អាស្រ័យ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួលអារម្មណ៍ជាសុខសប្បាយ មានប្រយោជន៍ក្នុងការប្រើប្រាស់ អាស្រ័យផល។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អាឝ្រយ ឬជា អាឝយ មានសេចក្ដីស្រដៀងគ្នា; បា. អាសយ ) ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីច្រើនយ៉ាងគឺ “ពឹងពាក់, ជ្រកកោន, ប្រព្រឹត្តទៅបានដោយសារ”។
ឧទាហរណ៍៖ បុត្រអាស្រ័យមាតាបិតា; សិស្សអាស្រ័យគ្រូ; ខ្ញុំរកប្រាក់បានអាស្រ័យកម្លាំងរែកសែង ។
នៅ, សម្នាក់ ឬសំចតនៅ, សម្រាកនៅ។
ឧទាហរណ៍៖ ខ្ញុំមកអាស្រ័យផ្ទះអ្នក៣ដងនេះហើយ ។
បរិភោគភោជនាហារ។
ឧទាហរណ៍៖ ឯងរាល់គ្នា ចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឲ្យហើយទៅ ! ។
ដេក។
ឧទាហរណ៍៖ យប់ជ្រៅណាស់ហើយ នាំគ្នាអាស្រ័យដំណេកទៅ! ។
ជួយគ្នា ឬពឹងពាក់គ្នាទៅវិញទៅមក។
ឧទាហរណ៍៖ ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ ។ ល ។
ប្រើជា និ. ក៏មាន “ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ”។
ឧទាហរណ៍៖ វារិជាតមានឈូកនិងព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹកនិងភក់ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖