Posted on Leave a comment

តើពាក្យ «សម្ប័ទ» មានន័យដូចម្ដេច ?


សម្ប័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សម្បទ៑; បា. សម្បទា) ការដល់ព្រម, ការគ្រប់ព្រមឬគ្រប់គ្រាន់, ការបរិបូណ៌; ការសមប្រកប; គុណជាតិជាគ្រឿងសម្រេចប្រយោជន៍; សម្បត្តិ
ឧទាហរណ៍៖ មនុស្សអ្នកមានកេរ្ដិ៍ឈ្មោះយសស័ក្ដិទ្រព្យធន ព្រោះមានសម្ប័ទ ឬ សម្បទា ៤ យ៉ាងគឺ ការខំប្រឹងប្រកបកិច្ចការមិនខ្ជិលច្រអូស, ការចេះថែរក្សា, ការគប់រកយកមនុស្សល្អជាគ្នា, ការចាយវាយទ្រព្យធនត្រូវបែបបទ ។

                   គុណសម្ប័ទ ឬ —សម្បទា ( ម. ព. សម្បត្តិ ) ។ ល ។ ( ម. ព. ភោគសម្ប័ទ និង បរិវារសម្ប័ទ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply