Posted on Leave a comment

តើពាក្យ «អែម» មានន័យដូចម្ដេច ?


អែម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្អែម។
ឧទាហរណ៍៖ ជូរអែម ជូរនិងផ្អែមលាយគ្នា : ត្របែកជូរអែម ផ្លែត្របែកពេញចំណាស់រកកល់នឹងទុំ, មានរសជូរលាយផ្អែម។

                   ឈើអែម ( ម. ព. នេះ ) ។ ដូងអែម ដូងមានទឹកផ្អែម ។ អែមឱជ ឬ អែមឱជា ឱជារសផ្អែម ( ព. កា. ) : ស្វាយនោះមានអែមឱជា ជាងស្វាយនានា គួរនាំគ្នាដាំឲ្យច្រើន ។ បើដាំនឹងបានចម្រើន ទ្រព្យធនកើតកើន ក្រវើនដាំទៅកុំខ្ជិល ។ កុំឲ្យរបររេចរិល ព្រោះតែការខ្ជិល រមិលពុំឃើញទ័លក្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply