Posted on Leave a comment

តើពាក្យ «អែប» មានន័យដូចម្ដេច ?


អែប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ទាប់លាក់ខ្លួនប្រប ឬពួនបំបៀតខ្លួនប្រប។
ឧទាហរណ៍៖ អែបប្របជញ្ជាំង, ឈរអែបនឹងទ្វារ ។

                       នែបជិត, បំបៀតជិត។
ឧទាហរណ៍៖ អែបទូក ។

                      ដាក់ផ្ទាប់ប្របៀតគ្នា, ដាក់ឬតាំងប្របគ្នា។
ឧទាហរណ៍៖ ដាក់របស់អែបគ្នា ។

                     ទន្ទឹមកៀកគ្នា ឬប្របៀតគ្នា។
ឧទាហរណ៍៖ ឈើដុះអែបគ្នា, ឈរអែបគ្នា ។

                     ព. ប្រ. ចូលប្របឬចូលផ្គាប់ផ្គុនឲ្យជិតដិត។
ឧទាហរណ៍៖ អែបលោកអ្នកធំ។ អែបជិត ផ្គាប់ផ្គុនដើម្បីឲ្យជិតដិតទុកចិត្តជឿស្ដាប់ ។ ប៉ិនអែប ប៉ិនផ្គាប់ផ្គុនឲ្យទុកចិត្ត ។ អែបនែប អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឲ្យជិតជាប់គ្នា ។ អែបអប ( ព. ប្រ. ) ផ្គាប់ផ្គុនរណេបរណិបដើម្បីឲ្យជិតស្និទ្ធស្នាល, ឡែបឡប ។ ព. កា. ថា : រីជនអែបអប ប្រើបែបឡែបឡប ប្រចុបប្រចែង បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយោជន៍ ។ ពុំសូវអៀនខ្មាស បញ្ជោរផ្ដេសផ្ដាស មានឆៅមានខ្លោច អ្នកខ្សោយគំនិត ពុំគិតល្អិតល្អោច ជួនកាលដោយហោច គង់លង់តាមខ្លះ ។ អែបអាង អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply