Posted on Leave a comment

តើពាក្យ «អនុ​សញ្ចរ ឬ អនុ​សញ្ចរណ៍» មានន័យដូចម្ដេច ?

អនុ​សញ្ចរ ឬ អនុ​សញ្ចរណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ចរ​តាម, ការ​ដើរ​ស្រួល​តាម​លំដាប់​ឥត​រអាក់រអួល; ការ​ត្រាច់​ទៅ​មក​រឿយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​វិច្ច​ការី» មានន័យដូចម្ដេច ?

អនុ​វិច្ច​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​គំនិត​ពិចារណា​មុន​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ, អ្នក​មាន​គំនិត​ល្អិត (បើ​ស្ត្រី​ជា –ការិនី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​វិច្ចការ» មានន័យដូចម្ដេច ?

អនុ​វិច្ចការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ពិចារណា​រួច​ស្រេច​ទើប​ធ្វើ, ការ​គិត​ឃើញ​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​វចនៈ ឬ អនុ​ពាក្យ» មានន័យដូចម្ដេច ?

អនុ​វចនៈ ឬ អនុ​ពាក្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​បណ្តោយ​តាម​គ្នា, ពាក្យ​ស្រប​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​វង្ស ឬ –ពង្ស វង្ស​» មានន័យដូចម្ដេច ?

អនុ​វង្ស ឬ –ពង្ស វង្ស​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទាប់, វង្ស​ត​មក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​លាប» មានន័យដូចម្ដេច ?

អនុ​លាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ពោល​ផ្ទួន​ដដែល​ៗ, ការ​និយាយ​ច្រើន​ប៉ុន្តែ​ច្រំដែល; អាមេណ្ឌិត​វាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រោធ» មានន័យដូចម្ដេច ?

អនុ​រោធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​អនុគ្រោះ; ការ​យល់​ព្រម​តាម, អនុ​វត្តិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រូប» មានន័យដូចម្ដេច ?

អនុ​រូប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សម​គួរ, មាន​សភាព​ ឬ​ទំនង​ដ៏​សម​គួរ, ដែល​គួរ​ដល់​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រាត្រី» មានន័យដូចម្ដេច ?

អនុ​រាត្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យប់​បន្ទាប់; ​យប់​រៀងៗ​គ្នា; រាល់​យប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រាគ» មានន័យដូចម្ដេច ?

អនុ​រាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ស្រឡាញ់​ស៊ប់​ងប់​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រដ្ឋ​លេខាធិការដ្ឋាន» មានន័យដូចម្ដេច ?

អនុ​រដ្ឋ​លេខាធិការដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ស្ដីការ​ ឬ​មុខ​តំណែង​របស់​អនុ​រដ្ឋ​លេខាធិការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​រដ្ឋ​លេខាធិការ» មានន័យដូចម្ដេច ?

អនុ​រដ្ឋ​លេខាធិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋ​លេខាធិការ​រង (ម. ព. រដ្ឋ​លេខាធិការ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​មន្រ្តី» មានន័យដូចម្ដេច ?

អនុ​មន្រ្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​បន្ទាប់, មន្រ្តី​ថ្នាក់​រង ។ ខ្មែរ​សន្មត​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្រ្តី​រដ្ឋបាល​បន្ទាប់​ពី​វរ​មន្រ្តី។
ឧទាហរណ៍៖ ទី​អនុ​មន្រ្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ភាស» មានន័យដូចម្ដេច ?

អនុ​ភាស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ដី​ប្រដៅ, ប្រៀន​ប្រដៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ភាគ» មានន័យដូចម្ដេច ?

អនុ​ភាគ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ភាគ​កន្លះ ឬ​កន្លះ​ភាគ
ឧទាហរណ៍៖ រង្វាល់​អនុ​ភាគ, កន្តាំង​អនុ​ភាគ (កន្តាំង​ពីរ​មួយ​តៅ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ភរិយា» មានន័យដូចម្ដេច ?

អនុ​ភរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភរិយា​បន្ទាប់, ភរិយា​តូច, ប្រពន្ធ​ចុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ព័ន្ធ» មានន័យដូចម្ដេច ?

អនុ​ព័ន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ជាប់​តាម; ដំណើរ​តាម​ប្រកិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ពោធ» មានន័យដូចម្ដេច ?

អនុ​ពោធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នឹក​ឃើញ​ ឬ​គិត​ឃើញ​ជា​ខាង​ក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ពុទ្ធ» មានន័យដូចម្ដេច ?

អនុ​ពុទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោក​អ្នក​ត្រាស់​ដឹង​តាម​ព្រះ​សព្វញ្ញុពុទ្ធ (ពុទ្ធ​សាវ័ក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ប្រទេស» មានន័យដូចម្ដេច ?

អនុ​ប្រទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស​បន្ទាប់, ប្រទេស​តូច; ប្រទេស​ជា​រណប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​បុព្វី​កថា» មានន័យដូចម្ដេច ?

អនុ​បុព្វី​កថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ថ្លែង​រឿង​តាម​លំដាប់​លំដោយ, ពាក្យ​ពោល​រៀប​រៀង​តាម​លំដាប់​រឿង, រឿង​និទាន​តំណាល​តាម​លំដាប់; ព. ពុ. មាន ៥ យ៉ាង​គឺ ១-ទាន​កថា ការ​ថ្លែង​អំពី​ទាន; ២-សីល​កថា ការ​ថ្លែង​អំពី​សីល; ៣-សគ្គ​កថា ការ​ថ្លែង​អំពី​សួគ៌; ៤-កាមាទីនវ​កថា ការ​ថ្លែង​អំពី​ទោស​កាម; ៥-នេក្ខម្មានិសំស​កថា ការ​ថ្លែង​អំពី​អានិសង្ស​នៃ​ការ​ចេញ​ចាក​កាម (បព្វជ្ជា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​បាល» មានន័យដូចម្ដេច ?

អនុ​បាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាម​រក្សា, បី​បាច់​រក្សា ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បីបាច់​រក្សា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​នាសិក ឬ អនុ​នាសិកន្ត» មានន័យដូចម្ដេច ?

អនុ​នាសិក ឬ អនុ​នាសិកន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​មាន​សូរ​សំឡេង​ចេញ​ច្រើន​តាម​ច្រមុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​នាយក» មានន័យដូចម្ដេច ?

អនុ​នាយក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយក​បន្ទាប់; នាយក​រង (ស្ត្រី​ជា អនុ​នាយិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ធម្ម​ចារី» មានន័យដូចម្ដេច ?

អនុ​ធម្ម​ចារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​តាម​ធម៌ (ស្ត្រី​ជា អនុ​ធម្ម​ចារិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ធម្មតា» មានន័យដូចម្ដេច ?

អនុ​ធម្មតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្លាប់​ដែល​ត្រូវ​តែ​ធ្វើ; ទម្លាប់​ល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ទោស» មានន័យដូចម្ដេច ?

អនុ​ទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស​តូច, ទោស​បន្ទាប់​បន្សំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ទូត» មានន័យដូចម្ដេច ?

អនុ​ទូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូត​រង, ទូត​តូច; បម្រើ​ដែល​ចាត់​ប្រើ​ឲ្យ​ទៅ​តាម​ស្ដាប់​ការណ៍ ។ ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យ​ទៅ​តាម​ស្ដាប់​ពាក្យ​នៃ​ភិក្ខុ​អ្នក​ទៅ​សូម​ឲ្យ​ឧបាសក​អត់​ទោស (ព. វិ. ពុ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ទិស» មានន័យដូចម្ដេច ?

អនុ​ទិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. –ទិសា; សំ. –ទិឝ ឬ–ទិឝា) ទិស​បន្ទាប់​ទិស​ធំ, ទិស​តូច
ឧទាហរណ៍៖ អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន ជា​អនុ​ទិស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ទិន» មានន័យដូចម្ដេច ?

អនុ​ទិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ងៃ​បន្ទាប់; ថ្ងៃ​រៀង​ៗ​គ្នា; រាល់​ថ្ងៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ជីវិន ឬ អនុ​ជីវី» មានន័យដូចម្ដេច ?

អនុ​ជីវិន ឬ អនុ​ជីវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ការ​បម្រើ, អ្នក​រស់​ដោយសារ​គេ (ស្ត្រី​ជា អនុ​ជីវិនី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ចិន្តា» មានន័យដូចម្ដេច ?

អនុ​ចិន្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គិត​តាម; ការ​គិត​ហើយ​គិត​ទៀត​រឿយ​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ចារី» មានន័យដូចម្ដេច ?

អនុ​ចារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដើរ​តាម; អ្នក​ប្រព្រឹត្ត​តាម (ស្ត្រី​ជា អនុ​ចារិនី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ចរ» មានន័យដូចម្ដេច ?

អនុ​ចរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​តាម, ត្រាច់​តាម; ប្រព្រឹត្ត​តាម ។ ប្រើ​ជា ន. ក៏​បាន “អ្នក​ចរ​តាម; អ្នក​តាម​បម្រើ; បរិវារ” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​កូល» មានន័យដូចម្ដេច ?

អនុ​កូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ; ករុណា; សេចក្ដី​ពេញ​ចិត្ត; ការ​បណ្តោយ​តាម, ការ​ព្រម​តាម ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “ទំនុក​បម្រុង; បណ្តោយ​តាម, ព្រម​តាម”: គួរ​អនុ​កូល​ខ្លះ​ទៅ !។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​កិរិយា ឬ –ក្រិយា» មានន័យដូចម្ដេច ?

អនុ​កិរិយា ឬ –ក្រិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្វើ​តាម, ការ​យក​តម្រាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​ការី» មានន័យដូចម្ដេច ?

អនុ​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ការ​រង, អ្នក​ធ្វើ​ការបន្ទាប់, អ្នក​ជា​ជំនួយ​ការ; គិលានុបដ្ឋាក ជា​ជំនួយ​គ្រូ​ពេទ្យ​ក្នុង​ការ​វះ​កាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុ​កលា ឬ អនុ​ក្បៀស» មានន័យដូចម្ដេច ?

អនុ​កលា ឬ អនុ​ក្បៀស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណិត​ ឬ​ចម្រៀក​បន្ទាប់​ឬ​តូច, ក្បៀស​បន្ទាប់, ក្បៀស​មួយ (ឥត​គូ) ។ឈ្មោះ​                             រយៈ​មាត្រា​វាស់​មួយ​យ៉ាង ប្រមាណ​កន្លះ​ក្បៀស គឺ​ភាគ​មួយ​ក្នុង ៨ នៃ​ធ្នាប់​មួយ

ឧទាហរណ៍៖ មួយ​ភាគ​ក្នុង ៤ នៃ​ធ្នាប់​មួយ​ហៅ កលា ឬ ក្បៀស, មួយ​ភាគ​ក្នុង ៨ នៃ​ធ្នាប់​មួយ ហៅ អនុ​កលា ឬ អនុ​ក្បៀស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សាវរីយ» មានន័យដូចម្ដេច ?

អនុស្សាវរីយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ពាក្យសន្មតហៅចេតិយដ្ឋានដែលសាងទុកជាទីរឭកដល់ហេតុឬរឿងឬក៏បុគ្គលដែលពុំគួរបំភ្លេចចោល
ឧទាហរណ៍៖ រឿងនេះអស្ចារ្យណាស់ គួរសាងអនុស្សាវរីយទុកក្នុងទីណាមួយ។

                     ការដែលគួររលឹកនឹកឃើញ ។
ឧទាហរណ៍៖ មានអនុស្សាវរីយ៍ចងចាំនៅក្នុងចិត្តឥតភ្លេច;

                     វត្ថុជាអំណោយដែលទុកជាទីរលឹក ។
ឧទាហរណ៍៖ ខ្ញុំជូនចិញ្ចៀនមួយវង់នេះទុកជាអនុស្សាវរីយ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សាវនា» មានន័យដូចម្ដេច ?

អនុស្សាវនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អនុ + ឝ្រាវណ ) ការសូត្រប្រកាសសេចក្ដីតាមលក្ខណប្បញ្ញត្តិក្នុងទីប្រជុំឲ្យគេឮរាល់គ្នា ។ វាចាដែលសូត្រឬការសូត្រផ្ដៀងជំនុំសង្ឃតាមលក្ខណវិនយប្បញ្ញត្តិ ( ព. វិ. ពុ. ) ។ អនុស្សាវនាចារ្យ ភិក្ខុជាអាចារ្យអ្នកសូត្រអនុស្សាវនា; ហៅ អនុស្សាវនក ឬ —កៈ ក៏បាន ( ហៅតាមទម្លាប់ថា គ្រូសូត្រឆ្វេង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សរណៈនៃការយោគយល់គ្នា» មានន័យដូចម្ដេច ?

អនុស្សរណៈនៃការយោគយល់គ្នា

មានន័យថា លិខិតូបករណ៍អន្តរជាតិទាំងឡាយណាដែលមានទម្រង់ជាលិខិតទោល ហើយមិនតម្រូវឱ្យមានការផ្តល់សច្ចាប័ន។
ឧទាហរណ៍៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សរណៈ» មានន័យដូចម្ដេច ?

អនុស្សរណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណត់ខាងការទូតដែលរដ្ឋាភិបាលមួយ ផ្ញើទៅជូនរដ្ឋាភិបាលដទៃ ដើម្បីថ្លែងរៀបរាប់ពីសភាពនៃបញ្ហា ហើយជូនហេតុផលពីវិធានការដែលត្រូវ ឬនឹងកាន់យក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សរណពិធី» មានន័យដូចម្ដេច ?

អនុស្សរណពិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬពិធីដែលតាក់តែងឡើង ដើម្បីជាទីរំឭកដល់អនុស្សាវរីយ៍ណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សតិ​កម្មដ្ឋាន» មានន័យដូចម្ដេច ?

អនុស្សតិ​កម្មដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្មដ្ឋាន​មាន​ការ​នឹក​រំពឹង​ដល់​ពុទ្ធ​គុណ​ជាដើម​ជា​អារម្មណ៍ (ព. ពុ.) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្សតិ, អនុស្សរណៈ ឬ អនុស្សរណ៍» មានន័យដូចម្ដេច ?

អនុស្សតិ, អនុស្សរណៈ ឬ អនុស្សរណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រឭក​តាម​ឬ​រឭក​ដល់, ការ​នឹក​រឭក, ការ​នឹក​ឃើញ​រឿយ​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្វារ» មានន័យដូចម្ដេច ?

អនុស្វារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ) និគ្គហិតឬដំលើ ( º )។
ឧទាហរណ៍៖ អនុស្វារមានសំឡេងជាគរុ ( ប្រើជា —រៈ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុស្ថាប័ន» មានន័យដូចម្ដេច ?

អនុស្ថាប័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឈមរក ការផ្គងចិត្ត សិល្បៈ ឬការកំណត់ទិសទាំងបួន ពីទីដែលខ្លួនកំពុងតាំងនៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសំវច្ឆរតុ» មានន័យដូចម្ដេច ?

អនុសំវច្ឆរតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំដាប់ឆ្នាំ ប្រាក់ដែលត្រូវសងរៀងរាល់ឆ្នាំ មានចុងការ និងប្រាក់ដើមខ្លះ ជាអាទិ៍។

តើពាក្យ «អនុសេនីយ៍ឯក» មានន័យដូចម្ដេច ?

អនុសេនីយ៍ឯក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនានីដែលមានឋានន្តរសក្តិបន្ទាប់ផ្ទាល់ពីវរសេយ៍ត្រី។
ឧទាហរណ៍៖ សរសេរជា សេនិយ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសេនីយ៍ទោ» មានន័យដូចម្ដេច ?

អនុសេនីយ៍ទោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ សេនានីដែលមានឋានន្តរសក្តិ បន្ទាប់ផ្ទាល់ពីអនុសេនីយ៍ឯក។
ឧទាហរណ៍៖ សរសេរជា សេនិយ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសេនីយ៍ត្រី» មានន័យដូចម្ដេច ?

អនុសេនីយ៍ត្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនានីដែលមានឋានន្តរសក្តិបន្ទាប់ផ្ទាល់ពីអនុសេនីយ៍ទោ។
ឧទាហរណ៍៖ សរសេរជា សេនិយ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសេនានី» មានន័យដូចម្ដេច ?

អនុសេនានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយទាហានជាន់ទាប ចាប់តាំងពីអនុសេនីយ៍ឯកដល់អនុសេនីយ៍ត្រី (ទ័ពជើងគោក) ពីអនុនាវីឯកទៅអនុនាវីត្រី (ទ័ពជើងទឹក) បើចង់ដឹងច្បាស់ពីឋានន្តររបស់នាយទាហាន សុំឱ្យមើលពាក្យ ឧត្តមសេនានី និងវរសេនានីផងទៀតចុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសិដ្ឋជន» មានន័យដូចម្ដេច ?

អនុសិដ្ឋជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលបហារ័កប្រគល់ភារៈឱ្យសងជំពាក់ ក្នុងករណីដែលបហារិតមិនសង ដើម្បីចៀសវាងវិរុទ្ធវាទ (ម.ព បហារ័ក បហារិតនឹងវិរុទ្ធវាទ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសិដ្ឋ» មានន័យដូចម្ដេច ?

អនុសិដ្ឋិ

 👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមាន ឬធ្វើដោយអនុសាសន៍
ឧទាហរណ៍៖ លិខិតអនុសិដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសាសន៍» មានន័យដូចម្ដេច ?

អនុសាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យបណ្តាំ ដំបូន្មាន ពាក្យផ្តាំផ្ញើ ការសុំឱ្យឥស្សរជនជួយទំនុកបម្រុង ដោយពាក្យផ្តាំផ្ញើដល់បុគ្គលដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសាស» មានន័យដូចម្ដេច ?

អនុសាស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្តាំផ្ញើ ផ្តាំឱ្យធ្វើ ផ្ញើសំបុត្រតាមប្រៃសណីយដោយអនុសាសន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសារ» មានន័យដូចម្ដេច ?

អនុសារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) លំអាន; ដំណែល; ទំនៀម, ទំនៀមទម្លាប់; ការប្រព្រឹត្តតាមដំណែល, តាមលំអាន, តាមទំនៀមឬតាមបវេណី, តាមបវេណីនិយម។
ឧទាហរណ៍៖ ធ្វើតាមអនុសារ; កាន់តាមអនុសារចាស់ព្រឹទ្ធាចារ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសាធ្យ» មានន័យដូចម្ដេច ?

អនុសាធ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិបាកជាចាំបាច់នឹងជាក់ស្បាន់ ហេតុការណ៍ដែលបណ្តាលមក​ពីហេតុការណ៍ដទៃណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសញ្ញាអន្តរជាតិ» មានន័យដូចម្ដេច ?

អនុសញ្ញាអន្តរជាតិ

មានន័យថា ជាទូទៅន័យនៃពាក្យអនុសញ្ញាអន្តរជាតិមានលក្ខណៈដូចគ្នានឹងន័យរបស់ពាក្យសន្ធិសញ្ញាដែរ។ លក្ខណៈវិនិច្ឆ័យនៃអនុសញ្ញាគឺ៖ – អនុសញ្ញាមានន័យ និងចាត់ទុកដូចជាច្បាប់សន្មត(ច្បាប់លក្ខណៈទូទៅ និងមានភាពប្រាកដប្រជាដែលត្រូវបានប្រជាជាតិទាំងឡាយលើសាកលលោកសុខចិត្តទទួលយកថា ជាកាតព្វកិច្ចខាងផ្លូវច្បាប់)។ – អនុសញ្ញាត្រូវបើកឱ្យមានការចូលរួមពីសំណាក់សហគមន៍អន្តរជាតិទាំងមូល ឬពីបណ្តារដ្ឋនានាមួយចំនួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» មានន័យដូចម្ដេច ?

អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អនុសញ្ញាដែលត្រូវបានធ្វើសេចក្ដីព្រាងឡើងនៅថ្ងៃ ៩ ខែឧសភា ឆ្នាំ១៩៩២ នៅទីក្រុងញូវយ៉ក ហើយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ១៥០ និងសហគមន៍អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩២ នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ហើយដែលបានចូលជាធរមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៤ ។ គោលបំណងចម្បងនៃអនុសញ្ញានេះគឺ ធ្វើឲ្យមាន “”ស្ថិរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកសានៅត្រឹមកម្រិតមួយដែលអាចទប់ស្កាត់ការរំខានប្រកបដោយគ្រោះថ្នាក់ពីសកម្មភាពមនុស្សមកលើ ប្រព័ន្ធអាកាសធាតុ។”” អនុសញ្ញានេះចែងអំពីការប្ដេជ្ញាចិត្តរបស់បណ្ដាភាគីទាំងអស់។ ក្រោមអនុសញ្ញានេះ បណ្ដាភាគីក្នុងឧបសម្ព័ន្ធ១ ( គ្រប់ប្រទេសជាសមាជិកអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចអន្តរកាល) មានគោលដៅបង្វែរការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមិនស្ថិតនៅក្រោមពីធីសារម៉ុងរ៉េអាល់ មកនៅត្រឹមកម្រិតឆ្នាំគោល ១៩៩០ ឪ្យបាននៅត្រឹមឆ្នាំ ២០០០។ ឆ្នាំ១៩៩៧ អនុសញ្ញានេះបានអនុម័តឲ្យមានពីធីសារក្យួតូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុសញ្ញា» មានន័យដូចម្ដេច ?

អនុសញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចព្រមព្រៀង បក្សសម្ព័ន្ធដែលធ្វើរវាងមនុស្សផងគ្នា ខសំខាន់ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ សារលិខិតជាគ្រឿងកំជាប់នូវកិច្ចព្រមព្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវិទ្យាល័យ បច្ចេកទេស» មានន័យដូចម្ដេច ?

អនុវិទ្យាល័យ បច្ចេកទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុវិទ្យាល័យ ជាទីបណ្តុះវិជ្ជាខាងចំណេះផ្សេងៗ មានបង្រៀនឱ្យចេះការជាងដែក និងគ្រឿងយន្ត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវិទ្យាល័យ» មានន័យដូចម្ដេច ?

អនុវិទ្យាល័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានសាធារណៈ ជាទីបណ្តុះនូវមធ្យមវិជ្ជាតាំងពីផុតឧត្តមដ្ឋាន ទៅដល់ថ្នាក់ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវាត» មានន័យដូចម្ដេច ?

អនុវាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សំពត់ប្រក់គឺចម្រៀកសំពត់វែងៗ ដែលប៉ះតម្រួតគ្នាដេរភ្ជាប់ត្រង់ទីបំផុតជុំវិញនៃត្រៃចីវរ ( ដើម្បីឲ្យមាំ, ឲ្យធន់ )។
ឧទាហរណ៍៖ អនុវាតសង្ឃាដី, អនុវាតស្បង់, អនុវាតចីពរ ប្រៀបធៀបនឹងទំនប់ជាភ្លឺជុំវិញថ្នាលសំណាបឬស្រែនៃកសិករនៅមគធរដ្ឋ . . . ( ព. វិ. ពុ. ) ។ គុ. ឬ កិ. វិ. ( សំ. បា. ) បណ្ដោយខ្យល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវត្តន៍, -នាការ» មានន័យដូចម្ដេច ?

អនុវត្តន៍, -នាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រព្រឹត្តតាម ការយកទ្រឹស្តីមកអនុវត្តក្នុងកិច្ចប្រតិបត្តិ អាការប្រព្រឹត្តតាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវត្តន៍ ឬ–វត្តិ» មានន័យដូចម្ដេច ?

អនុវត្តន៍ ឬ–វត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រព្រឹត្ត​តាម, ការ​ធ្វើ​តាម, ការ​បណ្តោយ​តាម; អនុ​រោធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវត្ត» មានន័យដូចម្ដេច ?

អនុវត្ត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា​​ ប្រព្រឹត្ត​តាម, ធ្វើ​តាម; យល់​ព្រម​តាម; អនុលោម។
ប្រព្រឹត្តតាម គឺយកទ្រឹស្តីទៅប្រើតាមហេតុការណ៍ តាមកិច្ចប្រតិបត្តិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុវឌ្ឍនភាព» មានន័យដូចម្ដេច ?

អនុវឌ្ឍនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗ ដែលដុះដាលចម្រើន ដែលចេះតែចម្រើនទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុលោមភាព» មានន័យដូចម្ដេច ?

អនុលោមភាព

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ភាពស្របតាម និងការប្រព្រឹត្តតាមគោលការណ៍ ផែនការ នីតិវិធី ច្បាប់ បទប្បញ្ញត្តិ កិច្ចសន្យា និងតម្រូវការផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុលោមនិយម» មានន័យដូចម្ដេច ?

អនុលោមនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធ្យាស្រ័យ ដែលគាប់ចិត្តនឹងប្រព្រឹត្តតាមទម្លាប់ទំនៀមមានស្រាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុលោម» មានន័យដូចម្ដេច ?

អនុលោម

មានន័យថា ( មើលក្នុងពាក្យ អនុ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទម្រង់ រាង សណ្ឋានដូចគ្នានឹងរបស់ដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរោហិនី» មានន័យដូចម្ដេច ?

អនុរោហិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃតូចៗ ដែលនាំឈាមក្រហម(ម.ព រោហិនី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរូប» មានន័យដូចម្ដេច ?

អនុរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កុសល កម្មដែលញ៉ាំងបុណ្យឱ្យកើតមាន អ្វីៗដែលជាគ្រឿងញ៉ាំងមនុស្សឱ្យបាននូវតុរង្វាន់ នូវកេរ្តិ៍ឈ្មោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរាស្រ្តត» មានន័យដូចម្ដេច ?

អនុរាស្រ្តត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរាជ ឬ -រាជា» មានន័យដូចម្ដេច ?

អនុរាជ ឬ -រាជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​រាជា​រង, ព្រះ​រាជា​បន្ទាប់; ព្រះ​រាជា​តូច, ឧបរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរវភាព» មានន័យដូចម្ដេច ?

អនុរវភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពរំពង គុណភាពជាគ្រឿងញ៉ាំងសូរសំឡេងឱ្យញ័ររំពង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរដ្ឋលេខាធិការដ្ឋាន» មានន័យដូចម្ដេច ?

អនុរដ្ឋលេខាធិការដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីស្តីការរបស់អនុរដ្ឋលេខាធិការ មុខតំណែងនៃ មន្រ្តីជាន់ខ្ពស់នេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរដ្ឋលេខាធិការ» មានន័យដូចម្ដេច ?

អនុរដ្ឋលេខាធិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្តី្រជាន់ខ្ពស់ ស្តីការជាភូឈួយរបស់រដ្ឋមន្រ្តី ហើយសម្រេចការធំៗ ជំនួសបានកាលបើរដ្ឋមន្រ្តីបានបែងអំណាចឱ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរក្ស, រក្សា» មានន័យដូចម្ដេច ?

អនុរក្ស, រក្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរំពៃ គយឃ្លាំមើល ការមើលថែធួន ដោយប្រុងប្រយ័ត្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុរក្ខ ឬ –រក្ស» មានន័យដូចម្ដេច ?

អនុរក្ខ ឬ –រក្ស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រក្សា​រឿយ​ៗ, បីបាច់​រក្សា, ថែទាំ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រក្សា​រឿយ​ៗ; ការ​រំពៃ, ការ​គយ​ឃ្លាំ​មើល; ជន​អ្នក​ថែទាំ​មើល​ការ​ខុស​ត្រូវ, អ្នក​គយគន់​រំពៃ ។
ឧទាហរណ៍៖ អនុរក្ស​នៃ​ពន្ធនាគារ, អនុរក្ស​នៃ​វិទ្យាល័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុយាតកិច្ច» មានន័យដូចម្ដេច ?

អនុយាតកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសន្និដ្ឋានដែលចេញមកពីវិចារណកិច្ច ពីហេតុការណ៍ណាមួយ វិបាក ផលកម្មល្អ ឬអាក្រក់ដែលផ្តល់ឲ្យតាមយថាហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុយាត» មានន័យដូចម្ដេច ?

អនុយាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកបដោយការត្រិះរិះ ដោយតក្កវិជ្ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុម័ត» មានន័យដូចម្ដេច ?

អនុម័ត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យល់​ព្រម, ព្រម​តាម, យល់​ឃើញ​ជា​មួយ; បង្គាប់; សន្មត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុមាសភាព» មានន័យដូចម្ដេច ?

អនុមាសភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមានមកក្នុងមួយខែ ប្រាក់អនុមាស ប្រាក់បង់រៀងរាល់ខែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុមាន» មានន័យដូចម្ដេច ?

អនុមាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ត្រិះរិះ; ការ​ពិចារណា, ការ​គ្នេរគ្នាន់ “ការ​លៃ​លក; ការ​ចូល​ចិត្ត​ស៊ប់ ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន” “ត្រិះរិះ, ពិចារណា, គ្នេរគ្នាន់, លៃ​លក; ចូល​ចិត្ត​ស៊ប់” ។
ការជញ្ជឹងត្រិះរិះក្នុងចិត្តពីអារម្មណ៍មួយទៅមួយ ហើយយកមករួមបញ្ចូលឱ្យទាក់ទងគ្នា តាមច្បាប់តក្កវិជ្ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុមាត្រា» មានន័យដូចម្ដេច ?

អនុមាត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អនុ “តូច, រង” + មាត្រា; បា. អនុ + មត្តា ) មាត្រាតូច, មាត្រារង គឺមាត្រាតូចៗឬមាត្រារងដែលរៀបរៀងតាមលំដាប់នៅក្នុងមាត្រានៃព្រះរាជក្រមឬនៃក្រមច្បាប់ជាដើម ចុះសេចក្ដីដែលញែកចេញពីក្នុងមាត្រានោះៗដោយរៀងតួអក្សរ ក ) _. . . , ខ ) _ . . . , គ ) _ . . . ជាដើម។
ឧទាហរណ៍៖ បញ្ញត្តិនេះមានចែងក្នុងមាត្រាទី ១០ ត្រង់អនុមាត្រា ក ) _ . . . និង ខ ) _ . . . នៃព្រះរាជក្រមលេខ . . . ចុះថ្ងៃទី . . . ខែ . . . ព. ស. . . គ. ស. . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អនុមតិ ឬ–ម័តិ» មានន័យដូចម្ដេច ?

អនុមតិ ឬ–ម័តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​យល់​ព្រម, ការ​ព្រម​តាម, ការ​យល់​ឃើញ​ជា​មួយ; ការ​បង្គាប់; សន្មតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត