Posted on Leave a comment

តើពាក្យ «សយ្យា» មានន័យដូចម្ដេច ?


សយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝយ្យា ) ការដេក, ការសម្រេចឥរិយាបថដេក ។ ខ្មែរច្រើនប្រើក្លាយជា សយ្យាសន៍ ឬ សេយ្យាសន៍ ប្រើជា កិ. សំដៅសេចក្ដីថា “ដេក”; ( រ. ស. ) : ទ្រង់សយ្យាសន៍ ទ្រង់ផ្ទំ ។ ប្រើជា គុ. ឬ ន. ក៏មាន : ព្រះពុទ្ធរូបសេយ្យាសន៍ ព្រះពុទ្ធរូបបែបផ្ទំ ។ សីហសេយ្យាសន៍ បន្ទំបែបដំណេកសីហៈ គឺផ្ទំផ្អៀងទៅខាងស្ដាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ ( បន្ទំព្រះពុទ្ធ ) : ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេចសីហសេយ្យាសន៍ ( ម. ព. សយ្យាសន៍ ឬ សេយ្យាសន៍ ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply