សិត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សិត្ត < សិច ” ស្រោច, ចាក់ទឹកចេញ; ស្ដារ” ) ផ្អៀងក្អមឬឆ្នាំងឲ្យទឹកហូរចេញស្រួលមិនឲ្យខ្ចាយ
ឧទាហរណ៍៖ សិតទឹកពីក្អម ។
ចាក់លោហជាតិឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឲ្យកើតបានជារូបរាងអ្វីៗឡើង
ឧទាហរណ៍៖ សិតរូប, សិតចួង, សិតទៀនវស្សា ។
ឈូសរំលីងឬលញ់ឲ្យស្អាត ។
ឧទាហរណ៍៖ សិតសសរលញ់ ។
យកក្រាសឬស្និតចូកសក់ ។
ឧទាហរណ៍៖ សិតសក់ ។
ចូកជូតរឿយៗ ដោយប្រែងលាបបាយជូរជាដើម ។
ឧទាហរណ៍៖ សិតអំបោះ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖