Posted on Leave a comment

តើពាក្យ «អំពល់» មានន័យដូចម្ដេច ?


អំពល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង្វល់ ឬសេចក្ដីខ្វល់ចិត្ត, ដំណើរដែលនាំឲ្យមានរវល់ខ្វល់ចិត្ត។
ឧទាហរណ៍៖ មានអំពល់, អស់អំពល់ ( កុំប្រើថា សេចក្ដីអំពល់ ឬ ការអំពល់ ដូច្នេះឡើយ ) ។ នាំអំពល់ នាំឲ្យមានអំពល់ ។ កុំអំពល់ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កុំរវល់!, កុំអើពើ!
ឧទាហរណ៍៖ កុំអំពល់! តាមតែគេចុះ! ។ អំពល់អី! រវល់អី! ។ អំពល់ទុក្ខ មានទុក្ខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply