សារាណីយ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលជាហេតុនាំឲ្យរឭក; ដែលគួរឲ្យនឹករឭក; ឲ្យនឹកឃើញមិនភ្លេច ។
ឧទាហរណ៍៖ ពាក្យសារាណីយ ។
សារាណីយកថា (–រ៉ាណីយ៉ៈកៈ–) សម្ដីដែលគួរឲ្យនឹករឭក គឺសម្ដីដែលបានចួបសន្ទនាគ្នាហើយគួរឲ្យនឹករឭកគ្នាមិនភ្លេច, ពាក្យសំណេះសំណាល ។
ឧទាហរណ៍៖ សារាណីយកថា ជាវាចានាំឲ្យមានមិត្តភាព ។
សារាណីយកម្ម (–យ៉ៈ–) អំពើដែលត្រូវនឹកឃើញមិនភ្លេច, អំពើដែលជាហេតុនាំឲ្យនឹកឃើញ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖