Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណអប់រំ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណអប់រំ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា លិខិតអនុញ្ញាត ដែលចេញដោយអាជ្ញាធរអប់រំសាធារណៈដើម្បីផ្តល់សិទ្ធិឱ្យរូបវន្តបុគ្គល ឬនីតិ-បុគ្គលដែលជាអ្នកគ្រប់គ្រង ឬម្ចាស់កម្មសិទ្ធិ នៃគ្រឹះស្ថានសិក្សាអាចដំណើរការសកម្មភាពអប់រំរបស់ខ្លួនដោយស្របច្បាប់បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណហ្វ្រេកង់ស៍» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណហ្វ្រេកង់ស៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណផ្ដល់ឱ្យបុគ្គល ឬអង្គភាពក្នុងការប្រើប្រាស់ហ្វ្រេកង់ស៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណស្តង់ដារ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណស្តង់ដារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណដែលផ្ដល់ឱ្យដោយមានខ្លឹមសារ និងលក្ខខណ្ឌ ដូចគ្នាចំពោះអង្គភាពច្រើនសម្រាប់ប្រភេទដូចគ្នា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អាជ្ញាបណ្ណដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្ដល់ជូនផ្នែកឯកជន ជារូបវន្តបុគ្គល ឬនីតិបុគ្គល ធ្វើអាជីវកម្មបម្រើសេវា ទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយនូវរាល់សំបុត្រកញ្ចប់តូច និងកញ្ចប់ធំ មានទម្ងន់អតិបរមា ៥០ គីឡូក្រាម និងនៅលើបញ្ញើនេះ មានសរសេរអាសយដ្ឋានអ្នកផ្ញើ និងអ្នកទទួល ឬអាសយដ្ឋានអ្នកទទួល ឬលេខកូដសម្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណសេវាកម្មស្តង់ដារ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណសេវាកម្មស្តង់ដារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណសម្រាប់ការផ្គត់ផ្គង់សេវាទូរគមនាគមន៍ច្បាស់លាស់មួយ ដោយមានខ្លឹមសារ និងលក្ខខណ្ឌដូចគ្នា ចំពោះអង្គភាពច្រើន ដែលត្រូវបានទទួលអាជ្ញាបណ្ណសម្រាប់ប្រភេទដូចគ្នានៃសេវាកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណសេវាកម្មដោយឡែក» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណសេវាកម្មដោយឡែក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណសម្រាប់ផ្គត់ផ្គង់សេវាទូរគមនាគមន៍ច្បាស់លាស់មួយ ចេញឱ្យអង្គភាពជាក់លាក់មួយដែលមានលក្ខខណ្ឌតម្រូវឱ្យអង្គភាពនោះបំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណវាស់វែង» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណវាស់វែង


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា វិញ្ញាបនបត្រប្រកបអាជីវកម្មវាស់វែង និង/ឬផលិតផែនទី ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមការស្នើសុំរបស់ក្រុមហ៊ុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លិខិតបញ្ជាក់អំពីសមត្ថភាពការងារ ឬរយៈពេល នៃបេសកកម្ម។ អាជ្ញាបណ្ណ៖ License, វិញ្ញាបនបត្រ៖ Certificate ទាំងអស់នេះ គឺអាស្រ័យទៅលើប្រទេសដែលចេញឱ្យ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណផ្លូវថ្នល់ ហៅថាអាជ្ញាបណ្ណ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណផ្លូវថ្នល់ ហៅថាអាជ្ញាបណ្ណ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា លិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ថែទាំផ្លូវថ្នល់ ផ្ដល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ សិក្សាគម្រោងប្លង់ ត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណបើកកាស៊ីណូ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណបើកកាស៊ីណូ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អាជ្ញាបណ្ណដែលផ្តល់ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតឱ្យបើក និងលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូស្របទៅតាមច្បាប់ និងការអនុញ្ញាតរបស់រាជរដ្ឋាភិបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណបណ្តាញស្តង់ដារ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណបណ្តាញស្តង់ដារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណសម្រាប់ការសាងសង់ ម្ចាស់កម្មសិទ្ធិនិងការប្រតិបត្តិបណ្ដាញទូរគមនាគមន៍ច្បាស់លាស់មួយ ដោយមានខ្លឹមសារ និងលក្ខខណ្ឌដូចគ្នាសម្រាប់ប្រភេទដូចគ្នានៃបណ្ដាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណបណ្តាញដោយឡែក» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណបណ្តាញដោយឡែក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណសម្រាប់ការសាងសង់ ម្ចាស់កម្មសិទ្ធិ និងការប្រតិបត្តិបណ្ដាញទូរគមនាគមន៍ច្បាស់លាស់មួយ ចេញឱ្យអង្គភាពជាក់លាក់មួយដែលមានលក្ខខណ្ឌតម្រូវឱ្យអង្គភាពនោះបំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ


👉ថ្នាក់ពាក្យជា គយ
មានន័យថា អាជ្ញាបណ្ណដែលផ្ដល់ដោយក្រសួងសុខាភិបាលដែលអនុញ្ញាតឱ្យផលិត ឬនាំចូល ឬនាំចេញនូវផលិតផលឱសថដែលការពារដោយប្រកាសនីយបត្រតក្កកម្ម ដោយមិនចាំបាច់មានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណធនធានរ៉ែ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណធនធានរ៉ែ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លិខិតអនុញ្ញាតដែលផ្ដល់នូវសិទ្ធិឱ្យទៅសម្បទានិកដោយស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តសកម្មភាពប្រតិបត្តិការធនធានរ៉ែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណទេសចរណ៍» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណទេសចរណ៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាបណ្ណដែលចេញឱ្យដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមមាត្រា៣០ នៃច្បាប់នេះ ជាអាជ្ញាបណ្ណពេញសិទ្ធិ ឬអាជ្ញាបណ្ណបណ្ដោះអាសន្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណទឹក» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណទឹក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប័ណ្ណដែលផ្ដល់សិទ្ធិប្រើប្រាស់ទឹក និងធនធានទឹកឱ្យដល់បុគ្គលគ្រប់រូប ដើម្បីធ្វើអាជីវកម្មនិងអភិវឌ្ឍ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណដោយឡែក» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណដោយឡែក


មានន័យថា អាជ្ញាបណ្ណចេញឱ្យអង្គភាពជាក់លាក់មួយ ដែលមានលក្ខខណ្ឌតម្រូវឱ្យអង្គភាពនោះបំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លិខិតបញ្ជាក់អំពីសមត្ថភាពការងារ ឬរយៈពេល នៃបេសកកម្ម។ អាជ្ញាបណ្ណ៖ License, វិញ្ញាបនបត្រ៖ Certificate ទាំងអស់នេះ គឺអាស្រ័យទៅលើប្រទេសដែលចេញឱ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណ» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណ


👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, គយ, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លិខិតអនុញ្ញាត ដើម្បីធ្វើសេវាកម្មអគ្គិសនី។ ២. លិខិតអនុញ្ញាតដែលវិទ្យាស្ថានបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើសញ្ញាស្តង់ដារ។ ៣. អាជ្ញាបណ្ណបណ្ដាញស្តង់ដារ អាជ្ញាបណ្ណបណ្ដាញដោយឡែក អាជ្ញាបណ្ណសេវាកម្មស្តង់ដារ និងអាជ្ញាបណ្ណសេវាកម្មដោយឡែក។ ៤. លិខិតអនុញ្ញាតដែលបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើស្តង់ដារឧស្សាហកម្ម ឬសញ្ញាសម្គាល់។ ៥. អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ៦. លិខិតគតិយុត្តដែលចេញដោយក្រសួង ដើម្បីអនុញ្ញាតឱ្យនីតិបុគ្គលណាមួយដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។ ៧. លិខិតគតិយុត្តដែលចេញដោយក្រសួង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន/សហគ្រាសណាមួយ ប្រកបអាជីវកម្មទទួលបញ្ចាំ និង/ឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងប្រកាសនេះ។ ៨. លិខិតគតិយុត្តដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យពាណិជ្ជករ ឬវិនិយោគិនណាមួយ ប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញានុការី» មានន័យដូចម្ដេច ?


អាជ្ញានុការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​ដែល​រាជការ​មុខ​ក្រសួង​ចាត់​ឲ្យ​ទៅ​បំពេញ​កិច្ច​ការ​ផ្សេង​ៗ ។
មន្រ្តីដែលរាជការមុខក្រសួង ចាត់ឱ្យទៅបំពេញការងារណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញានិយម» មានន័យដូចម្ដេច ?


អាជ្ញានិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ ប្រព័ន្ធនៃការត្រួតត្រាដែលប្រើអំណាចយ៉ាងតឹងរ៉ឹង ដែលមិនព្រមឱ្យមានការជំទាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរអគ្គិសនីកម្ពុជា» មានន័យដូចម្ដេច ?


អាជ្ញាធរអគ្គិសនីកម្ពុជា


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា នីតិបុគ្គលសាធារណៈ ដែលទទួលនូវសិទ្ធិពីរាជរដ្ឋាភិបាល និងមានស្វ័យភាពក្នុងការត្រួតពិនិត្យលើការធ្វើសេវាកម្មអគ្គិសនី និងគ្រប់គ្រងលើទំនាក់ទំនងរវាងការផ្ដល់ ការទទួល និងការប្រើប្រាស់សេវាអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរសវនកម្មជាតិ» មានន័យដូចម្ដេច ?


អាជ្ញាធរសវនកម្មជាតិ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ស្ថាប័នសាធារណៈមួយមានភាពឯករាជ្យ ហើយត្រូវធ្វើរបាយការណ៍នៃសវនកម្មជូនទៅរដ្ឋសភា ព្រឹទ្ធសភាដោយផ្ទាល់ និងជូនទៅរាជរដ្ឋាភិបាលដើម្បីជ្រាបជាព័ត៌មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរសមត្ថកិច្ចជាតិ» មានន័យដូចម្ដេច ?


អាជ្ញាធរសមត្ថកិច្ចជាតិ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ក្រសួង ឬនាយកដ្ឋានជំនាញ ដែលតែងតាំងដោយរាជរដ្ឋាភិបាល ក្នុងការស្រាវជ្រាវ អភិវឌ្ឍ ប្រើប្រាស់សារពាង្គកាយកែច្នៃរស់ និងវាយតម្លៃហានិភ័យបណ្ដាលមកពីសារពាង្គកាយកែច្នៃរស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធររដ្ឋបាល» មានន័យដូចម្ដេច ?


អាជ្ញាធររដ្ឋបាល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរដែលមានអាណត្តិកាន់កាប់ដីរដ្ឋ ឬធនធានធម្មជាតិរបស់រដ្ឋ ក្នុងតំបន់នោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា» មានន័យដូចម្ដេច ?


អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជ្ញាធរដែលមានសិទ្ធិអំណាចតាមផ្លូវច្បាប់ ក្នុងការចុះកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តសិទ្ធិនោះតាមការផ្ដល់សិទ្ធិប្រទានពីនាយករដ្ឋមន្រ្តី និងបំពេញភារកិច្ចស្របតាមការចែងក្នុងអនុក្រឹត្យនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរមានសមត្ថកិច្ច» មានន័យដូចម្ដេច ?


អាជ្ញាធរមានសមត្ថកិច្


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, ហិរញ្ញវត្ថុសាធារណៈ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បុគ្គល ឬស្ថាប័នដែលអនុវត្តដោយស្របច្បាប់នូវមុខងាររបស់ខ្លួនដែលពាក់ព័ន្ធនឹងរឿងក្តីអនីតិជន។ ២. ក្រសួង ស្ថាប័នរដ្ឋ ឬរដ្ឋបាលមូលដ្ឋានថ្នាក់ក្រោមជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរដែនដី» មានន័យដូចម្ដេច ?


អាជ្ញាធរដែនដី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរជាតិទទួលបន្ទុក» មានន័យដូចម្ដេច ?


អាជ្ញាធរជាតិទទួលបន្ទុក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថាប័នដែលយល់ព្រមយកការទទួលខុសត្រូរពីភាគីមួយទៀត ដើម្បីចេញលិខិតអនុម័តសកម្មភាពគម្រោង យន្តការអភិវឌ្ឍន៍ស្អាត ឬកម្មវិធីនៃសកម្មភាពក្នុងនាមភាគីមួយនោះ ដោយអនុលោមតាមវិធាន និងតម្រូវការរបស់យន្តការអភិវឌ្ឍន៍ស្អាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ» មានន័យដូចម្ដេច ?


អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេនាធិការឱ្យរាជរដ្ឋាភិបាលលើការលក់ ការដូរ និងការជួលនូវទ្រព្យសម្បត្តិរបស់រដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរគយ» មានន័យដូចម្ដេច ?


អាជ្ញាធរគយ


👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាជ្ញាធរមានសមត្ថកិច្ចដែលទទួលខុសត្រូវក្រោមច្បាប់នៃប្រទេសសមាជិក សម្រាប់អនុវត្តច្បាប់គយ។ ២. អាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិគយនានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ» មានន័យដូចម្ដេច ?


អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណៈដទៃទៀត ដែលកំពុងកាន់កាប់ ប្រើប្រាស់ ថែរក្សា និងធ្វើអាជីវកម្មទ្រព្យសម្បត្តិរបស់រដ្ឋ ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ នៅក្នុងន័យនៃអនុក្រឹត្យនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរកាន់កាប់ដីរដ្ឋ» មានន័យដូចម្ដេច ?


អាជ្ញាធរកាន់កាប់ដីរដ្ឋ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រសួង ឬស្ថាប័ន ឬអាជ្ញាធរដែនដីដែលរដ្ឋបានប្រគល់ដីរដ្ឋណាមួយជាក់លាក់ សម្រាប់គ្រប់គ្រង ថែរក្សាការពារ និងប្រើប្រាស់បម្រើឱ្យស្ថាប័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរកណ្តាល» មានន័យដូចម្ដេច ?


អាជ្ញាធរកណ្តាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាជ្ញាធរជាអ្នកចាត់ចែង និងត្រួតការតាមសមត្ថកិច្ចលើអាជ្ញាធរ ដែលនៅក្រោមឱវាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាធរ» មានន័យដូចម្ដេច ?


អាជ្ញាធរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកទ្រទ្រង់អំណាច ដើម្បីរក្សាសេចក្តីរៀបរយ មន្រ្តីជាអ្នកកាន់អំណាច។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកទ្រទ្រង់អំណាច អ្នករាជការដែលកាន់អំណាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាកណ្តាល» មានន័យដូចម្ដេច ?


អាជ្ញាកណ្តាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីដែលទទួលបង្គាប់ពីរាជការ​មុខក្រសួង ឱ្យចេញទៅសម្រុះសម្រួលការ ជាអ្នកកណ្តាល គឺមិនកាន់ខាងម្ខាងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា» មានន័យដូចម្ដេច ?


អាជ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ; បា. អាណា) អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត។
ឧទាហរណ៍៖ ធ្វើតាមអាជ្ញា, ទទឹងអាជ្ញា ។

                    ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “រាជការ; អ្នកទទួលអំណាចពីរាជការ; បម្រើរបស់តុលាការឬរបស់រដ្ឋបាល” ជាដើមក៏មាន, ដូចជា អាជ្ញាកែនបរ; អាជ្ញាកត់ពន្ធ; អាជ្ញាកោះខាំង; ទោសអាជ្ញា; ចោទជាអាជ្ញា ជាដើម ។ អាជ្ញាចក្រ អាណាចក្រ ។ មើលក្នុងពាក្យ អាណា ទៀតផង ។ អាជ្ញាកណ្ដាល មន្ត្រីដែលទទួលបង្គាប់ពីរាជការមុខក្រសួងហើយចេញទៅជាអ្នកកណ្ដាល គឺមិនសមខាងណា, ជាអ្នកពិនិត្យការណ៍ឲ្យឃើញតាមសេចក្ដីពិត ។ អាជ្ញាករ ឬ — ការិន អ្នកប្រតិបត្តិតាមអាជ្ញា; អ្នកធ្វើតាមពាក្យបង្គាប់ (បើស្រ្តីជា អាជ្ញាការិនី) ។ អាជ្ញាធរ (—ធរ) អ្នកទ្រទ្រង់នូវអាជ្ញា គឺអ្នកកាន់អំណាច តាមសិទ្ធិដែលខ្លួនបានទទួលពេញលក្ខណៈ (បារ. autorité) ។ អាជ្ញាបក ឬ អាជ្ញាបកៈ (—បក់ ឬ —ប៉ៈកៈ) អ្នកបង្គាប់បញ្ជា, អ្នកបញ្ជាការ; អ្នកបញ្ញត្តច្បាប់; អ្នកដាក់អាជ្ញា (បើស្ត្រីជា អាជ្ញាបិកា អ. ថ.— ប៉ិ—) ។ អាជ្ញាបត្រ (—ប័ត) សំបុត្របង្គាប់ជាផ្លូវរាជការ ។ ព. ទ. សំបុត្រអនុញ្ញាតមានកំណត់កាល គឺកំណត់ត្រឹមប៉ុណ្ណោះខែឬប៉ុណ្ណោះឆ្នាំ ដែលរាជការរដ្ឋបាល ចេញឲ្យដល់អ្នកដែលទទួលដេញយកមុខការរបរណាមួយផ្ទាល់ពីរាជការ ឬសំបុត្រដែលរដ្ឋបាលអនុញ្ញាតឲ្យរកស៊ីតែត្រឹមប៉ុណ្ណោះខែប៉ុណ្ណោះឆ្នាំ ។ អាជ្ញានុការី មន្ត្រីដែលរាជការមុខក្រសួងចាត់ឲ្យទៅបំពេញកិច្ចការ ផ្សេងៗ ។ អាជ្ញាបទ ខបញ្ញត្តិ, មាត្រាច្បាប់ ។ អាជ្ញាបើកស្ម័គ្រ អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅខែត្រក្រៅកត់ឈ្មោះពួកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាកម្លាំងនៃអស់លោកសេនាបតី—មន្ត្រីខាងក្នុង… (ប្រើតែក្នុងរជ្ជកាលពីដើម) ។ អាជ្ញាភង្គ (—ភ័ង-គៈ ឬ— ភង់) ការទទឹងអាជ្ញា; ការរឹងទទឹងអាជ្ញា; ការរឹងទទឹងមិនទទួលស្ដាប់ច្បាប់បញ្ញត្តិ ឬមិនទទួលប្រតិបត្តិតាមពាក្យបង្គាប់ ។ អាជ្ញាសាលា (ព. ទ. ) អ្នកដែលរាជការតាំងឲ្យមានមុខការជាជំនួយតុលាការ… (ត្រូវបានផលប្រយោជន៍ពីគូក្ដីតាមកំណត់ ដែលច្បាប់អនុញ្ញាតឲ្យយក) ។ អាជ្ញាសិទ្ធិ (—សិត) អំណាចដាច់ខាត គឺអំណាចដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានដល់មេទ័ព ក្នុងកាលមានសង្គ្រាម (ក្នុងរជ្ជកាលនៃក្សត្រិយ៍ពីបុរាណ មានប្រោសព្រះរាជទានអាវុធណាមួយ ជាព័ស្តុតាងឲ្យមេទ័ពនោះកាន់ជាសម្គាល់ផង ហៅថា អាវុធអាជ្ញាសិទ្ធិ “អាវុធជាព័ស្តុតាងនៃអំណាចដាច់ខាត”) ។ អាជ្ញាសឹក ច្បាប់ដែលបញ្ញត្តប្រើក្នុងកាលកើតសង្រ្គាម (ច្រើនប្រើអំណាចម៉ឺងម៉ាត់ខុសពីច្បាប់ធម្មតា) ។
ឧទាហរណ៍៖ ច្បាប់អាជ្ញាសឹក ។

                     អាជ្ញាហ្លួង អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅកត់ពន្ធ គឺហូតយកពន្ធអំពីរបរនៃពួកប្រជាជនក្នុងរជ្ជសីមា មានស្រូវនិងផលដំណាំផ្សេងៗជាដើម។
ឧទាហរណ៍៖ អាជ្ញាហ្លួងពន្ធស្រូវ អាជ្ញាហ្លួងអ្នកទាយផលស្រូវហើយហូតពន្ធ : អាជ្ញាហ្លួងពន្ធស្រូវខែត្របាទី ។

                       អាជ្ញាហ្លួងពន្ធទាស អាជ្ញាហ្លួងអ្នកយកពន្ធដំណាំផ្សេងៗ (ក្រៅពីស្រូវ) តាមច្បាប់បញ្ញត្តិ។
ឧទាហរណ៍៖ អាជ្ញាហ្លួងពន្ធទាសខែត្របាទី (មានតែក្នុងសម័យពីដើម, សម័យឥឡូវពន្ធទាំងនេះនៅលើមន្ត្រីសង្កាត់ជាអ្នកទារ) ។

                      អាជ្ញាអង្កេត (ព. ទ. ) មន្ត្រីដែលតុលាការចាត់ឲ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឲ្យឃើញពិត (ម. ព. អង្កេត ឬ អង្កែត ផង) ។ ល ។
អំណាច អានុភាពតាមគន្លងច្បាប់។

                      ការតម្រូវ ដាក់កំហិតឱ្យ ឬមិនឱ្យធ្វើអី្វមួយ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជអាជ្ញា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ជវៈ» មានន័យដូចម្ដេច ?


អាជ្ជវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អាជ្ជវ < ឧជុ “ត្រង់” + ភាវ “ភាព”; សំ. អាជ៌វ) ភាពឬភាវៈនៃសេចក្ដីត្រង់ គឺដំណើរទៀងត្រង់ឬការកាន់ទៀងត្រង់, សេចក្ដីទៀងត្រង់។
ឧទាហរណ៍៖ អាជ្ជវៈ ជាធម៌សំខាន់មួយក្នុងលោក, ជារាជធម៌ទី ៤ ក្នុងទសពិធរាជធម៌ (ម. ព. ទសពិធរាជធម៌ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវ​បារិសុទ្ធិ​សីល» មានន័យដូចម្ដេច ?


អាជីវ​បារិសុទ្ធិ​សីល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សីល​របស់​បព្វជិត​អ្នក​មាន​សេចក្ដី​បរិសុទ្ធ​ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ (ម. ព. ចតុប្បារិសុទ្ធិ​សីល ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវ​បារិសុទ្ធិ» មានន័យដូចម្ដេច ?


អាជីវ​បារិសុទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​បរិសុទ្ធ ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវ​កម្ម» មានន័យដូចម្ដេច ?


អាជីវ​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត; ការ​ចាត់ចែង​ធ្វើ​យក​ផល​ពី​ដំណាំ, ពី​ឈើ​ព្រៃ, ពី​ព្រះ​ធរណី​ជាដើម; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការ​យក​ផល​នោះ​ៗ
ឧទាហរណ៍៖ ប្រកប​អាជីវ​កម្ម​ខាង​ឈើ​ព្រៃ ។ អាជីវ​ករ ជន​អ្នក​ប្រកប​អាជីវ​កម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវប្រវត្តិ» មានន័យដូចម្ដេច ?


អាជីវប្រវត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ត៌មានផ្សេងៗ អំពីអត្រានុកូលដ្ឋាន ​និងស្ថានភាពគ្រួសារ របស់បេក្ខជនណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវប្បវុត្តិ ឬ អាជីវ​ប្រព្រឹត្តិ» មានន័យដូចម្ដេច ?


អាជីវប្បវុត្តិ ឬ អាជីវ​ប្រព្រឹត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ប្រវ្ឫត្តិ) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត ឬ​មុខ​ការ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវករប្តូរប្រាក់» មានន័យដូចម្ដេច ?


អាជីវករប្តូរប្រាក់


មានន័យថា អ្នកប្រកបមុខរបរប្តូរប្រាក់ដែលមានអាជ្ញាបណ្ណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវករ» មានន័យដូចម្ដេច ?


អាជីវករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកធ្វើអាជីវកម្មលើអ្វីមួយ មានព្រៃឈើអណ្តូងរ៉ែជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មអភិវឌ្ឍលំនៅឋាន» មានន័យដូចម្ដេច ?


អាជីវកម្មអភិវឌ្ឍលំនៅឋាន


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សកម្មភាពពាណិជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទ ដែលមានកម្មវត្ថុជាការសាងសង់លំនៅឋានសម្រាប់លក់ ដើម្បីស្វែងរកផលចំណេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មភាពយន្ត» មានន័យដូចម្ដេច ?


អាជីវកម្មភាពយន្ត


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិតស្នាដៃ លក់ ទិញ ជួល នាំចេញ នាំចូល និងចែកចាយស្នាដៃភាពយន្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មពូជដំណាំ» មានន័យដូចម្ដេច ?


អាជីវកម្មពូជដំណាំ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ការផលិត ការកែច្នៃ ការបណ្តុះកូនដំណាំ ការនាំចេញ-នាំចូល និងចរាចរណ៍ពូជដំណាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មពិឃាតសត្វ» មានន័យដូចម្ដេច ?


អាជីវកម្មពិឃាតសត្វ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការពិឃាតសត្វយកសាច់ និងផលិតផលសត្វសម្រាប់ធ្វើពាណិជ្ជកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន» មានន័យដូចម្ដេច ?


អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សកម្មភាពពាណិជ្ជកម្មដែលអតិថិជនធើ្វអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួន ជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ២. រួមមាន៖ ▪ខ្នាតតូច៖ ត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល ▪ខ្នាតមធ្យម៖ ត្រូវមានដើមទុនលើសពី ៤០ លានរៀល ដល់ ២០០ លានរៀល ▪ខ្នាតធំ (កម្រិត១)៖ ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៨០០ លានរៀល ▪ខ្នាតធំ (កម្រិត២)៖ ត្រូវមានដើមទុនលើសពី ៨០០ លានរៀល ឡើងទៅ។ រាល់ការបន្ថែម ឬបន្ថយដើមទុនអាជីវកម្មខាងលើ ត្រូវមានការអនុញ្ញាតពីក្រសួង/មន្ទីរជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្មទទួលបញ្ចាំ» មានន័យដូចម្ដេច ?


អាជីវកម្មទទួលបញ្ចាំ


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ឧស្សាហកម្មហិរញ្ញវត្ថុ “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យទៅដាក់បញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ២. រួមមាន៖ ▪ខ្នាតតូច៖ ត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល ▪ខ្នាតមធ្យម៖ ត្រូវមានដើមលើសពី ៤០ លានរៀល ដល់ ២០០ លានរៀល ▪ខ្នាតធំ (កម្រិត១)៖ ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៨០០ លានរៀល ▪ខ្នាតធំ (កម្រិត២)៖ ត្រូវមានដើមទុនលើសពី ៨០០ លានរៀល ឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្ម សេវាកម្មថតរូប ផ្តិតរូប និងថតវីដេអូ» មានន័យដូចម្ដេច ?


អាជីវកម្ម សេវាកម្មថតរូប ផ្តិតរូប និងថតវីដេអូ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អាជីវកម្មដែលប្រើប្រាស់ឧបករណ៍ចាប់យករូបភាព ឬ និងសំឡេង រួមបញ្ចូលបច្ចេកទេសសិល្បៈ និងដោយមានការរៀបចំទុកជាមុន ដើម្បីបង្កើតនូវសោភ័ណភាពរូបភាព សម្រាប់បម្រើឱ្យគោលបំណង ឬគំនិតមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវកម្ម» មានន័យដូចម្ដេច ?


អាជីវកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ចែងឱ្យមានតម្លៃ ឬដើម្បីយកផលពីភោគទ្រព្យ ពីព្រៃឈើ ពីអណ្តូងរ៉ែ ទីដីដែលគេធ្វើយកផល។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គលក្នុងគោលដៅផលិតនិងលក់ទំនិញ ផ្គត់ផ្គង់សេវា ភតិសន្យា ជួល ឬលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័ន ឬអង្គការនានា ដូចមានចែងក្នុងកថាខណ្ឌ៣ នៃមាត្រានេះ។ ២. អ្នកនាំចូល អ្នកនាំចេញ អ្នកផលិត និងអ្នកលក់រាយ នូវសម្ភារៈកសិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីវក» មានន័យដូចម្ដេច ?


អាជីវក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្ត្រីហៅ អាជិវិកា ( ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជីព» មានន័យដូចម្ដេច ?


អាជីព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាជីវ, ខ្មែរប្រើផ្លាស់ វ ជា ព > អាជីព) ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត។
ឧទាហរណ៍៖ គាត់មានការលក់ដូរជាអាជីពរបស់គាត់, អ្នករកស៊ីដោយការបំបាត់ប្រវ័ញ្ចន៍ ឈ្មោះថាអ្នកមានអាជីវៈមិនបរិសុទ្ធ (មិច្ឆាជីវៈ)

                    អាជីវកម្ម ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ។
ឧទាហរណ៍៖ ប្រកបអាជីវកម្មខាងព្រៃឈើ ។

                    អាជីវករ ជនអ្នកប្រកបអាជីវកម្ម ។ អាជីវបារិសុទ្ធិ (—ប៉ា—) សេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ ។ អាជីវបារិសុទ្ធិសីល (—ប៉ា—) សីលរបស់បព្វជិតអ្នកមានសេក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ (ម. ព. ចតុប្បារិសុទ្ធិសីល ផង) ។ អាជីវប្បវុត្តិ (—វ័ប-ប៉ៈ—) ឬ អាជីវប្រព្រឹត្តិ (សំ. —ប្រវ្ឫត្តិ) ដំណើរប្រព្រឹត្តទៅនៃជីវិត ឬមុខការរបរសម្រាប់ចិញ្ចឹមជីវិត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជិ» មានន័យដូចម្ដេច ?


អាជិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) សង្គ្រាម, ចម្បាំង ។ អាជិភូមិ ឬ អាជិស្ឋាន ទីសង្គ្រាម, កន្លែងច្បាំងគ្នា, សមរភូមិ ។ អាជិសិរ័ស (សំ.— ឝិរស៑) បន្ទាយបោះទ័ព, កន្លែងសំចតកងទ័ព (ប្រែថា “ទ័ពស្រួច ឬ កងទ័ពមុខ” ក៏បាន, ដូចគ្នានឹងសង្គ្រាមសីរ្ស ដែរ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជានៃយ» មានន័យដូចម្ដេច ?


អាជានៃយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើឃ្លាតក្លាយមកពី បា. អាជានេយ្យ; សំ. អាជានេយ (មើលក្នុងពាក្យ អាជានេយ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជានេយ្យ» មានន័យដូចម្ដេច ?


អាជានេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ជា អាជានីយ ក៏មាន; សំ. អាជានេយ) អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង ។ សេះមានពូជល្អ, សេះមានពូជលឿន; សេះមានល្បឿនលឿនរួសរាន់ទាន់ចិត្ត; សេះល្អដែលបង្ហាត់បានបទ។
ឧទាហរណ៍៖ សេះអាជានេយ្យ (បុ. សរ. ជា អាជានៃយ ក៏មាន; ព. កា. ប្រើជា អាជានីយ ក៏បាន) ។ សេះសិន្ធពអាជានេយ្យ សេះសិន្ធពមានល្បឿនលឿនរួសរាន់ទាន់ចិត្ត ។

                 គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា អាជានេយ្យ មាន ៤ ប្រភេទគឺ ១- បុរសអាជានេយ្យ ព្រះពុទ្ធ, ព្រះអរហន្ត (បា. បុរិសាជានេយ្យ); ២- ដំរីអាជានេយ្យ ដំរីមង្គលដែលហ្មបង្ហាត់បានបទឬដំរីសឹក (បា. ហត្ថាជានេយ្យ); ៣- សេះអាជានេយ្យ សេះលឿនវិសេសដែលបង្ហាត់បានបទ (បា. អស្សាជានេយ្យ); ៤- គោអាជានេយ្យ គោឧសភដែលបរិបូណ៌ដោយលក្ខណៈល្អហើយគេបង្ហាត់បានបទ (បា. គោអាជានេយ្យ ឬ គវាជានេយ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជានីយ» មានន័យដូចម្ដេច ?


អាជានីយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាជានេយ) ដូចគ្នានឹង អាជានេយ្យ ដែរ (ប៉ុន្តែ អាជានីយ សម្រាប់ប្រើក្នុងកាព្យ, អាជានេយ្យ ប្រើជាសាធារណៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចុតសិលា» មានន័យដូចម្ដេច ?


អាចុតសិលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលដុះច្រូងច្រាងនៅពិតានរូងភ្នំ ដោយទឹកភ្លៀងច្រោះបុណ្ណីសិលា (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​ហិរញ្» មានន័យដូចម្ដេច ?


អាចិណ្ណ​ហិរញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់​ដែល​គេ​សន្សំ​ទុក​មិន​ឲ្យ​រផាត់រទាំង, ប្រាក់​សន្សំ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​សមាចារ» មានន័យដូចម្ដេច ?


អាចិណ្ណ​សមាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាចារ​ដែល​បាន​សន្សំ​ជាប់​ជា​និស្ស័យ​មក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​វត្ត» មានន័យដូចម្ដេច ?


អាចិណ្ណ​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ត​ប្រតិបត្តិ​ដែល​ធ្លាប់​តែ​ធ្វើ​រៀង​មក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​បាប ឬ អាចិណ្ណាកុសល» មានន័យដូចម្ដេច ?


អាចិណ្ណ​បាប ឬ អាចិណ្ណាកុសល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាចិណ្ណ + អកុសល) បាប​ឬ​អកុសល​ដែល​បាន​សន្សំ​មក​ញឹក​ញយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​ទ្រព្យ, –ធន ឬ –សម្បត្តិ» មានន័យដូចម្ដេច ?


អាចិណ្ណ​ទ្រព្យ, –ធន ឬ –សម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ​ ឬ​សម្បត្តិ​ដែល​គេ​សន្សំ​ទុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​ទ្រព្យ, –ធន ឬ –សម្បត្តិ» មានន័យដូចម្ដេច ?


អាចិណ្ណ​ទ្រព្យ, –ធន ឬ –សម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ​ ឬ​សម្បត្តិ​ដែល​គេ​សន្សំ​ទុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​កុសល» មានន័យដូចម្ដេច ?


អាចិណ្ណ​កុសល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កុសល​ដែល​បាន​សន្សំ​មក​រឿយ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ​កម្ម» មានន័យដូចម្ដេច ?


អាចិណ្ណ​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ម​ដែល​បាន​សន្សំ​មក​គឺ​បុណ្យ​ ឬ​បាប​ដែល​បាន​ធ្វើ​ហើយ​ញឹក​ញយ​ ឬ​ធ្វើ​តែ​ម្តង​ពីរ​ដង​ទេ​ប៉ុន្តែ​នឹក​ឃើញ​រឿយ​ៗ​ចាំ​បាន​មិន​ភ្លេច
ឧទាហរណ៍៖ អាចិណ្ណ​កម្ម​ជា​អំពើ​តែងតែ​ចេញ​មុខ​ឲ្យ​នឹក​ឃើញ​ក្នុង​ពេល​ជិត​អស់​ជីវិត (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចិណ្ណ» មានន័យដូចម្ដេច ?


អាចិណ្ណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាចីណ៌) ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើ ថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់ ។ ខ្មែរប្រើជា កិ. វិ. ក៏មាន (អ. ថ. —ចិន) សំដៅសេចក្ដីថា “ជាញឹកញយ, ជានិច្ចកាល”។
ឧទាហរណ៍៖ តែងទៅមកជាអាចិណ្ណ ។

                     អាចិណ្ណកម្ម កម្មដែលបានសន្សំមក គឺបុណ្យឬបាបដែលបានធ្វើហើយញឹកញយឬធ្វើតែម្ដងពីរដងទេ ប៉ុន្តែនឹកឃើញរឿយៗចាំបានមិនភ្លេច។
ឧទាហរណ៍៖ អាចិណ្ណកម្មជាអំពើតែងតែចេញមុខឲ្យនឹកឃើញក្នុងពេលជិតអស់ជីវិត (ព. ពុ. ) ។

                     អាចិណ្ណកុសល កុសលដែលបានសន្សំមករឿយៗ ។ អាចិណ្ណទ្រព្យ, ––ធន ឬ ––សម្បត្តិ ទ្រព្យឬសម្បត្តិដែលគេសន្សំទុក ។ អាចិណ្ណបាប ឬ អាចិណ្ណាកុសល (បា. < អាចិណ្ណ + អកុសល) បាបឬអកុសលដែលបានសន្សំមកញឹកញយ ។ អាចិណ្ណវត្ត វត្តប្រតិបត្តិដែលធ្លាប់តែធ្វើរៀងមក ។ អាចិណ្ណសមាចារ សមាចារដែលបានសន្សំជាប់ជានិស្ស័យមក ។ អាចិណ្ណហិរញ្ញ (––ហិរ៉ាញ់ ) ប្រាក់ដែលគេសន្សំទុកមិនឲ្យរផាត់រទាំង, ប្រាក់សន្សំ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​សាស្រ្ត» មានន័យដូចម្ដេច ?


អាចារ​សាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួន​និយាយ​ពី​អាចារៈ; វិទ្យា​សាស្រ្ត​ចែង​អំពី​ចរិយា, ឫកពា, សណ្តាប់ធ្នាប់​របស់​មនុស្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​សម្បន្ន» មានន័យដូចម្ដេច ?


អាចារ​សម្បន្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​បរិបូណ៌​ដោយ​មារយាទ​ល្អ (បើ​ស្ត្រី​ជា អាចារ​សម្បន្នា អ. ថ. –ស័ម-បុ័ន-ន៉ា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​សម្បត្តិ ឬ–សម្ប័ទ, –សម្បទា» មានន័យដូចម្ដេច ?


អាចារ​សម្បត្តិ ឬ–សម្ប័ទ, –សម្បទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បរិបូណ៌​ដោយ​មារយាទ​ល្អ គឺ​ដំណើរ​មាន​មារយាទ​ល្អ​ឬ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​វិបត្តិ» មានន័យដូចម្ដេច ?


អាចារ​វិបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិបត្តិ​មារយាទ គឺ​ខូច​មារយាទ, ខូច​ឫក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​វិន័យ» មានន័យដូចម្ដេច ?


អាចារ​វិន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់​សម្រាប់​រក្សា​មារយាទ​ឲ្យ​ល្អ, ឲ្យ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​កោសល្ល ឬ –កោសល្យ» មានន័យដូចម្ដេច ?


អាចារ​កោសល្ល ឬ –កោសល្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​រក្សា​មារយាទ​ឲ្យ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ​កុសល» មានន័យដូចម្ដេច ?


អាចារ​កុសល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ឈ្លាស​ក្នុង​ការ​រក្សា​មារយាទ​ឲ្យ​ល្អ (បើ​ស្ត្រី​ជា អាចារ​កុសលា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ—» មានន័យដូចម្ដេច ?


អាចារ្យ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាចារ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ​វត្ត ឬ អាចារ្យ​សម្រាប់​វត្ត» មានន័យដូចម្ដេច ?


អាចារ្យ​វត្ត ឬ អាចារ្យ​សម្រាប់​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧបាសក​ដែល​ជា​ប្រមុខ​ក្នុង​ការ​ចាត់ចែង​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​វត្ត (ក្នុង​សម័យ​បុរាណ​ហៅ អារាមិក ឬ អារាមិក​ជន; សម័យ​បច្ចុប្បន្ន​នេះ លុះ​តែ​មន្រ្តី​អ្នក​រាជការ​រដ្ឋបាល​ក្នុង​នាទី​យល់​ព្រម​ផង ទើប​ធ្វើ​ជា​អាចារ្យ​វត្ត​បាន) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ​យោគី» មានន័យដូចម្ដេច ?


អាចារ្យ​យោគី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាចារ្យ​ជា​ប្រមុខ​នៃ​អ្នក​ភ្លុក​ទាំង ៤ នាក់​ក្នុង​ការ​ធ្វើ​ឈាបន​កិច្ច ឬ​អាចារ្យ​នាំ​មុខ​សព (ម. ព. យោគិន ឬ យោគី ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ​បញ្ចុះ​ធាតុ» មានន័យដូចម្ដេច ?


អាចារ្យ​បញ្ចុះ​ធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ចេះ​ក្បួន​ ឬ​ពិធី​បញ្ចុះ​ធាតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ​កោរ​ជុក ឬ –កោរ​សក់» មានន័យដូចម្ដេច ?


អាចារ្យ​កោរ​ជុក ឬ –កោរ​សក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ពិនិត្យ​មើល​ឫក្សពារ​ហើយ​កំណត់​វេលា​ឲ្យ​គេ​ក្នុង​មង្គល​កោរ​ជុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ្យ» មានន័យដូចម្ដេច ?


អាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាចាយ៌, ខ្មែរប្រើជា អាចារ្យ ដើម្បីឲ្យស្រួលងាយមើល; បា. អាចរិយ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន។
ឧទាហរណ៍៖ សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន (ម. ព. អាចរិយ ទៀតផង)

                    ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យ មាន ៥ ប្រភេទគឺ ១- បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ; ២- ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឲ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ); ៣- ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤- និស្សយាចារ្យ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក); ៥- ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ, សិប្បាចារ្យ ឬ សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន។ ម. ព. អន្តេវាសិក និង សិស្ស ផង)។ ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀត តាមដំណើរដែលគួរប្រកបហៅ, ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុង ធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឲ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍ ។ អាចារ្យកោរជុក ឬ—កោរសក់ អ្នកដែលពិនិ្យមើលឫក្សពារហើយកំណត់វេលាឲ្យគេក្នុងមង្គលកោរជុក ។ អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ ។ អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤ នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខសព (ម. ព. យោគិន ឬ យោគី ផង) ។ អាចារ្យវត្ត ឬ អាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណហៅ អារាមិក ឬ អារាមិកជន; សម័យបច្ចុប្បន្ននេះ លុះតែមន្ត្រីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារី» មានន័យដូចម្ដេច ?


អាចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាចារិន៑) អ្នកមានអាចារៈ គឺអ្នកដែលមានមារយាទត្រឹមត្រូវ,មានឫកពាល្អ (បើស្ត្រីជា អាចារិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារា—» មានន័យដូចម្ដេច ?


អាចារា—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាចារ និង អរិយ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារារិយៈ» មានន័យដូចម្ដេច ?


អាចារារិយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ អរិយ) ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. –ចា, ដូច​ជា ទុរាចារ, សមាចារ, អភិសមាចារ ជាដើម (ម. ព. ទាំង​នេះ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារសាស្រ្ត» មានន័យដូចម្ដេច ?


អាចារសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាចែងពីឫកពា ពីសណ្តាប់ធ្នាប់របស់មនុស្ស ពីការប្រព្រឹត្ត និងគំនិតមារយាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចារ» មានន័យដូចម្ដេច ?


អាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចារ) ការប្រព្រឹត្ត, ចរិយា; ឫក, ឫកពា, មារយាទ, ឫកមារយាទ; បែបបទ, សណ្ដាប់ធ្នាប់។
ឧទាហរណ៍៖ មានអាចារៈល្អ, មានអាចារៈពុំគួរសម ។

                     អាចារកុសល (—សល់) អ្នកដែលឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ (បើស្ត្រីជា អាចារកុសលា) ។ អាចារកោសល្ល ឬ —កោសល្យ (—សល់) ភាពជាអ្នកឈ្លាសក្នុងការរក្សាមារយាទឲ្យល្អ ។ អាចារវិន័យ ច្បាប់សម្រាប់រក្សាមារយាទឲ្យល្អ, ឲ្យត្រឹមត្រូវ ។ អាចារវិបត្តិ វិបត្តិមារយាទ គឺខូចមារយាទ, ខូចឫក ។ អាចារសម្បត្តិ ឬ —សម្ប័ទ, —សម្បទា (—ស័ម-ប៉ៈ—) ការបរិបូណ៌ដោយមារយាទល្អ គឺដំណើរមានមារយាទល្អឬត្រឹមត្រូវ ។ អាចារសម្បន្ន (—សំ-ប័ន) អ្នកដែលបរិបូណ៌ដោយមារយាទល្អ (បើស្ត្រីជា អាចារសម្បន្នា អ. ថ. —ស័ម-ប៉័ន-ន៉ា) ។ អាចារសាស្ត្រ ក្បួននិយាយពីអាចារៈ; វិទ្យាសាស្ត្រចែងអំពីចរិយា, ឫកពា, សណ្ដាប់ធ្នាប់របស់មនុស្ស ។ អាចារារិយៈ (មើលក្នុងពាក្យ អរិយ) ។ ល ។ បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ.— បា, ដូចជា ទុរាចារ, សមាចារ, អភិសមាចារ ជាដើម (ម. ព. ទាំងនេះ) ។ ល ។
មារយាទ ការប្រព្រឹត្ត ចរិយា ឫក ឫកពា បែបបទសណ្តាប់ធ្នាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចរិយ––» មានន័យដូចម្ដេច ?


អាចរិយ––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាចរិយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចរិយ​វាទី» មានន័យដូចម្ដេច ?


អាចរិយ​វាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​ពោល​អាង​វាទៈ​របស់​គ្រូ
ឧទាហរណ៍៖ ពួក​ពុទ្ធ​សាសនិក​ខាង​មហា​យាន​ជា “អាចរិយ​វាទី”, ខាង​ហីន​យាន​ជា “ថេរ​វាទី” ។ បើ​ស្ត្រី​ជា អាចរិយ​វាទិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចរិយ​វាទ» មានន័យដូចម្ដេច ?


អាចរិយ​វាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាទៈ​របស់​អាចារ្យ
ឧទាហរណ៍៖ ធម៌​វិន័យ​ខាង​ពួក​ពុទ្ធ​សាសនិក​ជន​មហា​យានិក​ជា “អាចរិយ​វាទ” (ព្រោះ​ប្រកាន់​តាម​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ៗ), ខាង​ហីន​យានិក​ជា “ថេរ​វាទ” (ព្រោះ​ប្រកាន់​តាម​បែប​បឋម​សង្គាយនា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាចរិយ​វត្ត» មានន័យដូចម្ដេច ?


អាចរិយ​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ត​ប្រតិបត្តិ​ដែល​សិស្ស​ត្រូវ​ធ្វើ​ចំពោះ​គ្រូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត