Posted on Leave a comment

តើពាក្យ «សម្ភារ» មានន័យដូចម្ដេច ?


សម្ភារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី ( របស់ពោធិសត្វ ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្រ្គោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់; . . . ។ គ្រឿងសម្ភារ គ្រឿងផ្សំ; គ្រឿងប្រើប្រាស់ ។ ដោយសារសម្ភារ ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង
ឧទាហរណ៍៖ យើងខ្ញុំបានសេចក្ដីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ ។ ម្លប់សម្ភារ ម្លប់តេជះ, ម្លប់បុណ្យ : សូមជ្រកកោនក្រោមម្លប់សម្ភារព្រះបាទម្ចាស់ ។ សម្ភារបារមី បារមីដែលបានសាងសន្សំឬអប់រំទុកមក ។ គុណសម្ភារ តេជះរបស់គុណ ។ ទព្វសម្ភារ គ្រឿងប្រុងមានគ្រឿងផ្ទះជាដើម (ម. ព. នេះផង) ។ ពោធិសម្ភារ ការសាងសន្សំឲ្យបានត្រាស់ជាព្រះពុទ្ធ ។ រាជសម្ភារ តេជះរបស់ព្រះរាជា ។ សីលសម្ភារ អង្គសីល; តេជះសីល ។ ល ។

                     (អាចប្រើជា គុណនាម បាន) គ្រឿងសម្រាប់ប្រើការក្នុងអាជីវកម្ម ដីស្រែចំការ (នង្គ័ល រនាស់); យោធបរិក្ខារជាចាំបាច់ សម្រាប់សេចក្តីត្រូវការរបស់កងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply