Posted on Leave a comment

តើពាក្យ «សាកៈ» មានន័យដូចម្ដេច ?


សាកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាក; សំ. ឝាក ) អន្លក់; បន្លែ ។ សាកជាតិ ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង ។
ឧទាហរណ៍៖ ស្ពៃ, ជីរ, ត្រប់, ត្រកួន, ព្រលឹត,…ជាសាកជាតិ ។

                  សាកភក្ខ ឬ –ភ័ក្ខ អ្នកដែលបរិភោគតែបន្លែ ( តមមិនបរិភោគត្រីសាច់ ); សរសេរជា សាកភក្ស ឬ –ភ័ក្ស ក៏បាន ។ សាកភោជន ឬ សាកាហារ ម្ហូបដែលមានសុទ្ធតែបន្លែ ( ឥតត្រីសាច់ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply