អាសាឍ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាឞាឍ; បា. អាសាឡ្ហ) ឈ្មោះខែទី៨ នៃចន្ទគតិកាល។
ឧទាហរណ៍៖ ខែអាសាឍ (ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាស ឬ អាសាឡ្ហមាស ក៏បាន “ខែអាសាឍ”) ។
បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះឲ្យជាពីរខែ, ខែអាសាឍមុនហៅ បឋមាសាឍ (ប៉ៈឋៈម៉ា—) ឬ ប្រថមាសាឍ (ប្រៈថៈម៉ា—) “អាសាឍទី១”, ខែអាសាឍក្រោយហៅ ទុតិយាសាឍ ឬ ទ្វិតីយាសាឍ “អាសាឍទី២”; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ ។ ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២ យ៉ាង គឺ បុព្វាសាឍ ឬ បុព្វាសាឡ្ហ “ផ្កាយអាសាឍមុន” (ផ្កាយទី១៨), ឧត្តរាសាឍ ឬ ឧត្តរាសាឡ្ហ “ផ្កាយអាសាឍក្រោយ” (ផ្កាយទី១៩), រួមនក្សត្រឫក្សទាំង ២ នេះ ហៅថា អាសាឍា ឬ អាសាឡ្ហា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖