Posted on Leave a comment

តើពាក្យ «អំពើសញ្ចារកម្ម» មានន័យដូចម្ដេច ?


អំពើសញ្ចារកម្ម


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មានន័យថា៖១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ២-ជួយ ឬការពារអំពើពេស្យាចាររបស់ជនដទៃ ៣-ជ្រើសរើស អូសទាញ ឬបណ្ដុះបណ្ដាលបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ៤-ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថាដូចគ្នាទៅនឹងសញ្ចារកម្ម៖១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬឱ្យលាភការដល់ពេស្យាចារជនដទៃ។២-អំពើរបស់ជនណាដែលបានជួយសម្រួល ឬបិទបាំងនូវធនធានដែលខ្លួនបានដឹងថា បានមកពីអំពើសញ្ចារកម្ម។៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គល ដែលប្រព្រឹត្តពេស្យាចារ ឬកំពុងមានគ្រោះដោយការធ្វើពេស្យាចារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply