នៅក្នុងបរិបទពន្ធដារកម្ពុជា បញ្ជីអវិជ្ជមានសម្រាប់ការចុះបញ្ជី សំដៅដល់បញ្ជីរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលកត់ត្រាព័ត៌មានបុគ្គលណាមួយដែលមិនត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីអាជីវកម្មដទៃទៀតតាមគេហទំព័រចុះបញ្ជី អាជីវកម្មឡើយ វៀរលែងតែបុគ្គលនោះបានដោះស្រាយរួចរាល់នូវកាតព្វកិច្ចសារពើពន្ធជាមួយនឹងអគ្គនាយកដ្ឋាន ពន្ធដារ។ បញ្ជីនេះកត់ត្រាបុគ្គលណាមួយដែល៖
-ជាប់ទាក់ទិននឹងសហគ្រាស សមាគម ឬអង្គការនានា ដទៃទៀត ដែលត្រូវបានអគ្គនាយកដ្ឋានពន្ធដារបដិសេធចំពោះការស្នើសុំចុះបញ្ជីពន្ធដារ ដើម្បីបង្កើត សហគ្រាស ឬសមាគម ឬអង្គការនានាដទៃទៀត ក្នុងគោលបំណងប្រព្រឹត្តបទល្មើសគេចវេះពន្ធ
-មានជំពាក់បំណុលពន្ធ ឬជាប់ទាក់ទិននឹងសហគ្រាស សមាគម ឬអង្គការនានាដទៃទៀត ដែលមានជំពាក់បំណុលពន្ធ
-ខកខានក្នុងការមកបង្ហាញខ្លួន ផ្តល់ព័ត៌មានបន្ថែម និងផ្ដល់ឯកសារតម្រូវនានាតាមការអញ្ជើញរបស់ រដ្ឋបាលសារពើពន្ធ
-ជាប់ទាក់ទិននឹងសហគ្រាស សមាគម ឬអង្គការនានាដទៃទៀត ដែលត្រូវបានអគ្គនាយកដ្ឋានពន្ធដារចុះបញ្ជីជាឯកតោភាគី ហើយមិនបានផ្ដល់កិច្ចសហការបំពេញព័ត៌មាន និងផ្ដល់ឯកសារតាមការតម្រូវសម្រាប់ការចុះបញ្ជីពន្ធដារឱ្យបានចប់សព្វគ្រប់
-រដ្ឋបាលសារពើពន្ធមានមូលដ្ឋានច្បាស់លាស់ និងជឿជាក់ថាមិនមែនជាបុគ្គលដែលទទួលផលពិតប្រាកដពីអាជីវកម្ម ឬប្រព្រឹត្តបទល្មើសដោយផ្ទាល់ ឬមានចេតនាផ្ដល់គំនិត ឬជំរុញ ឬជួយជ្រោមជ្រែងឬអូសទាញអ្នកជាប់ពន្ធ ឬបុគ្គលម្នាក់ទៀតឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ឬបទល្មើសសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។
បញ្ជីអវិជ្ជមានសម្រាប់ការចុះបញ្ជី = Negative List for Registration (សទ្ទានុក្រមពន្ធដារ)
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖