អែម (វល្លិ) , អែម (ឈើ) , ក្រាយស, ទ្រនំអាអូក, សម្បួរកក់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្ស វារលើដើមឈើ ឬជាចុល្លព្រឹក្សធម្មតា ដុះក្នុងព្រៃធំជិតមាត់ទឹក នៃអាស៊ីផ្នែកអាគ្នេយ៍។ សំបកមានជាតិផ្អែមសម្រាប់ធ្វើម្ហូប ដូចជាស្ងោរត្រចៀកជ្រូកជាដើម។ ក្នុងផ្ទះជំនួញ គេយកសំបកផ្សំតាប៉ែក្នុងពិធីបិទស្រា។ គ្រូថ្នាំយកសំបកធ្វើ Sirop ព្យាបាលជំងឺសួត និងក្អក។ ស្លឹកទំពារ ឬបុកឱ្យម៉ត់ អាចបិទកន្លែងមុតដៃជើង កុំឱ្យចេញឈាមច្រើន។ ឈើជាឈើទី៣ សំខាន់ណាស់ សម្រាប់សង់ផ្ទះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖