អប្សរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អប្សរស៑, អប្សរា; បា. អច្ឆរា “ស្ត្រីមានសម្បុរថ្លាស្រស់, ផូរផង់ឬស្ត្រីមានមុខថ្លាស្រស់បំព្រង” ) ស្ត្រីសួគ៌។
ឧទាហរណ៍៖ ស្រីអប្សរ, ស្រីទេពអប្សរ, នាងអប្សរ ។ តាមសេចក្ដីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្ឫត ( ប៉ុន្តែតាមការណ៍ពិត មិនមែនដូច្នោះទេ, ដែលហៅថា អប្សរ ឬ អប្សរា នោះដោយសេចក្ដីថា “ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរផង់ឬស្រីសួគ៌ឆើតឆោម” )។
ខ្មែរប្រើក្លាយជា អក្សរ ក៏មាន ។
ឧទាហរណ៍៖ ស្រីអក្សរ, ស្រីទេពអក្សរបវរកញ្ញា ( គួរលើកលែងប្រើ ត្រូវប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ )។
អប្សរទេពី ឬ —ទេវី ( ព. ប្រ. ) ទេពីឬទេវីមានលម្អដូចស្រីអប្សរ ឬក៏ដូចអប្សរា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត