សាមន្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ជិត, ដែលនៅជិតគ្នា ។
ឧទាហរណ៍៖ ទីសាមន្ដ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សា-ម៉ន់-តៈ, ដូចជា សាមន្តគ្រាម ស្រុកជិតគ្នា ។
សាមន្ដប្រទេស ប្រទេសជិតគ្នា, ប្រទេសជិតខាង ។ សាមន្ដរដ្ឋ ដែនជិតខាង, ដែនដែលមានព្រំប្រទល់គ្នា ។ សាមន្ដរាជ ព្រះរាជាក្នុងប្រទេសជិតខាង; ប្រទេសរាជ ( ស្ដេចចំណុះគេ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖