Posted on Leave a comment

តើពាក្យ «សមុទយៈ» មានន័យដូចម្ដេច ?


សមុទយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមុទយ ) ការតាំងឡើង; ការប្រមូល, រួបរួម; ការទាក់ទងរកគ្នា; មូលហេតុ ។
ឧទាហរណ៍៖ ដំណើរនេះមានអ្វីជាសមុទ័យ? ។

                 ព. ពុ. ហេតុឬកំណើតនៃសេចក្ដីទុក្ខ គឺតណ្ហាដែលជាមូលហេតុបណ្ដាលឲ្យទុក្ខកើតឡើង ។
ឧទាហរណ៍៖ សេចក្ដីទុក្ខគ្រប់យ៉ាងមានតណ្ហាជាសមុទ័យ ។

                 សមុទយសច្ច តណ្ហាជាហេតុនៃសេចក្ដីទុក្ខរាប់ថាជាសច្ចៈមួយ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply