Posted on Leave a comment

តើពាក្យ «អាហារ» មានន័យដូចម្ដេច ?


អាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) គ្រឿងសម្រាប់បរិភោគចម្អែតអាត្មា, ភោជន។
ឧទាហរណ៍៖ ចម្អិនអាហារ, បរិភោគអាហារ ។

                       អាហារកិច្ច (––រៈ––) ការរវល់ដោយអាហារ គឺការចាត់ចែងឬបរិភោគអាហារ ។ អាហារគវេសនា (––រៈគៈវេសៈន៉ា) ការស្វែងរកអាហារ ។ អាហារប័ណ្ណ (––រ៉ៈបាន់) បញ្ជីរាយរាប់មុខម្ហូបដែលដាក់បង្ហាញភ្ញៀវមើលក្នុងពេលបរិភោគឬដែលមានសម្រាប់លក់ប្រចាំថ្ងៃក្នុងភោជនាគារ ។ អាហារបិណ្ឌបាត អាហារដែលបានដោយការដើរបិណ្ឌបាត (ព. វិ. ពុ. ) ។ អាហារូបករណ៍ (––ប៉ៈ-ក) គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។ អាហារូបករណិក (––ប៉ៈកៈរ៉ៈណិក) អ្នកដែលបានទទួលនូវអាហារូបករណ៍ (បើស្រ្តីជា អាហារូបករណិកា) ។ អាហារូបត្ថម្ភ (––ប៉័ត-ថ័ម) ការជួយទំនុកបម្រុងដោយអាហារ; ការចិញ្ចឹមជីវិតដោយអាហារ ។ ល ។ បណីតាហារ អាហារប្រណិត គឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា ។ ភត្តាហារ ភត្តជាអាហារ ។ ភោជនាហារ ភោជនជាអាហារ ។ លូខាហារ អាហារសៅហ្មង ។ ល ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា វត្ថុដែលអាចបរិភោគបានដោយមនុស្ស ឬសត្វដើម្បីទ្រទ្រង់ជិវិត និងសុខភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply