Posted on Leave a comment

កម្មវត្ថុនៃវិវាទ (បណ្តឹង) = Subject Matter of Litigation (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបរិបទនៃបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ កម្មវត្ថុនៃបណ្តឹងសំដៅដល់លក្ខខណ្ឌតម្រូវមួយ ឬតម្រូវការមួយដែលតុលាការមានសមត្ថកិច្ចទាមទារឱ្យធ្វើការបង្ហាញ ឬបកស្រាយនៅក្នុងតុលាការចំពោះរាល់បណ្ដឹងតវ៉ា ឬការទាមទាររបស់អ្នកប្ដឹង ដើម្បីបង្កើតបាននូវសញ្ញាណពិតប្រាកដនៃបណ្ដឹងតវ៉ា។
-សំដៅដល់គោលបំណងនៃការទាមទាររបស់អ្នកប្តឹង។ គ្រប់បណ្តឹងតាមផ្លូវតុលាការទាមទារឱ្យមានកម្មវត្ថុច្បាស់លាស់។ កម្មវត្ថុនៃបណ្តឹងអាចនាំឱ្យដឹងអំពីសញ្ញាណនៃបណ្តឹងបាន។

Posted on Leave a comment

កន្លែងស្នាក់នៅជាសំខាន់របស់កម្មសិទ្ធិករ = Owner’s Main Accommodation (សទ្ទានុក្រមពន្ធដារ)

គឺជាកន្លែងគោលដែលកម្មសិទ្ធិករស្នាក់នៅជាក់លាក់ជាប្រចាំ ឬជាអចិន្ត្រៃយ៍ក្រោយពីពេលបំពេញកិច្ចការងារប្រចាំថ្ងៃ។