Posted on Leave a comment

តើពាក្យ «អៀន» មានន័យដូចម្ដេច ?


អៀន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកខ្មាសរួញចិត្តគំនិត ឬនឹកខ្មាសខ្មូរមុខ, រួញខ្លួន : អៀនមិនហ៊ានចេញពីក្នុងផ្ទះ ។ ប្រើជា ន. ឬ គុ. ក៏បាន : មានអៀន; មនុស្សអៀនច្រើន ។ អៀនខ្មាស អៀនផងខ្មាសផង ។ អៀនខ្លួន អៀនរឹងខ្លួន, នឹករឹងខ្លួន ។ អៀនបាប អៀនចំពោះបាប គឺរួញចិត្តគំនិតមិនហ៊ានធ្វើបាប ។ អៀនអន់ អៀននឹកអន់ចិត្ត, អៀននឹកតូចចិត្ត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារ កាលណាចេញមកតាមឧច្ចារមគ្គ បណ្ដាលឲ្យរមាស់ឆៀបៗរឿយៗ។
ឧទាហរណ៍៖ កើតអៀន, អៀនចេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply