Posted on Leave a comment

តើពាក្យ «អំបែងបែក, ប៉េងប៉ោះស្រោម» មានន័យដូចម្ដេច ?


អំបែងបែក, ប៉េងប៉ោះស្រោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារលើដើមជិតខាង មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេនាំចូលជាយូរណាស់ហើយ ឥឡូវដុះឯងៗនៅគ្រប់ប្រទេសក្តៅសកលោក។ ក្នុងស្រុកកម្ពុជា ដើមអំបែងបែកដុំតាមមាត់ផ្លូវ ឬក្នុងគុម្ពោត ឬជិតផ្ទះ។ ក្មេងៗនិយមបេះយកមកលេងជាល្បែង។ គេអាចបរិភោគបាន តែគ្មានឱជារសទេ។ ជាដើមដែលគ្រូថ្នាំខ្មែរយកផ្សំធ្វើឱសថ។ ស្លឹកប្រើព្យាបាលរោគស្បែក។ គេស្ងោរដើមនេះយកទឹកលាងភ្នែក។ ឫសជាសថ ធ្វើឱ្យនោមច្រើន ឱ្យក្អួត និងបញ្ចុះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply