សារិការកែវក្របី ឬរីកក្របី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៤.៥-២៧.៥ ស.ម ។ មានចំពុះលឿង មានកំប៉ោយមួយកញ្ចុំលើស្លាប និងចុងកន្ទុយជ្រលក់ស។ សំឡេង៖ ស្រដៀងសារិការកែវគោ រួចបន្តដោយ ឈូរ-ឈូរ បន្ទាប់មកស្រែក កា-កា ។ ទីជំរក៖ តំបន់វាល ដំណាំកសិកម្ម វាលស្រែ ទីប្រជុំជន។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែសីហា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖