Posted on Leave a comment

ផ្គត់ផ្គង់មិនជាប់អាករ = Non-Taxable Supply (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលមិនជាប់អាករលើតម្លៃបន្ថែម ដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ។ ក្នុងន័យនេះសហគ្រាសផ្គត់ផ្គង់ទំនិញ ឬសេវាមិនជាប់អាករមិនតម្រូវឱ្យគិតអាករលើតម្លៃបន្ថែមពីអតិថិជនហើយឥណទានអាករលើធាតុចូលដែលសហគ្រាសបានបង់ឱ្យអ្នកផ្គត់ផ្គង់ចំពោះការទិញទំនិញ ឬសេវា មិនត្រូវបានអនុញ្ញាតផ្ដល់ជូនជាឥណទានអាករលើធាតុចូលទេ។

Posted on Leave a comment

ផ្គត់ផ្គង់ទំនិញ = Supply of Goods (សទ្ទានុក្រមពន្ធដារ)

ការផ្គត់ផ្គង់ទំនិញ សំដៅដល់ការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទិ្ធចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញ ទោះបីមានសំណង ឬគ្មានសំណងក្តី។ ការផ្គត់ផ្គង់សេវាបន្ទាប់បន្សំ ដែលទាក់ទិននឹងការផ្គត់ផ្គង់ទំនិញត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញផងដែរ។
ឧ. : ក្រុមហ៊ុនលក់គ្រឿងសង្ហារិម ដែលផ្តល់សេវាដំឡើង រៀបចំគ្រឿងសង្ហារិមដល់អតិថិជនដល់ទីតាំង។ សេវាដំឡើង ជាសេវាបន្ទាប់បន្សំ ដែលត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញផងដែរ។

Posted on Leave a comment

ផ្គត់ផ្គង់ជាប់អាករ = Taxable Supply (សទ្ទានុក្រមពន្ធដារ)

ការផ្គត់ផ្គង់ជាប់អាករ សំដៅដល់៖
-ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់អាករនៅក្នុងប្រទេស
-រដកយកទំនិញទៅប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
-ការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវទំនិញ ឬសេវាដោយបុគ្គលជាប់អាករ
-ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៅក្នុងប្រទេស។

Posted on Leave a comment

ផែនការស្តារគ្រោះមហន្តរាយព័ត៌មានវិទ្យា = Disaster Recovery Plan (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការធ្វើសវនកម្មប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាន ផែនការស្តារគ្រោះមហន្តរាយព័ត៌មានវិទ្យា សំដៅដល់ផែនការសម្រាប់ស្តារសេវាកម្មព័ត៌មានវិទ្យាសំខាន់ៗ ក្នុងករណីមានគ្រោះមហន្តរាយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា។ ផែនការស្តារពីគ្រោះមហន្តរាយ គឺជាផ្នែកមួយនៃផែនការនិរន្តរភាពធុរកិច្ច។

Posted on Leave a comment

ផែនការលើកទឹកចិត្តទិញលក់ភាគហ៊ុន = Incentive Stock Option (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អត្ថប្រយោជន៍សហគ្រាសដែលផ្តល់ឱ្យនិយោជិតនូវសិទ្ធិក្នុងការទិញភាគហ៊ុននៃភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងតម្លៃបញ្ចុះតម្លៃ។

Posted on Leave a comment

ផែនការស្តារបរិស្ថាន = Environmental Rehabilitation Plan (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារលើប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ ផែនការស្តារបរិស្ថាន សំដៅដល់ផែនការស្តារបរិស្ថានឡើងវិញរបស់អ្នកជាប់ពន្ធ ដែលបានយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ចក្រោមអាជ្ញាប័ណ្ណ ឬកិច្ចព្រមព្រៀងធនធានរ៉ែ។ ការស្តារបរិស្ថាន រួមបញ្ចូលទាំងការលុបអណ្តូងរ៉ែ ការដាំដើមឈើឡើងវិញ ការសម្អាតនានាក្នុងតំបន់ទទួលអាជ្ញាប័ណ្ណនោះ។

Posted on Leave a comment

ផែនការពន្ធ = Tax Planning (សទ្ទានុក្រមពន្ធដារ)

សម្រាប់អ្នកជាប់ពន្ធ ផែនការពន្ធ សំដៅដល់ការរៀបចំផែនការ ឬការវិភាគស្ថានភាពហិរញ្ញវត្ថុ ដើម្បីធានាឱ្យគ្រប់ផ្នែកទាំងអស់មានដំណើរការដោយស៊ីចង្វាក់គ្នាល្អស្របតាមច្បាប់ដែលផ្តល់លទ្ធភាពដល់ការបង់ពន្ធក្នុងកម្រិតទាបមួយដែលអាចធ្វើទៅបាន។

Posted on Leave a comment

ផលិតផលតេលសិលា = Petroleum Products (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងប្រេងរំអិល។ សម្រាប់គោលដៅអាករលើតម្លៃបន្ថែម អាករលើធាតុចូលពីការទិញផលិតផលតេលសិលាមិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ។

Posted on Leave a comment

ផលិតផលកំពុងផលិត = Products In Progress (សទ្ទានុក្រមពន្ធដារ)

ផលិតផលកំពុងផលិត គឺជាផលិតផលកំពុងដំណើរការ ឬផលិតផលមិនទាន់សម្រេច ឬការងារមិនទាន់បានបញ្ចប់នៅចុងការិយបរិច្ឆេទ។

Posted on Leave a comment

ផលិតកម្មពាណិជ្ជកម្ម = Commercial Production (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារលើប្រតិបត្តិការប្រេងកាត និងធនធានរ៉ែ វាក្យសព្ទ ផលិតកម្មពាណិជ្ជកម្មនេះ សំដៅដល់សកម្មភាពផលិតប្រេងកាតដែលអាចកើតឡើងនៅពេលដែលមធ្យោបាយផលិតកម្មចាប់ផ្តើមដំណើរការផលិតជាលើកដំបូងដើម្បីលក់ ឬនៅពេលដឹកជញ្ជូនផលិតផលប្រេងកាតចេញពីតំបន់ចុះកិច្ចសន្យាដើម្បីលក់។

Posted on Leave a comment

ផលិតផលកសិកម្មមិនទាន់កែច្នៃ = Unprocessed Agricultural Products (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ផលិតផលកសិកម្ម រួមមាន ដើម សំបក ស្លឹក ផ្កា ផ្លែ គ្រាប់ ឫស មើម ឬជ័រ នៃរុក្ខជាតិដែលបានមកពីការធ្វើកសិកម្មដាំដុះក្នុងស្រុក ទោះត្រូវបាន ឬមិនទាន់បានហាន់ ឬកិនបំបែកក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលសម្រេច។
ឧ. : ផ្លែឈើបេះចេញពីដើម គ្រាប់ស្វាយចន្ទីទើបបេះចេញពីផ្លែ ជាដើម។

Posted on Leave a comment

ប័ណ្ណសម្គាល់យានយន្ត = Vehicle Identification Card (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណសម្រាប់បញ្ជាក់ពីកម្មសិទ្ធិ និងភាពស្របច្បាប់នៃយានយន្ត។

Posted on Leave a comment

ប័ណ្ណសន្យារ៉ាប់រង (នយោបាយធានារ៉ាប់រង) = Insurance Policy (សទ្ទានុក្រមពន្ធដារ)

នេះជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយសហគ្រាសធានារ៉ាប់រង ដោយមានកំណត់ខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងសហគ្រាសធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។

Posted on Leave a comment

ផលរបរ = Turnover (សទ្ទានុក្រមពន្ធដារ)

ផលរបរ សំដៅដល់ចំណូលដុលរបស់សហគ្រាស ដែលទទួលបានពីការផ្គត់ផ្គង់ទំនិញឬសេវា រួមបញ្ចូលទាំងពន្ធ-អាករនានា លើកលែងអាករលើតម្លៃបន្ថែម។

Posted on Leave a comment

ផតថល = Portal (សទ្ទានុក្រមពន្ធដារ)

ពាក្យផតថល (Portal) នេះ សំដៅដល់គេហទំព័រមួយប្រភេទដែលប្រមូលផ្តុំ និងសំយោគព័ត៌មានពីច្រើនប្រភពដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់មួយនិងផ្តល់លទ្ធភាពតភ្ជាប់ទៅកាន់គេហទំព័រផ្តល់សេវានានា។

Posted on Leave a comment

ផលនៃបទល្មើស = Proceed Of Crime (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោល តាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិម។

Posted on Leave a comment

ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយកំណាត់ ឬវត្ថុផ្សេងៗ = Advertising Signage Made of Garment or Other Materials (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណប្រកាស ដែលអក្សរ គំនូស និង/ឬរូបភាពត្រូវបានបោះពុម្ព ឬគូរលើកំណាត់ ឬលើវត្ថុផ្សេងៗ ដែលមានផ្ទៃក្រឡាមិនលើសពី១០០ដេស៊ីម៉ែត្រ ក្រឡាសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងរយៈពេលតិចជាង ឬស្មើ៩០ថ្ងៃ។

Posted on Leave a comment

ប័ណ្ណប្រកាស = Signage (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណ ស្លាក ឬផ្ទាំង ដែលមានអក្សរ គំនូស និង/ឬ រូបភាពជីវចល ឬអជីវចលសម្រាប់គោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីអតិថិជន ឬសាធារណជនបានស្គាល់ជាអាទិ៍អំពីផលិតផល ឬសេវាកម្ម និងព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកជាប់ពន្ធ ដែលរួមមាន ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយក្រដាសធម្មតា កំណាត់ ឬវត្ថុផ្សេងៗ ស្លាកអាជីកម្មដ្ឋាន និងផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

Posted on Leave a comment

ប័ណ្ណប្រកាសមានពន្លឺ = Lighting Sign Board (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណប្រកាសដែលមានប្រភពពន្លឺទៅក្នុង ឬប្រភពពន្លឺពីខាងក្រៅដែលអាចមើលឃើញសេចក្តីប្រកាសនោះនៅទីងងឹត។

Posted on Leave a comment

ប្រេងកាត = Petroleum (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រេងឆៅ ឧស្ម័នធម្មជាតិ ឬអ៊ីដ្រូកាបួរផ្សេងទៀតទោះជាស្ថិតក្នុងសភាពរឹង រាវ ឧស្ម័ន ក្នុងស្ថានភាពធម្មជាតិ និងរាល់សារធាតុផ្សេងទៀតដែលជាសមាសធាតុផ្សំជាមួយអ៊ីដ្រួកាបួរនោះ។

Posted on Leave a comment

ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើដោយក្រដាសធម្មតា = Advertising Signage Made of Normal Paper (សទ្ទានុក្រមពន្ធដារ)

គឺជាប័ណ្ណប្រកាស ដែលអក្សរ គំនូស និង/ឬរូបភាព ត្រូវបានបោះពុម្ព ឬគូរលើក្រដាសធម្មតាសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងរយៈពេលតិចជាង ឬស្មើ៩០ថ្ងៃ។

Posted on Leave a comment

ប្រាក់សំណងធានារ៉ាប់រង = Insurance Settlement (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការទូទាត់ប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងទៅឱ្យអតិថិជនដែលទាមទារស្របតាមគោលការណ៍ ដែលមានចែងក្នុងគោលនយោបាយធានារ៉ាប់រង។

Posted on Leave a comment

ប្រាក់វិភាជន៍គ្រួសារ = Family Support Bonus (សទ្ទានុក្រមពន្ធដារ)

ប្រាក់វិភាជន៍គ្រួសារ សំដៅដល់ប្រាក់ប្រចាំខែដែលត្រូវផ្ដល់ជូនមន្រ្តីរាជការជាមេគ្រួសារសម្រាប់ទ្រទ្រង់ជីវភាពរបស់ ប្រពន្ធ កូន និងកូនចិញ្ចឹមស្របច្បាប់នៅក្នុងបន្ទុក។

Posted on Leave a comment

ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ = Per Diem (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ចំណាយប្រចាំថ្ងៃ ជូនបុគ្គលណាម្នាក់ក្នុងពេលបំពេញបេសកកម្មអ្វីមួយ ដែលក្នុងនោះមានដូចជាប្រាក់ហោប៉ៅ ប្រាក់ហូបចុក ប្រាក់ស្នាក់នៅ សោហ៊ុយធ្វើដំណើរ ប្រាក់ចំណាយលើវត្ថុអនុស្សាវរីយ៍ និងប្រាក់ចំណាយផ្សេងៗ។ ប្រាក់ស្នាក់នៅ ត្រូវផ្ដល់ជូនចំពោះបេសកកម្មដែលតម្រូវឱ្យមានការស្នាក់នៅពេលយប់។

Posted on Leave a comment

ប្រាក់រំដោះពន្ធលើប្រាក់ចំណូល = Prepayment Tax on Income (សទ្ទានុក្រមពន្ធដារ)

នេះជាប្រាក់រំដោះពន្ធ ដែលត្រូវបង់ប្រចាំខែដោយគណនាតាមអត្រា១% នៃផលរបររួមបញ្ចូលទាំងពន្ធទាំងអាករគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម។

Posted on Leave a comment

ប្រាក់ហានិភ័យ = Hazardous-Duty Pay (សទ្ទានុក្រមពន្ធដារ)

គឺជាប្រាក់ប្រចាំខែសម្រាប់ផ្ដល់ជូនមន្រ្តីរាជការ ឬបុគ្គលិកទាំងឡាយណា ដែលទទួលការចាត់តាំងឱ្យទៅបម្រើការងារ ឬបំពេញការងារនៅក្នុងមុខងារ ឬទីកន្លែងដែលមានគ្រោះថ្នាក់មានជំងឺឆ្លង ការងារប៉ះពាល់ដល់សុខភាពការងារ ដែលបណ្ដាលឱ្យខូចសុខភាព ដូចជាកន្លែងក្ដៅ សើម មានធូលីច្រើន ឬជាតិពុល ចំហាយជាតិពុល ឬជាតិគីមី សំឡេងខ្ទរខ្លាំង ក្លិនស្អុយ និងតំបន់គ្រុនចាញ់។ល។ នៅក្នុងបទប្បញ្ញត្តិស្តីពីបៀវត្សមូលដ្ឋាន និងប្រាក់បន្ទាប់បន្សំនៃបៀវត្សរបស់មន្ត្រីរាជការស៊ីវិល ប្រាក់ហានិភ័យមានពីរប្រភេទគឺ ប្រាក់ប៉ះពាល់សុខភាព និងប្រាក់តំបន់។

Posted on Leave a comment

ប្រាក់ម៉ោងបន្ថែម = Overtime Pay (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ដែលនិយោជិតទទួលក្នុងក្របខ័ណ្ឌនៃការ ធ្វើការងារបន្ថែមម៉ោងក្រៅម៉ោងការងារជាធម្មតារបស់ខ្លួន។

Posted on Leave a comment

ប្រាក់ប៉ះប៉ូវ = Compensation (សទ្ទានុក្រមពន្ធដារ)

ប្រាក់ប៉ះប៉ូវ សំដៅដល់ប្រាក់ឧបត្ថម្ភដទៃទៀតដែលផ្តល់ឱ្យនិយោជិត អាចមកពីមូលហេតុនៃការផ្លាស់ទីកន្លែងធ្វើការឆ្ងាយពីលំនៅឋាន ឬការងារដែលមានហានិភ័យខ្ពស់ ជាដើម។

Posted on Leave a comment

ប្រាក់បំណាច់ = Indemnity (សទ្ទានុក្រមពន្ធដារ)

ប្រាក់បំណាច់ សំដៅដល់ប្រាក់បំណាច់មុខងារ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាចំពោះកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា ឬប្រាក់បំណាច់អតីតភាពការងារចំពោះកិច្ចសន្យា ការងារមានថិរវេលាមិនកំណត់ ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការ និងប្រាក់បំណាច់ផ្សេងៗទៀត។

Posted on Leave a comment

ប្រាក់បៀវត្សមូលដ្ឋាន = Basic Salary (សទ្ទានុក្រមពន្ធដារ)

ប្រាក់បៀវត្សមូលដ្ឋាន គឺជាចំនួនទឹកប្រាក់នៃប្រាក់ប្រចាំខែជាមូលដ្ឋានដែលផ្តល់ជូនមន្រ្តីរាជការ កម្មករនិយោជិត បុគ្គលិកក្រុមហ៊ុនមុនបូកបញ្ចូលចំនួនផ្តល់បន្ថែម ឬកាត់បន្ថយនានា។

Posted on Leave a comment

ប្រាក់បៀវត្សប្រភពបរទេស = Foreign Source Salary (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់បៀវត្សដែលទទួលបានក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារនៅក្រៅប្រទេស។

Posted on Leave a comment

ប្រាក់ឧបត្ថម្ភចូលនិវត្តន៍ Retirement Fund (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ឧបត្ថម្ភដំបូង (ម្តងគត់) ដល់មន្រ្តីរាជការដែលចូលនិវត្តន៍មុននឹងលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ។

Posted on Leave a comment

ប្រាក់បៀវត្ស = Salary/Wage (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ជូននិយោជិត ឬដែលបានទូទាត់ ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។

Posted on Leave a comment

ប្រាក់បម្រុងសម្រាប់ចំណាយស្តារបរិស្ថាន = Reserve for Environmental Rehabilitation (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ប្រាក់ត្រៀមបម្រុងដែលអនុញ្ញាតឱ្យកាត់កងជាមុនសម្រាប់ចំណាយស្តារបរិស្ថានឡើងវិញដែលត្រូវបានធ្វើឡើងស្របតាមផែនការស្តារបរិស្ថាន។

Posted on Leave a comment

ប្រាក់បៀវត្សប្រភពកម្ពុជា = Cambodia Source Salary (សទ្ទានុក្រមពន្ធដារ)

ប្រាក់បៀវត្សប្រភពកម្ពុជា សំដៅដល់ប្រាក់បៀវត្ស ដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះប្រាក់បៀវត្សដែលអនិវាសនជនបានទទួលក្នុងការផ្ដល់ជំនួយបច្ចេកទេស ត្រូវចាត់ទុកថាមានប្រភពនៅក្នុងប្រទេស ដែលអ្នកទូទាត់ប្រាក់បៀវត្សនោះស្នាក់នៅ។

Posted on Leave a comment

ប្រាក់បម្រុងសម្រាប់ចំណាយរុះរើបោសសម្អាត = Reserve For Cleaning Expenses (សទ្ទានុក្រមពន្ធដារ)

ប្រាក់បម្រុងសម្រាប់ចំណាយរុះរើបោសសម្អាត សំដៅដល់ ប្រាក់ត្រៀមបម្រុងដែលត្រូវបានអនុញ្ញាតឱ្យកាត់កងជាមុនសម្រាប់ចំណាយរុះរើ និងបោសសម្អាតដែលនឹងកើតឡើងស្របតាមគម្រោងរុះរើ និងបោសសម្អាត។

Posted on Leave a comment

ប្រាក់បម្រុងសម្រាប់ការទ្បើងថ្លៃ = Price Increase Reserve (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ត្រៀមបម្រុងសម្រាប់ការកើនទ្បើងដូច បានព្យាករទុកនូវតម្លៃនៃទំនិញ ឬវត្ថុធាតុដើមដែលត្រូវដាក់ជំនួសតម្លៃចាស់នៅក្នុងដំណើរការអាជីវកម្ម។

Posted on Leave a comment

ប្រាក់បង្វិលមកវិញ = Rebate (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទម្រង់នៃការបញ្ចុះតម្លៃលើការទិញទំនិញ ឬសេវា ដូចជាការផ្តល់មកវិញនូវចំនួនទឹកប្រាក់ដែលបានបង់ដោយវិធីកាត់បន្ថយ ឬការផ្តល់ទំនិញត្រឡប់មកវិញ ឬការបង្វិលប្រាក់សងវិញដែលត្រូវបានបង់តាមក្រោយ។ ប្រាក់បង្វិលមកវិញ គឺជាប្រភេទនៃការផ្សព្វផ្សាយការលក់ផលិតផល ដែលអ្នកទីផ្សារប្រើប្រាស់សម្រាប់លើកទឹកចិត្ត ឬបន្ថែមទៅលើការលក់ផលិតផល។

Posted on Leave a comment

ប្រាក់ទូទាត់បំណាច់ការងារ = Severance Payments (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់សំណង ឬអត្ថប្រយោជន៍ដែលនិយោជកផ្តល់ជូននិយោជិតបន្ទាប់ពីការងារត្រូវបានបញ្ចប់។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទនេះ សំដៅដល់ប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការក្នុងកម្រិតដែលបានបញ្ញត្ដក្នុងច្បាប់ការងារត្រូវបានលើកលែងពន្ធលើប្រាក់បៀវត្ស។

Posted on Leave a comment

ប្រាក់ឈ្នួលដុល = Gross Wage (សទ្ទានុក្រមពន្ធដារ)

គឺជាចំនួនប្រាក់ឈ្នួលបម្រើការងារសរុបមុនពេលកាត់ពន្ធ និងការកាត់កងផ្សេងៗទៀត។

Posted on Leave a comment

ប្រាក់ចំណេញ = Profit (សទ្ទានុក្រមពន្ធដារ)

ប្រាក់ចំណេញ សំដៅដល់ចំណែកដែលលើសនៃប្រាក់ចំណូលពីប្រាក់ចំណាយ។

Posted on Leave a comment

ប្រាក់ចំណេញមុនបង់ពន្ធ= Pre-Tax Profits (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់ចំណេញក្រោយការកាត់កងចំណាយរំលស់ថ្លៃដើម ចំណាយផ្សេងៗ។ល។ ប៉ុន្តែមុនការកាត់កងពន្ធលើប្រាក់ចំណូលត្រូវបង់។

Posted on Leave a comment

ប្រាក់ចំណូលជាប់ពន្ធ = Income Subject to Tax (សទ្ទានុក្រមពន្ធដារ)

ប្រាក់ចំណូលជាប់ពន្ធ
Income Subject to Tax
-សំដៅដល់ចំណូលគ្រប់ប្រភពដែលត្រូវមានកាតព្វកិច្ចបង់ពន្ធ ដោយមិនទាន់គិតអំពីការកាត់កងដែលទទួលបាននូវការអនុញ្ញាត។
-ក្នុងបរិបទពន្ធដារកម្ពុជា ប្រាក់ចំណូលជាប់ពន្ធ សំដៅដល់ ប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការគ្រប់ប្រភេទដែលសហគ្រាសសម្រេចបាន រួមបញ្ចូលទាំងតម្លៃលើសបានមកពីការលក់ចំណែកនានានៃទ្រព្យសកម្ម ក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ការប្រាក់ ថ្លៃឈ្នួល និងសួយសារ ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគ រាប់ទាំងអចលនទ្រព្យផងដែរ។

Posted on Leave a comment

ប្រាក់ចំណូលសុទ្ធ = Net Income (សទ្ទានុក្រមពន្ធដារ)

ប្រាក់ចំណូលសុទ្ធ សំដៅដល់លទ្ធផលបានមកពីការយកប្រាក់ចំណូលដុលកាត់កងជាមួយចំណាយនានា ដែលអនុញ្ញាតដោយច្បាប់ស្តីពីសារពើពន្ធ។

Posted on Leave a comment

ប្រាក់ខ្ចីត្រូវសងតាមការទាមទារ = Demand Loan (សទ្ទានុក្រមពន្ធដារ)

សំដៅចំពោះបា្រក់ខ្ចីដែលម្ចាស់បំណុលតម្រូវឱ្យកូនបំណុលសងប្រាក់ដើមវិញគ្រប់ចំនួនក្នុងពេលណាមួយក៏បាន។ ជាទូទៅទាំងម្ចាស់បំណុល និងកូនបំណុល គឺមានការព្រមព្រៀងគ្នាជាមុនលើលក្ខខណ្ឌនៃការខ្ចី។

Posted on Leave a comment

ប្រាក់ចំណូលដុល = Gross Income (សទ្ទានុក្រមពន្ធដារ)

ប្រាក់ចំណូលដុល សំដៅដល់ប្រាក់ចំណូលរបស់អ្នកជាប់ពន្ធមិនទាន់កាត់កងចំណាយនានា រួមបញ្ចូលទាំងពន្ធដែលបានមកពីប្រតិបត្តិការនានា ដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ។

Posted on Leave a comment

ប្រាក់ចំណូលមិនជាប់ពន្ធ = Non-Taxable Income (សទ្ទានុក្រមពន្ធដារ)

-ប្រាក់ចំណូលមិនជាប់ពន្ធ សំដៅដល់ប្រភេទប្រាក់ចំណូលមិនជាប់ពន្ធ ដែលមានដូចខាងក្រោម៖
-ប្រាក់ចំណូលរបស់រដ្ឋាភិបាល ឬប្រាក់ចំណូលរបស់ស្ថាប័នរដ្ឋាភិបាល។
ប្រាក់ចំណូលរបស់៖
-អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត អក្សរសាស្រ្ត ឬអប់រំ ហើយគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
-សមាគមណាមួយ ក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមទាំងនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវន្តបុគ្គល។ ប្រាក់ចំណូលលើកលែងពន្ធក្នុងចំណុចនេះ មិនរាប់បញ្ចូលប្រាក់ចំណូលពីសកម្មភាពដែលមិនស្ថិតក្នុងគោលដៅសុទ្ធសាធរបស់សមាគម ឬអង្គការទាំងនោះទេ។

Posted on Leave a comment

ប្រអប់ត្រួតពិនិត្យទិន្នន័យ = Field Control Box/Panel (សទ្ទានុក្រមពន្ធដារ)

ប្រអប់ត្រួតពិនិត្យ ទិន្នន័យ សំដៅដល់ប្រអប់បិទជិត ដែលផ្ទុកទិន្នន័យពីនាឡិកាវាស់ចំណុះស្រាបៀរ ឬភេសជ្ជៈគ្មានជាតិសុរា និងនាឡិកាវិភាគសារធាតុរាវ។

Posted on Leave a comment

ប្រអប់សន្ទនា = Dialog Box (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បង្អួចមួយប្រភេទរបស់កម្មវិធី ដែលប្រើសម្រាប់បង្ហាញទិន្នន័យលទ្ធផល និងទទួលយកជម្រើស ឬចម្លើយពីអ្នកប្រើប្រាស់។

Posted on Leave a comment

ប្រព័ន្ធស្វ័យប្រវត្តិ = Automated System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់កម្មវិធីកុំព្យូទ័រ ប្រព័ន្ធកុំព្យូទ័រ ប្រព័ន្ធ ឬបណ្តាញអេឡិចត្រូនិក ឬមធ្យោបាយអេឡិចត្រូនិកផ្សេងទៀត ដែលត្រូវបានប្រើប្រាស់សម្រាប់ជូនដំណឹង ឬឆ្លើយតបដោយស្វ័យប្រវត្តិដោយគ្មានអន្តរាគមន៍ពីរូបវន្តបុគ្គលណាមួយ។

Posted on Leave a comment

ប្រព័ន្ធអេឡិចត្រូនិក = Electronic System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ឧបករណ៍អេឡិចត្រូនិក ឬបណ្តុំឧបករណ៍តភ្ជាប់គ្នា ឬទាក់ទងគ្នាតាមរយៈកម្មវិធីអេឡិចត្រូនិក ដែលអាចធ្វើឱ្យមានដំណើរការជាស្វ័យប្រវត្តិនៃទិន្នន័យព័ត៌មាន ឬឯកសាររួមបញ្ចូលទាំងឧបករណ៍អេឡិចត្រូនិកសម្រាប់រក្សាទុកទិន្នន័យ ព័ត៌មាន ឬឯកសារនោះ។

Posted on Leave a comment

ប្រអប់អ៊ីមែល = Mailbox (សទ្ទានុក្រមពន្ធដារ)

ប្រអប់អ៊ីមែល សំដៅដល់ប្រអប់សម្រាប់ផ្ទុកឯកសារអេឡិចត្រូនិក។

Posted on Leave a comment

ប្រមូលពន្ធ-អាករដែលមិនបានបង់ = Recovery of Tax (សទ្ទានុក្រមពន្ធដារ)

តាមការយល់ឃើញរបស់អ្នកជាប់ពន្ធ វាក្យសព្ទនេះអាចមានន័យថាជាការបង្វិលសងប្រាក់ពន្ធ-អាករ។ ប៉ុន្តែសម្រាប់អាជ្ញាធរពន្ធដារ វាក្យសព្ទនេះអាចមានន័យថា ការប្រមូលប្រាក់ពន្ធ-អាករ ដែលស្ថិតនៅក្នុងបំណុលពន្ធ។
ក្នុងបរិបទពន្ធដារកម្ពុជា វាក្យសព្ទ ការប្រមូលពន្ធ-អាករដែលមិនបានបង់ សំដៅដល់ប្រាក់ពន្ធ និងអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវ បង់ដែលមានន័យថាជាបំណុលពន្ធហើយបំណុលពន្ធនេះរួមបញ្ចូលទាំងប្រាក់ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ។

Posted on Leave a comment

ប្រភពនៃច្បាប់ពន្ធ = Sources of Tax Law (សទ្ទានុក្រមពន្ធដារ)

គេប្រើវាក្យសព្ទនេះសំដៅដល់ការបញ្ជាក់ ឬបង្ហាញអំពីប្រភពនៃច្បាប់ពន្ធក្នុងប្រទេសនីមួយៗ ដែលជាទូទៅ គឺកើតចេញពីប្រភពសំខាន់ៗមួយចំនួន ដូចជាចេញពីច្បាប់ដែលអនុម័តដោយរដ្ឋសភាជាតិ ព្រឹទ្ធសភាជាតិ និងប្រធានរដ្ឋ ឬព្រះមហាក្សត្រ។ ប្រភពមួយចំនួនទៀត គឺមានដូចជាអនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច និងសារាចរណែនាំ។ល។ ចំណែកឯប្រភពច្បាប់ពន្ធអន្ដរជាតិសំខាន់ៗ គឺចេញពីសន្ធិសញ្ញាទ្វេភាគី ឬពហុភាគី និងប្រភពសំខាន់មួយទៀត គឺចេញពីគំរូសន្ធិសញ្ញារបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដោយមានភ្ជាប់ជាមួយនូវសេចក្ដីពន្យល់ក្បោះក្បាយផងដែរ។ គំរូមួយទៀត គឺជាគំរូរបស់អង្គការសហប្រជាជាតិ។

Posted on Leave a comment

ប្រព័ន្ធពន្ធឯកតា = Unitary Tax System (សទ្ទានុក្រមពន្ធដារ)

ប្រព័ន្ធពន្ធឯកតា គឺជាមធ្យោបាយ ឬវិធីសាស្រ្ដម្យ៉ាងនៃការយកពន្ធដែលគេកំណត់យកផលចំណេញ ឬខាតបង់នៃប្រាក់ចំណូលរបស់សាខាផ្សេងៗនៃសាជីវកម្មមកគណនាក្រោមរូបភាពនៃក្រុមតែមួយ។ នៅកម្ពុជាពុំទាន់មានប្រភេទពន្ធនេះទេ។

Posted on Leave a comment

ប្រព័ន្ធពន្ធពហុដំណាក់កាល = Multi-Stage Tax System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រភេទពន្ធប្រយោលដែលគេគិតលើទំនិញ ដូចគ្នាតាមដំណាក់កាលជាបន្តបន្ទាប់នៃផលិតកម្ម និងការចែកចាយទំនិញ។

Posted on Leave a comment

ប្រព័ន្ធពន្ធតាមកាលវិភាគ = Scheduler Tax System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធពន្ធម្យ៉ាងដែលកំណត់ពន្ធដាច់ដោយឡែកពីគ្នាលើប្រាក់ចំណូល ដែលមានប្រភពផ្សេងៗគ្នាក្រោមកាលវិភាគ “ផ្សេងគ្នា” ដែលក្នុងន័យនេះ គឺគេមានការកំណត់ពន្ធដាច់ដោយឡែកពីគ្នាលើប្រាក់ចំណេញឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រាក់ឈ្នួល និងប្រាក់បៀវត្ស ប្រាក់ចំណូល ពីមូលបត្រ និងភាគហ៊ុនប្រាក់ចំណូលពីដីធ្លី។

Posted on Leave a comment

ប្រព័ន្ធប្រតិបត្តិការ (សូហ្វវែរផ្លាតហ្វម) = Operating System (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទបច្ចេកវិទ្យាព័ត៌មាន វាក្យសព្ទនេះ សំដៅដល់ប្រព័ន្ធសូហ្វវែរ (Software) ម្យ៉ាងដែលបង្កើតឡើងសម្រាប់គ្រប់គ្រងកម្មវិធីសូហ្វវែរ និងឧបករណ៍កុំព្យូទ័រ ដើម្បីផ្តល់សេវារួមឱ្យកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃមានដំណើរការទៅបានស្របតាមគោលបំណង។

Posted on Leave a comment

ប្រព័ន្ធបាគង = Bakong (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ឈ្មោះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងផ្តល់អន្តរប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់រវាងធនាគារនៅក្នុងស្រុកដែលជាសមាជិក។

Posted on Leave a comment

ប្រព័ន្ធទូទាត់សងប្រាក់ = Payment System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលផ្ដល់ជាមធ្យោបាយក្នុងការទូទាត់ និងការផ្ទេរប្រាក់សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងធុរកិច្ច។

Posted on Leave a comment

ប្រព័ន្ធត្រួតពិនិត្យស្វែងរក = Detective Control (សទ្ទានុក្រមពន្ធដារ)

ប្រព័ន្ធត្រួតពិនិត្យស្វែងរក គឺវាក្យសព្ទបច្ចេកទេសរបស់គណនេយ្យ ដែលជាប្រភេទនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងម្យ៉ាង ដែលរចនាឡើងសម្រាប់ស្វែងរកកំហុស ឬបញ្ហាបន្ទាប់ពីប្រតិបត្តិការបានកើតឡើង (ឧទាហរណ៍ : ការរាប់សន្និធិ ចុងគ្រា)។

Posted on Leave a comment

ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន = IT Control System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានដែលផ្តល់ការធានាដ៏សមស្របថាបច្ចេកវិទ្យាព័ត៌មានដែលប្រើប្រាស់ដោយអង្គភាព គឺប្រព្រឹត្តទៅស្របតាមការរំពឹងទុកនូវទិន្នន័យជឿទុកចិត្តបាន និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានចែកជាប្រព័ន្ធត្រួតពិនិត្យរួម និងប្រព័ន្ធត្រួតពិនិត្យកម្មវិធី។

Posted on Leave a comment

ប្រព័ន្ធត្រួតពិនិត្យបង្ការ = Preventive Control (សទ្ទានុក្រមពន្ធដារ)

ជាវាក្យសព្ទបច្ចេកទេសរបស់គណនេយ្យប្រព័ន្ធត្រួតពិនិត្យបង្ការ ជាប្រភេទនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងម្យ៉ាង ដែលមានគោលដៅសម្រាប់កាត់បន្ថយការកើតឡើងនៃកំហុស ឬការកេងបន្លំ។ ប្រព័ន្ធនេះមានសារសំខាន់ដោយសារតែវាមានលក្ខណៈបុរេសកម្ម និងផ្តោតសំខាន់លើគុណភាព។ ឧទាហរណ៍ : ការបែងចែកតួនាទី (Segregation of duties)។

Posted on Leave a comment

ប្រព័ន្ធត្រួតពិនិត្យជំនួស = Compensation Control (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធម្យ៉ាងដែលត្រូវបានបង្កើតឡើង ដើម្បីកែកំហុសការរំលង និងការប្រើបាស់គ្មានការអនុញ្ញាត និងការលួចចូលនៅពេលដែលរកឃើញ។

Posted on Leave a comment

ប្រព័ន្ធតាមដានសវនកម្ម = Audit Trail (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសវនកម្ម ដែលបង្កើតឡើងសម្រាប់តាមដាន ឬត្រួតពិនិត្យផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយនៃទិន្នន័យ ឬសកម្មភាពប្រតិបត្ដិការអាជីវកម្មដែលពាក់ព័ន្ធទៅនឹងធាតុ ឬផ្នែកណាមួយនៅក្នុងកំណត់ត្រាគណនី ឬរាយការណ៍ត្រឡប់ក្រោយរហូតដល់ប្រភពទិន្នន័យដើម។

Posted on Leave a comment

ប្រព័ន្ធដកពន្ធលើភាគលាភ = Imputation System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធពន្ធដារ ដែលមួយចំណែកនៃពន្ធបានបង់លើប្រាក់ចំណេញត្រូវកាត់កងជាមួយបំណុលពន្ធរបស់ ម្ចាស់ភាគហ៊ុន នៅពេលទទួលការបែងចែកប្រាក់ចំណេញទាំងនោះ។

Posted on Leave a comment

ប្រព័ន្ធត្រួតពិនិត្យកម្មវិធី = Application Control (សទ្ទានុក្រមពន្ធដារ)

សំដៅដល់នីតិវិធីត្រួតពិនិត្យផ្ទៃក្នុងលើប្រព័ន្ធកម្មវិធីជាក់លាក់ ដើម្បីធានាថារាល់ការចម្លងទាំងអស់ត្រូវបានអនុញ្ញាត និងកត់ត្រាហើយត្រូវបានដំណើរការពេញលេញត្រឹមត្រូវ និងទាន់ពេលវេលាដោយផលិតចេញនូវលទ្ធផលតាមការកំណត់។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងសន្និធិបង្កាន់ដៃប្រាក់ពន្ធ = Single Invoice System (សទ្ទានុក្រមពន្ធដារ)

ប្រព័ន្ធគ្រប់គ្រងសន្និធិបង្កាន់ដៃប្រាក់ពន្ធ សំដៅដល់ប្រព័ន្ធ សម្រាប់ជួយសម្រួលដល់ការគ្រប់គ្រង ចែកចាយ ប្រើប្រាស់ និងបង្វិលត្រឡប់មកវិញនូវបង្កាន់ដៃបង់ប្រាក់ពន្ធ ដែលបានផ្តល់ជូនដោយអគ្គនាយកដ្ឋានពន្ធដារទៅកាន់នាយកដ្ឋានថ្នាក់កណ្ដាល សាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារដៃគូ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ = Vehicle Tax System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសម្រាប់ការគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ = GDT Website (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធគ្រប់គ្រងការផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្ដិ គតិយុត្ត លិខិតបទដ្ឋាន និងព័ត៌មាននានាស្ដីពីពន្ធដារជូនដល់សាធារណជនក៏ដូចជាសម្រាប់ផ្ដល់លទ្ធភាពឱ្យអ្នកជាប់ពន្ធឈ្វេងយល់ និងប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍នៃការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ = Tax Learning Management System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសម្រាប់គ្រប់គ្រងរបស់សាលាជាតិពន្ធដារកម្ពុជាដូចជា កិច្ចការរដ្ឋបាល ការងារបេឡា គ្រប់គ្រង គ្រូបង្គោល គ្រប់គ្រងសិស្ស។ល។ ឱ្យកាន់តែមានភាពងាយស្រួល និងអាចទាញយកទិន្នន័យ និងរបាយការណ៍បានឆាប់រហ័សទាន់ពេលវេលា។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យា = Business Registration on Single Platform System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសម្រាប់គ្រប់គ្រងការចុះបញ្ជីអាជីវកម្មតាមច្រកចេញ-ចូលតែមួយ (IT Platform) និងដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់សហគ្រាសក្នុងការស្នើសុំចុះបញ្ជីអាជីវកម្ម និងការស្នើសុំអាជ្ញាប័ណ្ណពីស្ថាប័នពាក់ព័ន្ធនៅកន្លែងតែមួយព្រមគ្នា។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការស្នើសុំចៀសវាងការយកពន្ធត្រួតគ្នា = Double Tax Avoidance System

សំដៅដល់ប្រព័ន្ធសម្រាប់ការស្នើសុំការអនុគ្រោះ ឬបន្ធូរបន្ថយពន្ធស្របតាមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ = Tax Incentive Management System

សំដៅដល់ប្រព័ន្ធសម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង្កើត ឬដាក់ពាក្យស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យអាទិភាព និងបោះពុម្ពវិញ្ញាបនបត្រលើកទឹកចិត្តផ្នែកពន្ធដារតាមអនឡាញតែម្ដងក្រោយទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ = Tax Certificate Management System

សំដៅដល់ប្រព័ន្ធសម្រាប់ផ្ដល់មធ្យោបាយដល់អ្នកជាប់ពន្ធ អាចធ្វើការស្នើសុំវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ វិញ្ញាបនបត្រផ្គត់ផ្គង់អាករលើតម្លៃបន្ថែមក្នុងអត្រាសូន្យ វិញ្ញាបនបត្រកាន់កាប់បញ្ជិកាគណនេយ្យត្រឹមត្រូវ និងវិញ្ញាបនបត្រលើកលែងពន្ធលើប្រាក់ចំណូល (គម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ – QIP) ជាដើម តាមប្រព័ន្ធអនឡាញ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ = Tax on Vehicle Transferring System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធតភ្ជាប់ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រព័ន្ធនេះគ្រប់គ្រងការអនុម័តលើសំណើយានយន្ត បង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ដែលបញ្ជូនមកដោយស្វ័យប្រវត្តិពីប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ = System of Monthly Tax Return Online (E-Filing) (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ ដែលអ្នកជាប់ពន្ធអាចបញ្ជូនលិខិតប្រកាសពន្ធទៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈអនឡាញ ដែលធ្វើឱ្យសហគ្រាសមានភាពងាយស្រួល និងចំណេញពេលវេលាដោយអាចបញ្ជូនទៅដល់រដ្ឋបាលសាពើពន្ធនូវព័ត៌មានស្តីអំពីការទិញ ការលក់ ការបង់ពន្ធកាត់ទុក ការបង់ពន្ធលើប្រាក់បៀវត្ស និងការចំណាយផ្សេងៗ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម = E-VAT Refund System (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ប្រព័ន្ធសម្រាប់ផ្ដល់មធ្យោបាយឱ្យអ្នកជាប់ពន្ធចូលទៅបំពេញព័ត៌មានទិន្នន័យរបស់វិក្កយបត្រ (ទិញ ឬ លក់) និងចំនួនទឹកប្រាក់ទៅតាមទម្រង់ស្នើសុំបង្វិលសងប្រាក់អាករលើតម្លៃបន្ថែមតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
-សំដៅដល់ប្រព័ន្ធសម្រាប់ផ្តល់មធ្យោបាយឱ្យមន្ត្រីរាជការ ពន្ធដារចូលទៅធ្វើការផ្ទៀងផ្ទាត់ទៅលើទឹកប្រាក់អាករក្នុងប្រតិបត្តិការអាជីវកម្មដែលសហគ្រាសបានដាក់ពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម និងបោះពុម្ពរបាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីបញ្ចប់នីតិវិធីបង្វិលសង។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ = Vehicle Transferring System (សទ្ទានុក្រមពន្ធដារ)

ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយដែលបានបង្កើតឡើង សម្រាប់ឱ្យមន្ត្រីរាជការពន្ធដារធ្វើការគ្រប់គ្រងការផ្ទេរកម្មសិទ្ធិយានយន្ត ដោយរួមមានការត្រួតពិនិត្យឯកសារ ការប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ ការបង់ពន្ធប្រថាប់ត្រា និងការបញ្ជូនសាច់ប្រាក់ទៅធនាគារដៃគូ ជាដើម។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការទទួលពាក្យស្នើសុំប្រឡងចូលបម្រើការងារ = Receive Online Entrance Exam Registration System (សទ្ទានុក្រមពន្ធដារ)

គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយរបស់សាលាជាតិពន្ធដារកម្ពុជា ដែលផ្ដល់មធ្យោបាយឱ្យមន្រ្តីទទួលបន្ទុកនៅសាលាជាតិពន្ធដារអាចទទួលការដាក់ពាក្យស្នើសុំប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋាន ពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីបេក្ខជន-បេក្ខនារី តាមរយៈប្រព័ន្ធអនឡាញ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការតាមដានឯកសារ = Document Tracking System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសម្រាប់មន្ត្រីរាជការពន្ធដារធ្វើការគ្រប់គ្រង និងតាមដានដំណើរការនៃការបញ្ជូន និងការទទួលឯកសារ រដ្ឋបាល ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងលឿនរហ័សចំគោលដៅនៃការចាត់ចែងរក្សាទុក ឬឆ្លើយតប។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការទទួលប្រាក់ពន្ធ = Receiving Payment System (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃការបង់-ទទួលប្រាក់ពន្ធ ប្រព័ន្ធគ្រប់គ្រងការទទួលប្រាក់ពន្ធ សំដៅដល់ប្រព័ន្ធសម្រាប់ការគ្រប់គ្រង និងតាមដានដំណើរការនៃការបង់ប្រាក់ពន្ធនៅតាមអង្គភាពពន្ធដារ និងតាមបណ្ដាធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ = TOI E-Filing (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រព័ន្ធសម្រាប់អ្នកជាប់ពន្ធធ្វើការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញដោយគ្រាន់តែវាយបញ្ចូលនូវព័ត៌មានទៅក្នុងប្រព័ន្ធ និងគោរពតាមជំហាននីមួយៗដែលមានចែងនៅក្នុងសេចក្ដីណែនាំ។

Posted on Leave a comment

ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ = E-Payment System (សទ្ទានុក្រមពន្ធដារ)

ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញនេះ ត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងលឿនរហ័សក្នុងការបង់ប្រាក់ពន្ធ ប្រចាំខែ ប្រចាំឆ្នាំ បង់ប្រាក់ពន្ធប៉ាតង់ ពន្ធស្លាកយីហោ ការបង់កម្រៃសេវាចុះបញ្ជី បង់ប្រាក់កំណត់ពន្ធឡើងវិញ (សវនកម្ម) ការបង់ប្រាក់តាមរយៈបារកូដ E-Filing និងប្រាក់ពន្ធដទៃទៀត។

Posted on Leave a comment

ប្រព័ន្ធគមនាគមន៍ = Communication System (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បណ្ដុំសមាសធាតុនៃបណ្ដាញទូរគមនាគមននីមួយៗ ប្រព័ន្ធបញ្ជូន ស្ថានីយបញ្ជូន និងស្ថានីយឧបករណ៍ ដែលជាធម្មតាមានសមត្ថភាពតភ្ជាប់គ្នា និងអន្ដរកម្មបង្កើតបានជាទម្រង់មួយទាំងមូល។

Posted on Leave a comment

ប្រតិបត្តិការអន្តរក្រុមហ៊ុន = Intercompany Transactions (សទ្ទានុក្រមពន្ធដារ)

ប្រតិបត្តិការអន្តរក្រុមហ៊ុន គឺជាប្រតិបត្តិការរវាងក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសមាជិកក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយ។

Posted on Leave a comment

ប្រទានកម្មលើកទី១ = The First-Time Donation (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធប្រថាប់ត្រា ប្រទានកម្មលើកទី១ សំដៅ ដល់ការផ្ទេរអចលនទ្រព្យណាមួយជាលើកទី១ ពីមនុស្សនៅរស់ទៅឱ្យសាច់ញាតិដោយមិនយកថ្លៃ ដែលត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រា។ សាច់ញាតិទាំងនោះរួមមាន រវាងឳពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ-តាបង្កើត និងចៅបង្កើត ពីឳពុកម្តាយបង្កើតទៅឱ្យកូនបង្កើតនិងកូនប្រសារ ដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។

Posted on Leave a comment

ប្រព័ន្ធ = System (សទ្ទានុក្រមពន្ធដារ)

ក្នុងបរិបទនៃបច្ចេកវិទ្យា ប្រព័ន្ធ សំដៅដល់សំណុំឧបករណ៍កម្មវិធី ឬបរិក្ខារកុំព្យូទ័រដែលត្រូវបានគេរៀបចំ និងប្រើប្រាស់បញ្ចូលគ្នាក្នុងគោលបំណងណាមួយ។

Posted on Leave a comment

ប្រធានសក្ដិ = Force Majeure (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បាតុភូត ឬជាព្រឹត្តិការណ៍ដែលកើតឡើងដោយ មិនដឹងមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន ដូចជាគ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី) សង្រ្គាម កុបកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ ជាដើម។

Posted on Leave a comment

ប្រតិភូកម្មមុខងារ = Functional Delegation (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការផ្ទេរនូវមុខងារ ការទទួលខុសត្រូវអំណាច និងឆន្ទានុសិទ្ធិដើម្បីគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលធ្វើប្រតិភូកម្មដោយផ្អែកតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ អាជ្ញាធរដែលបានធ្វើប្រតិភូកម្ម នៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលបានធ្វើប្រតិភូកម្មនោះ។

Posted on Leave a comment

ប្រទានកម្មចាប់ពីលើកទី២ = Donation From The Second Time (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធប្រថាប់ត្រា ប្រទានកម្មចាប់ពីលើកទី២ សំដៅដល់ការផ្ទេរអចលនទ្រព្យណាមួយចាប់ពីលើកទី២តទៅ ពីមនុស្សនៅរស់ទៅឱ្យសាច់ញាតិដោយមិនយកថ្លៃ ដែលការផ្ទេរលើកទី១កន្លងមកធ្លាប់បានទទួលការលើកលែងពន្ធប្រថាប់ត្រាម្ដងរួចហើយ។ ការផ្ទេរចាប់ពីលើកទី២ តទៅនេះត្រូវទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រា ដោយត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។ សាច់ញាតិទាំងនោះរួមមាន រវាងឳពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយ-តាបង្កើត និងចៅបង្កើត ពីឳពុកម្តាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ ដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារ ដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។

Posted on Leave a comment

ប្រទានកម្មរវាងមនុស្សរស់ = Gift Inter Vivos (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិជាលក្ខណៈអំណោយ ដែលបានធ្វើឡើងក្នុងអំឡុងពេលនៅមានជីវិតរបស់អ្នកផ្ទេរ។ នៅប្រទេសជាច្រើនការផ្ទេរទ្រព្យសម្បត្តិជាលក្ខណៈអំណោយ គឺជាកម្មវត្ថុនៃពន្ធលើអំណោយនោះ។
-សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រាប្រទានកម្មសំដៅដល់ ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឱ្យញាតិដោយមិនយកថ្លៃ។

Posted on Leave a comment

ប្រទានកម្ម = Donation (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ការផ្ទេរ ឬឧបត្ថម្ភទ្រព្យពីភាគីមួយជូនទៅភាគីមួយទៀតជាទម្រង់បរិច្ចាគក្នុងន័យសប្បុរសធម៌ដោយមិនយកថ្លៃ។
-នៅក្នុងបរិបទនៃពន្ធប្រថាប់ត្រា ប្រទានកម្មសំដៅដល់ការផ្ទេរអចលនទ្រព្យពីមនុស្សរស់ទៅឱ្យញាតិដោយមិនយកថ្លៃ។

Posted on Leave a comment

ប្រតិបត្តិការសង្ស័យ = Suspicious Transaction (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រតិបត្តិការ ឬការប៉ុនប៉ងធ្វើប្រតិបត្តិការទាក់ទងទៅនឹងមូលនិធិ ដែលត្រូវបានសង្ស័យថាបានមកពីការប្រព្រឹត្តបទល្មើស ឬមូលនិធិទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម។

Posted on Leave a comment

ប្រតិបត្តិការសាច់ប្រាក់ = Cash Transaction (សទ្ទានុក្រមពន្ធដារ)

-សំដៅលើប្រតិបត្តិការដែលពាក់ព័ន្ធនឹងរំហូរសាច់ប្រាក់ភ្លាមៗចំពោះការទិញទំនិញ សេវាកម្ម ឬទ្រព្យសកម្មណាមួយ។ ប្រតិបត្តិការសាច់ប្រាក់គឺផ្ទុយពីរបៀបនៃកាទូទាត់ប្រាក់ផ្សេងទៀត ដូចជាប្រតិបត្តិការឥណទាននៅក្នុងអាជីវកម្មដែលពាក់ព័ន្ធនឹងវិក្កយបត្រដែលទទួលបាន។
-សម្រាប់គោលដៅប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម សំដៅដល់ប្រតិបត្តិការទាំងទ្បាយណាដែលត្រូវបានធ្វើទ្បើងជាសាច់ប្រាក់ ឬប្រភេទប្រតិបត្តិការផ្សេងទៀត ដែលមានចំនួនកំណត់។

Posted on Leave a comment

ប្រតិបត្តិការមិនគ្រប់លក្ខណៈ = Sham Transaction (សទ្ទានុក្រមពន្ធដារ)

សំដៅដល់សកម្មភាពប្រតិបត្តិការបែបលក្ខណៈបំភាន់ ឬបញ្ឆោតដែលមិនមានឥទ្ធិពលដល់សេដ្ឋកិច្ចទេ ប៉ុន្តែក្នុងបំណងដើម្បីសម្រេចបាននូវអត្ថប្រយោជន៍អ្វីមួយពីប្រព័ន្ធពន្ធដារ។

Posted on Leave a comment

ប្រតិបត្តិការមានការរៀបចំ = Controlled Transactions (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់ប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន ដែលជាទូទៅតែងតែមានការរៀបចំទុកជាមុន។ សម្រាប់គោលដៅនៃប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិនរាល់ប្រតិបត្តិការជាមួយនឹងភាគីដែលបង្កើតឡើងនៅក្នុងប្រទេស ដែលមានយុត្តាធិការពន្ធទាបជាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថាជាប្រតិបត្តិការមានការរៀបចំ។
-គឺជាប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិនពីរ ឬច្រើនដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលជាទូទៅជាប្រតិបត្តិការមានការរៀបចំ។

Posted on Leave a comment

ប្រតិបត្តិការប្រេងកាត = Petroleum Operations (សទ្ទានុក្រមពន្ធដារ)

សំដៅដល់សកម្មភាពស្វែងរុករក អភិវឌ្ឍន៍ និងផលិតប្រេងកាត ដែលធ្វើឡើងនៅក្នុងតំបន់ចុះកិច្ចព្រមព្រៀងប្រេងកាត ស្របតាមកិច្ចព្រមព្រៀងប្រេងកាត។

Posted on Leave a comment

ប្រតិបត្តិការបន្ទាប់បន្សំ = Secondary Transaction (សទ្ទានុក្រមពន្ធដារ)

ប្រតិបត្តិការបន្ទាប់បន្សំ សំដៅដល់ប្រតិបត្តិការបង្កើតឡើងក្រោមបទប្បញ្ញតិ្តក្នុងស្រុកនៃប្រទេសមួយចំនួន ក្រោយពីបានធ្វើនិយតកម្មបឋម ដើម្បីធ្វើការបែងចែកចំណូល និងចំណាយឱ្យមានសង្គតិភាពទៅនឹងនិយតកម្មបឋម។ ប្រតិបត្តិការបន្ទាប់បន្សំអាចជាការបែងចែកភាគលាភ ការចូលរួមមូលធន ឬការខ្ចីដែលបង្កើតឡើង។

Posted on Leave a comment

ប្រតិបត្តិការចុះឡើង១ជុំ = Round Trip Transaction (សទ្ទានុក្រមពន្ធដារ)

-គេប្រើវាក្យសព្ទនេះសំដៅដល់ទម្រង់នៃប្រភេទដោះដូរម្យ៉ាង ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនមួយធ្វើការលក់ទ្រព្យសម្បត្តិមិនបានប្រើប្រាស់ជូនក្រុមហ៊ុនមួយទៀតក្រោមកិច្ចព្រមព្រៀងទិញយកទ្រព្យសម្បត្តិដដែល ឬស្រដៀងគ្នានេះមកវិញក្នុងតម្លៃដូចគ្នាដដែល។
-ដូចគ្នានេះដែរ វាក្យសព្ទនេះក៏សំដៅដល់ស្ថានភាពសក្តានុពលនៃការបំពានលើការផ្ទេរថ្លៃទ្រព្យអរូបីដែលបង្កើតឡើងដោយក្រុមហ៊ុនមេ ហើយផ្តល់អាជ្ញាប័ណ្ណផលិតទៅឱ្យក្រុមហ៊ុនជាភាគីពាក់ព័ន្ធមានទីតាំងស្ថិតនៅកន្លែង ឬប្រទេសដែលមានពន្ធទាប ដើម្បីផលិតទំនិញហើយលក់ត្រឡប់ទៅឱ្យក្រុមហ៊ុនមេសម្រាប់ចែកចាយដល់អ្នកប្រើប្រាស់ចុងក្រោយ។