Posted on Leave a comment

តើពាក្យ «សម្លាប់» មានន័យដូចម្ដេច ?


សម្លាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្លាប់, បំបាត់ជីវិត, ផ្ដាច់ជីវិត ។
ឧទាហរណ៍៖ សម្លាប់សត្វ ។

                  ព. ប្រ. កម្ចាត់បង់ឲ្យលែងកើតមានតទៅទៀត ។
ឧទាហរណ៍៖ សម្លាប់កិលេស ។

                  ធ្វើឲ្យស្លាប់សាច់ ។
ឧទាហរណ៍៖ សម្លាប់ស្បែក ។

                  បំផ្លាញ; បង្ខូចឬបង្ខាតប្រយោជន៍ ។
ឧទាហរណ៍៖ សម្លាប់ប្រយោជន៍ ។

                  លាក់ពុត; សម្ដែងកលមាយាធ្វើហាក់ដូចជាស្លាប់ ។
ឧទាហរណ៍៖ សម្លាប់ពុត ( ម. ព. ពុត ផង ) ។

                  កួចចំណងមួយបែបផ្ទុយពីបត់ចន្ទាស គឺទាញកន្ទុយខ្សែចំណងម្ខាងឲ្យផុតស្រឡះពីរង្វង់ចំណង
ឧទាហរណ៍៖ ចងសម្លាប់មុខ ( ព. ផ្ទ. បត់ចន្ទាស ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply