Posted on Leave a comment

តើពាក្យ «អវិហិង្សា» មានន័យដូចម្ដេច ?

អវិហិង្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវិហឹសា ឬ អវិហេសា) ការមិនបៀតបៀនគេ, ការមិនធ្វើគេឲ្យបានសេចក្ដីទុក្ខលំបាក, ការមិនធ្វើទុក្ខ បុកម្នេញគេ។
ឧទាហរណ៍៖ មនុស្សត្រូវប្រើសត្វពាហនៈដោយអវិហិង្សា; អវិហេសាជាធម៌សំខាន់របស់មនុស្ស ។ វេវ. អហិង្សា, អហេសា ។ ព. ផ្ទ. ហិង្សា, វិហិង្សា, វិហេសា ។ មើលក្នុងពាក្យ ទសពិធរាជធម៌ ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិហា» មានន័យដូចម្ដេច ?

អវិហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឈ្មោះព្រហ្មលោកជាន់សុទ្ធវាសទី១ ជាលំនៅនៃពួកព្រហ្មជាអនាគាមិបុគ្គល។
ឧទាហរណ៍៖ ឋានអវិហា (ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិស្សាសិក» មានន័យដូចម្ដេច ?

អវិស្សាសិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អវិឝ្វាសិក) ដែលមិនមានវិស្សាសៈ, ដែលមិនប្រកបដោយសេចក្ដីស្និទ្ធស្នាល ។
ឧទាហរណ៍៖ មនុស្សអវិស្សាសិក (បើស្រ្តីជា អវិស្សាសិកា) ។ ព. ផ្ទ. វិស្សាសិក; វិស្សាសិកា ។ អវិស្សាសិកដ្ឋាន ទីដែលមិនមានវិស្សាសៈ (ព. ផ្ទ. វិស្សាសិកដ្ឋាន)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិសារទ» មានន័យដូចម្ដេច ?

អវិសារទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមូរមុខ; មនុស្សអិមអៀម; មនុស្សមិនលុះជំនុំឬមិនលះជំនុំ ។ ព. ផ្ទ. វិសារទៈ ។ អវិសារទភាព ភាពជាអ្នកមិនក្លៀវក្លា, មិនអង់អាច (ព. ផ្ទ. វិសារទភាព)។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អវិសារទ ; សំ. អវិឝារទ) ដែលមិនក្លៀវក្លា, មិនអង់អាច, មិនឈ្លាសវៃ ក្នុងការនិយាយស្ដីឬក្នុងការជជែក (ក្នុងទីប្រជុំ)។
ឧទាហរណ៍៖ មនុស្សអវិសារទ : (ព. កា. ប្រើជា អវិសារទោ ក៏បាន; ស្រ្តីជា អវិសារទា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិរោធនៈ» មានន័យដូចម្ដេច ?

អវិរោធនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវិរោធន) សេចក្តីមិនពិរោធ; ការមិនបំពានលើធម៌លើច្បាប់
ឧទាហរណ៍៖ អវិរោធនៈជារាជធម៌ទីដប់ក្នុងទសពិធរាជធម៌ (ម. ព. ទសពិធរាជធម៌ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិរោធ» មានន័យដូចម្ដេច ?

អវិរោធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) សេចក្តីមិនពិរោធ; ដំណើរឥតកំហុស, ឥតសេចក្តីស្អប់; អ្នកដែលឥតពិរោធ, ឥតកំហុស ។ ព. ផ្ទ. ពិរោធ, វិរោធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិរូឡ្ហ» មានន័យដូចម្ដេច ?

អវិរូឡ្

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អវិរូឍ) ដែលមិនដុះ, មិនលូត, មិនលាស់, មិនលូតលាស់; មិនចម្រើន ។ អវិរូឡ្ហធម៌ អ្នកដែលមានធម៌មិនលូតលាស់ គឺអ្នកដែលរៀនធម៌មិនចាំ, មិនចេះ ។ អវិរូឡ្ហវិទ្យ (–– វិត) អ្នកដែលមានវិជ្ជាមិនលូតលាស់ គឺអ្នកដែលរៀនវិជ្ជាមិនចេះ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិរូឡ្ហ» មានន័យដូចម្ដេច ?

អវិរូឡ្ហ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អវិរូឍ) ដែលមិនដុះ, មិនលូត, មិនលាស់, មិនលូតលាស់; មិនចម្រើន ។ អវិរូឡ្ហធម៌ អ្នកដែលមានធម៌មិនលូតលាស់ គឺអ្នកដែលរៀនធម៌មិនចាំ, មិនចេះ ។ អវិរូឡ្ហវិទ្យ (–– វិត) អ្នកដែលមានវិជ្ជាមិនលូតលាស់ គឺអ្នកដែលរៀនវិជ្ជាមិនចេះ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិរុទ្ធ» មានន័យដូចម្ដេច ?

អវិរុទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនខុស, ឥតខុស; ឥតទាស់, ឥតឆ្គង គឺត្រឹមត្រូវ; ស្រួល; ស្របគ្នា, ត្រូវគ្នា (ប្រើជា អពិរុទ្ធ ក៏បាន) ។ ព. ផ្ទ. វិរុទ្ធ, ពិរុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវិរុត-ធៈ, ដូចជា អវិរុទ្ធកថា, ––វាចា ឬ ––វាទ សម្ដីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធកថា ឬ ––វាចា, ––វាទ) ។ អវិរុទ្ធបាឋ បាលីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធបាឋ) ។ អវិរុទ្ធភាព ភាពត្រឹមត្រូវ; ភាពឥតឆ្គង (ព. ផ្ទ. វិរុទ្ធភាព) ។ អវិរុទ្ធសព្ទ សព្ទត្រឹមត្រូវ; សព្ទស្របគ្នា ( ព. ផ្ទ. វិរុទ្ធសព្ទ )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិភាគីយ៍» មានន័យដូចម្ដេច ?

អវិភាគីយ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចែក បំបែកចេញពីគ្នាមិនបាន ដូចជាបរមាណូ អវិភាគីយ៏ ឬដែលចែកមិនដាច់ ដូចជាចំនួន ២០ ចែកនឹង ៦ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិភាគភាព» មានន័យដូចម្ដេច ?

អវិភាគភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗដែលចែកមិនកើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិភាគកម្ម» មានន័យដូចម្ដេច ?

អវិភាគកម្ម

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភាពដែលចែកគ្នាមិនបាន។ ឧទា៖ ផ្ទះមួយជាមរតករបស់កូនប្រាំនាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្ដរាយជាមិនខាន។ ដូច្នេះ ផ្ទះនោះជាមរតកអវិភាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិភាគ» មានន័យដូចម្ដេច ?

អវិភាគ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចែកមិនបាន, ចែកមិនដាច់ ដូចជាមត៌កវិភាគ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិបរិណាមភាព» មានន័យដូចម្ដេច ?

អវិបរិណាមភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈឥតប្រែប្រួល ដែលមិនចេះប្រែប្រួលបានដល់លក្ខណៈនៃកិរិយាសព្ទ អាយតនិបាតនិងនិបាតសព្ទ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិន័យ» មានន័យដូចម្ដេច ?

អវិន័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អវិនយ ) ដែលមិនមែនវិន័យ; ក្រៅវិន័យ, ក្រៅច្បាប់; ដែលខុសពីវិន័យ, ខុសច្បាប់; ដែលឥតច្បាប់, ឥតសណ្ដាប់ធ្នាប់, ឥតរបប; ដែលមិនរៀបរយ ។
ឧទាហរណ៍៖ មនុស្សអវិន័យ, ពួកជនអវិន័យ, ស្រុកអវិន័យ, ពួកទាហានអវិន័យ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អវិនយ អ. ថ. អៈវិនៈយៈ, ដូចជា អវិនយកថា,–– វាចា ឬ ––វាទ សម្ដីខុសច្បាប់ឬក្រៅច្បាប់ (ព. ផ្ទ. វិនយកថា ឬ–– វាចា, ––វាទ) ។ អវិនយវាទិន ឬ ––វាទី អ្នកដែលច្រើនតែនិយាយខុសច្បាប់ឬក្រៅច្បាប់; បើស្ត្រីជា អវិនយវាទិនី ( ព. ផ្ទ. វិនយវាទិន ឬ ––វាទី, វិនយវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិនិច្ឆ័យ» មានន័យដូចម្ដេច ?

អវិនិច្ឆ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរទុកចោលមិនជំនុំជំរះ ឬមិនទាន់សម្រេចតាមគួរដល់ការណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិញ្ញូ» មានន័យដូចម្ដេច ?

អវិញ្ញូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកល្ងង់, អ្នកខ្លៅ ។ ព. ផ្ទ. វិញ្ញូ ។ អវិញ្ញូជន (បា. អវិញ្ញុ––) ជនល្ងង់, ជនខ្លៅ (ព. ផ្ទ. វិញ្ញូជន) ។ អវិញ្ញូភាព (បា. អវិញ្ញុភាវ) ភាពនៃអវិញ្ញូ; ភាវៈនៃកូនក្មេងតូចពុំទាន់ដឹងក្តី ព. ផ្ទ. វិញ្ញូភាព) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អវិជ្ញ) ដែលមិនមានការដឹង; ល្ងង់, ខ្លៅ។
ឧទាហរណ៍៖ មនុស្សអវិញ្ញូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិញ្ញាណក» មានន័យដូចម្ដេច ?

អវិញ្ញាណក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលឥតវិញ្ញាណ; អនុបាទិន្នករូប ។ ព. ផ្ទ. សវិញ្ញាណកៈ ។ អវិញ្ញាណកទ្រព្យ ទ្រព្យឥតវិញ្ញាណ ។
ឧទាហរណ៍៖ មាស, ប្រាក់, ត្បូង, ផ្តិល, ចាន, ទូ, តាំង, តុ, កៅអី,… ជាអវិញ្ញាណកទ្រព្យ ។ ព. ផ្ទ. សវិញ្ញាណកទ្រព្យ ។ អវិញ្ញាណករូប រូបឥតវិញ្ញាណ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អវិញ្ញាណក, ឬ សំ. អវិជ្ញានក) ដែលឥតវិញ្ញាណ ។ ន. អ្វីៗដែលឥតវិញ្ញាណ; អនុបាទិន្នករូប ។ ព. ផ្ទ. សវិញ្ញាណកៈ ។ អវិញ្ញាណកទ្រព្យ ទ្រព្យឥតវិញ្ញាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិជ្ជានិយម» មានន័យដូចម្ដេច ?

អវិជ្ជានិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធរបស់មនុស្សដែលប្រកាន់ជឿថា ការធ្វើមនុស្សឱ្យចេះដឹង ជាហេតុនាំឱ្យពិបាកត្រួតត្រា និងរក្សាសេចក្តីរៀបរយក្នុងសង្គមមនុស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិជ្ជា» មានន័យដូចម្ដេច ?

អវិជ្ជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. ) ការមិនដឹងច្បាស់, សេចក្ដីល្ងង់, មោហៈ ឬ មោហា។
ឧទាហរណ៍៖ សត្វលោកត្រូវអវិជ្ជារួបរឹតងងឹតភ័ន្តច្រឡំយល់ខុសថាជាត្រូវ ។ ព. ផ្ទ. វិជ្ជា, វិទ្យា។

                     ដំណើរមិនដឹង មិនចេះសោះ ដំណើរល្ងង់ខ្លៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិជ្ជមានកម្ម» មានន័យដូចម្ដេច ?

អវិជ្ជមានកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការក្រឡាស់, ការបដិសេធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិជ្ជមាន» មានន័យដូចម្ដេច ?

អវិជ្ជមាន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលផ្ទុយគ្នាពី វិជ្ជមាន គឺដែលកំពុងតែមិនមាន, ដែលឥតមានសោះឡើយ ។ វេវ. អធរមាន។
ដែលប្រាប់ថា មានអវិជ្ជមានកម្ម, ដែលមានសញ្ញា-នៅពីខាងមុខ, កញ្ចក់រូបថត ដែលនៅមិនទាន់ផ្តិតចេញ គឺត្រង់រូបខ្មៅទៅជាស, សទៅជាខ្មៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវិជ្ជន្ធការ» មានន័យដូចម្ដេច ?

អវិជ្ជន្ធការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អវិជ្ជា “សេចក្តីល្ងង់” + អន្ធការ “ងងឹត”) ងងឹតគឺអវិជ្ជា, អវិជ្ជាដែលជាងងឹតសូន្យសុង, សេចក្ដីល្ងង់ខ្លៅខ្លាំង។
ឧទាហរណ៍៖ សព្វសត្វលោកតែងតែអន្ទោលកើតស្លាប់ក្នុងវាលវដ្ដសង្សារ ត្រូវអវិជ្ជន្ធការបិទបាំងគំនិតជានិច្ចកាល (ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវាដ» មានន័យដូចម្ដេច ?

អវាដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អវដ) រណ្ដៅ; រូង; អណ្ដូង (បា. ជា អាវាដ ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវាចី» មានន័យដូចម្ដេច ?

អវាចី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ សំ. ) ទក្ខិណទិស ឬទិសទក្សិណ ( ទិសខាងត្បូង )។
ឧទាហរណ៍៖ ទិសអវាចី (ហៅ អវាចីទិស ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវហារ» មានន័យដូចម្ដេច ?

អវហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការយកដោយថេយ្យចិត្ត, ការលួច (ច្រ. ប្រ. ក្នុង វិ. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវស្រ័យ» មានន័យដូចម្ដេច ?

អវស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អវឝ្រយ; បា. អវស្សយ ) ទីអាស្រ័យ; ទីជ្រកអាស្រ័យ; ទីពំនាក់; ទីពឹងពាក់, ទីពឹងពាក់ពំនាក់អាស្រ័យ; អ្នកជួយទំនុកបម្រុង, អ្នកផ្ចុងផ្ដើម។
ឧទាហរណ៍៖ សព្វថ្ងៃខ្ញុំបានបងប្រុសជាអវស្រ័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសេស» មានន័យដូចម្ដេច ?

អវសេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្អែល គ្រឿងមន្ទិលដែលនៅសេសសល់នាំឱ្យនឹកឃើញ ហើយកើតទោមនស្ស ដូចយ៉ាងអវសេសនៃគំនិតរបស់ពួកចក្រពត្តិ និងអាណានិគមនិយម ជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អវឝេឞ ) ដែលសល់, ដែលនៅសល់ សេសសល់ ។
ឧទាហរណ៍៖ របស់អវសេស ។ វេវ. អវសិដ្ឋ, អវសិស្ត ។ ន. សំណល់, របស់ជាដែល ។ វេវ. សេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសេក» មានន័យដូចម្ដេច ?

អវសេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ការប្រោះព្រំ។
ឧទាហរណ៍៖ ធ្វើអវសេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសិដ្ឋសោធន» មានន័យដូចម្ដេច ?

អវសិដ្ឋសោធន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សោធនដែលនៅសល់ខាន ដោយម្ចាស់ពុំទាន់បើកយកនៅឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសិដ្ឋ» មានន័យដូចម្ដេច ?

អវសិដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលសល់ ដែលជាសំណល់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ឬ សំ. អវឝិឞ្ដ ) ដែលសល់, ដែលនៅសល់់; ដែលជាសំណល់។
ឧទាហរណ៍៖ ភោជនអវសិដ្ឋ ( ប្រើជា អវសិដ្ឋភោជន ឬ អវសិស្ត- ក៏បាន, អ. ថ. ––សិត-ឋ–– ឬ–– សិស––ស្តៈ––) ។ វេវ. អវសេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសានបទ» មានន័យដូចម្ដេច ?

អវសានបទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបញ្ចប់នៃស្នាដៃខាងអក្សរសាស្រ្ត មានកវីនិពន្ធន៍ ជាអាទិ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសាន» មានន័យដូចម្ដេច ?

អវសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ; បា. ឱសាន) ទីបំផុត; ទីចប់; ចុងបំផុត, ចុងក្រោយ; ព្រំដែន; ខេត្ត ។
ឧទាហរណ៍៖ ក្នុងអវសាននៃកថានេះ ខ្ញុំសូមជូនពរដល់អស់លោក-អ្នក… ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវៈសាន៉ៈ , ដូចជា អវសានកថា ពាក្យជាទីបំផុត; ពាក្យបញ្ចប់ ។ អវសានកាល កាលជាទីបំផុត; មរណកាល ។ អវសានកិច្ច ឬ ––ក្រឹត្យ កិច្ចជាខាងចុងបំផុត; កិច្ចដែលធ្វើរួចហើយដល់ពេលអស់ជីវិត ។ អវសានគាថា គាថាបញ្ចប់សេចក្តី; គាថាជាខាងចុងបំផុតនៃគម្ពីរ ។ អវសានបទ បទជាខាងចុងបំផុត ។ អវសានវង្ស ឬ ––ពង្ស វង្សចុងបំផុត ។ អវសានសាសន៍ ពាក្យបណ្ដាំជាទីបំផុត; បណ្ដាំក្នុងពេលជិតអស់ជីវិត ។ អវសានានុសាសនី (–– ន៉ា–– ; < អវសាន + អនុសាសនី ) ពាក្យប្រៀនប្រដៅជាទីបំផុតឬចុងក្រោយបំផុត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសាទកម្ម» មានន័យដូចម្ដេច ?

អវសាទកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការករបង្កើតជាកណ្តេងដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសាទ» មានន័យដូចម្ដេច ?

អវសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កណ្តេងដែលកើតមកពីកម្លាំង និងធាតុក្តៅនៃដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវសរ» មានន័យដូចម្ដេច ?

អវសរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ឱកាស; គ្រា, សម័យ, ពេល; ដើមហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវលោកេស្វរ» មានន័យដូចម្ដេច ?

អវលោកេស្វរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ––ឝ្វរ < អវលោក “ការប្រមើលមើល” + ឦឝ្វរ “ជាធំ” ; បា. ធៀបនឹង សំ. អវលោកិស្សរ ឬ ឱលោកិស្សរ ) ដែលជាធំក្នុងការប្រមើលមើល… (ម. ព. អវលោកិតេស្វរៈ និង លោកេស្វរៈ ក្នុងពាក្យ លោក ន.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវលោកិតេស្វរៈ» មានន័យដូចម្ដេច ?

អវលោកិតេស្វរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អវលោកិតេស្វរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវលោកិតេស្វរ» មានន័យដូចម្ដេច ?

អវលោកិតេស្វរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ––ឝ្វរ < អវលោកិត “ដែលប្រមើលមើល” + ឦឝ្វរ “ជាធំ” ; បា. ធៀបនឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្តីសុខទុក្ខនិងចរិយារបស់សត្វលោក ។ នាមនៃពោធិសត្វ ដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយឧប្បត្ដិកថាជាទេវតាវិសេសមួយអង្គ ជាអ្នកពិនិត្យមើលសុខទុក្ខជាដើម របស់សត្វលោក ក្នុងសាសនានៃព្រះសក្យមុនីគោតម ព្រមទាំងមើលបីបាច់រក្សាសត្វលោកផង (ធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍) ។ គេច្រើនធ្វើមុខ ៤ នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្ត្រនៃអវលោកិតេស្វរៈ ដើម្បីការពារភយន្តរាយទាំងពួង, ប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថា មុខព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏បាន លោកេស្វរៈ ក៏បាន (ម. ព. នេះក្នុងពាក្យ លោក ន. ទៀតផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវលោកនៈ» មានន័យដូចម្ដេច ?

អវលោកនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវលោកន) ការរមិលមើល, ការប្រមើលមើល; ការឈ្ងោកមើល; ការសម្លឹងស្ទង់មើល។
ឧទាហរណ៍៖ ធ្វើអវលោកនៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវលញ្ជនកិច្ច» មានន័យដូចម្ដេច ?

អវលញ្ជនកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្នើចំណាយប្រាក់ក្នុងឥណទាន ដែលក្រសួងនានាធ្វើទៅសុំក្រសួងហិរញ្ញវត្ថុ​ រហូតដល់គ្រប់ចំនួន ដែលមានគ្រោងទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវរុទ្ធា» មានន័យដូចម្ដេច ?

អវរុទ្ធា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មើលក្នុងពាក្យ អវរុទ្ធ ។ ព. កា. ថា : មនុស្សមានពុត ជាអវរុទ្ធ គេលុបឈ្មោះចេញ មិនតែប៉ុណ្ណោះ ថែមគេបណ្ដេញ ឲ្យខ្លួនឃា្លតចេញ ចាកផ្ទះផងទៀត ។ ចំណែកភរិយា ជាអវរុទ្ធា ខូចចោលបង់សៀត ទោះបីម៉្លឹងហើយ ក៏នៅតែឆ្លៀត បំបែរបំបៀត រករឿងរ៉ាវគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវរុទ្ធ» មានន័យដូចម្ដេច ?

អវរុទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលគេបណ្ដេញឬបំបរបង់; ដែលគេលុបឈ្មោះចោលលែងរាប់រក; ដែលគេលុបឈ្មោះចេញពីរាជការ។
ឧទាហរណ៍៖ មនុស្សអវរុទ្ធ (បើស្រ្តីជា អវរុទ្ធា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវយវៈ» មានន័យដូចម្ដេច ?

អវយវៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវយវ) អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ។
ឧទាហរណ៍៖ អវយវៈតូចធំ សព៌ាង្គកាយមានដៃជើងជាដើម (ព. កា. ប្រើជា អពយព ឬ អព្យព ក៏បាន) ។ រុក្ខាវយវៈ (មើលក្នុងពាក្យ រុក្ខ) ។ សរីរាវយវៈ (មើលក្នុងពាក្យ សរីរៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវយវសិប្បនិម្មិត» មានន័យដូចម្ដេច ?

អវយវសិប្បនិម្មិត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ឧបករណ៍សិប្បនិម្មិតខាងក្រៅប្រើសម្រាប់ជំនួសផ្នែកទាំងស្រុង ឬផ្នែកណាមួយនៃអវយវៈដែលបាត់បង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវយវភេទ» មានន័យដូចម្ដេច ?

អវយវភេទ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការបាក់បែកអវយវៈ។ ក្នុងច្បាប់ អវយវភេទ បានន័យថា ការផ្ទេរសិទ្ធិខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយឱ្យទៅអ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវមាន» មានន័យដូចម្ដេច ?

អវមាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ឬ សំ. អវមាននា) ការមើលងាយ; សេចក្តីមិនអើពើ, មិនគោរព; ការលុបគុណ។
ឧទាហរណ៍៖ កុំធ្វើអវមានចំពោះអ្នកមានគុណ ។ វេវ. អនាទរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវន្ទីយ» មានន័យដូចម្ដេច ?

អវន្ទីយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលមិនគួរថ្វាយបង្គំ, មិនគួរសំពះ, មិនគួរគំនាប់ ។ អវន្ទីយបុគ្គល (–ទីយៈ–) បុគ្គលដែលមិនគួរអភិវាទ។
ឧទាហរណ៍៖ អវន្ទីយបុគ្គល ១០ ចំពួក ឬ ២៥ ចំពួក ភិក្ខុពុំត្រូវសំពះឡើយ (ព. វិ. ពុ. ) ។ ព. ផ្ទ. វន្ទីយបុគ្គល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវធាន» មានន័យដូចម្ដេច ?

អវធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការតាំងចិត្ត; ការចុះចិត្ត; ការស៊ប់ចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវទាន» មានន័យដូចម្ដេច ?

អវទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) កិច្ចដែលធ្វើសម្រេចហើយ; ការបែងជាភាគៗ; រឿង, រឿងរ៉ាវ; ប្រវត្តិ; អបទាន; សង្កាត់នៃរឿងឬរឿងជាសង្កាត់ៗ។
ឧទាហរណ៍៖ អវទាននៃព្រះបាទអសោក (ហៅ អសោកាវទាន ក៏បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវត្តមាន» មានន័យដូចម្ដេច ?

អវត្តមាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាកចោលទី ការមិនមានខ្លួននៅទីណាមួយភាពនៃមនុស្សដែលចាកចោលលំនៅប្រក្រតី របស់ខ្លួនអស់ពេលយ៉ាងយូរ ទាល់តែនាំឱ្យគេសង្សៃថាបាត់បង់ជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវតារ» មានន័យដូចម្ដេច ?

អវតារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដំណើរឆ្លងចុះ (ពីមួយទៅមួយជាលំដាប់គ្នា), លំដាបតៗគ្នា (ម. ព. ពង្សាវតារ និង រាជពង្សាវតារ ក្នុងពាក្យ រាជ ផង) ។ ចុតិនៃទេវតា, ការចុះចាកឋានសួគ៌មកចាប់កំណើតជាមនុស្ស; ការបែងភាគមកកើតនៃវិស្ណុ
ឧទាហរណ៍៖ អវតារនៃវិស្ណុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវជ្ឈាន» មានន័យដូចម្ដេច ?

អវជ្ឈាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការជ្រប់មុខ, ការសញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើយដោយមានសេចក្ដីទុក្ខព្រួយខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវជ័យ» មានន័យដូចម្ដេច ?

អវជ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវជយ) ការឈ្នះហើយធ្វើឲ្យលុះនៅក្នុងអំណាចឬក្នុងកណ្ដាប់ដៃ, ការប្រាបប្រាមឬពង្រាបឲ្យបាក់បប, ឲ្យខ្លបខ្លាច។
ឧទាហរណ៍៖ បានធ្វើអវជ័យដល់ពួកបច្ចាមិត្តហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវជាត» មានន័យដូចម្ដេច ?

អវជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមានកំណើតទាប, ដែលកើតមកហើយថោកទាប ។ អវជាតបុត្ត ឬ ––បុត្រ ( អៈវៈជាតៈបុត ) កូនដែលមានចរិយាធម៌ថោកទាបជាងត្រកូលរបស់ខ្លួន, កូនក្រៅគន្លងធម៌ (ព. ផ្ទ. អតិជាតបុត្រ, អនុជាតបុត្រ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវចរ» មានន័យដូចម្ដេច ?

អវចរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដំណើរអន្ទោលឬត្រាច់រង្គាត់ទៅមក, ការវិលកើតវិលស្លាប់; ដែន, ខេត្ត, ខេត្តដែន; វិស័យ ។ កាមាវចរ ( < កាម + អវចរ ) ការអន្ទោលកើតស្លាប់ក្នុងកាមភព (ព. ពុ. )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវចនីយភាព» មានន័យដូចម្ដេច ?

អវចនីយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិនៃអ្វីៗដែលជាអវចនីយ
ឧទាហរណ៍៖ អវចនីយភាពនៃចៅក្រម ជាកិច្ច​​​​​​​​​​​​​​​ធានាអះអាងដល់ឥស្សរភាពនៃចៅក្រមពិតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវចនីយ» មានន័យដូចម្ដេច ?

អវចនីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពុំអាចទម្លាក់យសបាន តាមផ្លូវរដ្ឋបាល ឬដែលគេពុំអាចតម្លោះ ចេញបានទាល់តែសោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគ្រោះ» មានន័យដូចម្ដេច ?

អវគ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ក្ល. ; សំ. អវគ្រហ) ដូចគ្នានឹង អវគ្រហៈ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគ្រាះ» មានន័យដូចម្ដេច ?

អវគ្រាះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណូស ការ ឬលិខិតរឹបអូស គឺសំបុត្រដែលម្ចាស់ជំពាក់ឱ្យអូសយកសម្បត្តិទ្រព្យរបស់កូនបំណុល ដើម្បីលក់កាត់សងប្រាក់ជំពាក់ ការអូសយកជាបណ្តោះអាសន្ននូវវត្ថុណាមួយ ដែលជាប់ទាក់ទិនជាមួយនឹងបទល្មើស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគ្រហៈ» មានន័យដូចម្ដេច ?

អវគ្រហៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អវគ្រហ; បា. អវគ្គហ ) គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឲ្យទើសទាក់, ឧបសគ្គ
ឧទាហរណ៍៖ ទៅមកពុំបាន ព្រោះមានអវគ្រហៈ ( ប្រើជា អវគ្រោះ ក៏បាន)។

                     ក្នុងវេយ្យាករណ៍សំស្ក្រឹត ប្រើជាឈ្មោះវណ្ណយុត្តមួយយ៉ាង មានសណ្ឋានស្រដៀងនឹងរាងដងកណ្ដៀវខ្មែរ (s) នេះ (ហៅថា អវគ្រហៈ “វណ្ណយុត្តជាគ្រឿងធ្វើស្រៈ អៈ ឲ្យខ្ចាត់ចេញ”), សម្រាប់ប្រើតបទសន្ធិជាជំនួសស្រៈ អ, មានវិធីប្រើដូចគ្នានឹង អាប៉ុស្ត្រុហ្វិ៍ Apostrophe បារាំងសែស ( ‘ ) នេះ, ប្រើចំពោះតែភាសាសំស្រ្កឹត, ដូចជា សោអបិ > សោ s បិ, សោ អហំ > សោ s ហំ, តេ អបិ > តេ s បិ ជាដើម; បើភាសាសំស្រ្កឹតដែលសរសេរជាអក្សរបារាំង ប្រើជា So’pi, so’ham, te’pi ។ ខាងភាសាបាលី មិនមានវណ្ណយុត្តនេះឡើយ, ប៉ុន្តែក្នុងវេយ្យាករណ៍បាលី បើត្រូវការប្រើ ( ‘ ) នេះ (តាមសម័យនិយម) ជា សោ ‘ បិ, សោ ‘ ហំ, តេ ‘ បិ . . . ក៏បាន ( ដើម្បីឲ្យស្រឡះភ្នែក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគ្គៈ» មានន័យដូចម្ដេច ?

អវគ្គៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អវគ្គ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អវគ្គ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគ្គ» មានន័យដូចម្ដេច ?

អវគ្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អវគ្គ; សំ. អវគ៌ ) ដែលឥតវគ្គ, ឥតពួក; ព្យញ្ជនៈឥតពួក ( ម. ព. សេសវគ្គ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អវគ្គ; សំ. អវគ៌ ) ដែលឥតវគ្គ, ឥតពួក; ព្យញ្ជនៈឥតពួក ( ម. ព. សេសវគ្គ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវគមន៍» មានន័យដូចម្ដេច ?

អវគមន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អវគម ឬ ––គមន) សេចក្តីចូលចិត្ត, ការយល់ជាក់។
ឧទាហរណ៍៖ មនុស្សមានអវគមន៍ធ្វើការអ្វីៗច្រើនតែល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវកាស» មានន័យដូចម្ដេច ?

អវកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាលស្រឡះជាអនន្តមាត្រ ដែលជាទីនៅនៃសត្វទាំងពួង ទីចន្លោះទំនេរ ស។ (មើលក្នុងពាក្យ ឱកាស។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អវកដ» មានន័យដូចម្ដេច ?

អវកដ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលមានន័យ, មានដំណើរ, មានទំនង ផ្សេងគ្នា; ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ដែលទីទៃពីគ្នា, ដែលផ្សេងគ្នា ឬដោយខ្លួនពីគ្នា។
ឧទាហរណ៍៖ សេចក្តីអវកដ, ដំណើរអវកដ; សុខជាអវកដនឹងទុក្ខ (ប្រើជា អវកុដារ ក៏បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អល្លោ !» មានន័យដូចម្ដេច ?

អល្លោ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យសម្រាប់បន្លឺក្នុងការឲ្យដំណឹងឬសួរគ្នាជាមុននៅវេលាផ្ដើមនិយាយដោយទូរសព្ទ។
ឧទាហរណ៍៖ អល្លោ ! អល្លោ ! . . . (ព. ទ. ប្រើតាមសម័យនិយមនៃសកលលោក) ។ ប្រើជា ហល្លោ ! ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អល់អែកស្លាបខ្មៅឆ្នូតស» មានន័យដូចម្ដេច ?

អល់អែកស្លាបខ្មៅឆ្នូតស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៤.៥-១៦ ស.ម.។ ឈ្មោល: បន្ទូលក្បាល និងខ្នងពណ៌ខ្មៅ ចុងខ្នង និង គូថពណ៌ស។ ញី: បន្ទូលក្បាល និង ខ្នងពណ៌ប្រផេះ ។ ទីជំរក: ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃជាំ ជាយព្រៃ ព្រៃឬស្សី ។ ជីវសាស្ត្រ: ទុំលើមែកឈើជាហ្វូងតូចៗ ។ របាយ: វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភៈ ដល់ឧសភា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អល់អែកមធ្យម» មានន័យដូចម្ដេច ?

អល់អែកមធ្យម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៨.៥-២២.៥ ស.ម.។ ដងខ្លួនពណ៌ប្រផេះ។ ឈ្មោលៈ មានឆ្នូតខ្មៅកាត់ភ្នែក ចំពុះខ្មៅ ចុងខ្នងពណ៌ស។ ញីៈ សំបុរពណ៌ទឹកដោះគោ ចំពុះលឿង។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ជួនកាលមាននៅព្រៃកោងកាងផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អល់អែកធំ» មានន័យដូចម្ដេច ?

អល់អែកធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៧-៣០ ស.ម.។ មានមាឌធំជាងអល់អែកដទៃ។ ឈ្មោលៈ ពណ៌ប្រផេះទាំងអស់ ចំពុះធំមានឆ្នូតក្រម៉ៅកាត់តាមភ្នែក ផ្នែកគូថពណ៌ស។ ញីៈ ពណ៌ប្រផេះព្រលែតជាងឈ្មោល ផ្នែកពោះពណ៌សដែលមានអង្កន់ស្រាលៗ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃស្រល់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អល់អែក» មានន័យដូចម្ដេច ?

អល់អែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ស្ទើរ។
ឧទាហរណ៍៖ ខ្ញុំចេះតែអល់អែកៗនឹកៗទៅដូចជាមិនចង់ហ៊ានទទួល..។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រារែក, ស្ទើរទៅស្ទើរនៅ ។
ឧទាហរណ៍៖ ចិត្តអល់អែក, ដំណើរអល់អែចិត្តអល់អែក, ដំណើរអល់អែក ។ (ព. កា. ) : បើពេលទំនេរកុំអល់អែក ថ្ងៃនេះជាស្អែកឲ្យខកខាន ស្អែកជាខានស្អែករែងពុំបាន ខានៗច្រើនដងឃែតទទេ ។ គេអាទិ៍យើងអាទិ៍កុំទ្រមក់ ដូចជនដេកលក់ព្រោះធ្វេសទ្វេ គេម៉េចយើងម៉េចត្រូវមើលគេ គេដើរយើងដើររត់យើងរត់ ។ ធ្វើការរកស៊ីកុំចំអៀក ជ្រលៀកឲ្យស្មារតីរលត់ មនុស្សខ្ជិលកុំសេពសមព្រមត់ ត្រូវពត់គំនិតជានិរន្តរ៍ ។ក ។ (ព. កា. ) : បើពេលទំនេរកុំអល់អែក ថ្ងៃនេះជាស្អែកឲ្យខកខាន ស្អែកជាខានស្អែករែងពុំបាន ខានៗច្រើនដងឃែតទទេ ។ គេអាទិ៍យើងអាទិ៍កុំទ្រមក់ ដូចជនដេកលក់ព្រោះធ្វេសទ្វេ គេម៉េចយើងម៉េចត្រូវមើលគេ គេដើរយើងដើររត់យើងរត់ ។ ធ្វើការរកស៊ីកុំចំអៀក ជ្រលៀកឲ្យស្មារតីរលត់ មនុស្សខ្ជិលកុំសេពសមព្រមត់ ត្រូវពត់គំនិតជានិរន្តរ៍។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្ទាក់ស្ទើរ ។
ឧទាហរណ៍៖ ខ្ញុំចេះតែអល់អែកៗនឹកៗទៅដូចជាមិនចង់ហ៊ានទទួល…។

                      គុ. រារែក, ស្ទើរទៅស្ទើរនៅ
ឧទាហរណ៍៖ ចិត្តអល់អែក, ដំណើរអល់អែក ។ (ព. កា. ) : បើពេលទំនេរកុំអល់អែក ថ្ងៃនេះជាស្អែកឲ្យខកខាន ស្អែកជាខានស្អែករែងពុំបាន ខានៗច្រើនដងឃែតទទេ ។ គេអាទិ៍យើងអាទិ៍កុំទ្រមក់ ដូចជនដេកលក់ព្រោះធ្វេសទ្វេ គេម៉េចយើងម៉េចត្រូវមើលគេ គេដើរយើងដើររត់យើងរត់ ។ ធ្វើការរកស៊ីកុំចំអៀក ជ្រលៀកឲ្យស្មារតីរលត់ មនុស្សខ្ជិលកុំសេពសមព្រមត់ ត្រូវពត់គំនិតជានិរន្តរ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អលោភោ» មានន័យដូចម្ដេច ?

អលោភោ

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា  (បា. ន. < អលោភ) ដែលឥតលោភ ឬដែលមិនសូវមានលោភ។
ឧទាហរណ៍៖ មនុស្សអលោភោ, ចិត្តអលោភោ ។ ព. ផ្ទ. លោភោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អលោភចិត្ត ឬ ––ចេតនា» មានន័យដូចម្ដេច ?

អលោភចិត្ត ឬ ––ចេតនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត ឬគំនិតឥតលោភ (ព. ផ្ទ. លោភចិត្ត ឬ លោភចេតនា)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អលោភ» មានន័យដូចម្ដេច ?

អលោភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អលោភ) សេចក្តីមិនជំពាក់ចិត្ត; ដំណើរឥតលោភ។
ឧទាហរណ៍៖ អលោភៈជាកុសលហេតុនាំឲ្យបរិច្ចាគទ្រព្យធ្វើទានបាន (ព. ពុ. ) ។ ព. ផ្ទ. លោភ ឬ លោភៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អលេខនា» មានន័យដូចម្ដេច ?

អលេខនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគដែលនាំឱ្យសរសេរមិនកើត ទោះបីអ្នកជំងឺស្តាប់ ឮ យល់សេចក្តីជាក់ក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អលិង្គ» មានន័យដូចម្ដេច ?

អលិង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដែលមិនប្រាកដជាលិង្គអ្វី; ដែលមិនមានគ្រឿងសម្គាល់ ។ សព្ទដែលឥតភេទ គឺសព្ទដែលមិនមែនជាភេទប្រុស, ភេទស្រី ឬភេទខ្ទើយឡើយ។
ឧទាហរណ៍៖ និបាតសព្ទទាំងអស់ ដូចពាក្យថា ផង, ក្ដី, ក៏ដោយ, ដែរ, ទោះ, ទោះបី, បើ ជាដើម ជា អលិង្គ (ព. វ. សំ. បា.) ។ សម្រាប់ភាសាខ្មែរ, ពាក្យថា បង, ប្អូន, កូន, ចៅ, សេះ, ដំរី ជាដើមជា អលិង្គ ព្រោះពុំទាន់ប្រាកដជាភេទអ្វីនៅឡើយ, លុះតែមានពាក្យថា ប្រុស, ស្រី, ឈ្មោល, ញី មកផ្សំផង ទើបប្រាកដថាជា បុំលិង្គ ឬឥត្ថីលិង្គ សម្រាប់ជាតិលិង្គ (ព. វ. )។