Posted on Leave a comment

តើពាក្យ «សម្បូណ៌» មានន័យដូចម្ដេច ?


សម្បូណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះតាំងជាស្រុក, រួមខេត្តសម្បុកចូលមកផង, ហៅ ស្រុកសម្បូណ៌ នៅក្នុងអាណាខេត្តក្រចេះ ( ម. ព. សម្បូណ៌ គុ. ផង )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < សំ > សម៑ “គ្រប់ព្រម; ណាស់” + បូណ៌ “ដែលពេញ”; បា. សម្បុណ្ណ ) ដែលពេញពាស, បរិបូណ៍ណាស់, ច្រើនលើសលន់ ។
ឧទាហរណ៍៖ ស្រុកសម្បូណ៌ ស្រុកដែលមានស្បៀងអាហារសល់ផលច្រើន ។ វេវ. សម្បូរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply