Posted on Leave a comment

តើពាក្យ «សម្ល» មានន័យដូចម្ដេច ?


សម្ល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ហូបដែលកើតពីស្ល ។
ឧទាហរណ៍៖ សម្លម្ជូរ, សម្លប្រហើរ ។ សម្លសំដៅ សម្លដែលគេបម្រុងចំពោះមនុស្សម្នាក់ៗ។ ( ព. សា. ) សម្លរាយរង ឬសម្លទាំងពួង ។

                   ឈ្មោះខ្នុរមួយប្រភេទ ស្លឹកធំៗឆែកៗរង្វើលៗ ផ្លែខ្ចីប្រើជាបន្លែស្ល គ្រាប់ទុំប្រើលីងបរិភោគបាន។
ឧទាហរណ៍៖ ខ្នុរសម្ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply