សម្បុរល្វែង, ឈើអែម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើឬវល្លិដើមធំ សំបកមានរសផ្អែម សម្រាប់ប្រើជាថ្នាំកែរោគឬផ្សំធ្វើជាដំបែ ។
ចុល្លព្រឹក្ស ឬព្រឹក្សមានកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃរបោះជិតមាត់សមុទ្រក្នុងឥណ្ឌូចិន (ប្រទេសខ្មេរ ថៃ ភូមា) និងស្រុកចិន។ សំបកមានក្លិនក្រអូបប្រហើរ សម្រាប់ធ្វើធូប និងប្រើជាថ្នាំក្តៅ។ នៅស្រុកចិន គេប្រើសំបកជាគ្រឿងទេស។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖