Posted on Leave a comment

តើពាក្យ «អុជអាល» មានន័យដូចម្ដេច ?


អុជអាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ញុះញង់ចាក់រុកនាយអាយឲ្យក្ដៅចិត្តខ្លាំង( ដូចគេអុជអាលផង )
ឧទាហរណ៍៖ អុជអាលបណ្ដាលឲ្យទាស់គ្នា ( ធ្លាប់សរសេរជា អុចអាល យូរមកហើយ ប្រើតាមទម្លាប់នោះក៏បាន។ ម. ព. អុជ ផង )។

                       ប្រើជា គុ. ក៏បាន ។
ឧទាហរណ៍៖ សម្ដីអុជអាល ។

                     ( ព. កា. )
ឧទាហរណ៍៖ សម្ដីអុជអាល រែងនាំបណ្ដាល ឲ្យកើតវិវាទ ឬបើពុំនោះ ក៏ត្រឹមបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា ។ ខូចការប្រាស្រ័យ លុះយូរខែថ្ងៃ រីករាលទៅជា បែកសាមគ្គី ដែលព្រះភគវា ទ្រង់ត្រាស់ប្រាប់ថា នឹងមានវិនាស ។ សម្ដីអុជអាល ចង្រៃត្រកាល ទោះបីអ្នកឈ្លាស អាចក្លាយជាខ្មៅ មួម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដើរទាសខុសផ្លូវ ។

                      កំដៅក្រហាយ ចាក់រុក ឱ្យបានទៅជារឿងធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply