Posted on Leave a comment

តើពាក្យ «សម្ទាយ» មានន័យដូចម្ដេច ?


សម្ទាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សមទាយ ន. “របស់ដែលត្រូវឲ្យស្មើគ្នា, រង្វាន់ស្មើភាគគ្នា; រង្វាន់សាមញ្ញ ឬដែលជាធម្មតា” ) សាមញ្ញ, ដែលជាធម្មតា, រាយរង, បន្ទាប់បន្សំ; ដែលរាប់រយរាប់ពាន់ ។
ឧទាហរណ៍៖ ការសម្ទាយ ការងាររាយរង, ការបន្ទាប់បន្សំ ។

                  មនុស្សសម្ទាយ មនុស្សសាមញ្ញ, មនុស្សរយ ។ សុខទុក្ខសម្ទាយ សុខទុក្ខជាធម្មតា ។ ( ព. កា. ) ។
ឧទាហរណ៍៖ ការក្រកុំគិតងាយ ការសម្ទាយជាកម្រោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ( សាស្ត្រាច្បាប់កេរ្ដិ៍កាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply