Posted on Leave a comment

ឯកសារសុំបង្វិលសង = Refund Claim Documents (សទ្ទានុក្រមពន្ធដារ)

-សម្រាប់កម្មវត្ថុនៃការអនុវត្តយន្តការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់ទេសចរបរទេស វាក្យសព្ទនេះ សំដៅដល់សំណុំឯកសារដែលរួមមាន៖ លិខិតឆ្លងដែនបរទេស ប័ណ្ណ ឡើងយន្តហោះ (Boarding Pass) ច្បាប់ដើមនៃវិក្កយបត្រ ដែលចេញដោយបុគ្គលជាប់អាករ និងពាក្យស្នើសុំបង្វិលសង។
-សម្រាប់កម្មវត្ថុនៃការអនុវត្តយន្តការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស វាក្យសព្ទនេះ សំដៅដល់សំណុំច្បាប់ដើមនៃឯកសារដូចជា បញ្ជីចលនាស្តុក បញ្ជីទិញនិងលក់ បញ្ជីសារពើភណ្ឌប្រចាំឆ្នាំ លិខិតបញ្ជាក់អ្នកតំណាងរបស់សហគ្រាស ឬអង្គភាព លិខិតប្រកាសពន្ធ-អាករក្នុងខែនីមួយៗ វិក្កយបត្រទិញ ឬ ប្រតិវេទន៍គយនាំចូល វិក្កយបត្រលក់ ឬប្រតិវេទន៍គយនាំចេញ និងពាក្យស្នើសុំបង្វិលសង។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបត្ថម្ភកធន = Subsidies (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល វាក្យសព្ទនេះ សំដៅដល់ប្រាក់ប៉ះប៉ូវសម្រាប់បំពេញថ្លៃ ដើម្បីសម្រាលបន្ទុកអាជីវកម្ម និងជួយធានាបាននូវលំនឹងអាជីវកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបហារិត = Capital Contribution (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល វាក្យសព្ទនេះ សំដៅដល់ការផ្ទេរទ្រព្យសកម្មពីទ្រព្យឯកជនទៅទ្រព្យសកម្មអាជីវកម្ម។ ឧបហារិតនេះ ត្រូវកត់ត្រាតាមតម្លៃពិតប្រាកដនាថ្ងៃដែលមានការផ្ទេរនេះ។
ឧ. : ទ្រព្យសកម្មដែលសហគ្រាសទទួលបានពីរដ្ឋ សមូហភាពសាធារណៈ ឬអ្នកវិនិយោគឯកជន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបករណ៍វាស់ចំណុះ = Flowmeter Equipment (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសផលិតក្នុងស្រុក ឧបករណ៍វាស់ចំណុះនេះសំដៅដល់នាឡិកា វាស់ចំណុះ នាឡិកាវិភាគសារធាតុរាវ និងប្រអប់ត្រួតពិនិត្យទិន្នន័យ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបករណ៍ហិរញ្ញវត្ថុ = Financial Instruments (សទ្ទានុក្រមពន្ធដារ)

ឧបករណ៍ហិរញ្ញវត្ថុ គឺជាប្រភេទទ្រព្យសកម្មម្យ៉ាងដែលអាចធើ្វការលក់ដូរនៅលើទីផ្សារបាន។ ភាគច្រើននៃប្រភេទឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ផ្ដល់រំហូរនៃការផេ្ទរមូលធន តាមរយៈវិនិយោគិននៅទូទាំងពិភពលោក។ ទ្រព្យសកម្មទាំងនេះអាចជាទឹកប្រាក់សុទ្ធ សិទ្ធិក្នុងកិច្ចសន្យាប្រគល់ ឬទទួលទឹកប្រាក់សុទ្ធ ឬជាឧបករណ៍ហិរញ្ញវត្ថុមួយប្រភេទទៀតដែលជាភស្ដុតាងនៃកម្មសិទ្ធិរបស់នីតិបុគ្គលណាមួយ។
ឧ. : ភាគហ៊ុន សញ្ញាប័ណ្ណ និងមូលបត្រដែលបោះផ្សាយដោយក្រុមហ៊ុន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧស្សាហកម្មគាំទ្រ = Supporting Industry (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តអាករលើតម្លៃបន្ថែម ឧស្សាហកម្មគាំទ្រ សំដៅដល់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬអ្នកចុះកិច្ចសន្យា ដែលបានធ្វើការផ្គត់ផ្គង់ដោយផ្ទាល់នូវទំនិញ ឬសេវារបស់ខ្លួនសម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ ផលិត ស្បែកជើង ផលិតកាបូបយួរ និងកាបូបដៃ និងផលិតមួក។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឯកសារស្នើសុំទំនិញ = Goods Claim Documents (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តយន្តការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់ទេសចរបរទេស វាក្យសព្ទនេះ សំដៅដល់សំណុំឯកសារដែលរួមមាន៖ លិខិតឆ្លងដែនបរទេស ប័ណ្ណឡើងយន្តហោះ (Boarding Pass) ច្បាប់ដើមនៃវិក្កយបត្រ ដែលចេញដោយបុគ្គលជាប់អាករ និងលិខិតស្នើសុំទំនិញ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបសម្ព័ន្ធ = Annex (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃបទប្បញ្ញត្តិពន្ធប្រថាប់ត្រា ឧបសម្ព័ន្ធសំដៅដល់ឧបសម្ព័ន្ធស្ដីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧត្តមានុភាពនៃកិច្ចព្រមព្រៀងអន្តរជាតិ = Treaty Override (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះត្រូវបានប្រើប្រាស់ក្នុងន័យទូលាយ ដើម្បីសំដៅដល់ស្ថានភាពនៃច្បាប់ដែលបានអនុម័តជាបន្ដបន្ទាប់ ហើយមានលក្ខណៈផ្ទុយពីកាតព្វកិច្ចនៅក្នុងសន្ធិសញ្ញា ដែលបានកំណត់ជាមុនរួចទៅហើយ។ ជាគោលការណ៍ទូទៅ បទប្បញ្ញតិ្តនៃសន្ធិសញ្ញាពន្ធ ដែលបានផ្តល់សច្ចាប័នរួចហើយ គឺត្រូវមានឧត្តមានុភាពលើច្បាប់ក្នុងស្រុក ក៏ប៉ុន្តែប្រទេសមួយចំនួន គឺគេប្រកាន់យកក្រឹត្យក្រមមួយ ដែល កំណត់ថាច្បាប់ថ្មីៗ គឺមានឧត្តមានុភាពលើច្បាប់ ឬកិច្ចព្រមព្រៀងចាស់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឧបករណ៍និស្សន្ទចម្រុះ (ហាយប៊្រីត) = Hybrid Derivative (សទ្ទានុក្រមពន្ធដារ)

ឧបករណ៍និស្សន្ទហាយប៊្រីត សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានលក្ខណៈពិសេសច្រើនជាងមួយប្រភេទពោល គឺមានទម្រង់ជាកិច្ចសន្យា Swap (កិច្ចព្រមព្រៀងរវាង មនុស្សពីរនាក់ ឬភាគីក្នុងការផ្ដោះប្ដូរគ្នាទៅវិញទៅមកនូវ រំហូរសាច់ប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុផេ្សងៗគ្នា) និង Option (សិទ្ធិក្នុងការទិញ ឬលក់ទ្រព្យសកម្មក្នុងតម្លៃថេរ ដែលមិនបានកំណត់ទុកជាមុន)។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទេយ្យពន្ធ = Tax Liability (សទ្ទានុក្រមពន្ធដារ)

ឥណទេយ្យពន្ធ សំដៅដល់គណនីបំណុលពន្ធដែលអ្នកជាប់ពន្ធជំពាក់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទេយ្យតតិយជន = Claim of a Third Person (សទ្ទានុក្រមពន្ធដារ)

ឥណទេយ្យតតិយជន សំដៅដល់បំណុលពិតប្រាកដ និងជាស្ថាពរទាំងគោលការណ៍ និងទាំងទឹកប្រាក់បំណុល ដែលបានចុះកិច្ចសន្យាសម្រាប់តម្រូវការអាជីវកម្ម និងដែលផ្សារភា្ជប់នឹងការគ្រប់គ្រងធម្មតារបស់សហគ្រាស។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទាន អតប ប្រចាំឆ្នាំប្រតិទិន = Calendar Year VAT Credit (សទ្ទានុក្រមពន្ធដារ)

-ឥណទានអតប ប្រចាំឆ្នាំប្រតិទិនសំដៅដល់អាករលើតម្លៃបន្ថែមលើធាតុចូលសរុបដែលអាចកាត់កងបាន សម្រាប់ឆ្នាំប្រតិទិន ដោយផ្អែកលើការគណនាសរុបប្រចាំឆ្នាំ។ ការគណនាឥណទាន អតប ប្រចាំឆ្នាំប្រតិទិន ត្រូវអនុវត្តផ្អែកតាមរូបមន្ត ក x ខ/គ នៃទឹកប្រាក់សរុបប្រចាំឆ្នាំ៖
&nbspក. សរុបអាករលើធាតុចូលប្រចាំឆ្នាំ
&nbspខ. សរុបតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករប្រចាំឆ្នាំ
&nbspគ. សរុបតម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាប់អាករ និងតម្លៃនៃការផ្គត់ផ្គង់មិនជាប់អាករ
-ក្នុងករណីដែលឥណទានអតបប្រចាំឆ្នាំប្រតិទិនមានចំនួន៖
+ច្រើនជាងឥណទាន អតប ក្នុងលិខិតប្រកាស សមតុល្យ ត្រូវចាត់ទុកជា ឥណទាន អតប សម្រាប់ខែដំបូងនៃឆ្នាំប្រតិទិនបន្ទាប់។
+តិចជាងឥណទាន អតប ក្នុងលិខិតប្រកាស សមតុល្យ ត្រូវចាត់ទុកជា ឥណពន្ធ អតប ដែលត្រូវបង់តាមរយៈលិខិតប្រកាស អតប សម្រាប់ខែដំបូងនៃឆ្នាំប្រតិទិនបន្ទាប់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានយោងអាករលើតម្លៃបន្ថែម = VAT Credit Carried Forward (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ទឹកប្រាក់លម្អៀងអាករលើតម្លៃបន្ថែម ក្នុងករណីអាករធាតុចេញតូចជាងអាករធាតុចូលក្នុងខែ ដែលអាចយកទៅកាត់កងជាមួយអាករធាតុចេញនៅខែបន្ទាប់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានយោង = Carryover (សទ្ទានុក្រមពន្ធដារ)

គឺជាវិធីសាស្ត្រនៃការកាត់កងចំណាយ ឬឥណទានពន្ធនៅក្នុងឆ្នាំជាប់ពន្ធមួយដែលមិនទាន់បានប្រើប្រាស់យកទៅកាត់កងជាមួយឆ្នាំជាប់ពន្ធមួយទៀត អាចយោងទៅមុខ ឬយោងថយក្រោយ។
ឧ. : ប្រសិនជាអាករលើធាតុចូល ដែលបុគ្គលជាប់អាករបានបង់តាមមាត្រា៦៤ នៃច្បាប់ស្តីពីសារពើពន្ធមានចំនួនខ្ពស់ជាងអាករលើធាតុចេញដែលបុគ្គលជាប់អាករប្រមូលក្នុងខែនោះចំនួនលើសនោះ ត្រូវបានអនុញ្ញាតឱ្យកាត់កងសម្រាប់ខែបន្ទាប់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានអាករលើតម្លៃបន្ថែម = Value Added Tax (VAT) Credit (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គណនីចរន្តរបស់សហគ្រាសនៅធនាគារ មានសមតុល្យអវិជ្ជមាន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានពន្ធ-អាករដទៃទៀត = Other Taxes Credit (សទ្ទានុក្រមពន្ធដារ)

សំដៅដល់តួលេខឥណទានពន្ធ-អាករដទៃទៀត ក្រៅពីឥណទានប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងឥណទានអាករលើតម្លៃបន្ថែម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានវិបារូបន៍ = Bank Overdraft (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គណនីចរន្តរបស់សហគ្រាសនៅធនាគារ មានសមតុល្យអវិជ្ជមាន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានពន្ធបរទេស = Foreign Tax Credit (សទ្ទានុក្រមពន្ធដារ)

-សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល វាក្យសព្ទនេះ សំដៅដល់ករណីអ្នកជាប់ពន្ធនិវាសនជន ដែលបានទទួលប្រាក់ចំណូលប្រភពបរទេស និងបានបង់ពន្ធតាមច្បាប់ពន្ធដារបរទេស និងត្រូវបានទទួលនូវឥណទានពន្ធសម្រាប់កាត់កងពីប្រាក់ពន្ធលើប្រាក់ចំណូល ដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្ដែលុះណាតែមានការបង្ហាញឯកសារបញ្ជាក់ពីការបង់ពន្ធនៅបរទេសនោះ។
-គឺជាឥណទានពន្ធដែលត្រូវបានអនុញ្ញាត ដើម្បីបន្ធូរបន្ថយការយកពន្ធត្រួតគ្នាជាអន្តរជាតិ។ ប្រាក់ចំណូលដែលបានបង់ពន្ធនៅបរទេសរួច ហើយប្រាក់ពន្ធដែលបានបង់នៅបរទេសនោះអាចត្រូវបានអនុញ្ញាតឱ្យកាត់កងជាឥណទាន ដើម្បីកាត់បន្ថយប្រាក់ពន្ធដែលត្រូវបង់នៅក្នុងស្រុក។ ជា គោលការណ៍ ប្រាក់ចំណូលប្រភពបរទេសនិងក្នុងស្រុករបស់និវាសនជនណាមួយ អាចនឹងត្រូវយកមកបូកបញ្ចូលគ្នា ដើម្បីគណនាពន្ធតាមបទប្បញ្ញត្តិពន្ធក្នុងស្រុក ប៉ុន្តែឥណទានពន្ធដែលបានអនុញ្ញាត ត្រូវបានកម្រិតមិនឱ្យលើសចំនួនប្រាក់ពន្ធត្រូវបង់ក្នុងស្រុកដោយមិនអនុញ្ញាតឱ្យធ្វើការយោងទៅមុខបើទោះបីជាប្រាក់ពន្ធដែលបង់នៅបរទេសមានចំនួនច្រើនជាង។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកអភិវឌ្ឍតំបន់ = Zone Developer (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការអនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស វាក្យសព្ទនេះ សំដៅដល់អ្នកអនុវត្តគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទោះបីជារូបវន្ត ឬនីតិបុគ្គលសញ្ជាតិខ្មែរក្ដី ឬ/និងជាជនបរទេសក្ដី ដែលបានទទួលការអនុញ្ញាតឱ្យធ្វើការវិនិយោគទុន ដើម្បីអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងតំបន់ និងចាត់តាំងការធ្វើអាជីវកម្ម សេវាកម្ម ផ្ដល់សុវត្ថិភាពផ្នែកសន្ដិសុខនានា ដែលបម្រើផលប្រយោជន៍ឱ្យអ្នកវិនិយោគក្នុងតំបន់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកវិនិយោគក្នុងតំបន់ = Zone Investor (សទ្ទានុក្រមពន្ធដារ)

សម្រាប់គោលដៅនៃការអនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះ សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស វាក្យសព្ទនេះ សំដៅដល់អ្នកអនុវត្តគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទោះបីជារូបវន្តបុគ្គល ឬនីតិបុគ្គលសញ្ជាតិខ្មែរក្ដី ឬ/និងជាជនបរទេសក្ដីដែលបានទិញ ឬជួលអចលនទ្រព្យពីអ្នកអភិវឌ្ឍតំបន់ ហើយធ្វើសកម្មភាពវិនិយោគដើម្បីធ្វើអាជីវកម្ម ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្មនៅក្នុងតំបន់នោះ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នក ឬភ្ញៀវទេសចរបរទេស = Foreign Tourist (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់រូបវន្តបុគ្គលជាជនជាតិបរទេសដែលធ្វើដំណើរចូលក្នុងប្រទេសមួយ ក្រោមលក្ខខណ្ឌទិដ្ឋាការជាអ្នកទេសចរ (ក្នុងករណីចាំបាច់) ក្នុងគោលបំណងលំហែកម្សាន្ដ វិស្សមកាល ជួបញាតិសន្ដាន មិត្ដភក្ដិ ពិនិត្យសុខភាព ឬ ព្យាបាលរោគា ឬដើម្បីធមយាត្រាសាសនា ជាដើម។
-សម្រាប់គោលដៅបង្វិលសងអាករលើតម្លៃបន្ថែម អ្នក ឬភ្ញៀវទេសចរបរទេស សំដៅដល់រូបវន្តបុគ្គលណាមួយដែលមានលក្ខណវិនិច្ឆ័យដូចខាងក្រោម៖
+កាន់លិខិតឆ្លងដែនបរទេស និងមិនមែនជានិវាសនជនកម្ពុជា
+មិនមែនជាអាកាសយានិក ឬបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវចាកចេញពីប្រទេសកម្ពុជាដោយសារកាតព្វកិច្ចបំពេញការងារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានប្រាក់រំដោះពន្ធលើប្រាក់ចំណូល = Credit on Prepayment of Tax on Income (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ចំនួនទឹកប្រាក់ឥណទាន ដែលកើតចេញពីលម្អៀង នៃការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែមានចំនួនច្រើនជាងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលត្រូវបង់។ សហគ្រាសអាចប្រើប្រាស់ចំនួនលម្អៀងជាឥណទានសម្រាប់កាត់កងទៅនឹងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនៅក្នុងខែបន្ទាប់ពីខែដែលបានដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ ឬពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំបន្ទាប់ ក្រោយពីទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ឥណទានខាត = Loss Relief (សទ្ទានុក្រមពន្ធដារ)

-ជាទូទៅ វាក្យសព្ទនេះ សំដៅដល់ការផ្តល់សិទ្ធិឱ្យកាត់កងការខាតបង់ចេញពីបន្ទុកពន្ធលើប្រាក់ចំណូល។ ឥណទានខាតនេះ អាចត្រូវបានទាមទារទាំងក្នុងឆ្នាំសារពើពន្ធ និងទាំងនៅក្នុងឆ្នាំបន្ទាប់។
-ភាគច្រើននៃច្បាប់ពន្ធលើប្រាក់ចំណូលនៅក្នុងប្រទេសមួយចំនួន មានផ្តល់ជាទម្រង់ឥណទានខាតនេះខ្លះដែរ ដោយអនុញ្ញាតឱ្យធ្វើការកាត់កងជាមួយនឹងប្រាក់ចំណេញឆ្នាំមុន (យោងត្រឡប់ក្រោយ) ឬឆ្នាំខាងមុខ យោងទៅមុខ ឬកាត់កងការខាតបង់ជាមួយចំណូលផ្សេងទៀតរបស់អ្នកជាប់ពន្ធនៅក្នុងឆ្នាំនៃការខាត់បង់នោះ។ សម្រាប់បរិបទកម្ពុជា ការយោងការខាតបង់ទៅមុខក្នុងករណីដែលមានការខាតបង់នៅក្នុងឆ្នាំជាប់ពន្ធណាមួយ ការខាតបង់នោះត្រូវចាត់ទុកជាបន្ទុកសម្រាប់ឆ្នាំជាប់ពន្ធបន្ទាប់ ហើយត្រូវកាត់ចេញពីប្រាក់ចំណេញសម្រេចបានក្នុងឆ្នាំជាប់ពន្ធបន្ទាប់នោះ។ ប្រសិនបើប្រាក់ចំណេញនេះមិនគ្រប់គ្រាន់ សម្រាប់ទូទាត់ជាស្ថាពរទេ នោះចំណែកនៃការខាតបង់ដែលនៅសេសសល់ត្រូវយោងទៅឆ្នាំជាប់ពន្ធបន្តបន្ទាប់រហូតដល់ឆ្នាំជាប់ពន្ធទី៥។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធមធ្យម = Medium Taxpayer (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជា អ្នកជាប់ពន្ធមធ្យម សំដៅដល់ប្រភេទអ្នកជាប់ពន្ធជាបុគ្គល ដែលស្ថិតក្នុង លក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក. មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ. មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លាន រៀល ដល់ ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
គ. មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ. ជាសហគ្រាស ដែលបានចុះបញ្ជីជានីតិបុគ្គលការិយាល័យតំណាង ឬ
ង. ជាស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
ច. ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
-ម្យ៉ាងទៀត ចំណាត់ថ្នាក់អ្នកជាប់ពន្ធមធ្យមអាចផ្អែកលើតម្លៃទ្រព្យសកម្ម ដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖
ក. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម
ខ. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកទទួលប្រយោជន៍ចុងក្រោយ = Ultimate Beneficiary (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើអចលនទ្រព្យ វាក្យសព្ទនេះ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកផលិតតាមកិច្ចសន្យា = Contract Manufacturer (សទ្ទានុក្រមពន្ធដារ)

គឺជាអ្នកផលិត ឬសហគ្រាសភាគីទី៣ ដែលផ្តល់សេវាស៊ីឈ្នួលផលិតនូវផលិតផល ឬចំណែកផ្សំនៃផលិតផលតាមកិច្ចសន្យាជាមួយសហគ្រាសផលិត។ ការផលិតតាមកិច្ចសន្យានេះ គឺជាទម្រង់នៃការជួលភាគីខាងក្រៅឱ្យជួយផលិតនូវផលិតផល ឬចំណែកផ្សំនៃផលិតផលរបស់សហគ្រាសផលិត។ តាមរយៈនេះ សហគ្រាសមួយតម្រូវឱ្យអ្នកផលិតតាមកិច្ចសន្យាដោយផ្តល់គំរូរចនា ឬផលិតផល និងដាក់សំណើតម្លៃផលិតដោយផ្អែកទៅលើកត្តាប្រែប្រួលមួយចំនួនដូចជាដំណើរការផលិត កម្លាំងពលកម្ម ឧបករណ៍ ឬថ្លៃដើម។ល។ ភាគច្រើន អ្នកផលិតស្ថិតក្នុងតំបន់យុត្តាធិការ ដែលមានតម្លៃទាប ដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ទ្រព្យសម្បត្តិអរូបីដែលបង្កើតឡើងដោយក្រុមហ៊ុនមេរបស់ខ្លួន។ អ្នកផលិតប្រើប្រាស់ទ្រព្យសម្បត្តិអរូបី ដើម្បីផលិតទ្រព្យសម្បត្តិរូបី ដែលត្រូវបានលក់បន្តទៅឱ្យក្រុមហ៊ុនមេដើម្បីចែកចាយដល់អតិថិជនចុងក្រោយ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកទទួលផលប្រយោជន៍ (ម្ចាស់សិទ្ធិអាស្រ័យផល) = Beneficial Owner (សទ្ទានុក្រមពន្ធដារ)

សំដៅបុគ្គលណាម្នាក់ ដែលទទួលបានអត្ថប្រយោជន៍ពិតប្រាកដក្នុងនាមជាម្ចាស់ ទោះបីជាប័ណ្ណកម្មសិទ្ធិនេះមានឈ្មោះផ្សេងទៀតក៏ដោយ។ ជាទូទៅ វាមានសារសំខាន់នៅក្នុងសន្ធិសញ្ញាពន្ធ ដែលនិវាសនជន នៃប្រទេសដៃគូ សន្ធិសញ្ញាពន្ធ អាចត្រូវបានបដិសេធអត្ថប្រយោជន៍នៃអត្រាពន្ធកាត់ទុក ដែលបានកាត់បន្ថយ ប្រសិនបើម្ចាស់ផលប្រយោជន៍ដែលទទួលចំណូលទាំងនោះជាអ្នករស់នៅក្នុងប្រទេសទីបី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកផ្គត់ផ្គង់ = Supplier (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់បុគ្គល ឬអាជីវកម្មដែលធ្វើការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មដល់រូបវន្តបុគ្គល ឬអង្គភាពមួយផ្សេងទៀត។
-សម្រាប់កម្មវត្ថុនៃការអនុវត្តយន្តការពន្ធដារលើប្រតិបត្តិការ ភតិសន្យាហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលនិវាសនជន ដែលផ្គត់ផ្គង់ចលនវត្ថុឱ្យភតិបតី ដើម្បីជួលឱ្យភតិកៈ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកផ្គត់ផ្គង់បន្ត = Distributor/Wholesaler (សទ្ទានុក្រមពន្ធដារ)

-វាក្យសព្ទនេះ ជាទូទៅ សំដៅចំពោះរូបវន្តបុគ្គល ឬអង្គភាព ដែលផ្គត់ផ្គង់ទំនិញជូនទៅហាង ឬក្រុមហ៊ុនចែកចាយនានា។
-នៅក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារ វាក្យសព្ទនេះ សំដៅដល់បុគ្គលដទៃទៀតក្រៅពីអ្នកផលិត ឬអ្នកនំាចូល ដែលផ្គត់ផ្គង់បន្តនូវផលិតផលជាប់អាករ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកម៉ៅការឯករាជ្យ = Independent Contractor (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រភេទអ្នកម៉ៅការដែលមិនជាប់ពាក់ព័ន្ធ ឬស្ថិតក្រោមការរៀបចំណាមួយ ហើយដែលបំពេញការងារដោយខ្លួនឯង។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ = Immovable Property Transferee (Buyer) (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលរួមមានអ្នកទិញ ឬអ្នកទទួលអំណោយ ឬអ្នកដោះដូរអចលនទ្រព្យ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធនិវាសនជន = Resident Taxpayer (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបរិបទនៃពន្ធដារកម្ពុជា ចំពោះរូបវន្តបុគ្គល អ្នកជាប់ពន្ធនិវាសនជន សំដៅដល់រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណវិនិច្ឆ័យទាំងបីដូចខាងក្រោម៖
ក. រូបវន្តបុគ្គលមាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិ ឬជួល ឬភតិសន្យា ផ្ទះអគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន។ល។ ដែលអាចប្រើប្រាសបាន ហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅ ឬកាន់កាប់
ខ. រូបវន្តបុគ្គលមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរូបភាពជាក់ស្តែង នៃការស្នាក់នៅ ដោយផ្អែកទៅលើកត្តានានា ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេល ស្នាក់នៅ ចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់ រូបវន្តបុគ្គល ទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាព សង្គមជាសំខាន់
គ. រូបវន្តបុគ្គលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី១៨២ ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយ នៃថ្ងៃត្រូវរាប់ថាជា១ថ្ងៃពេញ។
-ចំពោះនីតិបុគ្គល/ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធនិវាសនជន សំដៅដល់អង្គភាពដែលត្រូវបានបង្កើត ឬ ត្រូវបានគ្រប់គ្រង ឬដែលមានទីកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកតំណាងចុះបញ្ជី = Registration Representative (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បុគ្គលដែលទទួលស្គាល់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងទទួលបានការផ្ទេរសិទ្ធិពីបុគ្គលស្នើសុំដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និង/ឬដាក់សេចក្ដីប្រកាសជូនដំណឹងស្ដីពីការបើកសហគ្រាស។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធតូច = Small Taxpayer (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជា អ្នកជាប់ពន្ធតូចសំដៅ ដល់ប្រភេទអ្នកជាប់ពន្ធជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែល៖
ក. មានផលរបរប្រចាំឆ្នាំចាប់ពី២៥០ លានរៀល ដល់ ១ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ. មានផលរបរប្រចាំឆ្នាំចាប់ពី២៥០ លានរៀល ដល់ ១ ៦០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
គ. មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី៦០ លានរៀល ឡើងទៅ ឬ
ឃ. រំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខ ចាប់ពី៦០ លានរៀលឡើងទៅ ឬ
ង. ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាដោយប្រើប្រាស់ថវិការដ្ឋ រួមទាំងភាស៊ី។
-ម្យ៉ាងទៀត ចំណាត់ថ្នាក់អ្នកជាប់ពន្ធតូចអាចផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖
ក. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លាន រៀល ដល់ ១ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម
ខ. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លាន រៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកតវ៉ា = Appealer/Appellant (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃបណ្តឹងតវ៉ាពន្ធដារ ពាក្យនេះសំដៅដល់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលធ្វើការតវ៉ាចំពោះសេចក្តីសម្រេច ឬវិធានការពាក់ព័ន្ធពន្ធដារនានា ដែលដាក់ឱ្យអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារ ឬអង្គភាពកំណត់ពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធអនិវាសនជន = Non-Resident Taxpayer (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធដារកម្ពុជាអ្នកជាប់ពន្ធអនិវាសនជន សំដៅដល់បុគ្គលណាមួយដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន និងទទួលបាននូវប្រាក់ចំណូលប្រភពកម្ពុជា។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកចូលហ៊ុន/វិនិយោគិន = Investors (សទ្ទានុក្រមពន្ធដារ)

សំដៅដល់បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើម-ទុនផ្ទាល់របស់នីតិបុគ្គល។ អ្នកចូលហ៊ុន/វិនិយោគិន អាចជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលចូលហ៊ុន ដោយរំពឹងទទួលត្រលប់មកវិញនូវផលចំណេញផ្នែកហិរញ្ញវត្ថុ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធ = Taxpayers (សទ្ទានុក្រមពន្ធដារ)

-វាក្យសព្ទ អ្នកជាប់ពន្ធឬអ្នកបង់ពន្ធសំដៅលើរូបវន្តបុគ្គល ឬអង្គភាពអាជីវកម្ម/នីតិបុគ្គល ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជាមានចែងថា អ្នកជាប់ពន្ធ គឺជាបុគ្គលទាំងឡាយ ដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកចុះកិច្ចសន្យា (អ្នកម៉ៅការ) = Contractor (សទ្ទានុក្រមពន្ធដារ)

-ជាទូទៅ ពាក្យថា អ្នកចុះកិច្ចសន្យា នេះ ត្រូវបានប្រើប្រាស់សំដៅចំពោះបុគ្គល នីតិបុគ្គល ឬក្រុមហ៊ុន ដែលទទួលចុះកិច្ចសន្យាសម្រាប់ផ្គត់ផ្គង់សម្ភារ ឬកម្លាំងពលកម្ម ដើម្បីបំពេញសេវាកម្ម ឬការងារណាមួយ។
-នៅក្នុងច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ មានបញ្ជាក់ថា អ្នកចុះកិច្ចសន្យាសំដៅដល់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ដោយផ្ទាល់នូវទំនិញ ឬសេវារបស់ខ្លួនចាប់ពី ៨០% ឡើងទៅ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ ផលិតសែ្បកជើង ផលិតផលកាបូបយួរ និងកាបូបដៃ និងផលិតមួក។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកកាន់កាប់ = Occupant (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ពាក្យនេះសំដៅដល់ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលពុំមានប័ណ្ណសម្គាល់កម្មសិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អំពើអនិត្យានុកូល = Tort (សទ្ទានុក្រមពន្ធដារ)

-ជាពាក្យច្បាប់ ដែលសំដៅដល់កំហុស ឬការបង្ករបួសស្នាមបែបលក្ខណៈជាឯកជន ឬបែបលក្ខណៈជារដ្ឋប្បវេណីដែលមិនមែនកើតចេញពីការរំលោភបំពានលើកិច្ចសន្យាទេ ហើយដែលក្នុងករណីនេះ តុលាការធ្វើការសម្រេចឱ្យផ្តល់សំណងក្នុងទម្រង់ជាសកម្មភាពចំពោះការខូចខាតនោះ។
-នៅក្នុងមាត្រា ៧៤២ នៃក្រមរដ្ឋប្បវេណី មានចែងថា អំពើអនីត្យានុកូលគឺជាអំពើដោយមានកំហុសចេតនា ឬអចេតនា។
-នៅក្នុងសទ្ទានុក្រមនៃក្រមរដ្ឋប្បវេណីមានចែងថា អំពើអនីត្យានុកូល គឺជាអំពើដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍អ្នកដទៃដោយកំហុសចេតនា ឬអចេតនា។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ្នកជាប់ពន្ធធំ = Large Taxpayer (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជា អ្នកជាប់ពន្ធធំ សំដៅដល់ប្រភេទអ្នកជាប់ពន្ធជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
ក. មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ. មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
គ. មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
ង. ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។
-ម្យ៉ាងទៀត ចំណាត់ថ្នាក់អ្នកជាប់ពន្ធធំអាចផ្អែកលើតម្លៃ ទ្រព្យសកម្ម ដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖
ក. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និង ពាណិជ្ជកម្ម
ខ. មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អំពើធ្វេសប្រហែស = Negligence (សទ្ទានុក្រមពន្ធដារ)

ចំពោះកាតព្វកិច្ចបង់ពន្ធ អំពើធ្វេសប្រហែស សំដៅដល់ការធ្វេសប្រហែសណាមួយរបស់អ្នកជាប់ពន្ធ ដែលបណ្តាលឱ្យមានការបង់ប្រាក់ពន្ធតិចជាងចំនួនប្រាក់ពន្ធ ដែលបានកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលមិនលើសពី ១០% ឬមិនបានដាក់លិខិតប្រកាសសារពើពន្ធ ឬមិនបានបង់ពន្ធតាមកាលបរិច្ឆេទដែលច្បាប់កំណត់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ = Obstructing the Implementation of Tax Law (សទ្ទានុក្រមពន្ធដារ)

អំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារសំដៅដល់៖
ករណីដែលបុគ្គល៖
ក. មិនបានរក្សាបញ្ជិកាគណនេយ្យ និងឯកសារផ្សេងៗ ទៀត ឬមិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ
ខ. មិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យ បញ្ជិកាគណនេយ្យ ឬឯកសារផ្សេងៗ
គ. មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ
ឃ. មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពី ការផ្លាស់ប្ដូរក្នុងការចុះបញ្ជី ដូចមានចែងក្នុងច្បាប់នេះ
ង. កសាង ឬផ្ដល់នូវកំណត់ត្រាឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ
ច. លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រាឯកសារ របាយការណ៍ ឬ ព័ត៌មានផ្សេងៗទៀត
ឆ. ព្យាយាមធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ
ជ. មិនបានដាក់លិខិតប្រកាសសារពើពន្ធ ដែលគ្មានប្រាក់ពន្ធត្រូវបង់ក្នុងរយៈពេល៣០ ថ្ងៃ ក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់
ឈ. ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងទ្បាយខាងលើ។
ករណីដែលមន្ដ្រីរាជការ៖
ក. ធ្វើឱ្យធ្លាយព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត
ខ. ព្យាយាមធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ
គ. ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងទ្បាយខាងលើ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អំណោយក្នុងលក្ខខណ្ឌមរណភាព = Gift Causa Mortis (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិដោយបុគ្គលម្នាក់ ដែលប្រឈមមុខនឹងមរណភាពនាពេលឆាប់ៗ។ ដោយហេតុនេះអ្នកទទួលអំណោយក្លាយជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិនោះ ប៉ុន្តែអំណោយនោះនឹងត្រូវបានដកហូតយកវិញ ក្នុងករណីដែលអ្នកធ្វើអំណោយនៅមានជីវិត។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អ៊ីមែល/សារអេឡិចត្រូនិក = Email (សទ្ទានុក្រមពន្ធដារ)

អ៊ីមែល/សារអេឡិចត្រូនិក សំដៅដល់ព័ត៌មានដែលត្រូវបានបង្កើតឡើង បញ្ជូន ទទួល ឬរក្សាទុកក្នុងទម្រង់ជាអេឡិចត្រូនិកនៅលើបណ្តាញប្រព័ន្ធទំនាក់ទំនង។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាយុកាលប្រើប្រាស់ = Useful Life (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់រយៈពេលរំពឹងទុកលើអាយុកាលនៃទ្រព្យសកម្ម ដែលអាចរំលស់បានសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អានុភាពប្រតិសកម្ម = Retroactive Effect (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អានុភាពនៃបទប្បញ្ញតិ្តស្ដីពីពន្ធដារ ដែលអនុវត្តចំពោះសកម្មភាពកើតឡើងមុនពេលច្បាប់ ឬបទប្បញ្ញត្តិចូលជាធរមានក្នុងករណីច្បាប់ និងបទប្បញ្ញត្តិនោះផ្តល់ផល ប្រយោជន៍ដល់អ្នកជាប់ពន្ធណាម្នាក់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាជីវកម្មមិនទាក់ទិន = Unrelated Business (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល វាក្យសព្ទនេះ សំដៅដល់អាជីវកម្ម ពាណិជ្ជកម្ម ឬឧស្សាហកម្ម ឬអាជីវកម្មផ្សេងៗទៀតរបស់អង្គការដើម្បីស្វែងរកប្រាក់ចំណេញ ឬមូលនិធិហើយពុំមានទាក់ទិនជាសំខាន់ដល់គោលដៅ ឬមុខងារដែលជាមូលដ្ឋាននៃការលើកលែងពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ = Sub-National Authority (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់រដ្ឋអំណាចថ្នាក់មូលដ្ឋាន រួមមាន ឃុំ សង្កាត់ ឬក្រុង-ស្រុក និងខណ្ឌ ដែលមានសមត្ថកិច្ចទទួលបន្ទុកសម្រេចលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាជ្ញាប័ណ្ណ = License (សទ្ទានុក្រមពន្ធដារ)

ជាទូទៅ វាក្យសព្ទនេះសំដៅដល់ការផ្តល់សិទិ្ធពីរដ្ឋអំណាចដើម្បីធ្វើជាម្ចាស់ ឬដើម្បីប្រើប្រាស់សម្រាប់ធើ្វសកម្មភាពអ្វីមួយ ឬដើម្បីប្រកបអាជីវកម្ម ជាដើម។
ឧ. :អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អានុភាពប្រតិសកម្ម = Retroactive Effect (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អានុភាពនៃបទប្បញ្ញតិ្តស្ដីពីពន្ធដារ ដែលអនុវត្តចំពោះសកម្មភាពកើតឡើងមុនពេលច្បាប់ ឬបទប្បញ្ញត្តិចូលជាធរមានក្នុងករណីច្បាប់ និងបទប្បញ្ញត្តិនោះផ្តល់ផល ប្រយោជន៍ដល់អ្នកជាប់ពន្ធណាម្នាក់។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ = Tax Service Agent License (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាជ្ញាធរពន្ធដារ = Tax Authority (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អង្គភាព ឬស្ថាប័នរដ្ឋមួយដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធដារ និងបង់ចូលថវិកាជាតិស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នៅក្នុងបរិបទកម្ពុជា អាជ្ញាធរពន្ធដារ គឺសំដៅដល់អគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករសម្រាប់បំភ្លឺសាធារណៈ = Public Lighting Tax (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធដារកម្ពុជាអាករសម្រាប់បំភ្លឺសាធារណៈសំដៅដល់អាករដែលប្រមូលលើការផ្គត់ផ្គង់នូវផលិតផលសុរាមេរ័យ និងបារី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករលើផលរបរ = Turnover Tax (សទ្ទានុក្រមពន្ធដារ)

ពន្ធលើផលរបរ សំដៅដល់ប្រភេទពន្ធម្យ៉ាង ដែលគិតពន្ធលើផលរបរសរុបនៃប្រតិបត្តិការ ឬផលរបរលក់ដុលនៃទំនិញរបស់ក្រុមហ៊ុន/សហគ្រាស (ផលិតករ អ្នកលក់ដុំ និងអ្នកលក់រាយ)។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករលើធាតុចូល = VAT Input (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប្រាក់អាករដែលបុគ្គលជាប់អាករបានបង់លើទំនិញ និងសេវាសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដែលបានទទួលការផ្គត់ផ្គង់ពីបុគ្គលជាប់អាករ ឬប្រាក់អាករដែលបាន បង់ដោយបុគ្គលជាប់អាករក្នុងឋានៈជាអ្នកនាំចូលទំនិញ ឬសេវាសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួនហើយ ត្រូវក្លាយជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងពីអាករលើធាតុចេញ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករលើធាតុចេញ = VAT Output (សទ្ទានុក្រមពន្ធដារ)

អាករលើធាតុចេញ សំដៅដល់អាករលើតម្លៃបន្ថែម ដែលប្រមូលលើការផ្គត់ផ្គង់ទំនិញ ឬសេវាជូនអតិថិជន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករលើតម្លៃបន្ថែម (អតប) = Value Added Tax (VAT) (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ពន្ធលើការប្រើប្រាស់ទំនិញ ឬសេវា ដែលត្រូវប្រមូល នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់ ដែលតម្លៃត្រូវបានបូកបន្ថែមចាប់ពីដំណាក់កាលដំបូងរហូតដល់ការលក់ទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ ដែលជាអ្នកទទួលបន្ទុកពន្ធ។
ឧ. : អាករលើតម្លៃបន្ថែមនៅកម្ពុជា គឺមានអត្រា ១០% នៃ ថ្លៃលក់ទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ (អតិថិជន)។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករលើការប្រើប្រាស់ = Consumption Tax (សទ្ទានុក្រមពន្ធដារ)

អាករលើការប្រើប្រាស់ ជាប្រភេទពន្ធលើទំនិញម្យ៉ាង ដែលគេប្រើប្រាស់នៅក្នុងដែនសមត្ថកិច្ចពន្ធ ទោះបីជាទំនិញនោះត្រូវបានទិញនៅក្នុងប្រទេសមួយទៀតក៏ដោយ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អាករ (ពន្ធ) = Tax (សទ្ទានុក្រមពន្ធដារ)

ពាក្យ អាករនេះ ជាពាក្យខ្មែរមួយ ដែលត្រូវបានប្រើប្រាស់ជាច្រើនជំនាន់មកហើយសម្រាប់សំដៅចំពោះប្រភេទពន្ធមួយចំនួន។ ជាទូទៅ ពាក្យ អាករ នេះជាប្រភេទពន្ធប្រយោល ដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចបង់ពន្ធនេះតាមការប្រើប្រាស់ទំនិញ និងសេវា ដូចជាអាករលើតម្លៃបន្ថែម ហៅកាត់ថា “អតប” អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងអាករសម្រាប់បំភ្លឺសាធារណៈ ជាដើម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អន្តរប្បញ្ញត្តិ = Transition Provision (សទ្ទានុក្រមពន្ធដារ)

សំដៅដល់មាត្រាដែលរក្សាបទប្បញ្ញត្តិចាស់ឱ្យនៅមានសុពលភាពជាបណ្តោះអាសន្ន នៅពេលដែលច្បាប់ត្រូវបានកែប្រែ ឬសន្ធិសញ្ញា (ពន្ធ) ត្រូវបានចូលជាធរមាន (ឬកែប្រែ)។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អស្សាមិករណ៍ = Expropriation (សទ្ទានុក្រមពន្ធដារ)

អស្សាមិករណ៍ សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬសិទ្ធិប្រត្យក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមាន ដី សំណង់ និងដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្តារ និងពង្រីក ហេដ្ឋារចនាសម័្ពន្ធរូបវន្តសាធារណៈដែលបម្រើប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់នៃសន្ធិសញ្ញា = Vienna Conventions on the Law of Treaties (សទ្ទានុក្រមពន្ធដារ)

-អនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់នៃសន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងជាអន្តរជាតិមួយ ដែលកំណត់បទប្បញ្ញត្តិនៃសន្ធិសញ្ញារវាងរដ្ឋនិងរដ្ឋ។
-ជារួមមានអនុសញ្ញាពហុភាគីទីក្រុងវីយ៉ែនចំនួន៣ ដែលពាក់ព័ន្ធនឹងគោលបំណងនៃពន្ធដារ។ ក្នុងចំណោមអនុសញ្ញាទាំង៣នេះ មានអនុសញ្ញាមួយស្ដីអំពីច្បាប់របស់សន្ធិសញ្ញា ដែលបានចុះនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៩ មានខ្លឹមសារពាក់ព័ន្ធទៅនឹងការបកស្រាយសន្ធិសញ្ញាពន្ធ និងសន្ធិសញ្ញាផ្សេងៗទៀត។ អនុសញ្ញានេះមានចែងពីគោលការណ៍ជាទូទៅសម្រាប់អនុវត្តចំពោះសន្ធិសញ្ញាពន្ធ ការធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់នៃសន្ធិសញ្ញា ការគោរពប្រតិបត្តិតាមរបៀបអនុវត្ត និងការបកស្រាយជាដើម។ល។
-មានអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត និងកុងស៊ុលដែលដោះស្រាយបញ្ហាពន្ធនិងបញ្ហាផ្សេងទៀតនៅក្នុងបរិបទនោះដែរ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អប់រំអ្នកជាប់ពន្ធ = Taxpayer Education (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធដារកម្ពុជា អប់រំអ្នកជាប់ពន្ធ សំដៅដល់ការផ្ដល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការហ្វឹកហាត់ជំនាញទាក់ទងនឹងពន្ធដារជូនអ្នកជាប់ពន្ធ តាមរយៈកម្មវិធី “ពន្ធដារកម្ពុជា” កម្មវិធី “រៀនអំពីពន្ធដារតាមអនឡាញ” និងសិក្ខាសាលានានា ដើម្បីឱ្យអ្នកជាប់ពន្ធមានការយល់ដឹងពីបទប្បញ្ញត្តិស្តីពីពន្ធដារក្នុងគោលបំណងបង្កើនកម្រិតអនុលោមភាពរបស់អ្នកជាប់ពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អសាធនភាព = Insolvency (សទ្ទានុក្រមពន្ធដារ)

សម្រាប់គោលដៅនៃការអនុវត្តនីតិវិធីគ្រប់គ្រងបំណុលពន្ធ អសាធនភាព សំដៅដល់ស្ថានភាពដែលពុំមានលទ្ធភាព និងគ្មានទ្រព្យសម្បត្តិសម្រាប់ទូទាត់បំណុលពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនុលោមភាពសារពើពន្ធ = Tax Compliance (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់កម្រិតនៃការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធបានត្រឹមត្រូវ ឬមិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិរបស់ប្រទេសនោះ។ (ឧទាហរណ៍ : ការប្រកាសពន្ធលើប្រាក់ ចំណូល ការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបង់ប្រាក់ពន្ធទាន់ពេលវេលា)។
-នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា វាក្យសព្ទ អនុលោមភាពសារពើពន្ធ សំដៅដល់ការកំណត់នូវលក្ខណវិនិច្ឆ័យ ដើម្បីធ្វើចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនិវាសនជន = Non-Resident (សទ្ទានុក្រមពន្ធដារ)

អនិវាសនជន សំដៅចំពោះបុគ្គលដែលស្នាក់នៅក្នុងដែនសមត្ថកិច្ច ឬយុត្តាធិការ ឬប្រទេសមួយ ប៉ុន្តែមានផលប្រយោជន៍នៅក្នុងប្រទេស ឬដែនសមត្ថកិច្ច ឬយុត្តាធិការមួយទៀត។ ការពិនិត្យលើស្ថានភាពរបស់អនិវាសនជន គឺមានសារសំខាន់ណាស់ក្នុងការកំណត់ថាតើបុគ្គលមានកាតព្វកិច្ចបង់ពន្ធ មានសិទ្ធិទទួលអត្ថប្រយោជន៍ពីរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាសមាជិកគណៈវិនិច្ឆ័យ មានសិទ្ធិសិក្សាមានសិទ្ធិបោះឆ្នោត និងមុខងារផ្សេងៗទៀតរបស់រដ្ឋាភិបាល។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្រាសរុប = Lump-Sum Rates (សទ្ទានុក្រមពន្ធដារ)

ក្នុងករណីជាក់លាក់ណាមួយ ពន្ធលើប្រាក់ចំណូល ឬពន្ធដទៃទៀត អាចត្រូវបានកំណត់តាមអត្រាពន្ធថេរសរុបមួយជំនួសឱ្យអត្រាពន្ធ ដែលអនុវត្តជាទូទៅ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនិវាសនជនបរទេស = Non-Resident Alien (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អនិវាសជន ឬជនបរទេសណាមួយ ដែលមិនមែនជាពលរដ្ឋ ឬជាជនជាតិនៃយុត្តាធិការពន្ធជាក់លាក់ណាមួយ។
ឧ. : នៅសហរដ្ឋអាមេរិក អនិវាសនជនបរទេស សំដៅដល់ អនិវាសជន ឬជនបរទេសណាមួយ ដែលមិនទាន់ទទួលបាននូវសិទ្ធិស្នាក់នៅជាអចិន្ដ្រៃយ៍ (Green Card) ស្របតាមច្បាប់ក្នុងប្រទេស។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនុគ្រោះពន្ធ = Tax Allowance (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ការអនុគ្រោះចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រាដោយត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះការធ្វើប្រទានកម្ម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនុបាតចំណេញ = Profit Ratio (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះត្រូវបានប្រើដើម្បីបង្ហាញអំពីចំនួនសមាមាត្រ នៃប្រាក់ចំណេញពីដើមទុន ឬតម្លៃសុទ្ធរបស់សហគ្រាសមួយហើយពេលខ្លះត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការកំណត់ពន្ធ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អនុបាតប៊ឺរី = Berry Ratio (សទ្ទានុក្រមពន្ធដារ)

គឺជាអនុបាតដែលត្រូវបានគេបង្កើតឡើងសម្រាប់កំណត់ផលចំណេញតាមគោលការណ៍ជំហោងដៃ។ អនុបាតប៊ឺរីនេះ គឺជាផលធៀបរវាងចំណេញដុលពីសកម្មភាពអាជីវកម្ម និងចំណាយប្រតិបតិ្តការ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្ថប្រយោជន៍បន្ថែម = Fringe Benefit (សទ្ទានុក្រមពន្ធដារ)

-សំដៅដល់អត្ថប្រយោជន៍ដែលបន្ថែមពីលើប្រាក់ឈ្នួល ឬប្រាក់បៀវត្សធម្មតា។ អត្ថប្រយោជន៍បន្ថែមអាចមានទម្រង់ជាប្រាក់ឧបត្ថម្ភ ដូចជាប្រាក់រង្វាន់ថ្ងៃឈប់សម្រាក ឬមានទម្រង់មិនមែនជាសាច់ប្រាក់ ដូចជាការស្នាក់នៅមិនគិតថ្លៃ។
-ក្នុងបរិបទពន្ធដារកម្ពុជា អត្ថប្រយោជន៍បន្ថែម សំដៅដល់ទំនិញ សេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬជាវត្ថុផ្សេងៗទៀតដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់រូបវន្តបុគ្គលចំពោះសកម្មភាពការងារដែលរូបវន្ដបុគ្គលនោះបានបំពេញ ដើម្បីជាផលប្រយោជន៍ដល់និយោជក។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្ថប្រយោជន៍មួយជីវិត = Life Interest (សទ្ទានុក្រមពន្ធដារ)

អត្ថប្រយោជន៍មួយជីវិត គឺជាទ្រព្យសម្បត្តិដែលផ្តល់ជូនទៅបុគ្គលជាក់លាក់ណាម្នាក់ដើម្បីប្រើប្រាស់ ឬទាញយកប្រយោជន៍ក្នុងមួយជីវិត ដោយមានលក្ខខណ្ឌកំណត់ថាក្រោយពេលបុគ្គលនោះបានបាត់បង់ជីវិតទៅ នោះត្រូវបន្តផ្តល់ជូនទៅអ្នកទទួលផលម្នាក់ផ្សេងទៀត។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្រាការប្រាក់អន្តរធនាគារនៅក្រុងឡុងដ៍ = Libor (London inter-bank offering rate) (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អត្រាការប្រាក់ជាមូលដ្ឋាន ដែលត្រូវបានកំណត់សម្រាប់ការផ្តល់ប្រាក់ខ្ចីរវាងធនាគារនៅលើទីផ្សារអន្តរធនាគារនៃទីក្រុងឡុងដ៍ ហើយដែលគេប្រើសម្រាប់ជាចំណុច យោងក្នុងការកំណត់អត្រាការប្រាក់លើប្រាក់ខ្ចីផ្សេងៗ ទៀតផងដែរ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្រា០% = Zero Rate (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះត្រូវបានប្រើប្រាស់ជាមួយអាករលើតម្លៃបន្ថែម នៅពេលដែលអាករលើតម្លៃបន្ថែមត្រូវប្រមូល ក៏ប៉ុន្តែត្រូវ គិតនៅក្នុងអត្រា០% ដែលនាំឱ្យគ្មានពន្ធត្រូវបង់ តែអាច ស្នើសុំបង្វិលសងវិញនៃឥណទានអាករលើធាតុចូល។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្រាពន្ធបន្ថែមលើសកម្រិតអត្រាពន្ធធម្មតា = Marginal Rate of Tax (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អត្រាពន្ធបន្ថែមមួយកម្រិតពីលើអត្រាពន្ធធម្មតា ដែលបង្កើតទ្បើងសម្រាប់គិតពន្ធលើប្រភេទចំណូលជាប់ពន្ធ ឬចំណូលជាប់ពន្ធដទៃទៀត ដែលស្ថិតក្នុងរង្វង់លំដាប់ខ្ពស់ ដែលជាទូទៅគេគិតពន្ធប្រភេទនេះតាមលំដាប់ពីក្រោមទ្បើងទៅលើស្របតាមលំដាប់នៃអត្រាពន្ធដែលមានជាធរមាន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្រាកំណើនតាមថ្នាក់ = Progressive Rate (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃការគិតពន្ធលើប្រាក់បៀវត្សរូបវន្តបុគ្គលនិវាសនជន អត្រាកំណើនតាមថ្នាក់ សំដៅដល់អត្រាដែលកើនឡើងស្របតាមកម្រិតនៃប្រាក់បៀវត្ស។
ឧ. : អត្រាពន្ធលើប្រាក់បៀវត្សកើនពី០% ដល់២០% ទៅតាមកម្រិតនៃប្រាក់បៀវត្សរបស់រូបវន្តបុគ្គលនិវាសជន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្ថប្រយោជន៍ជម្រើសជាភាគហ៊ុន = Compensatory Stock Options (សទ្ទានុក្រមពន្ធដារ)

គឺជាជម្រើសដែលផ្តល់ឱ្យបុគ្គលិកនូវលទ្ធភាពក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងចំនួន និងពេលវេលាជាក់លាក់ណាមួយ ដែលថ្លៃភាគហ៊ុនត្រូវបានកំណត់ទុករួចស្រេចជា មុន។ ជម្រើសនេះត្រូវបានចាត់ទុកជាចំណែកមួយនៃកញ្ចប់សំណងទូទាត់សម្រាប់ការបំពេញការងាររបស់បុគ្គលិក។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្ថគាហកៈចុងក្រោយ = Ultimate Beneficial Owner (សទ្ទានុក្រមពន្ធដារ)

សំដៅដល់រូបវន្តបុគ្គលដែលកាន់កាប់ចុងក្រោយបង្អស់លើអតិថិជន និង/ឬរូបវន្តបុគ្គលដែលធ្វើប្រតិបត្តិការជំនួស។ ចំពោះអតិថិជន គឺដែលជានីតិបុគ្គល អត្ថគាហកៈចុងក្រោយ គឺ៖
ក. រូបវន្តបុគ្គលដែលកាន់កាប់ ឬគ្រប់គ្រងចុងក្រោយបង្អស់ ដោយផ្ទាល់ ឬដោយប្រយោលលើនីតិបុគ្គលតាមរយៈការកាន់កាប់ភាគហ៊ុន ឬសិទ្ធិបោះឆ្នោត ដែលចំនួនភាគរយត្រូវកំណត់ដោយសេចក្តីណែនាំរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ឬ
ខ. រូបវន្តបុគ្គល ដែលកាន់កាប់តាមរយៈមធ្យោបាយផ្សេងៗទៀតនៅពេលដែលមិនមានរូបវន្តបុគ្គលមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ឬពុំអាចកំណត់បុគ្គលដែលកំពុងកាន់កាប់កម្មសិទ្ធិជាអត្ថគាហកៈចុងក្រោយ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្ថប្រយោជន៍ជាវត្ថុ = Benefits In Kind (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ចំណូល ឬផលប្រយោជន៍ ដែលទទួលបានពីការបំពេញការងារ ក្រៅពីសាច់ប្រាក់ ដែលជាចំណែកនៃសំណងទូទាត់ចំពោះការបំពេញការងារឱ្យសហគ្រាស ឬអង្គភាពណាមួយ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អចលនទ្រព្យបង្កើតចំណូល = Income Property (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អចលនទ្រព្យ ដែលត្រូវបានទិញក្នុងគោលដៅទទួលបានប្រាក់ចំណូល។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី = Non-Registered Immovable Property (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និងសំណង់ផ្សេងៗដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬផ្ទះសម្បែង ដែលចេញដោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ (ឃុំ សង្កាត់ ឬក្រុង-ស្រុក ខណ្ឌ)។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អត្តសញ្ញាណឌីជីថល = Digital Identity (សទ្ទានុក្រមពន្ធដារ)

វាក្យសព្ទនេះ សំដៅដល់ព័ត៌មានដែលបញ្ជាក់ពីអត្តសញ្ញាណរូបវន្តបុគ្គល និងនីតិបុគ្គលក្នុងពិភពឌីជីថល (Digital World) ដែលព័ត៌មាននេះមានភ្ជាប់ទៅនឹងអត្តសញ្ញាណ រូបវន្តបុគ្គល និងនីតិបុគ្គលនៅក្នុងពិភពពិត។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អង្គភាពពន្ធដារ = Tax Unit Tax Arrears Collection Unit (សទ្ទានុក្រមពន្ធដារ)

សំដៅដល់គ្រប់នាយកដ្ឋាន និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមឱវាទរបស់អគ្គនាយកដ្ឋានពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អង្គភាពប្រមូលបំណុលពន្ធ = Tax Arrears Collection Unit (សទ្ទានុក្រមពន្ធដារ)

អង្គភាពប្រមូលបំណុលពន្ធ សំដៅដល់នាយកដ្ឋាន ឬសាខា ពន្ធដារខេត្ត-ខណ្ឌ ក្រោមឱវាទរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានភារកិច្ចប្រមូលបំណុលពន្ធដារ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អង្គការអន្តរជាតិ = International Organization (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់បៀវត្ស អង្គការអន្តរជាតិ សំដៅដល់អង្គការអន្តររដ្ឋាភិបាលដែលបង្កើតឡើងក្រោមសន្ធិសញ្ញាអន្តរជាតិ ដើម្បីគិតគូរពីផលប្រយោជន៍សមាជិក ឬធ្វើសកម្មភាពបម្រើផលប្រយោជន៍សាធារណៈដោយធ្វើសកម្មភាព មិនស្វែងរកប្រាក់ចំណេញ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អចលនទ្រព្យដែលបានចុះបញ្ជី = Registered Immovable Property (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និងសំណង់ផ្សេងៗ ដែលមានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណប្រហាក់ប្រហែល ដែលចេញដោយរដ្ឋបាលសុរិយោដី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អង្គហេតុ = Main Fact (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ដំណើររឿងដែលកើតឡើងពាក់ព័ន្ធជាមួយនឹងការតវ៉ាអំពីការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ និងការប្រមូលពន្ធព្រមទាំងសេចក្ដីសម្រេច និងវិធានការពន្ធដារ ផ្សេងៗទៀត។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អចលនទ្រព្យ = Immovable Property or Real Estate or Real Property (សទ្ទានុក្រមពន្ធដារ)

-វាវាក្យសព្ទនេះ ជាទូទៅសំដៅដល់ដី ផ្ទះ អគារ រោងចក្រ និងរោងផលិតកម្ម ជាដើម។
-វាក្យសព្ទនេះ មានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិមួយចំនួន ដែលសំដៅដល់ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីជាបានចុះបញ្ជី (មានប័ណ្ណកម្មសិទិ្ធ) ឬមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទិ្ធ) ក្តី។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ស្លាកអាជីវកម្មដ្ឋាន = Business Sign Board (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ប័ណ្ណប្រកាសសម្រាប់សម្គាល់ឈ្មោះ ទីតាំង ចរិត លក្ខណៈអាជីវកម្ម អាសយដ្ឋាននៃសហគ្រាស ឬអាជីវកម្ម និងត្រូវដាក់ភ្ជាប់ទៅនឹងអគារ ដែលស្ថិតនៅច្រកចូលអគារ ឬខ្លោងទ្វារនៃសហគ្រាស ឬអាជីវកម្មដ្ឋាននោះ ហើយសហគ្រាស ឬអាជីវកម្មដ្ឋានមួយត្រូវមានស្លាកអាជីវកម្មដ្ឋានតែមួយប៉ុណ្ណោះ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ហត្ថលេខាឌីជីថល = Digital Signature (សទ្ទានុក្រមពន្ធដារ)

ហត្ថលេខាឌីជីថល (Digital) សំដៅដល់ទិន្នន័យដែលភ្ជាប់នឹងសារអេឡិចត្រូនិក ដើម្បីបញ្ជាក់អត្តសញ្ញាណនៃហត្ថលេខីឌីជីថលនិងផ្ទៀងផ្ទាត់ស្ថានភាពដើមនៃសារអេឡិចត្រូនិក ដែលហត្ថលេខីឌីជីថលបានចុះហត្ថលេខា។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អគារ និងសំណង់ផ្សេងៗ = Building and Other Constructions (សទ្ទានុក្រមពន្ធដារ)

សម្រាប់កម្មវត្ថុនៃពន្ធលើអចលនទ្រព្យ វាក្យសព្ទនេះ សំដៅដល់អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដី ទោះមាន ឬគ្មានជញ្ជាំង ឬដំបូលក៏ដោយមាន ជាអាទិ៍ សណ្ឋាគារ អផាតមែន ខុនដូ ការិយាល័យ រោងចក្រ ឃ្លាំង ផ្សារទំនើប សំណង់អគារឧស្សាហកម្ម ផ្លូវ ស្ពាន ប្រព័ន្ធ ផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ និងចំណតរថយន្ត ជាដើម។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

អង្កេតដើមហេតុ = Cause Investigation (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទពន្ធដារ វាក្យសព្ទនេះ សំដៅដល់ការស្រាវជ្រាវ និងការពិនិត្យឡើងវិញរបស់អង្គភាពពន្ធដារទទួលបន្ទុកចំពោះបណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធដែលពាក់ព័ន្ធនឹងការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ និងការប្រមូលពន្ធព្រមទាំងសេចក្តីសម្រេច និងវិធានការពន្ធដារផ្សេងៗទៀត។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ស្វ័យប្រកាស = Self-Assessment (សទ្ទានុក្រមពន្ធដារ)

ស្វ័យប្រកាស សំដៅដល់ប្រព័ន្ធពន្ធដែលតម្រូវឱ្យអ្នកជាប់ពន្ធធ្វើការប្រកាសពីមូលដ្ឋាននៃការកំណត់ពន្ធរបស់ខ្លួន (ឧទាហរណ៍ : ប្រាក់ចំណូលជាប់ពន្ធដែលបានប្រកាសដើម្បីការគណនាពន្ធ និងបង់ពន្ធដោយខ្លួនឯងទៅតាមចំនួនដែលច្បាប់បានកំណត់)។ តួនាទីរបស់រដ្ឋបាលសារពើពន្ធ គឺជាអ្នកត្រួតពិនិត្យដើម្បីបញ្ជាក់ថា (តាមចំនួនជ្រើសរើស) អ្នកជាប់ពន្ធបានប្រកាសប្រាក់ចំណូលរបស់ខ្លួនត្រឹមត្រូវ។ នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា របបស្វ័យប្រកាស សំដៅដល់របបប្រមូលពន្ធមួយ ដែលតម្រូវឱ្យអ្នកជាប់ពន្ធធ្វើការគណនាប្រាក់ពន្ធ និងដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធដោយខ្លួនឯង។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចែកជាបីប្រភេទ គឺអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ស្រាបៀរ = Beer (សទ្ទានុក្រមពន្ធដារ)

សំដៅដល់ភេសជ្ជៈទាំងឡាយណាដែលផ្សំឡើងពីស្រូវសាលី (ម៉ាលត៍) ផ្កាហប់ ទឹកនិងមេដំបែ ឬភេសជ្ជៈដទៃៗទៀត ដែលមានឈ្មោះជាស្រាបៀរ។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ស្ថាប័នមានសមត្ថកិច្ច = Competent Authority (សទ្ទានុក្រមពន្ធដារ)

សំដៅលើស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋ ដែលបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ស្ថាប័ន = Institution (សទ្ទានុក្រមពន្ធដារ)

ស្ថាប័ន សំដៅដល់អង្គភាពដែលបង្កើតឡើងសម្រាប់គោលបំណងសាសនា ការអប់រំ វិជ្ជាជីវៈ និងសង្គមដើម្បីសម្របសម្រួលរៀបចំសង្គមឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដឹកនាំ និងគ្រប់គ្រងជាតិរបស់ខ្លួន។

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖