Posted on Leave a comment

បំណុលពន្ធមិនអាចប្រមូលបាន = Non-Collectible Tax Arrears (សទ្ទានុក្រមពន្ធដារ)

បំណុលពន្ធមិនអាចប្រមូលបាន សំដៅដល់បំណុលពន្ធទាំងឡាយណា ដែលមានអាយុកាលលើសពី១០ឆ្នាំឡើងទៅ ឬជាបំណុលពន្ធ ដែលមានលក្ខណវិនិច្ឆ័យត្រួតគ្នាទាំងបីដូចមានចែងក្នុងប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖
១. បំណុលមានអាយុកាលយ៉ាងតិចបីឆ្នាំ។
២. អ្នកជាប់ពន្ធមានអសាធនភាព ឬគ្មានទ្រព្យសម្បត្តិសម្រាប់ទូទាត់បំណុល។
៣. អ្នកជាប់ពន្ធមានស្ថានភាពយ៉ាងតិចមួយក្នុងចំណោមស្ថានភាព ខាងក្រោម៖
ក. ចំពោះរូបវន្តបុគ្គល ឬម្ចាស់សហគ្រាសឯកបុគ្គល ឬម្ចាស់សហគ្រាសសហកម្មសិទ្ធិ៖
-បានទទួលមរណភាព ដែលមានលិខិតបញ្ជាក់ពីអត្រានុកូលដ្ឋាន ឬ
-មានជំងឺ ពិការភាព ជរាភាព ឬជាប់ពន្ធនាគារ ដែលមិនអាចធ្វើការ និងមិនអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់ទូទាត់ចំណាយរស់នៅជាមូលដ្ឋាន ឬក្នុងករណីទទួលរងគ្រោះដោយប្រធានសក្តិ ឬ
-ក្ស័យធន ដែលត្រូវបានប្រកាសដោយសេចក្តី សម្រេចរបស់តុលាការ ឬ
-បាត់រកមិនឃើញ ដែលមានរបាយការណ៍ចុះពិនិត្យរបស់រដ្ឋបាលសារពើពន្ធ។
ខ. ចំពោះសហគ្រាសនីតិបុគ្គល៖
-ក្ស័យធន ដែលត្រូវបានប្រកាសដោយសេចក្តីសម្រេចរបស់តុលាការ ឬ
-ទទួលរងគ្រោះដោយប្រធានសក្តិ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច ឬ
-បាត់រកមិនឃើញ ដែលមានរបាយការណ៍ចុះពិនិត្យរបស់រដ្ឋបាលសារពើពន្ធ។

Leave a Reply