Posted on Leave a comment

តើពាក្យ «អាសន្ន» មានន័យដូចម្ដេច ?


អាសន្ន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ជិត។
ឧទាហរណ៍៖ ភ័យអាសន្ន ភ័យជិត គឺហេតុឬអ្វីៗដែលគួរខ្លាច នៅជិតបង្កើយ ឬតាមប្រកិតជិតមកៗ ។

                      ខ្មែរប្រើជា ន. ផងក៏មាន “ទីជិត; ហេតុឬដំណើរ, ការធុរៈដែលមានទីជិត, ប្រថុចប្រថំ, បន្ទាន់, ប្រញឹកខ្លាំង, មមាញឹក, ទាន់ហន់”។
ឧទាហរណ៍៖ មានអាសន្ន ។

                     បណ្ដោះអាសន្ន កិ. វិ. ឬ គុ. “សោះតែគ្មាន, សោះតែខាន, បណ្ដើរទៅសិន, គ្រាន់ដោះទាល់ទៅសិន, ជាជំនួសទៅសិន”។
ឧទាហរណ៍៖ ខ្ចីប្រាក់គេចាយបណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន; ស្ពានបណ្ដោះអាសន្ន ។

                    ប្រញឹកប្រញាប់ហួសពេក, រួសរាន់ស្លន់ស្លោពេក។
ឧទាហរណ៍៖ កុំអាលអាសន្នពេក ! ; ចុះអាសន្នទៅណាភ្លាមៗ? (ព. ព. ) ។ ព. កា. បញ្ជាក់អំពីមាន អាសន្ន ឲ្យប្រុងស្មារតី : បើមានអាសន្ន កុំអាលភ័យស្លន់ ត្រូវប្រុងស្មារតី រំពឹងដង្វិន ឲ្យដឹងសេចក្ដី រាក់ជ្រៅវែងខ្លី រួចលៃលកភ្លាម ។ ល ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —សន់-ន៉ៈ; ដូចជា អាសន្នកម្ម កម្មជិត គឺកុសលឬអកុសល ដែលធ្វើក្នុងកាលជិតអស់ជីវិត (ច្រើនតែចេញមុខឲ្យបដិសន្ធិ) ព. ពុ. ។ អាសន្នការណ៍ ឬ —ហេតុ ហេតុជិត ។ អាសន្នកាល មរណកាល ។ អាសន្នភ័យ ភ័យដែលមានក្នុងទីជិត (ភ័យអាសន្ន) ។ អាសន្នរោគ (អាសន់-ន៉ៈរោក) រោគទាន់ហន់ គឺជំងឺរហ័ស ដែលចាប់ឈឺភ្លាម ច្រើនតែស្លាប់ភ្លាមៗ ។ ខ្មែរច្រើនហៅសំដៅចំពោះ អហិវាតរោគ ថា អាសន្នរោគ (គួរប្រយ័ត្នកុំនិយាយថា អាសន្តរោគ (អាសន់-តៈរោក) ព្រោះនិយាយភ្លាត់បែបនេះខុសទេ) ។ អាសន្នលាភ លាភដែលងាយបានភ្លាមៗ ។ អាសន្នអន្ធក្រ (—សន់អន់-ក្រ; < អាសន្ន “ជិត” + អន្ធ “ងងឹត; ខ្វាក់” + ក្រ) ការក្រឬកិច្ចធុរៈយ៉ាងក្រដែលស្រាប់តែមកដល់ ងងឹតឈឹងដឹងហេតុពុំបា្រកដជារកផ្លូវឧបាយនឹងកែបានដោយលំបាក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply