Posted on Leave a comment

តើពាក្យ «អាសា» មានន័យដូចម្ដេច ?


អាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាឝា ) បំណង; សង្ឃឹម, ការនឹកសង្ឃឹម។
ឧទាហរណ៍៖ មានអាសា, អស់អាសា ។

                     ខ្មែរប្រើជា កិ. ( ព. សា. ) សំដៅសេចក្ដីថា “មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ” ក៏មាន។
ឧទាហរណ៍៖ កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ ។

                    អាសាស្ម័គ្រ អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្ន ដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន។
ឧទាហរណ៍៖ កងអាសាស្ម័គ្រ ។

                    អាសាអាសាញ់ (ម. ព. អាសាញ់) ។ ប្រើជា ន. ឬ គុ. សំដៅសេចក្ដីថា “ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត” ក៏មាន។
ឧទាហរណ៍៖ យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម ។

                    ទាហានអាសា ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply