Posted on Leave a comment

តើពាក្យ «អលាភោ» មានន័យដូចម្ដេច ?


អលាភោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អលាភ) ដូចគ្នានឹងអលាភ ។ អលាភោ! ឥតលាភ!, ខាតលាភ!, ពាក្យឧទានលាន់មាត់ក្នុងវេលានឹកស្ដាយ ដោយសេចក្ដីតូចចិត្តខ្លាំង ព្រោះឥតលាភឬព្រោះខាតលាភ (ព. កា. ឬ ពហុ. ប្រើជា អលាភា ! ក៏បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលាភ» មានន័យដូចម្ដេច ?


អលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អលាភ) ការឥតលាភ, ការខានបាន, ដំណើរប្រទះលើការខានបាន; ការខាតបង់
ឧទាហរណ៍៖ ប្រទះលើអលាភ ។ ព. ផ្ទ. លាភ ឬ លាភៈ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈលាភៈ, ដូចជា អលាភការណ៍ ឬ —ហេតុ ហេតុដែលនាំឲ្យឥតលាភ, ឲ្យខានបាន, ឲ្យខាតបង់ ។ អលាភបុគ្គល បុគ្គលឥតលាភ ។ អលាភសម័យ សម័យឥតលាភ គឺសម័យដែលមិនប្រទះលើការបាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលសភាព» មានន័យដូចម្ដេច ?


អលសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. < អលស + ភាវ) ភាពនៃបុគ្គលខ្ជិលច្រអូស, អំពើច្រអូស, ការទំរន់ឬកៀចមិនចង់អើពើនឹងកិច្ចការទាំងពួង
ឧទាហរណ៍៖ អលសភាពជាប្រធាននៃសេចក្តីវិនាស ឬ ជាប្រធាននៃការទ័លក្រ។ (ព. កា. ) : អលសភាព ជាភាវៈទាប នាំឲ្យខុសខាត ជិះជាន់ផ្លូវចិត្ត ខូចក្តីឱហាត ព្យាយាមសង្វាត ក៏ឃ្លាតចេញឆ្ងាយ ។ ប្រយោជន៍ផ្លូវលោក ផ្លូវធម៌ក៏ស្ទោក ខូចអន្តរាយ ហេតុនេះគួរជន ប្រុសស្រីទាំងឡាយ កុំបីរាយមាយ គួរមានព្យាយាម ។ ឬមួយបែបទៀតថា : អលសភាព ជាលក្ខណ៍ទន់ទាប ឲ្យទ្រព្យធនខ្សោយ ពុំគួរកូនចៅ បណ្ដែតបណ្ដោយ បើកឱកាសឲ្យ ភាពនេះជាន់ឡើយ ។ ព. ផ្ទ. ឧយ្យាមភាព, វីរិយភាព។

                        ភាពខ្ជិលច្រអូសមិនចង់កម្រើកដៃជើង មិនរវល់អើពើនឹងអ្វី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលភ្យលាភ» មានន័យដូចម្ដេច ?


អលភ្យលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្វែងរកឃើញអ្វីមួយ ឬមានលាភជាទីសប្បាយរីករាយក្នុងចិត្ត វត្ថុដែលវង្វេងដៃ ឬវាក់ ទើបនឹងនឹកឃើញវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលភ្យលាភ» មានន័យដូចម្ដេច ?


អលភ្យលាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្វែងរកឃើញអ្វីមួយ ឬមានលាភជាទីសប្បាយរីករាយក្នុងចិត្ត វត្ថុដែលវង្វេងដៃ ឬវាក់ ទើបនឹងនឹកឃើញវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលជ្ជីនិយម» មានន័យដូចម្ដេច ?


អលជ្ជីនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិរបស់ទស្សវិទូ ដែលប្រកាន់ថា ការប្រដាប់ដោយគ្រឿងបិទបាំងកាយ ជាគ្រឿងបំប៉នចិត្តឱ្យត្រេកត្រអាលក្នុងកាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលជ្ជី» មានន័យដូចម្ដេច ?


អលជ្ជី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលឥតខ្មាស; អ្នកឥតខ្មាស។
ឧទាហរណ៍៖ មនុស្សអលជ្ជី ( បើស្រ្តីជា អលជ្ជិនី ) ។ ព. ផ្ទ. លជ្ជី; លជ្ជិនី ។ ទៅមករកគ្នាដោយអលជ្ជី ឬ ជាអលជ្ជី ទៅមករកគ្នាដោយឥតខ្មាស គឺពុំបាច់ហៅរកក៏អាចទៅមករកគ្នាបាន ព្រោះស្និទ្ធស្នាលនឹងគ្នាណាស់ (ព. សា. ច្រើននិយាយថា ទៅមករកគ្នាជាខួបខាលអលជ្ជី ទៅមករកគ្នាជាញឹកញយដោយឥតអៀនឥតខ្មាស) ។ អលជ្ជិបុគ្គល ( បា. អលជ្ជិ––) បុគ្គលឥតខ្មាស (ព. ផ្ទ. លជ្ជីបុគ្គល) ។ អលជ្ជីភាព ភាពឬដំណើររបស់អ្នកឥតខ្មាស (ព. ផ្ទ. លជ្ជីភាព ឬ លជ្ជិតា) ។ អលជ្ជីភិក្ខុ, —បព្វជិត, —សមណៈ (បា. អលជ្ជិ—) ភិក្ខុ, បព្វជិត, សមណៈ ឥតខ្មាស (ព. ផ្ទ. លជ្ជី—)។ល។

                       ដែលឥតខ្មាសអៀន ដែលប្រព្រឹត្តអាក្រាតកាយដូចជាពួកអចេលក៍ ដែលប្រព្រឹត្តវត្តប្រតិបត្តិអាក្រាតកាយ ជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលឥតខ្មាស; អ្នកឥតខ្មាស។
ឧទាហរណ៍៖ មនុស្សអលជ្ជី ( បើស្រ្តីជា អលជ្ជិនី ) ។ ព. ផ្ទ. លជ្ជី; លជ្ជិនី ។ ទៅមករកគ្នាដោយអលជ្ជី ឬ ជាអលជ្ជី ទៅមករកគ្នាដោយឥតខ្មាស គឺពុំបាច់ហៅរកក៏អាចទៅមករកគ្នាបាន ព្រោះស្និទ្ធស្នាលនឹងគ្នាណាស់ (ព. សា. ច្រើននិយាយថា ទៅមករកគ្នាជាខួបខាលអលជ្ជី ទៅមករកគ្នាជាញឹកញយដោយឥតអៀនឥតខ្មាស) ។ អលជ្ជិបុគ្គល ( បា. អលជ្ជិ––) បុគ្គលឥតខ្មាស (ព. ផ្ទ. លជ្ជីបុគ្គល) ។ អលជ្ជីភាព ភាពឬដំណើររបស់អ្នកឥតខ្មាស (ព. ផ្ទ. លជ្ជីភាព ឬ លជ្ជិតា) ។ អលជ្ជីភិក្ខុ, —បព្វជិត, —សមណៈ (បា. អលជ្ជិ—) ភិក្ខុ, បព្វជិត, សមណៈ ឥតខ្មាស (ព. ផ្ទ. លជ្ជី—)។ល។

                        ដែលឥតខ្មាសអៀន ដែលប្រព្រឹត្តអាក្រាតកាយដូចជាពួកអចេលក៍ ដែលប្រព្រឹត្តវត្តប្រតិបត្តិអាក្រាតកាយ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលជ្ជិតា» មានន័យដូចម្ដេច ?


អលជ្ជិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ភាវៈនៃបុគ្គលឥតខ្មាសឬនៃសេចក្តីឥតខ្មាស។ វេវ. អលជ្ជាភាព ។ ព. ផ្ទ. លជ្ជិតា, លជ្ជាភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលជ្ជាភាព» មានន័យដូចម្ដេច ?


អលជ្ជាភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អលជ្ជា + ភាវ ) ភាវៈនៃសេចក្ដីឥតខ្មាស, ដំណើរឥតខ្មាស; ភាពជាអ្នកឥតខ្មាស។
ឧទាហរណ៍៖ ប្រព្រឹត្តអនាចារដោយអលជ្ជាភាព ។ ព. ផ្ទ. លជ្ជាភាព, លជ្ជិតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្ក្រឹត» មានន័យដូចម្ដេច ?


អលង្ក្រឹត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. អលំក្ឫត; ំ > ង, ឫ > រឹ = អលង្ក្រឹត ( ដូចគ្នានឹង អលង្កត ដែរ )។
ឧទាហរណ៍៖ ព. កា. ថា ពួកទេពនិករអមរមេឃរែងត្រេកសប្បាយកាយវិចិត្រ រូបរាងឆើតឆាយអលង្រ្កឹត ឥតមានធ្វើស្រែចម្ការឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្ការី» មានន័យដូចម្ដេច ?


អលង្ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកតាក់តែងដោយអលង្ក័ត ដោយអលង្ករណ៍ (ម.ព. នោះៗ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្ការភណ្ឌ» មានន័យដូចម្ដេច ?


អលង្ការភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អលង្ការដ្ឋាន គ្រឿងតាក់តែងធ្វើដោយមាស និងពេជ្រ មុខរបររបស់អ្នកលក់គ្រឿងមាសពេជ្រ ទីកន្លែងដែលធ្វើ ឬដែលលក់គ្រឿងទាំងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្ការ» មានន័យដូចម្ដេច ?


អលង្ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អលំ— ) ដូចគ្នានឹង អលង្ករណ៍ ដែរ ។ វចនាលង្ការ ( មើលក្នុងពាក្យ វចន ឬ វចនៈ )។
គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន ធ្វើដោយមាសនិងពេជ្រ មានចិញ្ចៀន កាវ ទំហូ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្ករណ៍» មានន័យដូចម្ដេច ?


អលង្ករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អលង្ករណ; សំ. អលំ— ) គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន ( មានចិញ្ចៀន, កង, ខ្សែដៃ, ខ្សែខ្លួន ជាដើម )
ឧទាហរណ៍៖ ព្រះមហាក្សត្រិយ៍ទ្រង់តែងព្រះអង្គដោយអលង្ករណ៍ដ៏បវរអន័គ្ឃ . . . ( ប្រើពាក្យ អលង្ការ ក៏បាន )។

                 ការធ្វើឱ្យល្អមើល ការតាក់តែងជាគ្រឿងលម្អ គ្រឿងឥស្សរិយយសដែលពាក់ព្យួរនៅពេលមានពិធីបុណ្យជាផ្លូវការជាដើម គ្រឿងបន្ទាប់បន្សំសម្រាប់បន្ថែមឱ្យល្អមើល ដូចជាជរដាក់ភ្ជាប់នៅសម្លៀកបំពាក់ស្ត្រីខ្លះជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលង្កត» មានន័យដូចម្ដេច ?


អលង្កត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗ ដែលសម្រាប់តុបតែងឱ្យល្អមើល ឆាកល្ខោន ឬភាពយន្តដំណាលពីកន្លែងជាទីកើតនៃរឿងដែល នាំយកមកសំដែង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អលំក្ឫត ) ដែលធ្វើឲ្យសមរម្យ គឺដែលប្រដាប់តាក់តែងហើយ, ដែលប្រដាប់ឲ្យល្អ, ឲ្យសមរម្យ ។
ឧទាហរណ៍៖ ពួកស្ត្រីទេពអប្សរបវរកញ្ញាសឹងដ៏មានអាត្មាអលង្កតវិភូសិតស្អិតស្អាងដោយអលង្ការប្លែកៗពីគ្នា . . . ។ គ្រឿងអលង្កត គ្រឿងតែងខ្លួន។

                        ខ្មែរប្រើជា ន. ក៏មាន “គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន” ( ប្រើជាជំនួស អលង្ករណ៍, អលង្ការ; ព. កា. ប្រើជា អលង្ក្រឹត ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អលក្ខី» មានន័យដូចម្ដេច ?


អលក្ខី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សអលក្ខី, ជនអលក្ស្មី ( ម. ព. លក្ស្មី ); បើស្ត្រីជា អលក្ខិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរោគ» មានន័យដូចម្ដេច ?


អរោគ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតរោគ, ឥតជំងឺ ( ប្រើជា នីរោគ ក៏បាន ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរោគៈ, ដូចជា អរោគភាព ឬ អរោគ្យ ( —រោក ) ភាពជាអ្នកឥតរោគ; ដំណើរមិនមានជំងឺ ( វេវ. អនាម័យ ) ។ អរោគមន្ទីរ, —សាលា ឬ អារោគ្យមន្ទីរ, —សាលា ( —គ្យៈ—) មន្ទីរឬសាលាព្យាបាលជំងឺ, មន្ទីរពេទ្យ ។ វេវ. វេជ្ជគ្រឹះ, វេជ្ជមន្ទីរ ឬ ពេទ្យមន្ទីរ ( ម. ព. អារោគ្យ ផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរេ !» មានន័យដូចម្ដេច ?


អរេ !


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) ហឺយ ! ; អ្ហឺយ ! ; អ្ហ៊េ ! ; វ៉ឺយ ! ; នែវ៉ឺយ ! ; នែអានេះ ! ; អាខូច ! ; នែអាខូច! អាចោរខូច ! ( ពាក្យអាលបនៈទ្រគោះសម្រាប់ប្រើក្នុងកាព្យតាមគួរដល់ការប្រកប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរូបី» មានន័យដូចម្ដេច ?


អរូបី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគិតតែពីគុណសម្បត្តិមួយមុខ មិនបានគិតដល់សភាពពិតប្រាកដឡើយ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរូបសញ្ញា» មានន័យដូចម្ដេច ?


អរូបសញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុសញ្ញារវាងអ្នកធនក្ស័យ និងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរូបកម្ម» មានន័យដូចម្ដេច ?


អរូបកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរំពឹងពិចារណា ដោយផ្តាច់ធាតុចេញពីគ្នា
ឧទាហរណ៍៖ ពណ៌ស បើកុំគិតជាមួយនឹងវត្ថុណាមួយ គឺជាអរូបកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរូប» មានន័យដូចម្ដេច ?


អរូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតរូប, ដែលមានតែនាម គឺដែលមានពាក្យហៅប៉ុន្តែឥតរូប ។ បើរៀងភ្ជាប់ពីដើមសព្ទដទៃ អ. ថ. អៈរូប៉ៈ, ដូចជា អរូបធម៌ អ្វីៗដែលមានតែនាមឥតរូប ( នាមធម៌ ) ។ អរូបនាម ( ព. វ. ) នាមសព្ទដែលឥតរូប។
ឧទាហរណ៍៖ ចិត្ត, វិញ្ញាណ, វេទនា, សញ្ញា, សភាព, សេចក្ដី, ចំណង់, បំណង, . . . ជាអរូបនាម ( ព. ផ្ទ. រូបនាម ) ។ អរូបព្រហ្ម ព្រហ្មឥតរូប ( ព. ផ្ទ. រូបព្រហ្ម ) ។ អរូបភព ឬ —លោក លោកជាទីនៅនៃអរូបព្រហ្ម ( ព. ផ្ទ. រូបភព, រូបលោក )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរុណ» មានន័យដូចម្ដេច ?


អរុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះអាទិត្យដែលទើបភ្លឺច្រាលពីទិសបូព៌, ពេលក្រហមឯកើត, ពេលព្រឹកព្រាង។
ឧទាហរណ៍៖ អរុណរះ, អរុណស, អរុណក្រហម ។ កន្លងអរុណ ឬ ដាច់អរុណ កន្លងរាត្រី ។ យកអរុណក្នុងវត្ត ឲ្យអរុណរះក្នុងវត្ត ( ព. វិ. ពុ. ) ។ ភិក្ខុដែលចេញទៅដោយសត្តាហករណីយ ឬ សត្តាហកិច្ច ត្រូវត្រឡប់មកកាន់អាវាសដែលចាំវស្សាវិញមុនអរុណទី ៧ គឺនៅក្រៅអាវាសបាន ៦ យប់ ( ព. វិ. ពុ. ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរុណៈ, ដូចជា អរុណកមល ( —កៈម៉ល់ ) ឈូកក្រហម ។ អរុណករ ឬ —សារថិ ព្រះអាទិត្យ ។ អរុណប្បភា, —ប្រភា ឬ អរុណាភា ពន្លឺអរុណ ។ អរុណព័ណ៌ ឬ —វណ្ណ ព័ណ៌អរុណ, ព័ណ៌លឿងទុំ, ព័ណ៌មាស ។ អរុណរង្សី ឬ —រស្មី រស្មីព័ណ៌មាស ។ អរុណ សុវត្ថិ ! ឬ —សួស្ដី ! ( អៈរុន— ) “សួស្ដីក្នុងវេលាព្រឹក” ; ពាក្យសម្រាប់ឲ្យពរគ្នាឬគំនាប់គ្នា ក្នុងវេលាតាំងពីព្រហាមរហូតដល់ថ្ងៃត្រង់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាព្រឹក ! ( ព. ផ្ទ. សាយណ្ហ សុវត្ថិ ! ឬ សាយណ្ហ សួស្ដី !; រាត្រី សុវត្ថិ ! ឬ រាត្រី សួស្ដី ! ) ។ អរុណោទ័យ ( សំ. បា. អរុណ + ឧទយ “ការរះឡើង” ) ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ ។ អរុណោភាស ( បា. < អរុណ + ឱភាស “ពន្លឺ” ) ពន្លឺអរុណ ( វេវ. អរុណាភា, អរុណប្រភា )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរិយក» មានន័យដូចម្ដេច ?


អរិយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ក; សំ. អាយ៌ក ) ជនជាតិអរិយៈឬអារ្យៈ គឺពួកជនដែលជាបុព្វបុរសឬជាដើមពូជពង្សនៃពួកហិណ្ឌូ ក្នុងបុរាណសម័យ ( ហៅ អរិយជន, —ជាតិ, —មនុស្ស ឬ អារ្យក—, —មនុស្ស ក៏បាន; ក្នុងបច្ចុប្បន្នសម័យច្រើនហៅ អាយ៌េន ឬ អាយ៌ែន អ. ថ. អារ-យែន ) ។ អរិយកប្បទេស ឬ អារ្យកប្រទេស ប្រទេសនៃអរិយជន ( ហិណ្ឌូស្ឋានឬឥណ្ឌា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរិយ» មានន័យដូចម្ដេច ?


អរិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អរិយ; សំ. អាយ៌ ) ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀបរយ; មានបែបបទល្អ; ស្លូតត្រង់; ដែលឥតទោស ។ ន. អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ ( នាំឲ្យមានសេចក្ដីចម្រើន ); អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; . . . ។ ព. ពុ. អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល ( អរិយបុគ្គល ) ។ មានន័យមួយផ្សេងក្នុងគម្ពីរពុទ្ធសាសនាថា អរិយៈ មាន ៤ ប្រភេទគឺ ១- អាចារអរិយៈ ឬ អាចារារិយៈ អ្នកដែលមានមារយាទត្រឹមត្រូវ ( សូម្បីសត្វតិរច្ឆាន បើមានមារយាទល្អត្រឹមត្រូវ ក៏ហៅ អាចារអរិយៈ បានដែរ ); ២- ទស្សនអរិយៈ ឬ ទស្សនារិយៈ អ្នកដែលមានរូបឆោមលោមព័ណ៌ល្អ មានឥរិយាបថស្រគត់ស្រគំសមរម្យ គួរឲ្យចង់ឃើញចង់មើល; ៣- លិង្គអរិយៈ ឬ លិង្គារិយៈ បព្វជិតដែលល្អតែភេទ គឺអ្នកបួសដែលផ្ចិតផ្ចង់ប្រុងប្រយ័ត្នតែត្រង់ការស្លៀកដណ្ដប់ឲ្យត្រឹមត្រូវតាមបែបបទជាសមណសារូប ប៉ុន្តែជាមនុស្សទ្រុស្តសីល; ៤- បដិវេធអរិយៈ ឬ បដិវេធារិយៈ លោកអ្នកបានលុះលោកុត្តរធម៌ ( ពុទ្ធាទិបណ្ឌិត ) ។ ប្រើពាក្យ អាយ៌ សរសេរសម្រួលជា អារ្យ ( អារ-យ៉ៈ ) ផ្លាស់ប្ដូរគ្នាក៏បាន, ដូចជា អរិយជន ឬ អារ្យ— ជនពួកអារ្យៈ គឺជនមានរបៀបបែបបទទំនៀមសណ្ដាប់ល្អ នាំឲ្យមានសេចក្ដីចម្រើន ។ អរិយជាតិ ឬ អារ្យ— ជាតិអារ្យជន; ជាតិជនអ្នកមានអារ្យធម៌ ។ អរិយទ្រព្យ , អរិយធន ឬ អារ្យ— ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន ( ពុទ្ធសាសនាសំដៅយកធម៌ ៧ យ៉ាងគឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅថា អរិយទ្រព្យ ) ; ព. កា. សម្រាប់ឲ្យងាយចាំថា : សទ្ធានិងសីលៈ និងហិរិ-ឱត្តប្បំ បួននេះជាធនំ រួមសុតៈនិងចាគោ ។ បង្គ្រប់ជាប្រាំមួយ បញ្ញាមួយទៀតពុទ្ធោ ប្រទានឱវាទោ ហៅថាទ្រព្យប្រសើរក្រៃ ។ ជនណាមានទ្រព្យនេះ ជននោះឯងព្រះចមត្រៃ ប្រទានឱវាទថ្លៃ ថាពុំមែនអ្នកទ័លក្រ ។ អរិយធម៌ ឬ អារ្យ— ធម៌ដែលនាំឲ្យកើតសេចក្ដីសុខ-ចម្រើន; ធម៌របស់អរិយជន, ទំនៀមសណ្ដាប់ល្អ; សណ្ដាប់ធ្នាប់ឬបែបបទរៀបរយ ។ អរិយបុគ្គល បុគ្គល ៨ ពួក រាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល ( ព. ពុ. ) ។ អរិយវង្ស ( បា. —វំស ) វង្សនៃអរយបុគ្គល ។ ខ្មែរប្រើជាឋានន្តរនៃសមណសក្ដិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី : ព្រះអរិយវង្ស ( ម. ព. សមណសក្ដិ ផង ) ។ អរិយវិន័យ ឬ អារ្យ— ច្បាប់របស់អរិយជន ។ អរិយសង្ឃ ឬ អារ្យ— សង្ឃជាអរិយបុគ្គល ( ព. ពុ. ) ។ អរិយសច្ច ឬ អារ្យសត្យ សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។ អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខៈ សេចក្ដីព្រួយលំបាក; សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ; និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ ( ហៅដោយរួបរួមថា ចតុរារិយសច្ច ។ ព. ពុ. ) ។ អរិយសាវ័ក ឬ អារ្យស្រាវ័ក អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ ( បើស្ត្រីជា អរិយសាវិកា ឬ អារ្យស្រាវិកា ) ។ អរិយុបវាទ ( បា. < អរិយ + ឧបវាទ ) ការពោលតិះដៀលអរិយបុគ្គល ( ព. ពុ. ) ។ អរិយុបវាទី អ្នកពោលតិះដៀលអរិយបុគ្គល; បើស្ត្រីជា អរិយុបវាទិនី ( ព. ពុ. )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរិ» មានន័យដូចម្ដេច ?


អរិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សត្រូវ; អ្នកដែលជាសត្រូវ។
ឧទាហរណ៍៖ ជាអរិនឹងគ្នា, មានអរិនឹងគ្នា ។ វេវ. អមិត្ត, បច្ចាមិត្ត ។ ព. ផ្ទ. មិត្ត ឬ មិត្រ ។ អរិន្ទ ( បា. < អរិ + ឥន្ទ “ដែលជាធំ” ) មេសត្រូវ, ក្បាលសត្រូវ ។ អរិន្ទម ( បា. < អរិ + ទម “ទូន្មាន, ប្រាប”, អរិ > អរឹ, ំ > ន = អរិន្ទម ; សំ. អរឹទម ) អ្នកប្រាបសត្រូវ ( ច្រើនប្រើជាព្រះបរមនាមាភិធេយ្យនៃក្សត្រិយ៍ទ្រង់រាជ្យ ឬជាឋានន្តរនៃមេទ័ព ) ។ អរិភាព ភាពឬដំណើរជាសត្រូវ ។ អរិភូត ដែលជាសត្រូវ ( ស្ត្រី ឬ ឥត្ថី. ជា អរិភូតា )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរាជក» មានន័យដូចម្ដេច ?


អរាជក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតស្ដេច គឺប្រទេសដែលមិនមានស្ដេចសោយរាជ្យ, ដែលមិនមានក្សត្រិយ៍គ្រប់គ្រង។
ឧទាហរណ៍៖ ប្រទេសអរាជក ឬ អរាជកប្រទេស ( ប្រើជា អរាជិក ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរាគ» មានន័យដូចម្ដេច ?


អរាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឥតរាគ ( អហរន្ត, អរហន្តី )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ប៉ុន្តែ បា. ច្រើនប្រើ វីតរាគ ជាង, ប្រើជា នីរាគ ក៏មានខ្លះ ) ដែលឥតរាគ, ដែលឥតតម្រេក ( វីតរាគ ); បើស្ត្រីជា អរាគា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរហំ» មានន័យដូចម្ដេច ?


អរហំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អរហន្ត; សំ. អហ៌ន្ត៑ ) លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនា គឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់ ព្រមទាំងកាត់ផ្ដាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង ( ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ )។
ឧទាហរណ៍៖ ព្រះអរហំ ( ព្រះសព្វញ្ញុពុទ្ធ ) ។ សម្រាប់ពុទ្ធសាវ័កឬព្រះបច្ចេកពុទ្ធ ប្រើជា អរហន្ត ឬ អរហា; ពុទ្ធសាវិកាជា អរហន្តី; ប៉ុន្តែបើរៀងភ្ជាប់ពីខាងដើម សម្ពុទ្ធ ឬ សម្មាសម្ពុទ្ធ, បាលីប្រើតែ អរហំ ជា អរហំសម្មាសម្ពុទ្ធ; ខ្មែរប្រើតាមបែបនេះក៏មាន ប្រើជា អរហន្ត ក៏មាន : ព្រះអរហន្តសម្មាសម្ពុទ្ធ ឬ ព្រះអរហន្តសម្ពុទ្ធ ( ម. ព. អរហន្ត ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរហន្ត» មានន័យដូចម្ដេច ?


អរហន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អហ៌ន្ត៑ ) អ្នកឆ្ងាយចាកកិលេស គឺអ្នកដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់។
ឧទាហរណ៍៖ អរហន្ត គឺអ្នកដែលបានសម្រេចអរហត្ត ។ បើស្ត្រីជា អរហន្តី; ព. កា. ឬ ព. ទេ. ឯក. ជា អរហា, ពហុ. ជា អរហន្តា ឬ អរហន្តោ ( ម. ព. អរហំ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរហទ្ធជ» មានន័យដូចម្ដេច ?


អរហទ្ធជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អហ៌ន្ត៑ + ធ្វជ ) ទង់អរហន្ត គឺសំពត់ជ្រលក់អម្ចត់សម្រាប់បព្វជិតស្លៀកដណ្ដប់ ( ចីវរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរហត្ត» មានន័យដូចម្ដេច ?


អរហត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អហ៌ត្ត្វ ) លោកុត្តរធម៌ថ្នាក់ខ្ពស់បំផុតដែលព្រះអរហន្តបានសម្រេច; ភាពជាអរហន្ត។
ឧទាហរណ៍៖ ព្រះមហាថេរនោះ ខំប្រឹងចម្រើនវិបស្សនាត្រាតែបានសម្រេចអរហត្ត ។ អរហត្តផល ( —ហ័ត-តៈផល់ ) ឈ្មោះលោកុត្តរផលទី ៤ ឬលោកុត្តរធម៌ថ្នាក់ទី ៨ ។ អរហត្តមគ្គ (—ហ័ត-តៈម័ក ) ឈ្មោះលោកុត្តរមគ្គទី ៤ ឬលោកុត្តរធម៌ថ្នាក់ទី ៧ ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរសរូប» មានន័យដូចម្ដេច ?


អរសរូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អរស + រូប ) ដែលមានសភាពជារបស់ឥតរស, ដែលឥតរសជាតិ; ដែលសោះកក្រោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរសភាព» មានន័យដូចម្ដេច ?


អរសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អរស + ភាវ ) ភាពឬភាវៈឥតរស; ភាពសោះកក្រោះ ( ម. ព. អរសរូប ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរពិន្ទគន្ធ ឬ អរវិន្ទ—» មានន័យដូចម្ដេច ?


អរពិន្ទគន្ធ ឬ អរវិន្ទ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិនផ្កាឈូក ( វេវ. បទុមគន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរពិន្ទ» មានន័យដូចម្ដេច ?


អរពិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អរវិន្ទ ) ផ្កាឈូក ។ វេវ. បទុម ។ អរពិន្ទគន្ធ ឬ អរវិន្ទ— ( —ទៈគន់ ) ក្លិនផ្កាឈូក ( វេវ. បទុមគន្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរណី» មានន័យដូចម្ដេច ?


អរណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អរណិ ) ពំនួតភ្លើង; ដែកភ្លើង; ថ្មដែកភ្លើង ( គ្រឿងមួយប្រអប់សម្រាប់ពួត, វាយ, ដំ, កេះ, ចុច, ទះ, គូស ឲ្យកើតជាភ្លើង អុជចម្លងភ្លើងបាន, ទោះរបស់នោះមានប្រើតាំងពីក្នុងបុរាណសម័យរៀងមកក្ដីជារបស់ទំនើបក្ដី, ហៅ អរណី បានដូចគ្នា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរញ្ញ» មានន័យដូចម្ដេច ?


អរញ្ញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ព្រៃ។
ឧទាហរណ៍៖ កណ្ដាលអរញ្ញ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរ៉ាញ់-ញ៉ៈ ឬ អៈរ៉ាន់-យ៉ៈ, ដូចជា អរញ្ញគោចរ ឬ អរណ្យ— ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ( វេវ. វនគោចរ ) ។ អរញ្ញធម្ម, អរណ្យធម៌ ឬ អរញ្ញប្បវេណី, អរណ្យប្រពៃណី ទំនៀមទម្លាប់អ្នកព្រៃ, សណ្ដាប់ធ្នាប់ឬបែបបទអ្នកស្រុកព្រៃ; ទំនៀមឬបែបបទព្រៃៗ ។ អរញ្ញបាល, —បាលកៈ ឬ អរណ្យ— អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ; បើស្ត្រីជា —បាលី ឬ —បាលិកា ( វេវ. វនបាល, —បាលកៈ; វនបាលី, —បាលិកា ) ។ អរញ្ញប្បទេស ឬ អរណ្យប្រទេស ព្រៃ, ប្រទេសដែលមានព្រៃ, ព្រៃទាំងមូល ( វេវ. វនប្បទេស ឬ —ប្រទេស ) ។ អរញ្ញវាស ឬ អរណ្យ— ការនៅក្នុងព្រៃ ( វេវ. វនវាស ) ។ អរញ្ញវាសី ឬ អរណ្យវាសិន អ្នកនៅក្នុងព្រៃ; បើស្ត្រីជា —វាសិនី ( វេវ. វនវាសី; វនវាសិនី ) ។ អរញ្ញាយតនៈ ( —យ៉ៈតៈន៉ៈ ) ព្រៃស្រោង; ព្រៃរំលោង ។ អរញ្ញាវាស ឬ អរណ្យាវាស ( អៈរ៉័ញ-ញ៉ាវ៉ាស ឬ អៈរ៉័ន-យ៉ាវ៉ាស ) អាវាសក្នុងព្រៃ ។ ល ។ ( មើលក្នុងពាក្យ វន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរជុន» មានន័យដូចម្ដេច ?


អរជុន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អជ៌ុន; បា. អជ្ជុន ) ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា ។ ន. សម្បុរស; ព័ណ៌អរុណភ្លឺបំព្រាង គឺព័ណ៌អរុណសដែលរះបំព្រាងពីឯកើត ។នាមនៃបាណ្ឌវៈទី ៣ ក្នុងរឿងមហាភារតៈ ។ ព្រះនាមក្សត្រិយ៍និងនាមមេទ័ពឯទៀតក្នុងរឿងសម័យបុរាណ ។ ឈ្មោះឈើមួយប្រភេទ ។ ខ្មែរយកពាក្យនេះមកប្រើជាឋានន្តរនៃពួកមន្ត្រីខាងក្រសួងចម្បាំង, ប៉ុន្តែប្រើក្លាយជា អរជូន ឬ អជ៌ូន, ដូចជា ឲកញ៉ាអរជូន ( អភិបាលស្រុកត្បូងឃ្មុំ ) និងមន្ត្រីឯទៀត, ដូចជា អរជូនឫទ្ធិរង្គ, ពិភ័ក្ដិអរជូន, ជំនិតអរជូន, ទេពអរជូន, ភក្ដីអរជូន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរង្គសត្វ» មានន័យដូចម្ដេច ?


អរង្គសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វក្នុងនិករប្រវាលាទ័យនឹងសល្យត័ប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរក្ខកម្ម» មានន័យដូចម្ដេច ?


អរក្ខកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អរក្ស + កម៌ន៑ ) ការមិនថែរក្សា។
ឧទាហរណ៍៖ វិនាសទ្រព្យព្រោះអរក្ខកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អរ» មានន័យដូចម្ដេច ?


អរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មានអំណរ, មានសោមនស្ស, រីករាយចិត្ត, មានចិត្តរីករាយ ។
ឧទាហរណ៍៖ អរព្រោះបានទ្រព្យគាប់ចិត្ត; បានឮថាកូនប្រឡងជាប់ ខ្ញុំអរណាស់ !។

                      អរគុណ អរចំពោះគុណគេ, មានអំណរគុណគេ ។
ឧទាហរណ៍៖ ដោយគេបានជួយសង្គ្រោះខ្ញុំបន្តិចប៉ុណ្ណឹង ខ្ញុំនឹកអរគុណគេមិនភ្លេច ។

                      អរគុណ ! ពាក្យសម្រាប់ទទួលអំណរចំពោះគុណគេក្នុងទីចំពោះមុខ ។ តាមធម្មតារបស់អ្នកសុភាពឬអ្នកមានច្បាប់, សូម្បីគ្រាន់តែគេហុចអ្វីបន្តិចបន្តួចឲ្យមកខ្លួន ឬគេគូសឈើគូសកាន់ឲ្យខ្លួនអុជបារីប៉ុណ្ណោះ ក៏ត្រូវបញ្ចេញវាចាអរគុណគេថា អរគុណ ! ឬថា អរគុណលោក ! អរគុណអ្នក! . . . ។ អរភិតអរភ័យ អរៗភ័យៗ គឺអរខ្លះភ័យខ្លះម្ដងៗ ។ អរសាទរ អររីករាយដោយសាទរ ។ អរអេក អរខ្លំាងស្ទើរភ្លេចខ្លួន, អរឆ្លេឆ្លា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយ្យិកា» មានន័យដូចម្ដេច ?


អយ្យិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អារ្យិកា ឬ អាយ៌កា ) ជីដូន, ដូន, យាយ ។ ខ្មែរប្រើជា រ. ស. ( ច្រើនប្រើ អយ្យិកា ជាង )។
ឧទាហរណ៍៖ ព្រះអយ្យិកា, សម្ដេចព្រះរាជអយ្យិកា, ព្រះអយ្យិកាទួត, —លួត, —លា ( ម. ព. មហយ្យកា, មហយ្យិកា ក្នុងពាក្យ មហយ្យកោ ទៀតផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយ្យក» មានន័យដូចម្ដេច ?


អយ្យក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាយ៌ក ) ជីតា, តា ។ ខ្មែរប្រើ រ. ស. ជា អយ្យកោ, ប្រើជា ព្រះអយ្យកោ, សម្ដេចព្រះរាជអយ្យកោ, ព្រះអយ្យកោទួត, —លួត, —លា ( ម. ព. មហយ្យកោ ផង ) ។ អយ្យកធម៌ ឬ អយ្យកប្បវេណី, —ប្រពៃណី សណ្ដាប់ធ្នាប់ឬប្រពៃណីពីជីតាមក ។
ឧទាហរណ៍៖ ប្រព្រឹត្តតាមអយ្យកធម៌។

                      អយ្យកបថ ( —បត់ ) គន្លងឬលំអានរបស់ជីតា ។ អយ្យកភាព ភាពជាចាស់ទុំ; ភាពជាអ្នកគួរគេលើកថាជាចាស់ទុំ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយ្យ» មានន័យដូចម្ដេច ?


អយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ដូចគ្នានឹង អរិយ; សំ. អាយ៌ ) អ្នកមានត្រកូលខ្ពង់ខ្ពស់; អ្នកដែលគេត្រូវគោរពកោតខ្លាច; ម្ចាស់; លោកឬអ្នកជាម្ចាស់; អ្នកប្រសើរដោយជាតិ ( បើស្ត្រីជា អយ្យា, អ. ថ. អ័យ-យ៉ា ) ។ អយ្យការ ឈ្មោះច្បាប់មួយក្រមមានគតិសម្រាប់ចោទប្រកាន់ព្រមទាំងវិនិច្ឆ័យការផែនដី, សម្រាប់រាជត្រកូល ។
ឧទាហរណ៍៖ ច្បាប់អយ្យការ, ក្រមអយ្យការ។

                      អយ្យការសឹក ច្បាប់អាជ្ញាសឹក ។ អយ្យជន ជនអ្នកមានត្រកូលខ្ពង់ខ្ពស់; ជនជាម្ចាស់គេ ។ អយ្យធីតា ឬ —បុត្ត ធីតាឬបុត្តនៃអយ្យជន ( ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់; កូនអស់លោក, កូនលោក ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយោព្វនភាព» មានន័យដូចម្ដេច ?


អយោព្វនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលពុំទាន់បានជាក្រមុំ កម្លោះ ឬថាដែលច្បាប់ពុំអនុញ្ញាតឱ្យរៀបមង្គលអាពាហ៍ពិពាហ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយោនិសោមនសិការ» មានន័យដូចម្ដេច ?


អយោនិសោមនសិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការមិនពិចារណាដោយឧបាយឬដោយគំនិតទៀងទាត់, ដោយគំនិតល្អិតល្អ; ដំណើរមិនយកចិត្តទុកដាក់, ការគិតខុសទំនង; ការឥតបើគិត។
ឧទាហរណ៍៖ ធ្វើការដោយអយោនិសោមនសិការ ។ ព. ផ្ទ. យោនិសោមនសិការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយោធ» មានន័យដូចម្ដេច ?


អយោធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អយោធ ) អ្នកដែលមិនមែនជាយោធា, មនុស្សក្រៅពីទាហាន ( ប្រើជា អយោធិន ក៏បាន ) ។ ព. ផ្ទ. យោធ, យោធា, យោធិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយោគី» មានន័យដូចម្ដេច ?


អយោគី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អយោគិន៑ ) អ្នកដែលមិនមែនជាយោគី ( ប្រើជា អយោគិន ក៏បាន; បើស្ត្រីជា អយោគិនី ) ។ ព. ផ្ទ. យោគិ, យោគី; យោគិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយោ» មានន័យដូចម្ដេច ?


អយោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យផ្លាស់មកពី បា. អយ, សំ. អយស៑ “ដែក”; ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អយោកុម្ភ ឆ្នាំងដែក ( ប្រើជា អយស្កុម្ភ ក៏បាន < សំ. អយស៑ + កុម្ភ > អយស្កុម្ភ ) ។ អយោគុឌ ឬ —គុឡ ដុំដែក; ដុំដែកមូល ។ អយោឃន អន្លូងដែក; ញញួរ ( ដែក ) ។ អយោធាតុ ធាតុដែក; ជាតិដែក ។ អយោព័ន្ធ ដែលចងព័ទ្ធព័ន្ធ, រួតរឹត, ត្របែង ដោយដែក ។ អយោព័ន្ធន៍ ចំណងដែក ។ អយោភណ្ឌ គ្រឿងដែក ។ អយោម័យ ( —ម៉ៃ ) ដែលធ្វើដោយដែក, ដែលយកដែកធ្វើ, ដែលជាដែក : របស់អយោម័យ ( ប្រើជា អយស្ម័យ ក៏បាន < សំ. អយស៑ + មយ > អយស្មយ ) ។ អយោមុខ ដែលមានមុខជាដែកឬពាសដែក, ស្រោបដែក; ព្រួញមុខដែក; ផាល ។ អយោសង្ខលិក ច្រវាក់ដែក; ច្រួលដែក ( បា. ប្រើជា អយសង្ខលិក ក៏មាន ) ។ អយោហទ័យ ឬ —ហ្ឫទ័យ ចិត្តរឹងដូចដែក ( ចិត្តដែក ); អ្នកដែលមានចិត្តរឹងដូចដែក ( មនុស្សចិត្តដែក )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុស្សាហកម្ម» មានន័យដូចម្ដេច ?


អយុស្សាហកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការធ្វើនិស្សារណកម្ម ការស្លរំលាយហើយ និងការយកដែកស្មិត ដែក និងថែបទៅធ្វើជាគ្រឿងប្រើប្រាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុធ្យា» មានន័យដូចម្ដេច ?


អយុធ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អយោធ្យ, អយោធ្យា ) នគរឥតចម្បាំង, ក្រុងឥតសង្គ្រាម ។ ឈ្មោះក្រុងរបស់ព្រះរាម ( ក្នុងរឿងរាមកេរ្តិ៍ )។
ឧទាហរណ៍៖ ក្រុងអយុធ្យា ឬ ក្រុងស្រីអយោធ្យា ។ លុះចំណេរតៗមក ក្សត្រិយ៍មន្ត្រីទំាងឡាយក្នុងប្រទេសខ្លះ យកនាមនេះប្រើជាឈ្មោះក្រុងរបស់ខ្លួនក៏មាន : បុរីស្រីអយុធ្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុទ្ធភាព» មានន័យដូចម្ដេច ?


អយុទ្ធភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរឥតចម្បាំង, ឥតសង្គ្រាម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុទ្ធប្បទេស ឬ—ប្រទេស» មានន័យដូចម្ដេច ?


អយុទ្ធប្បទេស ឬ—ប្រទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសឥតចម្បាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុទ្ធ» មានន័យដូចម្ដេច ?


អយុទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតចម្បាំង; ឥតសង្គ្រាម ។
អយុទ្ធប្បទេស ឬ—ប្រទេស

                          អយុទ្ធភាព ដំណើរឥតចម្បាំង, ឥតសង្គ្រាម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អយុត្តិធម៌ក្នុងសង្គម» មានន័យដូចម្ដេច ?


អយុត្តិធម៌ក្នុងសង្គម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អយុត្តិធម៌ដែលប្រព្រឹត្តលើមនុស្សក្នុងសង្គម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត