Posted on Leave a comment

តើពាក្យ «អបុគ្គលិកភាព» មានន័យដូចម្ដេច ?


អបុគ្គលិកភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលមិនមានរូបកាយ ដែលមិនចេញមកពីខ្លួនឯង ។ពិចារណា និងហៅថាទិព្វញ្ញាណដូច្នេះក៏សឹងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​សំវត្តនិក» មានន័យដូចម្ដេច ?


អបាយ​សំវត្តនិក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពើ​ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ទៅ​កើត​ក្នុង​អបាយ​ឬ​នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​វិនាស (ហៅ អបាយ​សំវត្តនិក​កម្ម ក៏​បាន) ។ល។ ពាក្យ​កាព្យ​បញ្ជាក់​អំពី​អបាយ​មុខ ៨ យ៉ាង​ថា : អបាយ​មុខ​បួន បើ​រាប់​ផ្ទួន​មាន​ប្រាំ​បី មួយ​គឺ​ការ​លែង​ស្រី ពីរ​គឺ​ក្តី​សេព​សុរា ។ បី​គឺ​ការ​ចាយ​វាយ- ទ្រព្យ​ខ្ជះខ្ជាយ​លើស​មាត្រា បួន​គឺ​ល្បែង​ពាលា​លេង​ភ្នាល់​គ្នា​បង្ហិន​ធន ។ ប្រាំ​គឺ​ការ​សេព​គប់ ជន​ឧបទ្រព​ជា​មិត្រ​ពន្ធ ប្រាំ​មួយ​គឺ​ជាតិ​ជន ខ្ជិល​ច្រអូស​ហួស​ប្រមាណ ។ ប្រាំ​ពីរ​ដើរ​លេង​យប់ ត្រាតែ​ងប់​ពុំ​សូវ​ខាន ប្រាំ​បី​គឺ​រាប់​អាន មើល​មហោស្រព​ត្រាតែ​ញៀន ។ ប្រាំ​បី​នេះ​អ្នក​ឈ្លាស ខ្លាច​វិនាស​រែង​អៀន​ប្រៀន ជួន​កាល​គេច​វេះ​វៀន ព្រោះ​ក្រែង​ញៀន​ឈប់​ពុំ​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​សមុទ្ទ ឬ–សមុទ្រ» មានន័យដូចម្ដេច ?


អបាយ​សមុទ្ទ ឬ–សមុទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អបាយ​ភូមិ​ដែល​ទុក​ដូច​ជា​មហា​សមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​សត្ត ឬ –សត្វ» មានន័យដូចម្ដេច ?


អបាយ​សត្ត ឬ –សត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ដែល​កើត​ក្នុង​អបាយ​ភូមិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​មុខ» មានន័យដូចម្ដេច ?


អបាយ​មុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ ​ឬ​អំពើ​ជា​ប្រធាន ​ឬ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស : ការ​លេង​ស្រី, ផឹក​សុរា, លេង​ស៊ី​ចាយ​កញ្ជះកញ្ជាយ​ខ្ជីខ្ជា, លេង​ល្បែង​ភ្នាល់, សេព​គប់​រាប់​រក​យក​មនុស្ស​អាក្រក់​ជា​មិត្រ, ខ្ជិល​ច្រអូស, ដើរ​លេង​យប់, ដើរ​មើល​ល្បែង​របាំ​ទាល់​តែ​ញៀន​ជាប់​ចិត្ត​ឥត​ធ្វើ​ការ​របរ​អ្វី; ទាំង ៨ យ៉ាង​នេះ​ជា​អបាយ​មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​មាគ៌ា» មានន័យដូចម្ដេច ?


អបាយ​មាគ៌ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​ទៅ​កាន់​អបាយ (ព. ប្រ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​ភ័យ» មានន័យដូចម្ដេច ?


អបាយ​ភ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ខ្លាច​ក្រែង​ទៅ​កើត​ក្នុង​អបាយ​ភូមិ​ ឬ​ខ្លាច​ក្រែង​មាន​សេចក្ដី​វិនាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​ភូមិ» មានន័យដូចម្ដេច ?


អបាយ​ភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាន់​ឬ​ឋាន​អបាយ, កំណើត​សត្វ​ដែល​ប្រាស​ចាក​សេចក្ដី​ចម្រើន
ឧទាហរណ៍៖ នរក, តិរច្ឆាន, ប្រេត, អសុរ​កាយ ទាំង ៤ នេះ​ជា​អបាយ​ភូមិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​បរាយន​កម្ម» មានន័យដូចម្ដេច ?


អបាយ​បរាយន​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ដែល​បម្រុង​នឹង​នាំ​អ្នក​ធ្វើ​ឲ្យ​ទៅ​កើត​ក្នុង​អបាយ​ឬ​ឲ្យ​បាន​សេចក្ដី​វិនាស​ទៅ​ខាង​មុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​បរាយនៈ» មានន័យដូចម្ដេច ?


អបាយ​បរាយនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​បម្រុង​នឹង​ទៅ​កើត​ក្នុង​អបាយ​ឬ​ដែល​ប្រុង​នឹង​បាន​សេចក្ដី​វិនាស​ទៅ​ខាង​មុខ (បើ​ស្ត្រី​ជា –បរាយនា អ. ថ. –ន៉ា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ​ទ្វារ» មានន័យដូចម្ដេច ?


អបាយ​ទ្វារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្វារ​នៃ​អបាយ, ផ្លូវ​ចូល​ទៅ​កាន់​អបាយ (ព. ប្រ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយប្បដិសន្ធិ» មានន័យដូចម្ដេច ?


អបាយប្បដិសន្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចាប់​កំណើត​ក្នុង​អបាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាយ» មានន័យដូចម្ដេច ?


អបាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ ( មានឋាននរកជាដើម ); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស ( ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស )
ឧទាហរណ៍៖ ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏មានខ្លះ ( ត. ទ. ស្រ. ), ដូចជា អបាយគាមិន ឬ —គាមី អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ ( បើស្ត្រីជា អបាយគាមិនី ) ។ អបាយទុក្ខ ទុក្ខក្នុងអបាយ ។ អបាយទ្វារ ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ ( ព. ប្រ. ) ។ អបាយបរាយនៈ ( អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ ) អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយ ឬដែលបម្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ ( បើស្ត្រីជា —បរាយនា អ. ថ. —ន៉ា ) ។ អបាយបរាយនកម្ម អំពើដែលបម្រុងនឹងនាំអ្នកធ្វើឲ្យទៅកើតក្នុងអបាយឬឲ្យបានសេចក្ដីវិនាសទៅខាងមុខ ។ អបាយប្បដិសន្ធិ ( —យ៉័ប-ប៉ៈ— ) ការចាប់កំណើតក្នុងអបាយ ។ អបាយភព ( —ភប់ ) ឋានអបាយ, អបាយភូមិ ។ អបាយភ័យ ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស។ អបាយភូមិ ( —ភូម ) ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទំាង ៤ នេះជាអបាយភូមិ ។ អបាយមាគ៌ា ( —មារ-គា ) ផ្លូវទៅកាន់អបាយ ( ព. ប្រ. ) ។ អបាយមុខ ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាស : ការលេងស្រី, ផឹកសុរា, លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា, លេងល្បែងភ្នាល់, សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ, ខ្ជិលច្រអូស, ដើរលេងយប់, ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី; ទាំង ៨ យ៉ាងនេះជាអបាយមុខ ។ អបាយសត្ត ឬ —សត្វ សត្វដែលកើតក្នុងអបាយភូមិ ។ អបាយសមុទ្ទ ឬ —សមុទ្រ អបាយភូមិដែលទុកដូចជាមហាសមុទ្រ ។ អបាយសំវត្តនិក ( អៈប៉ាយ៉ៈស័ង-វ័តតៈ—) អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស ( ហៅ អបាយសំវត្តនិកកម្ម ក៏បាន ) ។ ល ។ ពាក្យកាព្យបញ្ជាក់អំពីបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលេងស្រី ពីរគឺក្ដីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលា លេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាទក» មានន័យដូចម្ដេច ?


អបាទក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អបាទក ) សត្វឥតជើង ( ហៅ អបាទកសត្ត ឬ —សត្វ ក៏បាន, អ. ថ. —ទៈកៈ— )។
ឧទាហរណ៍៖ ពស់, អន្ទង់, ជន្លេន, . . . ជាអបាទក ឬ អបាទកសត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាចី» មានន័យដូចម្ដេច ?


អបាចី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទិសខាងត្បូង ( ហៅ អបាចីនទិស ឬ —ទិសា ក៏បាន, អ. ថ. —ន៉ៈ— )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបាករណ៍» មានន័យដូចម្ដេច ?


អបាករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អបាករណ ) ការជម្រះបញ្ជីបំណុល, ការជម្រះបំណុល។
ឧទាហរណ៍៖ ធ្វើអបាករណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបអរ ឬ អបអរ​សាទរ» មានន័យដូចម្ដេច ?


អបអរ ឬ អបអរ​សាទរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួល​រាប់​អាន​ដោយ​មាន​អំណរ​ ឬ​ទទួល​រាប់​អាន​រាក់ទាក់​ដោយ​សេចក្ដី​រីករាយ​ស្រស់ស្រាយ ព្រម​ទាំង​មាន​សេចក្ដី​គោរព​ផង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបហាស» មានន័យដូចម្ដេច ?


អបហាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសើចឥតទំនង, ឥតមូលហេតុ គឺការគ្មានទំនងឲ្យចង់សើចសោះទៅជាសើច, ការសើចស្ងួត ។ អបហាសភាព ( —សៈ— ) ភាពឬភាវៈនៃអបហាស ។ ( ព. កា. )។
ឧទាហរណ៍៖ កុំធ្វើអបហាស សើចស្ងួតផ្ដេសផ្ដាស ឲ្យគេរង្កៀស សុជីវធម៌ ថាត្រូវឲ្យចៀស បើគេរង្កៀស ជាហេតុហិនល័ក្ខណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបហារណ៍» មានន័យដូចម្ដេច ?


អបហារណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឆក់ដណ្តើមទាំងអំណាច ការជក់ ស្លុងចិត្តក្នុងបីតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបហារកម្ម» មានន័យដូចម្ដេច ?


អបហារកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបំផ្លាញ; ការធ្វើអំពើប្លន់គេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបហារ» មានន័យដូចម្ដេច ?


អបហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) សេចក្ដីវិនាស, ដំណើរលាញ; ការប្លន់គេ ។ អបហារកម្ម ( អៈប៉ៈហារៈក័ម ) ការបំផ្លាញ; ការធ្វើអំពើប្លន់គេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបវាទ» មានន័យដូចម្ដេច ?


អបវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពាក្យតិះដៀល; ដំណៀល; ការស្ដីបន្ទោស, ការស្ដីប្រដៅដោយបន្ទោសដៀលត្មះខ្លាំងៗ។
ឧទាហរណ៍៖ កើតជម្លោះព្រោះអបវាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលោភ» មានន័យដូចម្ដេច ?


អបលោភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលឥតលោភ; អ្នកដែលឥតលោភ។
ឧទាហរណ៍៖ មនុស្សអបលោភ; មនុស្សនោះជាអបលោភ ( បើស្ត្រីជា អបលោភា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតលោភ; អ្នកដែលឥតលោភ។
ឧទាហរណ៍៖ មនុស្សអបលោភ; មនុស្សនោះជាអបលោភ ( បើស្ត្រីជា អបលោភា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលោកន» មានន័យដូចម្ដេច ?


អបលោកន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អបលោកន ) ការអបលោក
ឧទាហរណ៍៖ ធ្វើអបលោកនៈ ( ប្រើជា អបលោកន៍ ក៏បាន )។

                       អបលោកនកម្ម ការធ្វើអបលោក ។
ឧទាហរណ៍៖ សង្ឃចែកបាត្រចីវរឲ្យដល់ភិក្ខុសាមណេរជាគិលានុបដ្ឋាក ដោយអបលោកនកម្ម ( ព. វិ. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលោក» មានន័យដូចម្ដេច ?


អបលោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ប្រកាសប្រាប់ឲ្យដឹងរាល់គ្នា; ប្រកាសប្រាប់គ្នាឲ្យដឹងដើម្បីប្រគល់អ្វីៗឲ្យដល់អ្នកណាមួយ; ប្រកាសសូមអនុញ្ញាតអំពីក្រុមជំនុំក្នុងសន្និបាត ។ ខ្មែរប្រើចំពោះតែសេចក្ដីថា “ប្រកាសពាក្យសុំសេចក្ដីយល់ព្រមអំពីជំនុំសង្ឃឬអំពីក្រុមជំនុំ ដើម្បីបង្វែរឬប្រគល់អ្វីៗឲ្យដល់អ្នកណាមួយ”។
ឧទាហរណ៍៖ ជំនុំសង្ឃអបលោកបាត្រចីវរឲ្យដល់ភិក្ខុដាច់វស្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលាភ» មានន័យដូចម្ដេច ?


អបលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលប្រាសចាកលាភ គឺដែលឥតលាភ, ដែលមិនសូវបាន ឬអ្នកដែលឃ្វាងលាភ។
ឧទាហរណ៍៖ មនុស្សអបលាភ; គេរាល់គ្នាចេះតែមានលាភ ខ្ញុំជាអបលាភ ( បើស្ត្រីជា អបលាភា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលប្រាសចាកលាភ គឺដែលឥតលាភ, ដែលមិនសូវបាន ឬអ្នកដែលឃ្វាងលាភ។
ឧទាហរណ៍៖ មនុស្សអបលាភ; គេរាល់គ្នាចេះតែមានលាភ ខ្ញុំជាអបលាភ ( បើស្ត្រីជា អបលាភា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលក្សណ៍» មានន័យដូចម្ដេច ?


អបលក្សណ៍


មានន័យថា មើលក្នុងពាក្យ អប និ. ( ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ —ល័ក្សណ៍ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបលក្ខណ៍» មានន័យដូចម្ដេច ?


អបលក្ខណ៍


មានន័យថា មើលក្នុងពាក្យ អប និ. ( ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ —ល័ក្សណ៍ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរូប» មានន័យដូចម្ដេច ?


អបរូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់; ដែលបង់រូបបង់ឆោម។
ឧទាហរណ៍៖ ស្គមអបរូប ( ព. កា. បើស្ត្រីជា អបរូបា អ. ថ. —ប៉ា ) ។ ( ព. កា. ) : នែនាងកញ្ញា អបរូបា តើទាស់ពីអ្វី ? កាលពីឆ្នាំមុន នាងមានសិរី បណ្ដាកូនស្រី នាងធាត់ជាងគេ ។ ដែលទៅឲ្យពេទ្យ ពិនិត្យរកហេតុ ជំងឺឬទេ ? បើពុំដែលទៅ ទៅៗមាសមេ កុំបាច់រិះរេ ឲ្យយឺតយូរឡើយ ។ វេវ. អប្បការ, អប្រការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរិយោសាន» មានន័យដូចម្ដេច ?


អបរិយោសាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អបយ៌វសាន ) ដែលគ្មានទីបំផុត, ដែលឥតទីចប់, ដែលមិនចេះចប់។
ឧទាហរណ៍៖ រឿងអបរិយោសាន, សម្ដីអបរិយោសាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរិមាណទ្រព្យ ឬ —ធន» មានន័យដូចម្ដេច ?


អបរិមាណទ្រព្យ ឬ —ធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនរាប់ពុំអស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរិមាណជន» មានន័យដូចម្ដេច ?


អបរិមាណជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនច្រើនរាប់ពុំអស់; ដែលមានជនច្រើនប្រមាណពុំបាន
ឧទាហរណ៍៖ ទីប្រជុំអបរិមាណជន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរិមាណ» មានន័យដូចម្ដេច ?


អបរិមាណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលប្រមាណពុំបាន, ឥតចំនួន, រាប់ពុំអស់ : ច្រើនអបរិមាណ, របស់អបរិមាណ ។ អបរិមាណជន ( —ណៈ— ) ជនច្រើនរាប់ពុំអស់; ដែលមានជនច្រើនប្រមាណពុំបាន : ទីប្រជុំអបរិមាណជន ។ អបរិមាណទ្រព្យ ឬ —ធន ( —ណៈ—) ទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនរាប់ពុំអស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរិណាម» មានន័យដូចម្ដេច ?


អបរិណាម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចុះហត្ថលេខាសង្ខេបលើឯកសារណាមួយកុំឱ្យផ្លាស់ប្តូរបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាធបុគ្គល ឬ —ជន» មានន័យដូចម្ដេច ?


អបរាធបុគ្គល ឬ —ជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល ឬជនអ្នកមានកំហុស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាធ» មានន័យដូចម្ដេច ?


អបរាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អបរាធ ) កំហុស, ទោសកំហុស; សេចក្ដីល្មើស, ទោសល្មើស ។ អបរាធទណ្ឌ ពិន័យព្រោះទោសល្មើស ។ អបរាធបុគ្គល ឬ —ជន បុគ្គលឬជនអ្នកមានកំហុស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាជ័យ» មានន័យដូចម្ដេច ?


អបរាជ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —ជយ ) ការមានជ័យ, ដំណើរឈ្នះ, ជម្នះសត្រូវ
ឧទាហរណ៍៖ មានអបរាជ័យ ( មានជម្នះ )។

                      ខ្មែរប្រើជា កិ. ឬ គុ. ផងក៏បាន “ឈ្នះ; ដែលមានជម្នះ” ។
ឧទាហរណ៍៖ ទ័ពខាងនាយអបរាជ័យ ។ ព. ផ្ទ. បរាជ័យ “ចំណាញ់គឺការចាញ់គេ” ។ ( អ្នកខ្លះច្រឡំពាក្យ បរាជ័យ “ចាញ់” និង អបរាជ័យ “ឈ្នះ” នេះ ក៏បែរជានិយាយភា្លត់ ចាញ់ ជា ឈ្នះ, ឈ្នះ ជា ចាញ់ ទៅវិញ; គួរនឹកដល់ពាក្យ បរាជិក ( បព្វជិតអ្នកចាញ់ក្នុងព្រះពុទ្ធសាសនា ” និងពាក្យ អបរាជិក “បព្វជិតអ្នកឈ្នះក្នុងព្រះពុទ្ធសាសនា” ទាំងពីរពាក្យនេះមកធៀបផង ទើបលែងច្រឡំ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាជេយ្យភាព» មានន័យដូចម្ដេច ?


អបរាជេយ្យភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពដែលអ្នកផងពុំអាចយកឈ្នះលើបានទាល់តែសោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាជេយ្យ» មានន័យដូចម្ដេច ?


អបរាជេយ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអ្នកផងយកឈ្នះលើពុំបាន ដែលពុះពារមិនឈ្នះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរាជិត» មានន័យដូចម្ដេច ?


អបរាជិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឈ្នះគេ ។
ឧទាហរណ៍៖ ទ័ពអបរាជិត ( បើស្ត្រីជា អបរាជិតា ) ។

                       អបរាជិតបល្ល័ង្ក បល្ល័ង្កមានជម្នះ, បល្ល័ង្កឈ្នះមារ គឺរតនបល្ល័ង្ក ដែលព្រះសព្វញ្ញុពុទ្ធទ្រង់គង់លើក្នុងរាត្រី ដែលព្រះអង្គបានត្រាស់អនុត្តរសម្មាសម្ពោធិញ្ញាណ ។ អបរាជិតសង្គ្រាម សង្គ្រាមឈ្នះបច្ចាមិត្ត។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឈ្នះ ។
ឧទាហរណ៍៖ ដែលមិនចេះ មិនធ្លាប់ចាញ់ម្តងណា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរសម័យ» មានន័យដូចម្ដេច ?


អបរសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —សមយ ) សម័យខាងមុខ, សម័យជាចំណេរទៅមុខ; ចំណេរកាលតមក។
ឧទាហរណ៍៖ ក្នុងអបរសម័យ ។ វេវ. អបរភាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរលោក» មានន័យដូចម្ដេច ?


អបរលោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) លោកដទៃឬលោកខាងនាយ ( ឋានសួគ៌ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរភាគ» មានន័យដូចម្ដេច ?


អបរភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលឬសម័យជាចំណេរតទៅខាងមុខ; ចំណេរកាលតមក។
ឧទាហរណ៍៖ ក្នុងអបរភាគ ។ វេវ. អបរសម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរន្ន» មានន័យដូចម្ដេច ?


អបរន្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អៈប៉ៈ–; < អបរ “ក្រោយ, ខាង​ក្រោយ” + អន្ន) របស់​ដែល​ត្រូវ​ស៊ី​ក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរណ្ណជាតិ» មានន័យដូចម្ដេច ?


អបរណ្ណជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អបរ “ខាងក្រោយ” + អន្ន “វត្ថុដែលគេត្រូវស៊ី” , ដោយអំណាច រ នៅខាងដើម ផ្លាស់ ន្ន ជា ណ្ណ, ឬ បា. មិនបាច់ផ្លាស់ជា ណ្ណ ក៏បាន + ជាតិ “កំណើត” ) វត្ថុជាស្បៀងលៀងជីវិតដែលត្រូវបរិភោគខាងក្រោយ ។ ព. ផ្ទ. បុព្វន្នជាតិ ( មើលក្នុងពាក្យ អន្ន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរគោយាន» មានន័យដូចម្ដេច ?


អបរគោយាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះទ្វីបធំមួយ ក្នុងមហាទ្វីបទាំង ៤ ( សរសេរជា —គោយានៈ ក៏បាន; ច្រើនហៅក្លាយជា អមរគោយាន; សរសេរជា អមរគោយានៈ ក៏បាន ) ។ ម. ព. មហាទ្វីប ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបរកាល» មានន័យដូចម្ដេច ?


អបរកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលជាខាងក្រោយ, ពេលក្រោយ ។ ឈ្មោះកាលមួយយ៉ាងប្រើក្នុងវេយ្យាករណ៍បាលី និងសំស្ក្រឹតមានតូនាទិបច្ច័យជាគ្រឿងសម្គាល់ កំណត់ឲ្យប្រែខាងក្រោយកិរិយាអាខ្យាតមិនចេញសម្ដីថា ‌”ហើយ” ( ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបមារ» មានន័យដូចម្ដេច ?


អបមារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា .; សំ. អបស្មារ ) រោគឆ្កួតជ្រូក ( ហៅ អបមាររោគ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបនិត, – ហារ» មានន័យដូចម្ដេច ?


អបនិត, – ហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រតិបត្តិការក្នុងធនាគារ ដែលធនាគារិកទទួលទិញយកផលបត្រពាណិជ្ជកម្ម មុនដល់ពេលត្រូវបើកប្រាក់ ដោយកាត់យកចំណេញខ្លះ ឬប្រាក់ដែលធនាគារិកកាត់យកតាមរបៀបនេះ កំរៃដែលម្ចាស់បំណុលឱ្យទៅកូនបំណុលខ្លះវិញ ដោយសារបានសងប្រាក់ជំពាក់មុនពេលកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបទេស» មានន័យដូចម្ដេច ?


អបទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មធ្យោបាយបន្សាត់ចោល នូវគ្រឿងទទើសទទែងដែលនាំឱ្យរំខាន។ (មើលក្នុងពាក្យ អប និ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបណ្ណកប្បដិបទា» មានន័យដូចម្ដេច ?


អបណ្ណកប្បដិបទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បដិបទាត្រូវ, ប្រតិបត្តិប្រពៃ គឺប្រតិបត្តិត្រូវត្រង់តាមធម៌តាមច្បាប់ ឬប្រតិបត្តិតាមគន្លងធម៌ដែលជាផ្លូវនៃមគ្គផលនិព្វាន។
ឧទាហរណ៍៖ អបណ្ណកប្បដិបទា ជាធម៌ធ្វើអ្នកប្រតិបត្តិឲ្យបានសេចក្ដីសុខក្សេម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបច្ឆាយ​ព្រឹក្ស» មានន័យដូចម្ដេច ?


អបច្ឆាយ​ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើម​ឈើ​ឥត​ម្លប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបច្ឆាយ» មានន័យដូចម្ដេច ?


អបច្ឆាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មិន​មាន​ស្រមោល; ដែល​ឥត​ម្លប់ (ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបចាយិត» មានន័យដូចម្ដេច ?


អបចាយិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង ( បើស្ត្រីជា អបចាយិតា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង ( បើស្ត្រីជា អបចាយិតា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបចាយិត» មានន័យដូចម្ដេច ?


អបចាយិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង ( បើស្ត្រីជា អបចាយិតា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង ( បើស្ត្រីជា អបចាយិតា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបចាយន» មានន័យដូចម្ដេច ?


អបចាយន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អបចាយន ) សេចក្ដីគោរព, កោតក្រែង; ការបូជា, ការធ្វើសក្ការៈ; ការគោរពចំពោះបុគ្គលដែលគួរគោរព : បុត្រធីតាត្រូវមានអបចាយនៈចំពោះមាតាបិតា និងត្រកូលរៀមច្បង ។ អបចាយនកម្ម ការធ្វើអបចាយនៈ ។ អបចាយនធម៌ ច្បាប់ប្រាប់សេចក្ដីគោរពកោតក្រែង ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ជេដ្ឋាបចាយនៈ ការគោរពកោតក្រែងចំពោះបុគ្គលជារៀមច្បងក្នុងត្រកូល ( ក្នុងបាលីច្រើនប្រើជា កុលេជេដ្ឋាបចាយន ) ។ វុឌ្ឍាបចាយនៈ ឬ ព្រឹទ្ធា—ការគោរពកោតក្រែងចំពោះបុគ្គលចាស់ឬចំពោះចាស់ព្រឹទ្ធាចារ្យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អបគមន៍» មានន័យដូចម្ដេច ?


អបគមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា ។
ការបំបែកចេញពីគ្នា ការបំបែកប្រទេស ដែលជាសហរដ្ឋឱ្យដាច់ស្រឡះពីគ្នា ដូចជាការបំបែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប» មានន័យដូចម្ដេច ?


អប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យមានរណប, ដាក់រណបទប់ឲ្យមាំ ឲ្យរឹងប៉ឹងឬឲ្យត្រង់ : យកបន្ទះឫស្សីអបប្រែករទេះចាស់; គ្រូពេទ្យយកព្រួលអបដៃមនុស្សម្នាក់ ដែលបាក់ព្រោះរទេះឬអ្វីកិន ។ ព. ប្រ. អបចិត្ត សម្រួលចិត្តឲ្យអនុលោមតាម, យកចិត្ត; បណ្ដោយតាមចិត្តមិនទទឹងទាស់ : កុំទទឹង, ត្រូវអបចិត្តគាត់ឲ្យតែបានស្រួលសិនទៅ ! ។ អបស្ទប ប៉ះប៉ុនឲ្យខាងតែបានស្រួល, សម្រួលឲ្យខាងតែបានកើតការ ។ អបអម ដើរអម; ចាក់បណ្ដោយតាម ។ អបអរ ឬ អបអរសាទរ ទទួលរាប់អានដោយមានអំណរឬទទួលរាប់អានរាក់ទាក់ដោយសេចក្ដីរីករាយស្រស់ស្រាយ ព្រមទាំងមានសេចក្ដីគោរពផង។ល។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) និបាតសព្ទឬឧបសគ្គសព្ទជាបុព្វបទសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ប្រាសចាក, ឃ្លាតចាក, ឃ្វាងចាក; ឆ្ងាយ, ទៅឆ្ងាយ; ត្រឡប់, ត្រឡប់ជា, បែរជា; ផុត, រួចផុត; មិន, ឥត”, ដូចជា អបករណ៍ ដំណើរប្រាសចាកអំពើ គឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស ។ អបការ ឬ អបក្រិយា ទោស; កំហុស; អបករណ៍ ។ អបក្រម ( —ក្រំ ) ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់ ។ អបគត ( —គត់ ) ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែលព្រាត់ប្រាសគ្នាហើយ; ដែលស្លាប់ហើយ; អ្នកដែល— ( បើស្ត្រីជា អបគតា អ. ថ. —គៈ— ) ។ អបគមន៍ (— គំ ) សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា ។ អបច័យ ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព ។ អបច្ឆាយ ដែលមិនមានស្រមោល; ដែលឥតម្លប់ ( ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា ) ។ អបច្ឆាយព្រឹក្ស ( —យ៉ៈ— ) ដើមឈើឥតម្លប់ ។ អបទាន ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ ។ អបទិស កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស ( ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម ); ការធ្វើឲ្យឃ្លាតចេញ; ការបណ្ដេញចេញ ។ អបទេវតា បិសាច ។ អបទេស គ្រឿងអាង, សំអាង; ហេតុ; ការបញ្ចៀសឬបញ្ចេរឲ្យចៀសវាងចេញឆ្ងាយ ឬក៏ឲ្យឃ្លាតចេញទៅ, ការបង្វែងឬពង្វាងមិនឲ្យត្រូវត្រង់ ។ ខ្មែរប្រើជា កិ. ក៏មាន ( អ. ថ. អៈប្ទេស ឬ អប់-ប្ទេស ) “បញ្ចៀស, បញ្ចេរឲ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង” : អបទេសអុតមិនឲ្យឆ្លង ។ អបទ្រព្យ ( —ទ្រាប់ ) ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង ( ដូចយ៉ាងប្រាក់ក្លែងជាដើម ) ។ អបធន ( —ធន់ ) អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត ។ អបភាគ ឬ —ភាគ្យ ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី : មនុស្សអបភាគ ។ គ្រោះកាច : ប្រទះលើអបភាគ្យ ( ម. ព. ភាគ ឬ ភាគ្យ ផង ) ។ អបភាស តិះដៀល; ពាក្យតិះដៀល ។ អបភោគ ដែលឥតភោគ, ដែលខ្សត់ទ្រព្យ ។ អបមង្គល ( —មង់-គល់ ) ដែលប្រាសចាកឬឃ្វាងចាកមង្គល គឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត : មនុស្សអបមង្គល ។ សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស : ប្រទះលើអបមង្គល ។ វេវ. អពមង្គល ( ពាក្យទាំងពីរនេះប្រើជួសគ្នាបាន ។ ព. ផ្ទ. មង្គល ។ ម. ព. អពមង្គល ទៀតផង ) ។ អបមាន ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់ ។ អបយស ( —យស់ ឬ ត. ទ. —យ័ស ) ដែលប្រាសចាកយស គឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ : មនុស្សអបយស ( សរសេរជា អបយ័ស ក៏មាន : មនុស្សអបយ័ស; សម្ដីអបយ័ស សំដៅសេចក្ដីថា “មនុស្សឫកទាប, ឫកថោក; សម្ដីដែលគួរឲ្យគេនឹកអៀនខ្មាសជួស” ) ។ អបលក្ខណ៍ ឬ —លក្សណ៍ ( អៈប៉ៈល៉័ក ឬ អប់-ប៉ៈល៉័ក ) ដែលប្រាសចាកលក្ខណៈល្អ គឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ; ថោកទាប : មនុស្សអបលក្ខណ៍; របស់អបលក្ខណ៍ ( ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ —ល័ក្សណ៍ ក៏បាន ) ។ អបសក្ដិ ឬ —ស័ក្ដិ ដែលឥតស័ក្ដិ (ឥតអំណាច) ។ ម. ព. អប្បសក្តិ ក្នុងពាក្យ អប្ប ផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្សម» មានន័យដូចម្ដេច ?


អន្សម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ ( តាមធម្មតា ច្រើនប្រើស្លឹកចេក ) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន ។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល ។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ។ អន្សមដូង អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង ។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង ។ ល ។ វេចអន្សម ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឲ្យកើតបានជារូបអន្សម ។ ព. ទ. បុ. ដប់នាក់អន្សមខ្លោច មានគ្នាច្រើន ប៉ុន្តែធ្វើមិនកើតឬធ្វើដែរ ប៉ុន្តែប្រចាំគ្នាលែនលនៗមិនហើយការ ។ ឬថា ដប់នាក់អន្សមខ្លោច គ្នាច្រើនដូចស្រមោច អន្សមផ្អូម ដូច្នេះក៏មាន ( សេចក្ដីដូចគ្នា ) ។ អន្សមផ្អូម ( ព. ប្រ. ) ដែលប្រើការមិនកើត : មនុស្សអន្សមផ្អូម; របស់អន្សមផ្អូម ។ អាអន្សមផ្អូម ! អាចោលម្សៀត ! ( ព. ទ្រ. ម. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្វេសនា» មានន័យដូចម្ដេច ?


អន្វេសនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការខំស្វែងរកអ្វីមួយដែលបាត់ ឬដែលអ្នកផងពុំទាន់រកឃើញ។ ( ម. ព. អន្វេស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្វេស» មានន័យដូចម្ដេច ?


អន្វេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អនុ “តាម; រឿយៗ” , ឧ > វ + ឯស, ឯសន ឬ ឯសនា “ការស្វែងរក”; សំ. អន្វេឞ ឬ អន្វេឞណ ) ការស្វះស្វែងតាមរក; ការខំប្រឹងរក។
ឧទាហរណ៍៖ ធ្វើអន្វេស ( បើបុគ្គលជា អន្វេសក, អន្វេសិកា “អ្នកស្វែងរក” )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្វយវាចក» មានន័យដូចម្ដេច ?


អន្វយវាចក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អនុ “តាម” , ឧ > វ + អយ “ទៅ; ប្រព្រឹត្តទៅ” + វាចក “អ្នកប្រាប់” ឬ សន្ធាន “ការត, តំណ” ) និបាតសព្ទសម្រាប់តសេចក្ដីអនុលោមតាមគ្នា ប្រើពាក្យថា “និង, ទាំង, ផង” , ដូចជា អ្នកនិងខ្ញុំ, ទាំងប្រុសទាំងស្រី, នេះផងនុះផង ( សំ. បា. ប្រើ ច សព្ទ ។ ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្វឌ្ឍមាស» មានន័យដូចម្ដេច ?


អន្វឌ្ឍមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានមក ឬប្រព្រឹត្តទៅក្នុងមួយខែពីរដង
ឧទាហរណ៍៖ ទស្សនាវដ្តី អន្ធឌ្ឍមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្វក្ខរៈ» មានន័យដូចម្ដេច ?


អន្វក្ខរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អន្វក្ខរ < អនុ “បន្ទាប់” , ឧ > វ + អក្ខរ ) អក្ខរៈបន្ទាប់គឺអក្សរតួចុង, ដូចជា រូប, តួ ប ជាអន្វក្ខរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លៃ» មានន័យដូចម្ដេច ?


អន្លៃ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អន្លក់។
ឧទាហរណ៍៖ អន្លក់អន្លៃ អន្លក់ផ្សេងៗ, អន្លក់គ្រប់មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លើ» មានន័យដូចម្ដេច ?


អន្លើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង; ប៉ែក; សង្កាត់; ឡែក : ច្រើនអន្លើ ច្រើនកន្លែង ។ ដោយអន្លើ ដោយកន្លែង; ដោយប៉ែក, ដោយឡែក ។ រាល់អន្លើ ឬ សព្វអន្លើ រាល់ឬសព្វកន្លែង ។ មួយអន្លើដោយ និ. ព្រមដោយ, ព្រមទាំង, ជាមួយនឹង : បិតាមួយអន្លើដោយបុត្រ ។ លើកទុកដោយអន្លើ និ. លើកទុកដោយឡែក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លូញ» មានន័យដូចម្ដេច ?


អន្លូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំពត់ស្លៀកពួកមួយ មាន ៣ ប្រភេទគឺ អន្លូញស្មើ អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នាឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា; អន្លូញមក្លាំ អន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេម អង្ក្រមទុំ ( ម. ព. មក្លាំ ទៀតផង ); អន្លូញប៉ប៉ក អន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ ( អន្លូញទាំង ៣ ប្រភេទនេះ ជាសំពត់សម្រាប់ស្លៀកប៉ុកប៉ឺនរបស់ប្រជាជនខ្មែរសម័យពីដើម, សព្វថ្ងៃគ្មានទេ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លូងក្បាលស្វា» មានន័យដូចម្ដេច ?


អន្លូងក្បាលស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអន្លូងធំមួយប្រភេទធ្វើដោយឈើមូលទាំងដុំ មានរាងច្រឡោ មានដងដាក់ចំពាក់កណ្ដាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លូង» មានន័យដូចម្ដេច ?


អន្លូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់វាយ, គោះ, ទួង។
ឧទាហរណ៍៖ អន្លូងពន្លាក, អន្លូងស្គរ, អន្លូងគង, អន្លូងរនាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លុងស» មានន័យដូចម្ដេច ?


អន្លុងស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ១-៨ ម ដុះក្នុងព្រៃធំ នៃអាស៊ីផ្នែកអាគ្នេយ៍។ គេឆុងឫសផឹកសម្រាប់រំងាប់គ្រុនចាញ់។ ស្លឹកសម្រាប់ធ្វើថ្នាំព្យាបាលជំងឺច្រមុះ ត្រចៀក និងធ្មេញ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លុងជ្រៅៗ» មានន័យដូចម្ដេច ?


អន្លុងជ្រៅៗ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រណ្ដៅ ឬអន្លង់ដែលមានជម្រៅជ្រៅ ភាគច្រើនស្ថិតនៅទន្លេមេគង្គលើ ដែលជាជម្រកចាំបាច់សម្រាប់ត្រីមេពូជជ្រក ពួន និងពងកូនបន្តពូជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លឹប» មានន័យដូចម្ដេច ?


អន្លឹប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិតូចមួយប្រភេទ ស្លឹកស្រស់មានសាច់ស្អិតល្មួត គេច្រើនបេះយកមកឈ្លីឲ្យទន់ហើយបិទបូសដែលធ្លាយហើយ ឲ្យជក់ខ្ទុះឆាប់សះ។
ឧទាហរណ៍៖ វល្លិអន្លឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លីង» មានន័យដូចម្ដេច ?


អន្លីង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើសម្រាប់កាន់កកូរលីងអ្វីៗ។
ឧទាហរណ៍៖ ឈើអន្លីង ( គេច្រើនយកបណ្ដូលពោតធ្វើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លាយ» មានន័យដូចម្ដេច ?


អន្លាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រាយជាប់គ្នាវែងមិនដាច់។
ឧទាហរណ៍៖ ស្លេស្ម៍អន្លាយ, ទឹកមាត់ខាប់អន្លាយ។

                      ដែលវែងដូចគេបន្លាយ ។
ឧទាហរណ៍៖​ ខ្សែវែងអន្លាយ; កន្ទុយខ្លែងវែងអន្លាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លង់» មានន័យដូចម្ដេច ?


អន្លង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧទកដ្ឋានដែលមានជម្រៅអាចឲ្យលង់បានគឺទីដក់ទឹកត្រង់ដែលជ្រៅជាងគេ ក្នុងទន្លេ, បឹង, ស្ទឹងជាដើម : លិចទូកក្នុងបឹងចំត្រង់អន្លង់ ។ ព. ប្រ. អន្លង់កាម កាមដែលទុកដូចជាអន្លង់ ( ព្រោះអាចញ៉ាំងសត្វលោកឲ្យលិចលង់បាន ) ។ អន្លង់ និយាយដោយពាក្យប្រៀបមាន ៤ យ៉ាង គឺ អន្លង់កាម, អន្លង់ភព, អន្លង់ទិដ្ឋិ, អន្លង់អវិជ្ជា ( ព. ពុ. ) ។ ម. ព. ឱឃ ផង ។ ធ្លាក់អន្លង់ ធ្លាក់ក្នុងសេចក្ដីវិនាស ។ ហែលឆ្លងអន្លង់ ខំប្រឹងរើឲ្យរួចពីសេចក្ដីវិនាសឬពីគ្រោះថ្នាក់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លង» មានន័យដូចម្ដេច ?


អន្លង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខៀវឡើងទឹកដម ឬឡើងសម្បុររលោង។
ឧទាហរណ៍៖ ខៀវអន្លង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លក់ព្រះ» មានន័យដូចម្ដេច ?


អន្លក់ព្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះតិណជាតិមួយប្រភេទមានស្លឹកក្រាស់ មានសាច់ច្រើន ដុះតាមមាត់សមុទ្រនៃអាស៊ីក្តៅ។ គេនិយមប្រជាបន្លែរបោយ បរិភោគជាមួយទឹកគ្រឿង។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អន្លក់» មានន័យដូចម្ដេច ?


អន្លក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លែដែលប្រើជ្រលក់បរិភោគផ្សំជាមួយនឹងទឹកគ្រឿង ឬផ្អក, ម៉ាំ, អំបិលម្ទេស, . . . : អន្លក់ស្រស់, អន្លក់ឆៅ, អន្លក់ស្រុស ។ អន្លក់អន្លៃ ( ម. ព. អន្លៃ ) ។ ព. ទ. បុ. ចង់ពិសាឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយ បើចង់ឆ្ងាញ់ត្រូវឲ្យមានអន្លក់ទឹកគ្រឿងផ្សំផង, បើចង់ឲ្យខ្លួនស្រណុកទៅខាងមុខ ត្រូវខំប្រឹងរៀនប្រឹងរកជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត