Posted on Leave a comment

តើពាក្យ «អ៊ីដ្រូភ្លុយអរ៉ូកាបួ» មានន័យដូចម្ដេច ?


អ៊ីដ្រូភ្លុយអរ៉ូកាបួ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ឬក្រុមឧស្ម័នផ្ទះកញ្ចក់ ទាំង៦ ដែលនឹងត្រូវទប់ស្កាត់ដូចមានចែងក្នុងពីធីសារក្យូតូ។ អីុដ្រូភ្លុយអរ៉ូកាបួត្រួវបានផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីជំនួសក្លរ៉ូភ្លុយអរ៉ូកាបួ (CFCs) ។ អីុដ្រូភ្លុយអរ៉ូកាបួត្រួវបានប្រើប្រាស់ភាគច្រើនសម្រាប់សីតកម្ម (refrigeration) និងការផ្ដល់អង្គធាតុអឌ្ឍចម្លង (សឺមីកុងឌុចទ័រ) ។ សក្ដានុពលកមៅ្ដសកលរបស់វា គឺចាប់ពី ១ ៣០០ ទៅ ១១ ៧០០ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply