នៅក្នុងបរិបទពន្ធដារ និវាសនដ្ឋាន គឺជាមូលដ្ឋានមួយ សម្រាប់ការកំណត់ពន្ធ។ ជាទូទៅ អ្នកជាប់ពន្ធនិវាសនជនត្រូវជាប់ពន្ធលើប្រាក់ចំណូល ឬមុខសញ្ញាជាប់ពន្ធផ្សេងៗទៀតច្រើនជាងអ្នកជាប់ពន្ធអនិវាសនជន។ និវាសនដ្ឋាន ក្នុងរដ្ឋមួយ គឺជាលក្ខណវិនិច្ឆ័យដើម្បីឱ្យសន្ធិសញ្ញាពន្ធដែលរដ្ឋនោះជាភាគីអាចយកមកអនុវត្តបាន។ តម្រូវការនានា នៅក្នុងមាត្រា ៤ នៃគំរូសន្ធិសញ្ញារបស់ OECD ជាពិសេស គឺពាក់ព័ន្ធជាមួយនឹងការវាយតម្លៃដើម្បីកំណត់ថា តើប្រទេសណាមួយមានសិទ្ធិប្រមូលពន្ធពីនិវាសនជន ក្នុងករណីមាននិវាសនដ្ឋានពីរ។
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖