មិន, ពុំ, ឥត” + នាម + រូប ) ដែលឥតនាមឥតរូប; ដែលបាត់ឈ្មោះបាត់រូបសូន្យឈឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាបត្តិ» មានន័យដូចម្ដេច ?

អនាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + អាបត្តិ ) ដំណើរមិនត្រូវអាបត្តិ ( ព. វិ. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនានុយាត» មានន័យដូចម្ដេច ?

អនានុយាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនស្របទៅតាមតក្កវិជ្ជា (ម.ព នោះ) ដែលសំដី និងអំពើមិនស៊ីគ្នា គឺបញ្ឆោតតែខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាធិបតេយ្យ» មានន័យដូចម្ដេច ?

អនាធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ + អាធិបតេយ្យ ) ការដែលគ្មានអាធិបតេយ្យ, គ្មានឥស្សរភាព, ដំណើរឥតសិទ្ធិសេរីភាពក្នុងការគ្រប់គ្រង, ភាពនៃប្រជារាស្ត្រដែលមិនមានមគ្គុទេ្ទសក៍។
ឧទាហរណ៍៖ ប្រទេសដែលឋិតនៅក្នុងអនាធិបតេយ្យ មិនអាចញ៉ាំងសេចក្ដីចម្រើនឲ្យកើតបានឡើយ។

                      ភាពនៃប្រជារាស្រ្ត ដែលមិនមានមគ្គុទ្ទេសក៍ ដែលរដ្ឋាភិបាលប្រាកចាកអំណាចគ្រប់គ្រង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាទិភាព» មានន័យដូចម្ដេច ?

អនាទិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ ” មិន, ពុំ, ឥត” + អាទិ “ដើម, ខាងដើម” + ភាវ ) ភាវៈឬដំណើរគ្មានដើម, គ្មានដើមទង។
ឧទាហរណ៍៖ រឿងនុះជាអនាទិភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាទរ​មិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?

អនាទរ​មិត្ត ឬ –មិត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រ​ដែល​រាប់​អាន​គ្នា​ដោយ​ការ​មិន​ស៊ប់​ចិត្ត (ព. ផ្ទ. អាទរ​មិត្ត, ទឡ្ហ​មិត្ត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាទរ​ភា» មានន័យដូចម្ដេច ?

អនាទរ​ភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​តោះតើយ (ព. ផ្ទ. អាទរ​ភាព)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាទរ​ទុក្កដ» មានន័យដូចម្ដេច ?

អនាទរ​ទុក្កដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាបត្តិ​ទុក្កដ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាទរ» មានន័យដូចម្ដេច ?

អនាទរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អាទរ “សេចក្ដីអើពើ; សេចក្ដីគោរព; ការយកចិត្តទុកដាក់; ការប្រុងប្រយ័ត្ន” ) សេចក្ដីមិនអើពើ; ការពុំគោរព, ពុំយកចិត្តទុកដាក់; ការមិនប្រុងប្រយ័ត្ន; ការពុំនាំពា; ពុំស្រវាស្រទេញ; ដំណើរតោះតើយ, សោះអង្គើយ; ការមើលងាយ ។
ឧទាហរណ៍៖ ទទួលភ្ញៀវដោយអនាទរ។

                      ព. វ. ឈ្មោះដំណើរប្រយោគមួយប្រភេទ ប្រើពាក្យថា កាល, កាលដែល, កាលបើ ជាគ្រឿងសម្គាល់ ហៅថា ប្រយោគអនាទរ, ដូចជា កាលដែលខ្ញុំកំពុងនិយាយអំពីរឿងនុះ, ស្រាប់តែគាត់មកឃាត់ខ្ញុំមិនឲ្យនិយាយតទៅទៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាទៈរៈ, ដូចជា អនាទរកថា សម្ដីដែលនិយាយដោយការមិនអើពើ ។ អនាទរទុក្កដ អាបត្តិទុក្កដដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព. វិ. ពុ. ) ។ អនាទរភាព ភាវៈតោះតើយ ( ព. ផ្ទ. អាទរភាព ) ។ អនាទរមិត្ត ឬ —មិត្រ មិត្រដែលរាប់អានគ្នាដោយការមិនស៊ប់ចិត្ត ( ព. ផ្ទ. អាទរមិត្ត, ទឡ្ហមិត្ត ) ។ អនាទរាបត្តិ ( —ទៈរា—; បា. < អនាទរ + អាបត្តិ ) អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព. វិ. ពុ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាថា» មានន័យដូចម្ដេច ?

អនាថា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អនាថ, បុំ. —ថោ, ឥត្ថី. —ថា ឬ បុំ. ឥត្ថី. ពហុ- —ថា ) ដូចគ្នានឹង អនាថ ( ម. ព. នេះ )។
ឧទាហរណ៍៖ បុរសអនាថោ, ស្ត្រីអនាថា; បុរសស្ត្រីអនាថា, ពួកជនអនាថា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាថភាព» មានន័យដូចម្ដេច ?

អនាថភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលគួរឱ្យអាណិតអាសូរដោយជួបនឹងសេចក្តីវេទនា មានជំងឺដំកាត់ ក្រតោកយាកជាដើម ភាពនៃមនុស្សដែលឥតទីពំនាក់ ខ្វះមុខរបររកស៊ី និងទីជ្រកនៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាថបិណ្ឌិក» មានន័យដូចម្ដេច ?

អនាថបិណ្ឌិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —បិណ្ឌទ “អ្នកឲ្យដុំអាមិសៈដល់ពួកជនអ្នកឥតទីពឹង គឺអ្នកឲ្យទានដល់ពួកស្មូម” ) នាមពិសេសរបស់មហាសេដ្ឋីម្នាក់ឈ្មោះសុទត្តនៅក្នុងក្រុងសាវត្ថី, ជាអ្នកកសាងវត្តជេតវ័នឬជេតពន, ជាមហាឧបាសកម្នាក់របស់ព្រះសក្យមុនីគោតមបរមគ្រូ, មានឈ្មោះប្រាកដច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា។
ឧទាហរណ៍៖ អនាថបិណ្ឌិក និងនាងវិសាខា ជាមហាឧបាសក មហាឧបាសិកា មាននាមល្បីក្នុងពុទ្ធកាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាថ» មានន័យដូចម្ដេច ?

អនាថ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < ន > អ “មិន, ពុំ, ឥត” + នាថ “ទីពឹង, ពំនាក់” ) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល; កណ្ដែងកណ្ដោច, ត្រមោច; គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក; គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ ។ អាណិតអនាថ ( —អន៉ាត ) អាណិតអាសូរពន់ពេក ។ អនាថករ ( —ថៈ— ) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។ អនាថជន ឬ —បុគ្គល ( —ថៈ— ) អ្នកដែលឥតទីពឹង ( ព. កា. ) : អនាថជន គួរកុំទម្រន់ ក្នុងក្ដីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។ អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាត្ម័ន» មានន័យដូចម្ដេច ?

អនាត្ម័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អនាត្ម័ន < អន៑ + អាត្មន៑; ប៉ុន្តែច្រើនប្រើ និរាត្មន៑ ជាង ) អនត្តា ។ ព. ផ្ទ. អាត្មន៑ , អាត្មា, អត្តា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អនាត្ម័ន < អន៑ + អាត្មន៑; ប៉ុន្តែច្រើនប្រើ និរាត្មន៑ ជាង ) អនត្តា ។ ព. ផ្ទ. អាត្មន៑ , អាត្មា, អត្តា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាត្មា» មានន័យដូចម្ដេច ?

អនាត្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អនាត្ម័ន )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អនាត្ម័ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាតុរភាព» មានន័យដូចម្ដេច ?

អនាតុរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អនាតុរ < អន៑ “មិន, ពុំ, ឥត” + អាតុរ “ជំងឺ” + ភាវ ) ភាវៈឥតជំងឺ, ដំណើរមិនឈឺចាប់, សុខសប្បាយ, ស្រួលខ្លួន, ជាខ្លួន។
ឧទាហរណ៍៖ នៅជាមួយគ្នាដោយអនាតុរភាព ។ វេវ. អនាមយភាព ។ ព. ផ្ទ. អាតុរភាព, អាមយភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាចារ» មានន័យដូចម្ដេច ?

អនាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អាចារ “ការប្រព្រឹត្ត; មារយាទ; បែបបទ” ) ការប្រព្រឹត្តខុសបែបបទ, ខុសសណ្ដាប់ធ្នាប់; ការប្រព្រឹត្តអាក្រក់, ខ្ជីខ្ជា, ពុំសមគួរ; ការឥតមារយាទ; មារយាទអាក្រក់ ( ច្រើននិយាយថា )។
ឧទាហរណ៍៖ ប្រព្រឹត្តអនាចារ ។ ប្រើជា គុ. ក៏មាន : មនុស្សអនាចារ។

                      អំពើប្រព្រឹត្តដោយបា្រសចាកគន្លងធម៌ និងមនុស្សធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគារិយ» មានន័យដូចម្ដេច ?

អនាគារិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមិនមានប្រយោជន៍ដោយផ្ទះឬដោយការគ្រប់គ្រងផ្ទះ ( បព្វជិត ) ។ វេវ. អនាគារ; ព. ផ្ទ. អាគារិយ ។ អនាគារិយវិន័យ ដូចជានឹង អនាគារវិន័យ ដែរ។ល។

តើពាក្យ «អនាគារ» មានន័យដូចម្ដេច ?

អនាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អគារ “ផ្ទះ” ) អ្នកគ្មានផ្ទះ គឺអ្នកដែលលះបង់ផ្ទះលំនៅហើយបួស ( បព្វជិត ) ។ ព. ផ្ទ. អាគារ, គ្រហស្ថ ។ អនាគារធម៌ ធម៌សម្រាប់បព្វជិត ។ អនាគារវិន័យ វិន័យសម្រាប់អ្នកបួស ។ ល ។ ( ម. ព. អនាគារិយ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគាមី» មានន័យដូចម្ដេច ?

អនាគាមី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, ពុំ” + អាគាមី “ដែលមក; អ្នកមក”; សំ. —មិន៑ < អន៑ + អាគាមិន៑ ) អ្នកមិនមកកាន់កាមធាតុទៀត គឺអរិយបុគ្គលដែលបានសម្រេចផលទី៣នៃលោកុត្តរធម៌ហើយ, លុះអស់អាយុអំពីជាតិនេះ, តែងតែទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក បានសម្រេចអរហត្តផលហើយបរិនិព្វានក្នុងទីនោះ ( បើស្ត្រីជា អនាគាមិនី ) ។ សព្ទនេះ កាលណាបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ( ដែលគួរប្រកប ) ត្រូវធ្វើ មី ជា មិ, ដូចជា អនាគាមិបុគ្គល បុគ្គលដែលបានលុះអនាគាមិផល ។ អនាគាមិផល លោកុត្តរផលរបស់អនាគាមិបុគ្គល ។ អនាគាមិមគ្គ លោកុត្តរមគ្គរបស់អនាគាមិបុគ្គល ( ព. ពុ. )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគម» មានន័យដូចម្ដេច ?

អនាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ” + អាគម “ការមក” ) ការមិនមក; ដំណើរមិនទាន់មកដល់ ។ គុ. ដែលមិនឋិតនៅក្នុងសណ្ដាប់ធ្នាប់ឬក្នុងទម្លាប់, ក្នុងទំនៀមទម្លាប់; ដែលមិនកាន់ទម្លាប់។
ឧទាហរណ៍៖ មនុស្សអនាគម ( បើស្ត្រីជា អនាគមា ) ។ ព. កា. ថា : អនាគម ច្រើននិយម តាមទំនើង, តាមចិត្តទើង លះបង់នូវ ទម្លាប់ល្អ, បែរជាកាន់ ទម្លាប់ដែល នាំឲ្យក្រ, សឲ្យឃើញ ថាជាមនុស្ស ទ្រុស្ដប្រយោជន៍ ។ ព្រោះទម្លាប់ សឹងមានខុស សឹងមានត្រូវ, ខ្លួនតម្រូវ ពារលើខុស តែងតែហោច, ពុំសមប៉ង ឃ្វាងបំណង រែងផ្សាខ្លោច, ខាតប្រយោជន៍ ដែលគួរបាន ឲ្យខូចបង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគត​ហេតុ» មានន័យដូចម្ដេច ?

អនាគត​ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ខាង​មុខ​ ឬ​ឯ​ភ្នែក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគត​ជាតិ ឬ–ភព» មានន័យដូចម្ដេច ?

អនាគត​ជាតិ ឬ–ភព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ ​ឬ​ភព​ខាង​មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគតង្សញ្ញាណ ឬ–តំសញ្ញាណ» មានន័យដូចម្ដេច ?

អនាគតង្សញ្ញាណ ឬ–តំសញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អនាគត + អំស “ចំណែក” + ញាណ) ញាណ​ជា​ចំណែក​ខាង​មុខ​គឺ​ប្រាជ្ញា​ដែល​អាច​ដឹង​ច្បាស់​នូវ​ហេតុ​ខាង​មុខ
ឧទាហរណ៍៖ អនាគតង្សញ្ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគត,​ កាល» មានន័យដូចម្ដេច ?

អនាគត,​ កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល ឬសម័យដែលមិនទាន់មក ដែលនឹងមានមកនៅពេលខាងមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាគត» មានន័យដូចម្ដេច ?

អនាគត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ ” មិន, មិនទាន់” + អាគត “មក” = កាលដែលមិនទាន់មក ) កាលឬសម័យខាងមុខ : ប្រយោជន៍ក្នុងអនាគត; យើងពុំអាចដឹងអនាគតរបស់យើងទេ ។ គុ. ដែលនៅឯមុខ : ប្រយោជន៍អនាគត, ជាតិអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាគៈតៈ, ដូចជា អនាគតកាល កាលឯមុខ ។ ព. វ. កាលប្រាប់ដំណើរទៅខាងមុខ; ខ្មែរប្រើពាក្យ នឹង, គង់, គង់នឹង, គង់តែ, គង់តែនឹង, មុខជា, មុខជានឹង ជាគ្រឿងសម្គាល់ : ស្អែកខ្ញុំនឹងទៅ, ការនុះមុខជានឹងសម្រេច ( សព្ទជា កិរិយា កាលណាបើប្រើពាក្យ នឹង, គង់, មុខជា . . . នេះរៀងបន្ទាប់ពីខាងដើម សម្គាល់សេចក្ដីថាជា អនាគតកាល ) ។ អនាគតង្សញ្ញាណ ឬ —តំសញ្ញាណ ( —ត័ង-ស័ញ-ញាន; បា. < អនាគត + អំស “ចំណែក” + ញាណ ) ញាណជាចំណែកខាងមុខ គឺប្រាជ្ញាដែលអាចដឹងច្បាស់នូវហេតុខាងមុខ : អនាគតង្សញ្ញាណរបស់ព្រះសព្វញ្ញុពុទ្ធ ។ អនាគតជាតិ ឬ —ភព ជាតិឬភពខាងមុខ ។ អនាគតផល ផលទៅខាងមុខ ។ អនាគតហេតុ ហេតុខាងមុខឬឯភ្នែក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនាកុល» មានន័យដូចម្ដេច ?

អនាកុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អនាកុល < អន៑ + អាកុល ) ដែលមិនច្រឡូកច្រឡំ, មិនច្របូកច្របល់, មិនសៅហ្មង, មិនមានទោស។
ឧទាហរណ៍៖ អំពើអនាកូល ( មើលក្នុងពាក្យ អាកូល ទៀតផង នឹងអាចយល់អត្ថន័យច្រើនជាងនេះទៅទៀត ដ្បិតពាក្យនេះផ្ទុយគ្នានឹងពាក្យ អាកូល ) ។ ព. កា. ថា : អនាកូលជាគោលនៃក្ដីសុខ មិនសុកមម៉ុកដោយក្ដីព្រួយ មិនញ៉ាំងចិត្តជនឲ្យរញ្ជួយ រង្គើរង្គំរង្គាលឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនស្ចារ្យ» មានន័យដូចម្ដេច ?

អនស្ចារ្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អនាឝ្ចាយ៌ < អន៑+ អាឝ្ចាយ៌; បា. អនច្ឆរិយ < អន៑ + អច្ឆរិយ ) ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច។
ឧទាហរណ៍៖ ហេតុការណ៍នេះជាអនស្ចារ្យពុំគួរស្ងើចប៉ុន្មានទេ ។ ព. ទេ. ថា : ព្រះសព្វញ្ញូជាបរមគ្រូទ្រង់ត្រាស់ប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ, រីភ្លៀងបោក្ខរព័រ្សដែលបង្អុរចុះមកក្នុងគ្រានេះជាអនស្ចារ្យ ដ្បិតអញតថាគតបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកហើយ, ន៏កាលដែលអញតថាគតកើតជាស្ដេចវេស្សន្តរ ពុំទាន់បានសម្រេចលោកុត្តរធម៌ ភ្លៀងដ៏បវរបង្អុរចុះមកក្នុងកណ្ដាលប្រជុំញាតិ ឲ្យរវាតចាកក្ដីក្រោធចាស់ចេញចាកខន្ធសន្ដាននោះទើបបានពេញជាអស្ចារ្យ ។ ល ។ ព. កា. ធៀបព្រះពុទ្ធតម្រាស់ក្នុងវេស្សន្តរជាតកនោះថា : ហៃភិក្ខុទាំងឡាយ ភ្លៀងអុរធ្លាក់ខ្ចាយ ជាបោក្ខរព័រ្ស គ្រាន់តែឲ្យញាតិ- អញមានអំណរ គេថាបវរ ប៉ុន្តែអនស្ចារ្យ។ល។

តើពាក្យ «អនវ៉ន» មានន័យដូចម្ដេច ?

អនវ៉ន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. អ្ចនវ្ចន អ. ថ. អន់វ៉ន ) អង្វរ ( សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការ ) ព. កា. ថា។
ឧទាហរណ៍៖ ខ្ញុំឲ្យគូកន ទៅជួយអនវ៉ន- គេច្រើនដងហើយ គេមិនព្រមស្ដី- និយាយរកឡើយ គេធ្វើកន្តើយ ឥតឆ្លើយថាអ្វី ។ ( ក្រៅពីកាព្យ ត្រូវប្រើ អង្វរ តាមធម្មតាវិញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនវទ្យ» មានន័យដូចម្ដេច ?

អនវទ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឥតទោស; អំពើដែលគ្មានទោស, ឥតកំហុស។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អនវទ្យ; បា. អនវជ្ជ ) ដែលឥតទោស។
ឧទាហរណ៍៖ មនុស្សអនវទ្យ, អំពើអនវទ្យ ( ព. កា. ) : រីមនុស្សអនវ័ទ្យ គ្នាបានជាភ្លាត់ និយាយឆ្គាំឆ្គង ម្ដងមុនដំបូង ពុំមែនយង់ឃ្នង គួរតែរំលង កុំចាប់កំហុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនវតប្តៈ» មានន័យដូចម្ដេច ?

អនវតប្តៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អនវតប្ត ) ស្រះអនោតត្តក្នុងហិមវន្តប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនរិយ​ធម្ម ឬ អនារ្យ​ធម៌» មានន័យដូចម្ដេច ?

អនរិយ​ធម្ម ឬ អនារ្យ​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្តាប់ធ្នាប់ ​ឬ​បែប​បទ​ខ្ជីខ្ជា, រយីករយាក; អំពើ​ព្រៃផ្សៃ, កំណាច​ឃោរឃៅ, អំពើ​សាហាវ​យង់ឃ្នង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត