Posted on Leave a comment

តើពាក្យ «អាត្ម​គ្រាហិន» មានន័យដូចម្ដេច ?


អាត្ម​គ្រាហិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ឃើញ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន (បើ​ស្ត្រី​ជា អាត្ម​គ្រាហិណី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្ម​គត» មានន័យដូចម្ដេច ?


អាត្ម​គត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំពោះ​ខ្លួន, ផ្ទាល់​ខ្លួន
ឧទាហរណ៍៖ ការ​អាត្ម​គត, ប្រយោជន៍​អាត្ម​គត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មោបជីវិនី» មានន័យដូចម្ដេច ?


អាត្មោបជីវិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាត្មោបជីវិន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មោបជីវិន» មានន័យដូចម្ដេច ?


អាត្មោបជីវិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អាត្មន៑ “ខ្លួន; ចិត្ត” + ឧបជីវិន៑ “អ្នកចិញ្ចឹមជីវិត”; បា. អត្តូបជីវី < អត្ត + ឧបជីវី ) អ្នកចិញ្ចឹមជីវិតដោយអាស្រ័យកម្លាំងខ្លួន។
ឧទាហរណ៍៖ សព្វថ្ងៃ ខ្ញុំជាអាត្មោបជីវិន ឥតមានពឹងផ្អែកផ្ដែកកម្លាំងលើអ្នកណាទេ; បើស្ត្រីជា អាត្មោបជីវិនី (ប្រើជា អត្តូបជីវី, អត្តូបជីវិនី ក៏បាន, អ. ថ. ––ប៉ៈ––) ( ព. កា. ) : អាត្មោបជីវិន ជាអ្នកប៉ិនខាងរកស៊ី ទោះបីនឿយវក់វី ក៏ពុំដែលត្អូញមួយម៉ាត់ ។ ជាជនចេះខំប្រឹង មិនតម្អឹងខ្លាចវិបត្តិ ធ្លាក់ត្រូវហើយកម្ចាត់ នូវទ្រព្យធនឲ្យហិនហោច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មា––» មានន័យដូចម្ដេច ?


អាត្មា––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាត្មា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មា​ក្រឹត» មានន័យដូចម្ដេច ?


អាត្មា​ក្រឹត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​នាំ​បណ្តាល​ពី​ខ្លួន​ឯង
ឧទាហរណ៍៖ ហេតុ​អាត្ម​ក្រឹត, រឿង​អាត្ម​ក្រឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មាធីន» មានន័យដូចម្ដេច ?


អាត្មាធីន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង អត្តាធីន ( ម. ព. អត្ត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្មា» មានន័យដូចម្ដេច ?


អាត្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អាត្មន៑; បា. អត្តា < អត្ត ) ខ្លួន។
ឧទាហរណ៍៖ រកស៊ីចិញ្ចឹមអាត្មា; ខំប្រឹងយោងអាត្មា; កើតមកជាមនុស្សនឹងគេដែរ យោងតែអាត្មាពុំរួច ។

                       ចិត្ត។
ឧទាហរណ៍៖ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរ័ត្ន ចូលធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន ( សាស្ត្រាច្បាប់ក្រម ។ សេចក្ដីអធិប្បាយនៃសុភាសិតនេះថា “បុរសស្ត្រីណាមួយ បើបានប្ដេជ្ញា ចិត្ត ចូលកាន់ពុទ្ធសាសនាហើយ ត្រូវប្រតិបត្តិឲ្យត្រង់តាមបន្ទាត់ច្បាប់ព្រះពុទ្ធកុំឲ្យល្អៀង ទើបឈ្មោះថាជាអ្នកស្វែងរកផ្លូវទៅកាន់ព្រះនិព្វាន )” ។

                      ពាក្យ អាត្មា នេះខ្មែរប្រើជា បុ. ស. សម្រាប់បព្វជិតពុទ្ធសាសនិកនិយាយទៅរកគ្រហស្ថជាសាធារណជន, សំដៅសេចក្ដីថា “ខ្ញុំ, អាចក្ដី”។
ឧទាហរណ៍៖ អាត្មាបួសបាន ៥ វស្សាហើយ ។ បើនិយាយទៅរកក្សត្រិយ៍និងសេនាបតីឬឥស្សរជនអ្នកមានបណ្ដាស័ក្ដិខ្ពស់ ត្រូវប្រើពាក្យថា “អាត្មាភាព” : អាត្មាភាពសូមថ្វាយព្រះពរ…; អាត្មាភាពសូមចម្រើនពរ… ។

                     ប្រើជាពាក្យទេសនាក្នុងកណ្ដាលប្រជុំពួកពុទ្ធបរិស័ទក៏បាន។
ឧទាហរណ៍៖ អាត្មាភាពសូមស្រង់យកសេចក្ដីពីក្នុងគម្ពីរបាលីផ្សេងៗ មកសម្ដែងឲ្យឃើញច្បាស់… ។

                     សម្រាប់សាធារណជនទាំងបព្វជិតទាំងគ្រហស្ថ។
ឧទាហរណ៍៖ អាត្មាយើង ខ្លួនយើង ។ អាត្មាអញ ខ្លួនអញ ។ អាត្មាឯង ខ្លួនឯង ។ ចិញ្ចឹមអាត្មា ចិញ្ចឹមខ្លួន ។ អាត្មាយើង ខ្លួនយើង ។ អាត្មាអញ ខ្លួនអញ ។ អាត្មាឯង ខ្លួនឯង ។ ចិញ្ចឹមអាត្មា ចិញ្ចឹមខ្លួន ។ ល ។ ( ម. ព. អត្ត និង អាត្ម ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត្ម» មានន័យដូចម្ដេច ?


អាត្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < អាត្មន៑; បា. អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ អាត្មក្រឹត ដែលនាំបណ្ដាលពីខ្លួនឯង។
ឧទាហរណ៍៖ ហេតុអាត្មក្រឹត, រឿងអាត្មក្រឹត ។

                       អាត្មគត (—គត់) ចំពោះខ្លួន, ផ្ទាល់ខ្លួន។
ឧទាហរណ៍៖ ការអាត្មគត, ប្រយោជន៍អាត្មគត ។

                      អាត្មគតិ ដំណើរចិត្ត ។ អាត្មគ្រាហិន អ្នកដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន (បើស្ត្រីជា អាត្មគ្រាហិណី) ។ អាត្មឃាត ឬ អាត្មហន (—ហន់) អត្តឃាត (ការសម្លាប់ខ្លួន) ។ អាត្មជៈ ឬ អាត្មជាត បុត្រ (ប្រើបានទាំងបុត្រនិងបុត្រី) ។ អាត្មទ្រោហិន ដំណើរធ្វើខ្លួនឲ្យលំបាកហួសហេតុ (ដូចយ៉ាងការបង្អត់អាហារខ្លួនជាដើម) ។ វេវ. អត្តកិលមថានុយោគ ។ អាត្មភាព អត្តភាព, អាត្មាភាព ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាត់» មានន័យដូចម្ដេច ?


អាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេក្រមីដែលកើតនៅក្រោមស្បែកមនុស្ស, មានទឹករងៃថ្លាៗ (បន្តិចបន្តួច) នាំបណ្ដាលឲ្យរមាស់, ច្រើនកើតត្រង់ចង្វែកដៃ, បាតដៃ និងម្រាមដៃជាងកន្លែងឯទៀត។
ឧទាហរណ៍៖ កើតអាត់, អាត់ស៊ីដៃ ។

                     អាត់ មាន ២ យ៉ាងគឺ អាត់ទឹក អាត់ដែលមានសុទ្ធតែទឹករងៃថ្លា; អាត់ខ្សែ អាត់ដែលមានខ្សែមានមេជោះយកបាន។

ឧទាហរណ៍៖ ជោះអាត់ឲ្យគ្នាបន្តិច!

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច; ក្រឹស ។ សេកអាត់ ឈ្មោះសត្វសេកមួយប្រភេទ មាឌតូចចំពុះខ្មៅ (អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅ សេកក្រិស “សេកតូច” ។ ម. ព. សេក ន. ទៀតផង) ។ ស្វាយអាត់ ឈ្មោះស្វាយមួយប្រភេទ ផ្លែតូចៗជាងស្វាយទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតុរ​រូប» មានន័យដូចម្ដេច ?


អាតុរ​រូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សភាព​ជា​អ្នក​ឈឺ, ដែល​កំពុង​មាន​ជំងឺ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតុរ​មន្ទីរ ឬ –សាលា, –គ្រឹះ» មានន័យដូចម្ដេច ?


អាតុរ​មន្ទីរ ឬ –សាលា, –គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីរ​ពេទ្យ (វេវ. វេជ្ជ​មន្ទីរ, ពេទ្យ​មន្ទីរ, អារោគ្យ​មន្ទីរ; អារោគ្យ​សាលា) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតុរ​ភាព» មានន័យដូចម្ដេច ?


អាតុរ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​នៃ​ជំងឺ​ ឬ​ភាព​នៃ​ជំងឺ​គ្រុន​ក្ដៅ​ខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតុរ» មានន័យដូចម្ដេច ?


អាតុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំងឺ; ជំងឺក្ដៅ, ជំងឺគ្រុនក្ដៅខ្លាំង ។ អាតុរភាព ភាពនៃជំងឺឬភាពនៃជំងឺគ្រុនក្ដៅខ្លាំង ។ អាតុររូប ដែលមានសភាពជាអ្នកឈឺ, ដែលកំពុងមានជំងឺ ។ អាតុរមន្ទីរ ឬ ––សាលា, ––គ្រឹះ មន្ទីរពេទ្យ ( វេវ. វេជ្ជមន្ទីរ, ពេទ្យមន្ទីរ, អារោគ្យមន្ទីរ, អារោគ្យសាលា ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.បា. )ដែលក្ដៅអន្ទះអន្ទែង; មានជំងឺ, ឈឺ; ដែលមានជំងឺគ្រុនក្ដៅខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតាបៈ» មានន័យដូចម្ដេច ?


អាតាបៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាតាប) កម្ដៅព្រះអាទិត្យ, កម្ដៅថ្ងៃ;គ្រឿងកម្ដៅ; ចង្អើរ ។ ព្យាយាមកម្ដៅបាបឬកម្ដៅកិលេស គឺព្យាយាមដ៏មុតមាំដើម្បីដុតបំផ្លាញបង់នូវគ្រឿងសៅហ្មងចិត្ត, ដើម្បីឲ្យរីងស្ងួតកិលេស; ការប្រព្រឹត្តតបៈយ៉ាងមុតមាំ។
ឧទាហរណ៍៖ អាតាបៈរបស់យោគី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាតាបី» មានន័យដូចម្ដេច ?


អាតាបី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អាតាបិន៑ ) អ្នកដែលមានព្យាយាមកម្ដៅបាប គឺអ្នកដែលខំប្រឹងប្រព្រឹត្តធម៌យ៉ាងម៉ឺងម៉ាត់ ដើម្បីដុតបំផ្លាញបង់នូវគ្រឿងសៅហ្មងចិត្ត, ដើម្បីឲ្យរីងស្ងួតកិលេស, អ្នកដែលប្រព្រឹត្តតបៈយ៉ាងមុតមាំ; បើស្ត្រីជា អាតាបិនី ( ម. ព. អាតាបៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណោច» មានន័យដូចម្ដេច ?


អាណោច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត។
ឧទាហរណ៍៖ អាណោចចិត្ត ។ (ព. កា. ) : នឹកឃើញចេះតែអាណោចចិត្ត ព្រោះដ្បិតធ្លាប់រាប់អានគ្នាមក ឥឡូវពុំដឹងជាទៅជ្រក សំណាក់អាស្រ័យនៅទីណា?__ ឃ្លាតបាត់ទៅហើយតើធ្វើម្ដេច បើលេចដំណឹងខ្លះទៅរ៉ា នឹងបានលៃលកតាមរកគ្នា ឥឡូវទៅជាទាល់គំនិត ។

                       គុ. ដែលស្រងោចលន្លោចក្រៃពេក។
ឧទាហរណ៍៖ ចិត្តអាណោច ។

                       អាណោចអាធ័ម ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខ ឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង។
ឧទាហរណ៍៖ នឹកអាណោចអាធ័មពុំស្រាក ។

                      ប្រើជា អាធម្ម ក៏មាន, ប៉ុន្តែសព្ទទាំង ២ នេះ មានសេចក្ដីផ្សេងគ្នា គឺ អាធ័ម “ដែលពេញ, ដែលពោរពេញ; ដែលហើមឡើង, ប៉ោងឡើង”; អាធម្ម “ដែលមិនត្រូវត្រង់ផ្លូវធម៌, មិនប្រកបដោយធម៌, មិនតាមយុត្តិធម៌”។
ឧទាហរណ៍៖ អាណោចអាធម្ម ស្រងោចលន្លោចចិត្ត ប៉ុន្តែមិនត្រូវចំពោះត្រង់ អនិច្ចំ ទុក្ខំ អនត្តា (ម. ព. អាធ័ម និង អាធម្ម ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណិត» មានន័យដូចម្ដេច ?


អាណិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី។
ឧទាហរណ៍៖ អាណិតម្ដាយ, អាណិតកូន ។ (ព. កា. ) : រីក្ដីអាណិត បណ្ដាលពីចិត្ត សង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោច ចេះតែអាណោច ចង់ជួយសង្រ្គោះ ។

                      អាណិតអនាថ (—អៈន៉ាត) អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក (ព. កា. ) : អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្គ្រោះគ្នា ឲ្យបានសុខផង ។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឲ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្ដល់ខុសបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត។ អាណិតអាណោច អាណិតស្រងោចលន្លោចចិត្ត (ព. កា. ) : អាណិតអាណោច ហាក់ដូចជាខ្លោច- ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្រ្គោះ ។ អាណិតអាសូរ អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត (ព. កា. ) : អាណិតអាសូរ កាលឮគេថ្ងូរ នៅស្ងៀមពុំសុខ ចង់តែទៅជួយ ឲ្យគេស្រាលទុក្ខ ចិត្តធ្ងន់កណ្ដុក ប៉ផ្អុករឿយៗ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះករុណា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណិកជន នៃសហភាពបារាំង» មានន័យដូចម្ដេច ?


អាណិកជន នៃសហភាពបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណិកជន ជាមនុស្សសញ្ជាតិ ដែលនៅក្នុងសហភាព បារាំង (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណិកជន» មានន័យដូចម្ដេច ?


អាណិកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាណា + ណិក > ឥក + ជន) ជនដែលនៅក្នុងអំណាចគេ, ជនអ្នកនៅក្រោមអំណាចនៃបុគ្គលដទៃ; ជនជាតិនានាដែលនៅអាស្រ័យប្រកបមុខរបរក្នុងប្រទេសដទៃ។
ឧទាហរណ៍៖ ពួកអាណិកជនជាតិចិននៅប្រទេសកម្ពុជា; កុងស៊ុលការពារអាណិកជនរបស់ខ្លួន ។ (ព. កា. ) : អាណិកជន ទោះបីមានធន-ទ្រព្យច្រើនត្រឹមណា មកនៅក្នុងរដ្ឋ ដទៃនានា ត្រូវស្ដាប់បញ្ជា តាមច្បាប់រដ្ឋនោះ ។

                      ជនបរទេសដែលមកនៅប្រកបមុខរបរក្នុងប្រទេសដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​វីតិក្កម​ទោស» មានន័យដូចម្ដេច ?


អាណា​វីតិក្កម​ទោស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស​ព្រោះ​ការ​ប្រព្រឹត្ត​កន្លង​ច្បាប់​បញ្ញត្តិ, ទោស​ព្រោះ​ល្មើស​ច្បាប់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​វីតិក្កម​ចេតនា» មានន័យដូចម្ដេច ?


អាណា​វីតិក្កម​ចេតនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ដែល​បម្រុង​នឹង​ប្រព្រឹត្ត​កន្លង​ ឬ​បំពាន​ច្បាប់​បញ្ញត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​វីតិក្កមៈ ឬ –វីតិក្រមន​ច្បាប់» មានន័យដូចម្ដេច ?


អាណា​វីតិក្កមៈ ឬ –វីតិក្រមន​ច្បាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រព្រឹត្ត​កន្លង ​ឬ​ល្មើស​ច្បាប់​បញ្ញត្តិ, ការ​ប្រព្រឹត្ត​បំពាន​ច្បាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ព្យាបាល» មានន័យដូចម្ដេច ?


អាណា​ព្យាបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​គ្រប់គ្រង​រក្សា​អាណា​ខេត្ត ឬ​ការ​គ្រប់គ្រង​រក្សា​អាណា​ខេត្ត ។ ខ្មែរ​ប្រើ​ជា គុ. ផង​ក៏​មាន “ដែល​គ្រប់គ្រង​រក្សា​អាណា​ខេត្ត”
ឧទាហរណ៍៖ រាជការ​អាណា​ព្យាបាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ប្រយោជន៍» មានន័យដូចម្ដេច ?


អាណា​ប្រយោជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផល​ប្រយោជន៍​ផ្សេង​ៗ​ដែល​កើត​ពី​ការ​គ្រប់គ្រង​ប្រទេស (ផល​ប្រយោជន៍​ជា​រាជការ) ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​មាន​អំណាច​គ្រប់គ្រង​មុខ​ការ​ ឬ​ក៏​មុខ​របរ​ណា​មួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ប្រជារាស្រ្ត» មានន័យដូចម្ដេច ?


អាណា​ប្រជារាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជារាស្រ្ត​ក្នុង​អាណា​ចក្រ​មួយ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ប្រជានុរាស្រ្ត» មានន័យដូចម្ដេច ?


អាណា​ប្រជានុរាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាជន​ក្នុង​អាណា​ខេត្ត តាម​លំដាប់​ថ្នាក់​បុគ្គល​គឺ​ថ្នាក់​ខ្ពស់, កណ្តាល, ទាប ឬ​ប្រជាជន​ដែល​នៅ​ក្នុង​អាណា​ខេត្ត​និង​រាស្រ្ត​ប្រជា​ក្នុង​ប្រទេស​ចំណុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ប្រជា ឬ–ប្រជាជន» មានន័យដូចម្ដេច ?


អាណា​ប្រជា ឬ–ប្រជាជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាជន​ក្នុង​អាណា​ចក្រ​មួយ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​និគមនិយម» មានន័យដូចម្ដេច ?


អាណា​និគមនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិ​ ឬ​អធ្យាស្រ័យ​នៃ​ជន​ខ្លះ ដែល​ចូល​ចិត្ត​តែ​ខាង​ជ្រៀតជ្រែក​វាយ​ដណ្ដើម​យក​ប្រទេស​ដទៃ​មក​ធ្វើ​ជា​ស្រុក​ចំណុះ​របស់​ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​និគម» មានន័យដូចម្ដេច ?


អាណា​និគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និគម​ដែល​នៅ​ក្នុង​អាណា​ខេត្ត; និគម​ដែល​ឋិត​នៅ​ក្នុង​អំណាច; រដ្ឋ​ដែល​តាំង​នៅ​ក្នុង​អំណាច​នៃ​បរទេស, ស្រុក​ចំណុះ​គេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ចក្ក ឬ–ចក្រ» មានន័យដូចម្ដេច ?


អាណា​ចក្ក ឬ–ចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាច​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​មួយ​ជុំ​ខេត្ត​ដែន ដូច​ជា​កង់​រទេះ គឺ​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រទេស​មួយ​ៗ​ផ្សាយ​ទៅ​ជុំ​វិញ​ប្រទេស​នោះ (ពាក្យ​នេះ ប្រើ​ជា​គូ​គ្នា​នឹង សាសន​ចក្ក ឬ ពុទ្ធ​ចក្ក ឬ​ក៏ សាសន​ចក្រ, ពុទ្ធ​ចក្រ)
ឧទាហរណ៍៖ អាណា​ចក្រ​ជា​ភារៈ​លើ​ព្រះ​ព្រះ​មហា​ក្សត្រ ឬ រដ្ឋាភិបាល​ឯ​ពុទ្ធ​ចក្រ​ជា​ភារៈ​លើ​ពួក​បព្វជិត​ពុទ្ធ​សាសនិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា​ខេត្ត» មានន័យដូចម្ដេច ?


អាណា​ខេត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ប្រើ​ជា អាណក្ខេត្ត ក៏​មាន) ។ ខេត្ត​ដែន​ដែល​នៅ​ក្នុង​អំណាច​ការ​គ្រប់គ្រង​នៃ​មហា​ក្សត្រ​ឬ​រដ្ឋបាល​មួយ​ៗ

ឧទាហរណ៍៖ អាណា​ខេត្ត​កម្ពុជា​កាល​ពី​ក្នុង​សម័យ​មហា​នគរ មាន​ទំហំ​ធំ​ទូលាយ​ណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាមន្តនា» មានន័យដូចម្ដេច ?


អាណាមន្តនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកោះហៅរបស់អ្នកកាន់អំណាច ឬប្រធាននៃអង្គការ សមាគមណាមួយ ឱ្យសមាជិកចូលមកកាន់ទីប្រជុំតាមពេល និងកាលបរិច្ឆេទ ដែលបានកម្រិតជាស្រេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាព្យាបាល» មានន័យដូចម្ដេច ?


អាណាព្យាបាល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលដែលមានភារកិច្ចតំណាងឱ្យអនីតិជន។

                        របបគតិយុត្តដោយសន្ធិសញ្ញាមួយដែលរដ្ឋ ឬទឹកដីមួយត្រូវបានដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងការការពារនៃរដ្ឋមួយទៀតដែលមានអំណាចខ្លាំងជាង។ រដ្ឋដែលនៅក្រោមអាណាព្យាបាលមានសិទ្ធិរក្សារដ្ឋាភិបាល ឬរដ្ឋបាលរបស់ខ្លួនបាន។

ឧទាហរណ៍៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ បារាំងបានមកដាក់អាណាព្យាបាលនៅប្រទេសកម្ពុជាតាមរយៈការចុះសន្ធិសញ្ញាជាមួយនឹងព្រះបាទនរោត្តម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័ណ្ណការ» មានន័យដូចម្ដេច ?


អាណាប័ណ្ណការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារលិខិតដែលអាណាប័ក ក្រោយពីបានយល់ព្រមជម្រះសិទ្ធិ របស់ឥណទាយករួចហើយ ចេញអាណត្តិឱ្យយកទៅបើកប្រាក់រាជការ នៅបេឡារបស់គណនេយ្យករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័ណ្ណ» មានន័យដូចម្ដេច ?


អាណាប័ណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតបញ្ជាក់របស់អាណាប័ក ឱ្យបើកប្រាក់រាជការយកពីគណនេយ្យករ ឬលិខិតដែលអនុញ្ញាតឱ្យអាណាប័ករងចាត់ចែងចាយ តាមចំនួនដែលមានគ្រោងក្នុងថវិកា។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រព្រឹត្តិកម្មរដ្ឋបាល ដែលបញ្ជាឱ្យរដ្ឋសងបំណុលរបស់រដ្ឋ ដោយស្របតាមលទ្ធផលនៃកិច្ចជម្រះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័កផ្ទេរសិទ្ធិ» មានន័យដូចម្ដេច ?


អាណាប័កផ្ទេរសិទ្ធិ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រធានអង្គភាពថវិកា នៃក្រសួង ស្ថាប័នថវិកាកម្មវិធី ដែលទទួលបានការប្រគល់សិទ្ធិពីអាណា-ប័កដើមខ្សែសម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុនៃថវិកា។ ២. អភិបាលរាជធានី ខេត្ត ដែលទទួលបានសិទ្ធិប្រទានពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ នៃថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬជាប្រធានមន្ទីរជំនាញរាជធានី ខេត្ត ដែលទទួលបានការផ្ទេរសិទ្ធិពីអាណាប័កដើមខ្សែ សម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុនៃថវិកា បន្ទាប់ពីមានការយល់ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មាត្រា៦៣ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០០៨)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័កប្រតិភូ» មានន័យដូចម្ដេច ?


អាណាប័កប្រតិភូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណាប័កដែលយល់ព្រមដោយគុណសម្បត្តិ ដោយសារមានការបែងអំណាចពីរដ្ឋមន្រ្តី ដូចយ៉ាងនាយកការិយាល័យ ក្នុងក្រសួងនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័កតាមការប្រទានសិទ្ធិ» មានន័យដូចម្ដេច ?


អាណាប័កតាមការប្រទានសិទ្ធិ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អភិបាលរាជធានី ខេត្ត ក្រុង ដែលបានទទួលសិទ្ធិពីអាណាប័កដើមខ្សែ នូវការប្រគល់សិទ្ធិអំណាចក្នុងកិច្ចការនេះ សម្រាប់គ្រប់គ្រងចំណាយរដ្ឋបាលស៊ីវិលលើដែនសមត្ថកិច្ចរាជធានី ខេត្ត ក្រុង របស់ខ្លួនក្នុងក្របខ័ណ្ឌ “សិទ្ធិប្រទាននៃឥណទាន”។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័កដើមខ្សែ» មានន័យដូចម្ដេច ?


អាណាប័កដើមខ្សែ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រដ្ឋមន្រ្តី ឬប្រធានស្ថាប័នដែលមានសិទ្ធិពេញ-លេញក្នុងការបញ្ជាប្រតិបត្តិការចំណូល និងចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។ ២. រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល មានសិទ្ធិពេញលេញក្នុងការបញ្ជាប្រតិបត្តិការចំណូល និងបញ្ជាចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែន នៃសិទ្ធិអំណាចនិងមុខងាររបស់ខ្លួន។ ៣. អាណាប័កដែលមានសិទ្ធិពេញលេញ ចាត់ចែងដោយផ្ទាល់នូវថវិកា ដែលដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងតាមមុខងាររបស់ខ្លួន។ រដ្ឋមន្រ្តីដែលជាប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល គឺជាអាណាប័កដើមខ្សែនៃថវិការបស់ខ្លួន ទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមខ្សែបណ្ដោយដែលស្ថិតនៅក្រោមឱវាទ។ មុខងារផ្នែកហិរញ្ញវត្ថុនេះ គឺជាមុខងារបន្ថែមលើការងារគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេសប្រចាំថ្ងៃរបស់ប្រធានក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័កជំនួស» មានន័យដូចម្ដេច ?


អាណាប័កជំនួស


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មន្រ្តីរាជការ ដែលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិបានជ្រើសតាំង ដើម្បីផ្ទេរសិទ្ធិ ឬជំនួសខ្លួន ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈ ក្នុងពេលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិអវត្តមានពីការងារ ឬមានធុរៈ។ ២. អាណាប័កដើមខ្សែ ឬអាណាប័កតាមការប្រទានសិទ្ធិ អាចមានអ្នកជំនួសបាន ដោយប្រគល់សិទ្ធិទៅឱ្យមន្រ្តីរាជការណាម្នាក់ (ឬពីរនាក់តាមការចាំបាច់) ដែលមានការទទួលខុសត្រូវខ្ពស់ និងមានសមត្ថ- ភាពផ្នែកហិរញ្ញវត្ថុ ហើយដែលស្ថិតនៅក្នុងអំណាច (មានទំនុកចិត្ត) របស់ខ្លួនឱ្យចុះហត្ថលេខាជំនួសក្នុងករណីដែលអាណាប័កដើមខ្សែ ឬអាណាប័កតាមការប្រទានសិទ្ធិ អវត្តមាន ឬមានធុរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័ក» មានន័យដូចម្ដេច ?


អាណាប័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកដល់ព្រមដោយគុណសម្បត្តិ ដើម្បីជម្រះ និងបង្គាប់ឱ្យចាយ ឬឱ្យបើកប្រាក់រាជការតាមចំនួន ដូចមានគ្រោងទុកនៅក្នុងថវិកា។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាណាប័កជាអ្នកបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកា។ អាណាប័កមានបីប្រភេទ គឺអាណាប័កដើមខ្សែជាប្រធាន (រដ្ឋមន្រ្តី) ក្រសួង ស្ថាប័ន អាណាប័កតាមការប្រទានសិទ្ធិជាអភិបាលខេត្ត និងអាណាប័កជំនួសជាមន្រ្តីរាជការដែលមានការទទួលខុសត្រូវខ្ពស់ ហើយដែលស្ថិតក្រោមអំណាចរបស់ខ្លួនឱ្យចុះហត្ថលេខាជំនួស។ ២. អភិបាលកំពូលនៃក្រសួង ស្ថាប័ន ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ ៣. អភិបាលកំពូលនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។ ៤. អភិបាលដែលស្ថិតនៅជាកំពូលរបស់អង្គភាពរដ្ឋបាលសាធារណៈ (ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល) ដែលជាបុគ្គលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់ លើការគ្រប់គ្រងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសា-ធារណៈប្រហាក់ប្រហែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាប័ក» មានន័យដូចម្ដេច ?


អាណាប័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកដល់ព្រមដោយគុណសម្បត្តិ ដើម្បីជម្រះ និងបង្គាប់ឱ្យចាយ ឬឱ្យបើកប្រាក់រាជការតាមចំនួន ដូចមានគ្រោងទុកនៅក្នុងថវិកា។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាណាប័កជាអ្នកបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកា។ អាណាប័កមានបីប្រភេទ គឺអាណាប័កដើមខ្សែជាប្រធាន (រដ្ឋមន្រ្តី) ក្រសួង ស្ថាប័ន អាណាប័កតាមការប្រទានសិទ្ធិជាអភិបាលខេត្ត និងអាណាប័កជំនួសជាមន្រ្តីរាជការដែលមានការទទួលខុសត្រូវខ្ពស់ ហើយដែលស្ថិតក្រោមអំណាចរបស់ខ្លួនឱ្យចុះហត្ថលេខាជំនួស។ ២. អភិបាលកំពូលនៃក្រសួង ស្ថាប័ន ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ ៣. អភិបាលកំពូលនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។ ៤. អភិបាលដែលស្ថិតនៅជាកំពូលរបស់អង្គភាពរដ្ឋបាលសាធារណៈ (ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល) ដែលជាបុគ្គលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់ លើការគ្រប់គ្រងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសា-ធារណៈប្រហាក់ប្រហែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណានិគមនិយមបែបថ្មី» មានន័យដូចម្ដេច ?


អាណានិគមនិយមបែបថ្មី


មានន័យថា ទម្រង់ថ្មីនៃអាណានិគមនិយមដែលប្រើសម្ពាធផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ ឬសម្ពាធផ្សេងៗទៀត ដោយប្រទេសដែលមានអំណាចខ្លាំងជាង ដើម្បីត្រួតត្រា ឬមានឥទ្ធិពលទៅលើប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណានិគមនិយម» មានន័យដូចម្ដេច ?


អាណានិគមនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធ្យាស្រ័យនៃប្រជារាស្រ្តខ្លះដែលពេញចិត្តខាងវាយដំណ្តើមយកប្រទេសដទៃ មកធ្វើជាស្រុកចំណុះរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណានិគមជន» មានន័យដូចម្ដេច ?


អាណានិគមជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលលើកគ្នា ទៅតាំងរបររកស៊ីនៅប្រទេសដទៃ មានធ្វើកសិកម្ម ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណានិគមកិច្ច» មានន័យដូចម្ដេច ?


អាណានិគមកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការតាំងទីលំនៅ ឬការវាយដណ្តើមយកធ្វើជាអាណានិគម តាមសេដ្ឋកិច្ចសង្គម ការលើកគ្នាទៅតាំងលំនៅឋាន នៅប្រទេសរបស់ជនដែលមិនមានអារ្យធម៌ និងការលើកគ្នាទៅតាំងលំនៅឋានដើម្បីប្រកបរបររកស៊ីរបស់ជនជាអ្នកមានអារ្យធម៌។ ក្នុងករណីនេះ អ្នកមានអារ្យធម៌ ត្រូវជួយបណ្តុះបណ្តាលនាំយកវិជ្ជារបស់ខ្លួន ទៅសាបព្រោះដល់អ្នកស្រុក ឱ្យបានស្គាល់នឹងក្រេបរសជាតិនៃវិទ្យាសាស្រ្តសម័យថ្មីផង អំពើនេះទុកជាលក្ខណៈដ៏ប្រសើររបស់អាណានិគមកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណានិគម» មានន័យដូចម្ដេច ?


អាណានិគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាមន័យដើម ពាក្យនេះបានសេចក្តីថា ការលើកគ្នាចាកចោលស្រុកកំណើត ទៅតាំងលំនៅឋានក្នុងប្រទេសដទៃ ឬដែនដីដែលប្រជាជាតិណាមួយរៀបចំកាន់កាប់ នៅប្រទេសដទៃ ហើយភ្ជាប់ទៅជាមួយនឹងមាតុប្រទេស តាមបទនយោបាយសេដ្ឋកិច្ច គេចែកអាណានិគមជាប្រាំបីប្រភេទគឺ ១- អាណានិគម ជាទីតាំងលំនៅ ដូចយ៉ាងប្រទេសអាល់ហ្សេរ៉ី ដែលជនជាតិបារាំងយកប្រាក់ទៅប្រកបការផង ទៅតាំងលំនៅយ៉ាងខ្ជាប់ខ្ជួនហើយបន្តពូជកូនចៅទាល់តែទៅជាស្រុកកំណើត ២- អាណានិគមអាជីវកម្ម ដែលជនបរទេសនាំប្រាក់ ទៅប្រកបការ ហើយយកកម្លាំងអ្នកស្រុកមកប្រើ ដើម្បីយកផលបញ្ជូនទៅមាតុប្រទេសរបស់ ខ្លួន​ ៣- អាណានិគមរោបនីយកម្ម ដែលបរទេសគ្រាន់តែយកប្រាក់មកចាប់ដីធ្វើរបរកសិកម្ម ហើយ យកផលបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ៤- អាណានិគមពាណិជ្ជកម្ម ដែលជនបរទេស មកគ្រាន់តែតាំងទីធ្វើរបរជំនួញប៉ុណ្ណោះ ៥- អាណានិគម ជាទីតាំងស្ថានទ័ព ។

                     ប្រទេស ឬតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយប្រទេសផ្សេងមួយទៀតដែលមានអំណាចខ្លាំងជាង។
ឧទាហរណ៍៖ ប្រទេសកម្ពុជាធ្លាប់ជាអាណានិគមរបស់ប្រទេសបារាំងពីឆ្នាំ១៨៨៤ ដល់ឆ្នាំ ១៩៥៣។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាចក្រ» មានន័យដូចម្ដេច ?


អាណាចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាជាតិ ប្រទេសដែលមានអធិរាជគ្រប់គ្រង ឬដែលជាចំណុះនៃអធិរាជ (ម.ព អធិរាជ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាខែត្រ» មានន័យដូចម្ដេច ?


អាណាខែត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីចន្លោះរបស់ប្រទេសណាមួយរាងវែង ទំហំតូចតែមានលក្ខណៈអ្វីជាពិសេស ដូចយ៉ាងអាណាខេត្តនៅត្រង់ព្រំប្រទល់ពីរ ឬទំហំផ្ទៃដី ចែកតាមមណ្ឌលរដ្ឋបាល ដូចយ៉ាងអាណាខែត្រសឹកជាដើម។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណាខេត្ត» មានន័យដូចម្ដេច ?


អាណាខេត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីចន្លោះរបស់ប្រទេសណាមួយរាងវែង ទំហំតូចតែមានលក្ខណៈអ្វីជាពិសេស ដូចយ៉ាងអាណាខេត្តនៅត្រង់ព្រំប្រទល់ពីរ ឬទំហំផ្ទៃដី ចែកតាមមណ្ឌលរដ្ឋបាល ដូចយ៉ាងអាណាខែត្រសឹកជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណា» មានន័យដូចម្ដេច ?


អាណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាជ្ញា) អំណាច; បញ្ញតិ្ត, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត; ការគ្រប់គ្រង; ការបង្គាប់បញ្ជា (ម. ព. អាជ្ញា ផង) ។ អាណាខេត្ត (—ខែត; បា. ប្រើជា អាណក្ខេត្ត ក៏មាន) ខេត្តដែនដែលនៅក្នុងអំណាចការគ្រប់គ្រងនៃមហាក្សត្រ ឬរដ្ឋបាលមួយៗ។
ឧទាហរណ៍៖ អាណាខេត្តកម្ពុជាកាលពីសម័យមហានគរ មានទំហំធំទូលាយណាស់ ។

                     អាណាចក្ក ឬ —ចក្រ អំណាចដែលប្រព្រឹត្តទៅក្នុងមួយជុំខេត្តដែន ដូចជាកង់រទេះ គឺអំណាចនៃការគ្រប់គ្រងប្រទេសមួយៗផ្សាយទៅជុំវិញប្រទេសនោះ (ពាក្យនេះ ប្រើជាគូគ្នានឹង សាសនចក្ក ឬ ពុទ្ធចក្ក ឬក៏ សាសនចក្រ, ពុទ្ធចក្រ)។
ឧទាហរណ៍៖ អាណាចក្រជាភារៈលើព្រះមហាក្សត្រ ឬ រដ្ឋាភិបាល ឯពុទ្ធចក្រជាភារៈលើពួកបព្វជិតពុទ្ធសាសនិក ។

                     អាណានិគម (—គំ) និគមដែលនៅក្នុងអាណាខេត្ត; និគមដែលឋិតនៅក្នុងអំណាច; រដ្ឋដែលតាំងនៅក្នុងអំណាចនៃបរទេស, ស្រុកចំណុះគេ។ អាណានិគមនិយម (—គំ-និ-យំ) លទ្ធិឬអធ្យាស្រ័យនៃជនខ្លះ ដែលចូលចិត្តតែខាងជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដទៃមកធ្វើជាស្រុកចំណុះរបស់ខ្លួន ។ អាណាបវត្តិ (—ប៉ៈវ័ត) ដំណើរប្រព្រឹត្តទៅនៃអំណាច; ការផ្សាយអំណាច ។ អាណាប្រជា ឬ —ប្រជាជន ប្រជាជនក្នុងអាណាចក្រមួយៗ ។ អាណាប្រជានុរាស្ត្រ ប្រជាជនក្នុងអាណាខេត្ត តាមលំដាប់ថ្នាក់បុគ្គល គឺថ្នាក់ខ្ពស់, កណ្ដាល, ទាប ឬប្រជាជនដែលនៅក្នុងអាណាខេត្តនិងរាស្ត្រប្រជាក្នុងប្រទេសចំណុះ ។ អាណាប្រជារាស្ត្រ ប្រជារាស្ត្រក្នុងអាណាចក្រមួយៗ។ អាណាប្រយោជន៍ ផលប្រយោជន៍ផ្សេងៗដែលកើតពីការគ្រប់គ្រងប្រទេស (ផលប្រយោជន៍ជារាជការ) ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដែលមានអំណាចគ្រប់គ្រងមុខការឬក៏មុខរបរណាមួយ ។ អាណាព្យាបាល អ្នកគ្រប់គ្រងរក្សាអាណាខេត្ត ឬការគ្រប់គ្រងរក្សាអាណាខេត្ត ។ ខ្មែរប្រើជា គុ. ផងក៏មាន “ដែលគ្រប់គ្រងរក្សាអាណាខេត្ត”។
ឧទាហរណ៍៖ រាជការអាណាព្យាបាល ។

                     អាណាវីតិក្កមៈ ឬ —វីតិក្រម (—ក្រំ) ការប្រព្រឹត្តកន្លងឬល្មើសច្បាប់បញ្ញត្តិ, ការប្រព្រឹត្តបំពានច្បាប់ ។ អាណាវីតិក្កមចេតនា (—តិក-កៈម៉ៈ—) គំនិតដែលបម្រុងនឹងប្រព្រឹត្តកន្លងឬបំពានច្បាប់បញ្ញត្តិ ។ អាណាវីតិក្កមទោស (—តិក-កៈម៉ៈ—) ទោសព្រោះការប្រព្រឹត្តកន្លងច្បាប់បញ្ញត្តិ, ទោសព្រោះល្មើសច្បាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ—» មានន័យដូចម្ដេច ?


អាណត្តិ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាណត្តិ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​សព្ទ» មានន័យដូចម្ដេច ?


អាណត្តិ​សព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ​ស្គរ ​ឬ​ត្រែ​ជាដើម​ប្រាប់​អាណត្តិ​សញ្ញា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​វាចា, –វាទ ឬ –ពាក្យ» មានន័យដូចម្ដេច ?


អាណត្តិ​វាចា, –វាទ ឬ –ពាក្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​បង្គាប់; សម្ដី​មត់ ​ឬ​ណាត់​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​លក្ខណៈ ឬ –លក្ខណ៍» មានន័យដូចម្ដេច ?


អាណត្តិ​លក្ខណៈ ឬ –លក្ខណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណ៍ លក្ខណៈ​នៃ​អាណត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​ភាព» មានន័យដូចម្ដេច ?


អាណត្តិ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​នៃ​អាណត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​កិរិយា» មានន័យដូចម្ដេច ?


អាណត្តិ​កិរិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយា​សព្ទ​ប្រាប់​សេចក្ដី​បង្គាប់ (ព. វ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​ការណ៍» មានន័យដូចម្ដេច ?


អាណត្តិ​ការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ ឬ​ដំណើរ​នៃ​អាណត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ​កម្ម» មានន័យដូចម្ដេច ?


អាណត្តិ​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្វើ​អាណត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិប្រៃសណីយ» មានន័យដូចម្ដេច ?


អាណត្តិប្រៃសណីយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណត្តិដែលក្រុមប្រៃសណីយ ចេញឱ្យអ្នកបង់ប្រាក់ទុកជាបង្កាន់ដៃ ហើយឱ្យចាត់ចែងផ្ញើដោយខ្លួនឯងទៅគម្យជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិប័ណ្ណ» មានន័យដូចម្ដេច ?


អាណត្តិប័ណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណត្តិដែលក្រុមប្រៃសណីយចេញហើយ ផ្ញើដូចជាប័ណ្ណទៅឱ្យអ្នកត្រូវទទួលតែម្តង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិបង្វែរ» មានន័យដូចម្ដេច ?


អាណត្តិបង្វែរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណត្តិដែលសាមីជនអ្នកមានគណនី នៅគ្រឹះ ស្ថានហិរញ្ញវត្ថុណាមួយ មិនបាច់ទៅបើកប្រាក់យកពីឃ្លាំង គឺថាគ្រាន់តែផ្ទេរប្រាក់ឃ្លាំងបញ្ចូលទៅក្នុងគណនីរបស់ខ្លួន ទុកជាស្រេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិទូរលិខ» មានន័យដូចម្ដេច ?


អាណត្តិទូរលិខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណត្តិដែលក្រុមប្រៃសណីយចាត់ផ្ញើទៅឱ្យគម្យជន តាមសំបុត្រទូរលេខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិទាយក» មានន័យដូចម្ដេច ?


អាណត្តិទាយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលដែលជាអ្នកបានទទួលអាណត្តិពីគេមក ហើយលើកទៅឱ្យជនដទៃបំពេញមុខងារជំនួសខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិជន» មានន័យដូចម្ដេច ?


អាណត្តិជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នកទទួលអាណត្តិអ្នកដទៃ ដើម្បីបំពេញមុខការដែលគេប្រគល់ឱ្យខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិឃ្លាំង» មានន័យដូចម្ដេច ?


អាណត្តិឃ្លាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណត្តិដែលពិសិដ្ឋដល់សាមីជននូវសិទ្ធិឱ្យបើកយកប្រាក់ពីរតនាគារ (ផ្ទុយនឹងអាណត្តិប្រៃសនីយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិកិច្ច ឬអាណត្តិកម្ម» មានន័យដូចម្ដេច ?


អាណត្តិកិច្ច ឬអាណត្តិកម្ម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការបញ្ជាឱ្យទូទាត់ ឬបើកផ្តល់តាមលិខិតរដ្ឋបាលមួយចេញដោយអាណាប័ក ហើយត្រូវបញ្ជូនទៅគណនេយ្យករផ្ទាល់រតនាគារ ដោយមានភ្ជាប់នូវលិខិតយុត្តិការ និងត្រូវឆ្លងទិដ្ឋាការពីអភិបាលហិរញ្ញវត្ថុជាចាំបាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិកិច្ច» មានន័យដូចម្ដេច ?


អាណត្តិកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ចែងធ្វើអាណត្តិបើកប្រាក់ឱ្យទៅជនអ្នកបានធ្វើហិតប្រយោជន៍ដល់រដ្ឋ​។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាណត្តិ» មានន័យដូចម្ដេច ?


អាណត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាជ្ញប្តិ) ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាល់ ឬចំណាំ។
ឧទាហរណ៍៖ ធ្វើតាមអាណត្តិ, ប្រតិបត្តិតាមអាណត្តិ ។

                       ការមត់គ្នា, ការណាត់គ្នា; ការសន្យាគ្នា, ប្ដេជ្ញា។
ឧទាហរណ៍៖ ត្រូវចូលកាន់ទីប្រជុំតាមអាណត្តិ ។

                      សារលិខិតដែលបុគ្គលណាមួយ ប្រគល់សិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដទៃ ដើម្បីបំពេញកិច្ចការក្នុងនាមរបស់ខ្លួន; លិខិតបង្គាប់ដល់អ្នកកាន់កាប់ប្រាក់ឲ្យបើកប្រាក់តាមចំនួនដែលមានចុះនៅលើលិខិតនោះឲ្យទៅសាមីជន រួចហើយត្រូវឲ្យរក្សាទុកជាព័ស្តុតាងនៃសេចក្ដីបង្គាប់ (លិខិតបើកប្រាក់); មុខងារនិងកាតព្វកិច្ចដែលបណ្ដារាស្រ្តប្រគល់ឲ្យទៅបុគ្គលណាមួយ ដើម្បីធ្វើការជាតំណាងខ្លួនក្នុងការគ្រប់គ្រងរដ្ឋ (បារ. Mandat) ។ ក្នុងវេយ្យាករណ៍ អាណត្តិ ថា “សេចក្ដីបង្គាប់” ប្រើពាក្យថា “ចូរ—, ចូរ—ចុះ, —ចុះ”
ឧទាហរណ៍៖ អ្នកទាំងឡាយចូរខំប្រឹងរៀន! , ចូរគោរពកោតក្រែងអ្នកមានគុណ! ; ចូរនាំគ្នាទៅចុះ! ; ហ៏, យកចុះ! ។

                      អាណត្តិកម្ម ការធ្វើអាណត្តិ ។ អាណត្តិការណ៍ ហេតុឬដំណើរនៃអាណត្តិ ។ អាណត្តិកិរិយា កិរិយាសព្ទប្រាប់សេក្ដីបង្គាប់ (ព. វ. ) ។ អាណត្តិភាព ភាវៈនៃអាណត្តិ ។ អាណត្តិលក្ខណៈ ឬ —លក្ខណ៍ លក្ខណៈនៃអាណត្តិ ។ អាណត្តិវាចា, —វាទ ឬ —ពាក្យ សម្ដីបង្គាប់; សម្ដីមត់ឬណាត់គ្នា ។ អាណត្តិសញ្ញា សញ្ញាតាមដំណើរដែលបានមត់ឬណាត់គ្នារួចហើយ; គ្រឿងសម្គាល់ឲ្យដឹងតាមដំណើរដែលបានប្រាប់ ឬបង្គាប់រួចហើយ (មានលក្ខណៈឬទំនងថាដូច្នោះៗ) ។ អាណត្តិសព្ទ សូរស្គរឬត្រែជាដើមប្រាប់អាណត្តិសញ្ញា ។ ល ។
សារលិខិតដែលជនណាមួយ បង្អោនសិទ្ធិរបស់ខ្លួនឱ្យទៅអ្នកដទៃ លិខិតបង្គាប់ដល់អ្នកថែរក្សាប្រាក់​ ឱ្យបើកប្រាក់តាមចំនួន ដូចមានចុះនៅលើឱ្យទៅសាមីខ្លួន ហើយឱ្យរក្សាទុកជាពស្តុតាង នៃសេចក្តីបង្គាប់ មុខងារនឹងកាតព្វកិច្ចដែលប្រជារាស្រ្តបង្អោនទៅឱ្យជនណាម្នាក់ ដើម្បីជាតំណាងខ្លួនក្នុងការគ្រប់គ្រងប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាឍ្យចរ» មានន័យដូចម្ដេច ?


អាឍ្យចរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលធ្លាប់មានទ្រព្យស្ដុកស្ដម្ភពីដើមមក គឺដែលធ្លាប់តែមានទ្រព្យស្ដុកស្ដម្ភមាំមួនច្រើនតំណមកហើយ។
ឧទាហរណ៍៖ ត្រកូលអាឍ្យចរ, ពួជពង្សអាឍ្យចរ ។ ព. កា. ថា : ពូជអាឍ្យចរ ជាផៅបវរ តាំងពីដូនតា ជួនតាំងពីទួត ពីលួតពីលា សឹងមានចរិយា ប្រព្រឹត្តត្រឹមត្រូវ ។ ពូជខ្ពង់ខ្ពស់ថ្កើង ទោះបីបានឡើង យសស័ក្តិម្ដេចកូវ ពុំដែលចើងម៉ើង ពព្រើតខុសផ្លូវ ច្រើនកាន់ត្រឹមត្រូវ គួរយកតម្រាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាឌីសអាបេបា» មានន័យដូចម្ដេច ?


អាឌីសអាបេបា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អេត្យូពី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាឌម្ពរ» មានន័យដូចម្ដេច ?


អាឌម្ពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឬ បា. ) ស្គរធំសម្រាប់វាយឲ្យឮខ្លាំងជាអាណត្តិសញ្ញាក្នុងកាលដែលមានមហាភ័យក្នុងក្រុង ដូចយ៉ាងភ្លើងឆេះផ្ទះច្រើនក្នុងក្រុងឬមានទ័ពលុកចូលក្រុងជាដើម (ស្គរនេះគេដាក់តែនៅទីខ្ពស់ស្រឡះ ត្រង់កណ្ដាលក្រុង); ស្គរសម្រាប់វាយភ្ជុំកងទ័ព, ស្គរទ័ព ។ អាឌម្ពរសញ្ញា (—ឌ័ម-ពៈរៈ—) ការចំណាំដោយឮសូរស្គរអាឌម្ពរ ។ អាឌម្ពរសព្ទ (—ឌ័ម-ពៈរៈស័ប) សូរអាឌម្ពរ (ស្គរធំនោះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាដេណូស៊ីនទ្រីផូស្វាត» មានន័យដូចម្ដេច ?


អាដេណូស៊ីនទ្រីផូស្វាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា នុយកេ្លអូទីតដែលដើរតួជាបំរុងថាមពលក្នុងប្រព័ន្ធជីវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាដានា» មានន័យដូចម្ដេច ?


អាដានា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើកាត់ខ្លីពី អាដានាដិយៈ ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដានាដិយបរិត្ត ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, នៅថ្ងៃ ១៤ រោចខែផល្គុនរៀងរាល់ឆ្នាំ, មានព្រះរាជពិធីមួយធ្វើក្នុងព្រះបរមរាជវាំងក្នុងវេលាយប់ហៅថា ព្រះរាជពិធីបញ្ជាន់ត្រស្តិ មាននិមន្តព្រះភិក្ខុសង្ឃសូត្របាលីអាដានាដិយសូត្រ តាំងពីព្រលប់ទាល់ព្រឹក (សូត្រផ្លាស់គ្នា), មានបាញ់កាំភ្លើងធំយូរៗម្ដងគ្រប់ទិសធំទាំង ៤ (បាញ់តាមសង្កាត់ឬថ្នាក់ធម៌), ហៅ កាំភ្លើងអាដានាដិយៈ ហៅកាត់ខ្លីត្រឹមតែ កាំភ្លើងអាដានា (ប្រើកា្លយមក, ទោះបាញ់កាំភ្លើងធំក្នុងពិធីផ្សេងក៏ហៅ កាំភ្លើងអាដានា ដែរ) ។ លុះចំណេរកាលយូរមក, ហៅក្លាយឃ្លាតតាមៗគ្នាទៅជា កាំភ្លើងស័ក្ខណា, ប្រើជា កិ. ថា ស័ក្ខណាកាំភ្លើងធំ ដូច្នេះក៏មាន (គួរលើកលែងហៅ ស័ក្ខណា ត្រូវហៅ កាំភ្លើងអាដានា ដូចពីដើមវិញ) ។ ព្រះរាជពិធីបញ្ជាន់ត្រស្តិនោះសម័យឥឡូវហៅ ព្រះរាជពិធីភាណយក្ខ (ម. ព. ត្រស្តិ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាដាតូម» មានន័យដូចម្ដេច ?


អាដាតូម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាតូមដែលជ្រាបលើផ្ទៃដូចនេះហើយវានឹផ្លាស់ទីនៅលើផ្ទៃបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាញ៉ុងអេណូឡាត» មានន័យដូចម្ដេច ?


អាញ៉ុងអេណូឡាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាញ៉ុងគ្មានទីតាំងច្បាស់លាស់ដែលបានបន្ទាប់ពីការផ្ដាច់ប្រូតុងពីអេណុល ឬសមាសធាតុកាបូនីលមានលំនឹងជាមួយអេណុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​អង្កេត» មានន័យដូចម្ដេច ?


អាជ្ញា​អង្កេត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ទ.) មន្រ្តី​ដែល​តុលាការ​ចាត់​ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​បញ្ជាក់​ការណ៍​ឲ្យ​ឃើញ​ពិត (ម. ព. អង្កេត ឬ អង្កែត ផង) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ហ្លួង​ពន្ធ​ស្រូវ» មានន័យដូចម្ដេច ?


អាជ្ញា​ហ្លួង​ពន្ធ​ស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាជ្ញា​ហ្លួង​អ្នក​ទាយ​ផល​ស្រូវ​ហើយ​ហូត​ពន្ធ
ឧទាហរណ៍៖ អាជ្ញា​ហ្លួង​ពន្ធ​ស្រូវ​ខែត្រ​បាទី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ហ្លួង​ពន្ធ​ទាស» មានន័យដូចម្ដេច ?


អាជ្ញា​ហ្លួង​ពន្ធ​ទាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាជ្ញា​ហ្លួង​អ្នក​យក​ពន្ធ​ដំណាំ​ផ្សេង​ៗ (ក្រៅ​ពី​ស្រូវ) តាម​ច្បាប់​បញ្ញត្តិ
ឧទាហរណ៍៖ អាជ្ញា​ហ្លួង​ពន្ធ​ទាស​ខែត្រ​បាទី (មាន​តែ​ក្នុង​សម័យ​ពី​ដើម, សម័យ​ឥឡូវ​ពន្ធ​ទាំង​នេះ​នៅ​លើ​មន្រ្តី​សង្កាត់​ជា​អ្នក​ទារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ហ្លួង» មានន័យដូចម្ដេច ?


អាជ្ញា​ហ្លួង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​កាន់​ព្រះ​បរម​រាជ​ឱង្ការ​ចេញ​ទៅ​កត់​ពន្ធ គឺ​ហូត​យក​ពន្ធ​អំពី​របរ​នៃ​ពួក​ប្រជាជន​ក្នុង​រជ្ជ​សីមា មាន​ស្រូវ​និង​ផល​ដំណាំ​ផ្សេង​ៗ​ជាដើម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​សឹក» មានន័យដូចម្ដេច ?


អាជ្ញា​សឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់​ដែល​បញ្ញត្ត​ប្រើ​ក្នុង​កាល​កើត​សង្រ្គាម (ច្រើន​ប្រើ​អំណាច​ម៉ឺងម៉ាត់​ខុស​ពី​ច្បាប់​ធម្មតា)
ឧទាហរណ៍៖ ច្បាប់​អាជ្ញា​សឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​សិទ្ធិ» មានន័យដូចម្ដេច ?


អាជ្ញា​សិទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាច​ដាច់​ខាត គឺ​អំណាច​ដែល​ព្រះ​រាជា​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ដល់​មេ​ទ័ព ក្នុង​កាល​មាន​សង្រ្គាម (ក្នុង​រជ្ឋ​កាល​នៃ​ក្សត្រិយ៍​ពី​បុរាណ មាន​ប្រោស​ព្រះ​រាជ​ទាន​អាវុធ​ណា​មួយ​ ជា​ព័ស្តុតាង​ឲ្យ​មេ​ទ័ព​នោះ​កាន់​ជា​សម្គាល់​ផង ហៅ​ថា អាវុធ​អាជ្ញា​សិទ្ធិ “អាវុធ​ជា​ព័ស្តុតាង​នៃ​អំណាច​ដាច់​ខាត”) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​សាលា» មានន័យដូចម្ដេច ?


អាជ្ញា​សាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ទ.) អ្នក​ដែល​រាជការ​តាំង​ឲ្យ​មាន​មុខ​ការ​ជា​ជំនួយ​តុលាការ… (ត្រូវ​បាន​ផល​ប្រយោជន៍​ពី​គូ​ក្តី​តាម​កំណត់ ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​យក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ភង្គ» មានន័យដូចម្ដេច ?


អាជ្ញា​ភង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទទឹង​អាជ្ញា; ការ​រឹង​ទទឹង​អាជ្ញា; ការ​រឹង​ទទឹង​ស្ដាប់​ច្បាប់​បញ្ញត្តិ ឬ​មិន​ទទួល​ប្រតិបត្តិ​តាម​ពាក្យ​បង្គាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​បើក​ស្ម័គ្រ» មានន័យដូចម្ដេច ?


អាជ្ញា​បើក​ស្ម័គ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​កាន់​ព្រះ​បរម​រាជ​ឱង្ការ​ចេញ​ទៅ​ខែត្រ​ក្រៅ​កត់​ឈ្មោះ​ពួក​ប្រជា​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ចូល​ជា​កម្លាំង​នៃ​អស់​លោក​សេនាបតីមន្រ្តី​ខាង​ក្នុង… (ប្រើ​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​បទ» មានន័យដូចម្ដេច ?


អាជ្ញា​បទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ​បញ្ញត្តិ, មាត្រា​ច្បាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​បត្រ» មានន័យដូចម្ដេច ?


អាជ្ញា​បត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​បង្គាប់​ជា​ផ្លូវ​រាជការ ។ ព. ទ. សំបុត្រ​អនុញ្ញាត​មាន​កំណត់​កាល គឺ​កំណត់​ត្រឹម​ប៉ុណ្ណោះ​ខែ​ឬ​ប៉ុណ្ណោះ​ឆ្នាំ ដែល​រាជការ​រដ្ឋបាល ចេញ​ឲ្យ​ដល់​អ្នក​ដែល​ទទួល​ដេញ​យក​មុខ​ការ​របរ​ណា​មួយ​ផ្ទាល់​ពី​រាជការ ឬ​សំបុត្រ​ដែល​រដ្ឋបាល​អនុញ្ញាត​ឲ្យ​រក​ស៊ី​តែ​ត្រឹម​ប៉ុណ្ណោះ​ខែ​ប៉ុណ្ណោះ​ឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​បក ឬ អាជ្ញា​បកៈ» មានន័យដូចម្ដេច ?


អាជ្ញា​បក ឬ អាជ្ញា​បកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បង្គាប់​បញ្ជា, អ្នក​បញ្ជា​ការ; អ្នក​បញ្ញត្ត​ច្បាប់; អ្នក​ដាក់​អាជ្ញា (បើ​ស្ត្រី​ជា អាជ្ញា​បិកា អ. ថ. –ប៉ិ–) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ធរ» មានន័យដូចម្ដេច ?


អាជ្ញា​ធរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ទ្រទ្រង់នូវ​អាជ្ញា គឺ​អ្នក​កាន់​អំណាច តាម​សិទ្ធិ​ដែល​ខ្លួន​បាន​ទទួល​ពេញ​លក្ខណៈ (បារ. autorité) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​ចក្រ» មានន័យដូចម្ដេច ?


អាជ្ញា​ចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាណាចក្រ ។ មើល​ក្នុង​ពាក្យ អាណា ទៀត​ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញា​កណ្តាល» មានន័យដូចម្ដេច ?


អាជ្ញា​កណ្តាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​ដែល​ទទួល​បង្គាប់​ពី​រាជការ​មុខ​ក្រសួង​ហើយ​ចេញ​ទៅ​ជា​អ្នក​កណ្តាល គឺ​មិន​សម​ខាង​ណា, ជា​អ្នក​ពិនិត្យ​ការណ៍​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាព្រឹត្ត» មានន័យដូចម្ដេច ?


អាជ្ញាព្រឹត្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយកអំណាចទៅបង្គ្រប ដែលមិនព្រមឱ្យមានការជំទាស់
ឧទាហរណ៍៖ រដ្ឋាភិបាល អាជ្ញាព្រឹត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាជ្ញាបណ្ណអាជីវកម្មប្រៃសនីយ៍» មានន័យដូចម្ដេច ?


អាជ្ញាបណ្ណអាជីវកម្មប្រៃសនីយ៍


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា អាជ្ញាបណ្ណដែលត្រូវផ្ដល់ជូនផ្នែកឯកជន ជារូបវន្តបុគ្គល ឬនីតិបុគ្គលធ្វើអាជីវកម្មបម្រើសេវាបញ្ញើឆាប់រហ័សអន្តរជាតិ បន្ថែមលើសេវាប្រៃសណីយ៍ ដែលស្ថិតក្រោមអាជីវកម្មរបស់រដ្ឋ ដើម្បីជួយបំពេញនិងទ្រទ្រង់សេវាប្រៃសណីយ៍ និងបម្រើតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត